Category: One-Minute

  • សម្តេចធិបតីអញ្ជើញបើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៤

    សម្តេចធិបតីអញ្ជើញបើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៤

    កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ជាឱកាសក្នុងការបញ្ចេញសក្តានុពលសេដ្ឋកិច្ចរវាងប្រទេសកម្ពុជា និងប្រទេសអាស៊ាន ដោយបានលើកយកប្រធានបទសំខាន់ៗមកជជែកពិភាក្សារួមដូចជា តំណភ្ជាប់ខ្សែបញ្ជូនថាមពលអាស៊ាន ចីរភាព និងថាមពល (ASEAN energy grid connectivity and ASEAN renewable energy and sustainability), កម្ពុជា គឺជាច្រកទ្វារទៅកាន់អាស៊ាន (Cambodia – Gateway to ASEAN) និង ការប្រើប្រាស់បច្ចេកវិទ្យាដើម្បីកំណើនប្រកបដោយបរិយាប័ន្ន (Leveraging Technology for Inclusive Growth)។ រាជធានីភ្នំពេញ ព្រឹកថ្ងៃទី២ មេសា ២០២៤ #ams1minute

  • ទឹកជ្រោះសុភមិត្ត ទឹកធ្លាក់ព្រះនិម្មិតខេត្តស្ទឹងត្រែង ខេត្តព្រះវិហារទេសចរណ៍ផ្សារភ្ជាប់ទឹកដី កម្ពុជាមាតុភូមិខ្ញុំ

    ទឹកជ្រោះសុភមិត្ត ទឹកធ្លាក់ព្រះនិម្មិតខេត្តស្ទឹងត្រែង ខេត្តព្រះវិហារទេសចរណ៍ផ្សារភ្ជាប់ទឹកដី កម្ពុជាមាតុភូមិខ្ញុំ

    🎥 AMS Influencer #ams1minute

  • រាជរដ្ឋាភិបាលនីតិកាលទី៧ មានថ្នាក់ដឹកនាំជាយុវជនវ័យក្មេង ប្រកបដោយចំណេះដឹង ឆន្ទៈមោះមុតនិងការប្តេជ្ញាចិត្តខ្ពស់

    រាជរដ្ឋាភិបាលនីតិកាលទី៧ មានថ្នាក់ដឹកនាំជាយុវជនវ័យក្មេង ប្រកបដោយចំណេះដឹង ឆន្ទៈមោះមុតនិងការប្តេជ្ញាចិត្តខ្ពស់

    បានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្តអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងគោលនយោបាយសំខាន់ៗ ជាពិសេស គោលនយោបាយជាតិផលិតភាពសេដ្ឋកិច្ចកម្ពុជា និងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និង សង្គមឌីជីថលកម្ពុជា សំដៅលើកកម្ពស់សេដ្ឋកិច្ចជាតិ និងការអភិវឌ្ឍប្រកបដោយចីរភាព ដោយផ្អែកលើកម្លាំងពលកម្មជំនាញខ្ពស់ និងនវានុវត្តន៍ ដើម្បីជំរុញសន្ទុះការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងសុខុមាលភាព ប្រែក្លាយកម្ពុជាជាប្រទេសជឿនលឿន ប្រជាពលរដ្ឋមានជីវភាពធូរធារសម្បូរសប្បាយ និងវិបុលភាព ស្របតាមបំណងប្រាថ្នារបស់ប្រជាពលរដ្ឋគ្រប់រូប។ #ams1minute

  • ព្រះករុណា ព្រះមហាក្សត្រ កោតសរសើរចំពោះសម្តេចមហារដ្ឋសភាធិការធិបតី ប្រធានរដ្ឋសភា

    ព្រះករុណា ព្រះមហាក្សត្រ កោតសរសើរចំពោះសម្តេចមហារដ្ឋសភាធិការធិបតី ប្រធានរដ្ឋសភា

    ដែលជាស្ត្រីឆ្នើម មានស្មារតីមោះមុត បញ្ញាភ្លឺថ្លា ដឹកនាំស្ថាប័ន រដ្ឋសភាក្នុងការបំពេញមុខងារស្នូលទាំងបី រួមមានមុខងារនីតិកម្ម តាមដានការអនុវត្តច្បាប់ និងគោលនយោបាយ និងជាតំណាងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងគិតគូរដល់ឧត្តមប្រយោជន៍ជាតិជាធំ។ #ams1minute

