-
ក្រុងព្រះសីហនុ ខេត្តព្រះសីហនុការរៀបចំក្រុង នគរូបនីយកម្ម

-
របាយការណ៍នៅថ្ងៃទី៣០ មីនា

-
ព្រះពុទ្ធសាសនាបាននិងកំពុងអភិវឌ្ឍរីកចម្រើនក្រោមដំបូលសុខសន្តិភាព

ជាមួយនឹងការបើកចំហសេរីភាពបដិបត្តិជំនឿ សាសនា ដែលជាមូលដ្ឋាននៃសុខដុមនីយកម្មសាសនានៅកម្ពុជា សម្តេចធិបតី៖ “រដ្ឋធម្មនុញ្ញកម្ពុជា បានកំណត់ថា ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ហើយចារិកជាបាវចនារបស់ប្រទេសជាតិគឺ “ជាតិ សាសនា ព្រះមហាក្សត្រ” ដែលបញ្ជាក់ថា បច្ចុប្បន្នក៏ដូចជាទៅអនាគត រាជរដ្ឋាភិបាលនឹងបន្តអនុវត្តដោយខ្ជាប់ខ្ជួនក្នុងការគោរពសេរីភាពខាងជំនឿ ការប្រណិប័តន៍ខាងផ្លូវសាសនា លើកស្ទួយព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ និងគាំទ្រការប្រណិប័តន៍សាសនាផ្សេងៗទៀត និងខិតខំធ្វើឲ្យវត្តអារាម និងវិហារសាសនាឯទៀតៗ ក្លាយជាមជ្ឈមណ្ឌលនៃជីវភាពខាងស្មារតី ដែលចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍសង្គមជាតិ ខាងផ្នែកវប្បធម៌ អប់រំ សុខាភិបាល សង្គមកិច្ច និងសីលធម៌សង្គម”។ #ams1minute
-
សហគមន៍អេកូទេសចរណ៍ជីផាត ឧទ្យានជាតិជួរភ្នំក្រវាញឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុងទេសចរណ៍ផ្សារភ្ជាប់ទឹកដី កម្ពុជាមាតុភូមិខ្ញុំ

-
ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង

-
បណ្ណាល័យ វិទ្យាល័យ ហ៊ុន សែន មិត្តភាពសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ

-
របាយការណ៍នៅថ្ងៃទី២៩ មីនា

-
ស្ពានអាកាសមរតកតេជោ នឹងដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្ន នាថ្ងៃទី១ មេសា ២០២៤ មុនបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

