-
ព្រឹទ្ធសភា ត្រូវរួមចំណែកធ្វើឱ្យអំណាចរដ្ឋប្រព្រឹត្តទៅបានល្អប្រសើរ

និងមានតុល្យភាព ដើម្បីការពារសន្តិភាព ឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី ស្ថិរភាពនយោបាយ ព្រមទាំងការពារបាននូវរដ្ឋធម្មនុញ្ញ និងរបបរាជានិយម ។ សាមគ្គីជាតិរឹងមាំ និងកិច្ចការពាររាល់សមិទ្ធផលដ៏ថ្លៃថ្លានៃសង្គមជាតិឱ្យស្ថិតស្ថេរគង់វង្ស ត្រូវដើរទន្ទឹមនឹងការលើកកម្ពស់កិត្តិយស និងកិត្យានុភាពជាតិ ក្នុងក្របខ័ណ្ឌតំបន់ និង ពិភពលោក។ #ams1minute
-
កែច្នៃព្រលានយន្តហោះសៀមរាប ចាស់ទៅជាកន្លែងកម្សាន្តថ្មី

ភ្នំពេញ៖ រយៈពេល៦ខែក្រោយបិទទ្វារទុកចោល អាកាសយានដ្ឋានអន្តរជាតិសៀមរាបចាស់នឹងត្រូវបានកែច្នៃឲ្យទៅជាកន្លែងកម្សាន្ត ដែលរំពឹងថា នឹងអាចទាក់ទាញភ្ញៀវទេសចរបន្ថែមទៀត។ ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលកម្ពុជា បានប្រាប់ទូរទស្សន៍អប្សរាថា ក្រុមហ៊ុន Angkor International Airport Investment កំពុងសិក្សាអភិវឌ្ឍន៍គម្រោងសួនកម្សាន្តនេះ។ ឯកឧត្តមបន្តដូច្នេះថា « ព្រលានចាស់នៅសៀមរាប ក្រុមហ៊ុនចិនកំពុងសិក្សាពីលទ្ធភាពថាតើអាចប្រើប្រាស់ជាអ្វីសមស្រប ដែលមានការពិគ្រោះយោបល់ពីស្ថាបនពាក់ព័ន្ធ ក៏ដូចជាអាជ្ញាធរអប្សរា គាត់មានគំនិតហើយ ប៉ុន្តែគាត់(ក្រុមហ៊ុន)ពិគ្រោះសិន គាត់នឹងយកទៅធ្វើកន្លែងកម្សាន្តផ្សេងៗដែលមានភាពទាក់ទាញ អាចឱ្យគាត់ធ្វើបាននៅតំបន់ម្តុំហ្នឹង»។ ប៉ុន្តែអ្នកនាំពាក្យរូបនេះមិនទាន់អាចលម្អិតបាននៅឡើយពីទម្រង់នៃសួនកម្សាន្តនេះ និងថាតើវាអាចទាក់ទាញអ្នកទេសចរបានរបៀបណា។ ទូរទស្សន៍អប្សរា មិនទាន់អាចសុំព័ត៌មានបន្ថែមពី ក្រុមហ៊ុនចិន ដែលទទួលសិទ្ធិគ្រប់គ្រងព្រលានយន្តហោះសៀមរាបចាស់នេះបាននៅឡើយនៅថ្ងៃពុធនេះ។ លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា លើកឡើងថា ព្រលានយន្តហោះសៀមរាបចាស់គួរតែត្រូវបានអភិវឌ្ឍទៅជាអ្វីដែលខេត្តសៀមរាបមិនទាន់មាន ដូចជា មជ្ឈមណ្ឌលពិព័រណ៍ពាណិជ្ជកម្មជាដើម ព្រោះខេត្តនៅជាប់ដងទន្លេសាបនេះមិនទាន់មាន មជ្ឈមណ្ឌលបែបនេះនៅឡើយ ។ លោកបន្តបែបនេះថា«ព្រលានសៀមរាបគួរតែក្លាយជាមជ្ឈមណ្ឌលពិព័រណ៍ពាណិជ្ជកម្មដ៏ធំប្រចាំតំបន់ទន្លេសាបរបស់ខ្លួន…ខ្ញុំតែងនិយាយថា ខេត្តសៀមរាបយើងមិនអាចពឹងតែលើទេសចរណ៍មួយមុខទេ យើងត្រូវតែពឹងលើពាណិជ្ជកម្មដទៃៗទៀត អ៊ីចឹងដើម្បីឱ្យវិស័យដទៃទៀតជួយជ្រោងដល់វិស័យទេសចរណ៍បានទាល់តែមានមជ្ឈមណ្ឌលពិព័រណ៍ដែលយើងអាចអូសទាញព្រឹត្តិការណ៍ធំៗនៅជុំវិញពិភពលោកមក»។ យោងតាមឯកសារស្រាវជ្រាវ ព្រលានយន្តហោះអន្តរជាតិសៀមរាបចាស់បើកដំណើរការដំបូងក្នុងឆ្នាំ ១៩៣២ ក្នុងសម័យអណានិគមបារំាង និងបានកែលម្អ ក្នុងសម័យសង្គមរាស្ត្រនិយម ឆ្នាំ១៩៥៥។ នៅឆ្នាំ១៩៧០ ព្រលានយន្តហោះអន្តរជាតិសៀមរាបបានបិទទ្វារដោយសារសង្រ្គាមស៊ីវិលនៅកម្ពុជា…
-
មនុស្ស ៥០នាក់ នៅមានជីវិត បន្ទាប់ពីជាប់ក្នុងគំនរអគារ នៅតៃវ៉ាន់