  • អតិផរណាស្រីលង្កាធ្លាក់ចុះទាបបំផុតមិនធ្លាប់មានជាលើកដំបូង

    អតិផរណាស្រីលង្កាធ្លាក់ចុះទាបបំផុតមិនធ្លាប់មានជាលើកដំបូង

    កូឡុំបូ៖ ការិយាល័យស្ថិតិស្រីលង្កា បានឱ្យដឹងថ្មីៗនេះថា អតិផរណារបស់ប្រទេសខ្លួនបានធ្លាក់ចុះមកត្រឹម ០.៩ភាគរយនៅក្នុងខែមីនា ឆ្នាំ២០២៤ តួលេខនេះជាកម្រិតទាបបំផុត ចាប់តាំងពីកើតមានវិបត្តិសេដ្ឋកិច្ចមិនធ្លាប់មានពីមុនមក។ ប្រទេសស្រីលង្កាបានជំពាក់បំណុលបរទេសចំនួន ៤៦ពាន់លានដុល្លារនៅក្នុងខែមេសា ឆ្នាំ២០២២ បន្ទាប់ពីការផ្លាស់ប្តូររូបិយប័ណ្ណបរទេសបានធ្វើឱ្យប្រទេសដីកោះមួយនេះ មិនអាចនាំចូលស្បៀងអាហារ ប្រេងឥន្ធនៈ និងសម្ភារៈសំខាន់ៗផ្សេងទៀត។ ធនាគារកណ្តាលស្រីលង្កា នៅសប្តាហ៍នេះ បានកាត់បន្ថយអត្រាការប្រាក់កម្ចីគោលរបស់ខ្លួនពី ១០ភាគរយ ទៅ ៩.៥ភាគរយ ដែលនេះជាការកាត់បន្ថយលើកដំបូងក្នុងរយៈពេល ៤ខែ នៅក្នុងវិធានការមួយ ដែលខ្លួនបាននិយាយថា នឹងជំរុញសកម្មភាពសេដ្ឋកិច្ចឱ្យរស់រានឡើងវិញ។ កន្លងមក បានផ្ទុះការតវ៉ាជាច្រើនខែ ក្នុងអំឡុងវិបត្តិសេដ្ឋកិច្ច ដែលនាំទៅដល់ការបណ្តេញប្រធានាធិបតីស្រីលង្កា លោក Gotabaya Rajapaksa ចេញពីតំណែង នៅពេលក្រុមបាតុករសម្រុកចូលលំនៅដ្ឋានរបស់គាត់។ អ្នកស្នងតំណែងរបស់គាត់ គឺលោក Ranil Wickremesinghe បានដំឡើងពន្ធយ៉ាងខ្លាំង និងកាត់បន្ថយការឧបត្ថម្ភធនថាមពល និងការទទួលបានកញ្ចប់សង្គ្រោះចំនួន ២.៩ពាន់លានដុល្លារពីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)។ ទាំងលោក Wickremesinghe និង IMF បាននិយាយថា ប្រជាជាតិអាស៊ីខាងត្បូង “កំពុងងើបឡើងបន្តិចម្តងៗ” ពីវិបត្តិ បន្ទាប់ពីវិធានការណ៍រឹតបន្តឹង៕ ប្រភព៖ AFP…

  • រដ្ឋសភានីតិកាលទី៧ ត្រូវបានប្រសូតចេញពីការបោះឆ្នោត ប្រកបដោយសេរី យុត្តិធម៌ ត្រឹមត្រូវ និងតម្លាភាព

    រដ្ឋសភានីតិកាលទី៧ ត្រូវបានប្រសូតចេញពីការបោះឆ្នោត ប្រកបដោយសេរី យុត្តិធម៌ ត្រឹមត្រូវ និងតម្លាភាព

    ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដែលមានគណបក្សចំនួន១៨ បានចូលរួមប្រកួតប្រជែង និងមានគណបក្សចំនួន២ ទទួលបានអាសនៈក្នុងរដ្ឋសភាគឺ គណបក្សប្រជាជនកម្ពុជាទទួលបាន ១២០អាសនៈ និង គណបក្ស ហ៊្វុនស៊ិនប៉ិចទទួលបាន ៥អាសនៈ។ រដ្ឋសភានីតិកាលទី៧ (២០២៣-២០២៨) ដឹកនាំដោយសម្តេចមហារដ្ឋសភាធិការធិបតី យួន សុដារី ប្រធានរដ្ឋសភា ជាស្ត្រីទី១ ក្នុងប្រវត្តិ សាស្ត្រកម្ពុជា ដែលទទួលបានតំណែងដ៏ឧត្តុង្គឧត្តមនេះ។ #ams1minute