-
គុយបាប្រឈមនឹងកង្វះអាហារ និងអគ្គិសនីធ្ងន់ធ្ងរ

ហាវ៉ាន៖ អាជ្ញាធរគុយបានៅឆ្នាំ២០២៣ និយាយថា កង្វះរូបិយប័ណ្ណរឹងបានរារាំងការនាំចូលស្បៀងអាហារ ដែលប៉ះពាល់ដល់ការរស់នៅរបស់ប្រជាជនចំនួន ១១លាននាក់របស់ប្រទេសដីកោះមួយនេះ។ យោងតាមតួលេខផ្លូវការបានឱ្យដឹងថា ផលិតកម្មកសិកម្មរបស់ប្រទេសគុយបា បានធ្លាក់ចុះ ៣៥ភាគរយនៅចន្លោះឆ្នាំ២០១៩ និងឆ្នាំ២០២៣។ កាលពីខែកុម្ភៈ គុយបាបានស្នើសុំការគាំទ្រជាលើកដំបូង ពីកម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ ដើម្បីធានាការផ្គត់ផ្គង់ទឹកដោះគោដល់កុមារ បន្ទាប់ពីបានប្រកាសថា ខ្លួននឹងមិនអាចបំពេញរបបអាហារគ្រប់គ្រាន់ដល់ប្រជាជនក្នុងខែនោះទេ។ ទាក់ទិននឹងកង្វះស្បៀងអាហារ និងការដាច់ភ្លើង នាំឱ្យមនុស្សរាប់រយនាក់ចេញធ្វើបាតុកម្មនៅក្នុងទីក្រុងយ៉ាងតិចចំនួន៤ របស់ប្រទេសគុយបា កាលពីថ្ងៃទី១៧ ខែមីនាកន្លងមក ដែលនេះជាការតវ៉ាដ៏ធំបំផុតចាប់តាំងពីការហែក្បួនប្រឆាំងរដ្ឋាភិបាលជាប្រវត្តិសាស្ត្រនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១។ បាតុកម្មបានផ្ទុះឡើងជាលើកដំបូងនៅក្នុងទីក្រុង Santiago de Cuba ដែលជាទីក្រុងធំទីពីររបស់ប្រទេសដីកោះមួយនេះ ដែលបានស៊ូទ្រាំនឹងការដាច់ភ្លើងរហូតដល់ ១៣ម៉ោងក្នុងមួយថ្ងៃ។ បាតុករភាគច្រើននាក់ជាស្ត្រី។ សម្រាប់នៅដើមឆ្នាំនេះ អាជ្ញាធរអាគុយបាក៏បានជួបការលំបាកផ្នែកដឹកជញ្ជូននំបុ័ងផងដែរ ដោយសារតែការពន្យារពេលការនាំចេញស្រូវសាលីពីបរទេស និងការខូចខាតនៅក្នុងរោងម៉ាស៊ីនចំនួន៤ ក្នុងចំណោមរោងម៉ាស៊ីនចំនួន៥ របស់ប្រទេសគុយបា ដែលជាលទ្ធផលធ្វើឱ្យប្រទេសដីកោះនេះ សម្រេចបានត្រឹមតែប្រហែលមួយភាគបីនៃតម្រូវការសរុបប៉ុណ្ណោះ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា
-
ប្រព័ន្ធធារាសាស្រ្តកាត់បន្ថយទឹកជំនន់ក្នុងខេត្តបន្ទាយមានជ័យ កំពុង ដំណើរការយ៉ាងមមាញឹក

បន្ទាយមានជ័យ៖ សំណង់ប្រព័ន្ធធារាសាស្រ្ត ដើម្បីកាត់បន្ថយ ទឹកជំនន់ក្នុងខេត្តបន្ទាយមានជ័យ កំពុងដំណើរការ យ៉ាង មមាញឹក នៅស្រុក ក្រុង គោលដៅ ក្នុងរដូវប្រាំងនេះ។ ការដ្ឋាន នេះអនុវត្តដោយក្រសួងធនធានទឹកនិងឧតុនិយម។ ប្រព័ន្ធធារាសាស្រ្ត និងកាត់បន្ថយទឹកជំនន់ក្នុងខេត្តបន្ទាយ មាន ជ័យ ដែលកំពុងអនុវត្តដោយ ក្រុមការងារ បច្ចេក ទេស ក្រសួង ធនធាន ទឹកនិងឧតុនិយមមានជួសជុលអាងទឹកមាន ចំនួនបី កន្លែង ។ទីមួយអាងទឹកវាំងហែងនៅស្រុកម៉ាឡៃ ,ទីពីរ អាងទឹក ពង្រ នៅក្រុង ប៉ោយប៉ែត និងទីបី អាងទឹកកន្សែងនៅស្រុក អូរជ្រៅ។ជាមួយនឹងការជួសជុលអាងទាំងបីនេះក៏មាន ប្រឡាយ ដោះទឹក និង ស្រោច ស្រពប្រវែងសរុប ៨៧,៦គីឡូម៉ែត្រ ។ក្នុងនោះ ប្រឡាយបេតុងប្រវែង៤០.១៨០ គីឡូម៉ែត្រ ,សំណង់ សិល្បការទ្វារមុខទឹកមានចំនួន ២០៧កន្លែង ដែលសម្រេច បានជាង ៣៩ភាគរយធៀបទៅនឹងទំហំការងារនៃគម្រោង ទាំងមូល។ ខណៈដឹកនាំក្រុមការងារទៅពិនិត្យមលើវឌ្ឍនភាពការងារកាលពីថ្ងៃសុក្រ លោកយឹម ប៊ុនរ៉ុម ប្រធានមន្ទីរធនធានទឹក…