តៃប៉ិ៖ មនុស្សច្រើនជាង ៥០នាក់ត្រូវបានក្រុមសង្គ្រោះទាញចេញពីគំនរបាក់បែកអគារ ទាំងនៅរស់រានមានជីវិត ក្រោយកើតហេតុរញ្ជួយដីដ៏ខ្លាំង ពុំធ្លាប់មាន ក្នុងពេល២៥ឆ្នាំ នៅលើកោះតៃវ៉ាន់។ គួររម្លឹកថា ការរញ្ជួយដីកម្រិត ៧.៤ រ៉ិចទ័របានវាយប្រហារតៃវ៉ាន់ កាលពីព្រឹកថ្ងៃពុធ។ អគារដែលបាក់បែក បានប្រមូលផ្តុំដោយគំនរបេតុង ដែក ឥដ្ឋ និងខ្សែភ្លើង ស្មុគស្មាញ ពិបាកក្នុងការស្វែងរកអ្នកបាត់ខ្លួន។ អ្នករស់នៅអគារបាក់រលំ បានចាត់ទុកថា ការបាក់អគារ ដូចការបាក់ដួលរលំភ្នំ ដ៏គួរឲ្យខ្លាច។ មានការរញ្ជួយដីជាង ១០០ ដង នៅលើកោះដែលមានប្រជាជនរស់នៅប្រហែល ២៣លាននាក់មួយនេះ។ គិតត្រឹមយប់ថ្ងៃទី៣ ខែមេសា ចំនួនមនុស្សស្លាប់បានកើនដល់ ៩នាក់ ហើយមនុស្ស ជាង១០០០នាក់ទៀតរងរបួស៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
-
បរិវត្តកម្មឌីជីថលសហគ្រាស

-
កត្តាចំនួន ៤ ដែលធ្វើឱ្យកំណែទម្រង់វិស័យអប់រំទទួលបានជោគជ័យ

-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៣ មេសា ២០២៤

១. ចលនាភូមិមួយផលិតផលមួយ និងទិវាទិញផលិតផលខ្មែរ ត្រូវបានរៀបចំឡើងនៅខេត្តពោធិ៍សាត់ ដោយមានការចូលរួមពីម្ចាស់សហគ្រាសជាង ១០០ស្តង់ – AMS Economy ២. នាវាទេសចរណ៍ខ្នាតធំ ១គ្រឿង ដឹកភ្ញៀវទេសចរ និងនាវិកចម្រុះជាតិសាសន៍ ជាង៨០០នាក់ ចូលចតនៅខេត្តព្រះសីហនុ – FN ៣. ធនាគារពិភពលោកព្យាករណ៍ថា កំណើនសេដ្ឋកិច្ចកម្ពុជា នឹងកើនដល់ ៥,៨% នៅឆ្នាំ២០២៤ – កម្ពុជាថ្មី ៤. វៀតណាម ត្រៀមទិញថាមពលអគ្គិសនីពី ឡាវដល់ ៨ពាន់មេហ្គាវ៉ាត់ ទុកសម្រាប់ផ្គត់ផ្គង់នៅរដូវប្រាំង – VN Express ៥. ឥណ្ឌូណេស៉ី ចុះកិច្ចព្រមព្រៀងទិញនាវាមុជទឹក ២គ្រឿង ពីក្រុមហ៊ុនបារាំង – Reuters #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២ មេសា ២០២៤

១. ធនាគារពិភពលោកចាត់ទុក កម្ពុជា និងហ្វីលីពីន ជាប្រទេសដែលកំពុងមានការអភិវឌ្ឍលឿនបំផុតក្នុងអាស៊ាននៅឆ្នាំនេះ – ខ្មែរថាមស៍ ២. រាជរដ្ឋាភិបាលសម្រេចឱ្យស្ថាបនាជាផ្លូវកៅស៊ូ ដែលភ្ជាប់ពីកម្ពុជា ទៅដល់តំបន់អភិវឌ្ឍន៍ត្រីកោណមុំបី ថៃ កម្ពុជា និងឡាវ – ថ្មីៗ ៣. រោងចក្រដំឡើងរថយន្តរបស់ជប៉ុនក៏ដូចជារោងចក្រកែច្នៃគ្រឿងអលង្ការរបស់បារាំងនឹងបង្ហាញវត្តមាននៅតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញនៅឆ្នាំ២០២៤ – កម្ពុជាថ្មី ៤. ត្រីមាសឆ្នាំ២០២៤ ថៃទទួលបានភ្ញៀវទេសចរបរទេស ចំនួន ៩,៤លាននាក់ កើបចំណូលបានជាង ១២,៤ពាន់លានដុល្លារ – Bangkok Post ៥. ឥណ្ឌាជំទាស់នឹងការប្តូរឈ្មោះទីតាំងប្រហែល ៣០កន្លែង នៅតំបន់ព្រំដែនជួរភ្នំហិមាល័យ ពីសំណាក់ចិន – Reuters #ams1minute
-
ក្រុងសៀមរាប ខេត្តសៀមរាបការរៀបចំក្រុង នគរូបនីយកម្ម កម្ពុជាមាតុភូមិខ្ញុំ

-
លទ្ធផលសម័យប្រជុំដំបូងព្រឹទ្ធសភា នីតិកាលទី៥ នាថ្ងៃទី០៣ មេសា ២០២៤

-
ខ្លាធំ ឬខ្លាដំបង