  • រដ្ឋបាលខេត្តត្រៀមរៀបចំព្រឹត្តិការណ៍សៀមរាបសង្ក្រាន្តឱ្យបានមហោឡារឹក

    រដ្ឋបាលខេត្តត្រៀមរៀបចំព្រឹត្តិការណ៍សៀមរាបសង្ក្រាន្តឱ្យបានមហោឡារឹក

    សៀមរាប៖ នៅចំណុចសួនច្បារព្រះរាជដំណាក់តាមបណ្តោយ ស្ទឹងខេត្តសៀមរាបកាលពីព្រឹកថ្ងៃចន្ទទី១ ខែមេសា ឆ្នាំ២០២៤ រដ្ឋបាល ខេត្តសៀមរាបសហការជាមួយសហភាពសហព័ន្ធ យុវជនកម្ពុជា (ស.ស.យ.ក) បានរៀបចំពិធីបួងសួងសុំនូវ សេចក្តី សុខសម្រាប់ ព្រឹត្តការណ៍បុណ្យសៀមរាបសង្ក្រាន្ត ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិនាពេលឆាប់ៗខាងមុខនេះ។ អភិបាលរងខេត្តសៀមរាប លោក សំកុល សុចិត្ត្រា បានឱ្យដឹង ថា ឆ្នាំនេះ រដ្ឋបាលខេត្តបានសហការជាមួយ ស.ស.យ.ក ព្រមទាំង មន្ទីរពាក់ព័ន្ធក្នុងខេត្តដើម្បីរៀបចំនៅព្រឹត្តិការណ៍ សៀមរាបសង្ក្រាន្តឆ្នាំ២០២៤។ ឆ្នាំនេះ គឺជាលើកទី៣ហើយ ដែលសៀមរាប សង្ក្រាន្តបានរៀបចំឡើង ។ ពោលលើកទី១ នៅឆ្នាំ២០១៩ ,លើកទី២នៅឆ្នាំ២០២២ និងលើកទី៣ គឹឆ្នាំនេះតែម្តង។ លោកបន្តថា ព្រឹត្តិការណ៍សៀមរាបសង្ក្រាន្តឆ្នាំនេះមាន កម្មវិធីកម្សាន្តសប្បាយៗជាច្រើន ដូចជា មានទាក់ ទង កម្មវិធី សាសនា កម្មវិធីល្បែងរបាំប្រជាប្រិយ ការសម្តែងសិល្បៈ ការ ប្រគំ តន្ត្រី និងការបាញ់កាំជ្រួចអបអរសាទរ និងតាំង ពិព័រណ៍ ផលិតផល ទូទៅ របស់ខ្មែរ…

  • យើងត្រូវខិតខំការពារពហុភាគីនិយម ដែលគាំទ្រដល់ផលប្រយោជន៍សហគមន៍ នៃប្រជាជាតិទាំងមូល

    យើងត្រូវខិតខំការពារពហុភាគីនិយម ដែលគាំទ្រដល់ផលប្រយោជន៍សហគមន៍ នៃប្រជាជាតិទាំងមូល

    🎥 Gazette People #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១ មេសា ២០២៤

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១ មេសា ២០២៤

    ១. កំពង់ផែទេសចរណ៍កោះទន្សាយ ក្នុងខេត្តកែប សម្រេចបានលទ្ធផលសាងសង់ប្រមាណ ៩០% – AMS Economy ២. រដ្ឋរឹបអូសដីជិត ១ម៉ឺនហិកតា និងឃាត់ខ្លួនមនុស្ស ៣០នាក់ ពាក់ព័ន្ធការទន្រ្ទានខុសច្បាប់នៅពោធិ៍សាត់ – ថ្មីៗ ៣. ៣ខែ ដើមឆ្នាំនេះ កម្ពុជាទទួលបានចំណូលជាង ១៦លានដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ប្រាសាទកោះកែរ និងកំពង់ផែចុងឃ្លៀស – FN ៤. អតីតមេដឹកនាំតៃវ៉ាន់ លោក Ma Ying-jeou ចាប់ផ្តើមដំណើរបំពេញទស្សនកិច្ច ១១ថ្ងៃ នៅចិន – Reuters ៥. ប្រធានាធិបតីកូរ៉េខាងត្បូង ថារដ្ឋាភិបាលបើកចំហរជានិច្ច ក្នុងការចរចាជាមួយក្រុមវេជ្ជបណ្ឌិត ដើម្បីបញ្ចប់កូដកម្ម – Yahoo #ams1minute

  • នៅសាលារចនា និស្សិតរៀនរៀបចំតាំង ពិព័រណ៍ និងសម្តែងសិល្បៈ តាមជំនាញផ្សេងៗ បើកនៅថ្ងៃនេះ ១-៣ មេសា ២០២៤

    នៅសាលារចនា និស្សិតរៀនរៀបចំតាំង ពិព័រណ៍ និងសម្តែងសិល្បៈ តាមជំនាញផ្សេងៗ បើកនៅថ្ងៃនេះ ១-៣ មេសា ២០២៤