Category: One-Minute

  • VinFast ចាប់ផ្តើមលក់ឡានអគ្គិសនីជាផ្លូវការនៅឥណ្ឌូនេស៊ី

    VinFast ចាប់ផ្តើមលក់ឡានអគ្គិសនីជាផ្លូវការនៅឥណ្ឌូនេស៊ី

    ហ្សារកាតា៖ ក្រុមហ៊ុន VinFast នៅថ្ងៃព្រហស្បតិ៍ បានចាប់ផ្តើមចែកចាយលក់រថយន្តអគ្គិសនី VF e34 នៅក្នុងប្រទេសឥណ្ឌូនេស៊ីជាផ្លូវការ ដែលនេះជាព្រឹត្តិការណ៍ដ៏សំខាន់មួយ សម្រាប់ការពង្រីកទីផ្សារក្នុងតំបន់អាស៊ីអាគ្នេយ៍របស់ខ្លួន។ Read. នាយកប្រតិបត្តិក្រុមហ៊ុន VinFast ប្រចាំប្រទេសឥណ្ឌូនេស៊ី លោក Tran Quoc Huy និយាយថា បន្ទាប់ពីជោគជ័យលើកដំបូងរបស់យើងនៅឯពិព័រណ៍រថយន្តអន្តរជាតិឥណ្ឌូនេស៊ីឆ្នាំ២០២៤ VinFast មានមោទនភាពក្នុងការនាំយករថយន្តអគ្គិសនីចង្កូតស្តាំលើកដំបូងរបស់ខ្លួនមកកាន់ទីផ្សារឥណ្ឌូនេស៊ី។ នេះជាជំហានដ៏សំខាន់មួយ សម្រាប់ផែនការពង្រីកមហិច្ឆិតារបស់យើងក្នុងតំបន់អាស៊ីអាគ្នេយ៍។ លោកនាយកប្រតិបត្តិការបន្ថែមថា ជាមួយនឹងរថយន្តអគ្គិសនីម៉ូដែល VF e34 ដ៏ទំនើប យើងមានគោលបំណងជួយដល់អ្នកប្រើប្រាស់ឥណ្ឌូនេស៊ី ធ្វើដំណើរឆ្ពោះទៅកាន់អនាគតប្រកបដោយនិរន្តរភាព។ រថយន្ត SUV ដ៏ឆ្លាតវៃ និងស្វាហាប់ VF e34 គ្រឿងដំបូង ត្រូវបានគេរំពឹងថា នឹងដឹកជញ្ជូនទៅដល់ដៃអតិថិជនឥណ្ឌូនេស៊ី នៅក្នុងត្រីមាសទីពីរនៃឆ្នាំ២០២៤។ បច្ចុប្បន្ន VinFast កំពុងកំណត់គោលដៅពង្រីកខ្លួនទៅកាន់ប្រទេសយ៉ាងតិច៥០ ក្នុងឆ្នាំ២០២៤។ បន្ថែមពីលើទីផ្សារសំខាន់ៗដូចជាសហរដ្ឋអាមេរិក កាណាដា និងអឺរ៉ុប VinFast ក៏កំពុងកសាងវត្តមាននៅក្នុងប្រទេសជិតខាងក្នុងតំបន់អាស៊ីអាគ្នេយ៍ដូចជាឥណ្ឌា ឥណ្ឌូនេស៊ី ថៃ និងហ្វីលីពីន ក៏ដូចជាតំបន់មជ្ឈិមបូព៌ា និងអាហ្វ្រិក។…

  • ថៃប្រើនារី AI អានព័ត៌មាន លើទូរទស្សន៍

    ថៃប្រើនារី AI អានព័ត៌មាន លើទូរទស្សន៍

    កាសែត The Nation របស់ថៃបានចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ថា ទូរទស្សន៍ Nation TV នៅប្រទេសថៃត្រៀមប្រើនារី AI ចំនួនពីររូប ឈ្មោះ Natcha និង Nitchan ដើម្បីអត្ថាធិប្យាយព័ត៌មានជំនួនអ្នកនិយាយព័ត៌មានជាមនុស្ស។ នេះគឺជាលើកដំបូងហើយ ដែលប្រទេសថៃ មានអ្នករាយការណ៍ព័ត៌មាន ជាបញ្ញាសិប្បនិម្មិត (AI)។ នារីទាំងពីរនឹងចាប់ផ្តើមអត្ថាធិប្បាយព័ត៌មានលើទូរទស្សន៍ ចាប់ពីថ្ងៃទី ១ ខែមេសាតទៅ។ លោកស្រី Apirawee Pichayadecha នាយកគ្រប់គ្រងរបស់ទូរទស្សន៍ Nation TV បាននិយាយថា “បច្ចេកវិទ្យា AI ត្រូវបានអនុម័តនៅក្នុងអាជីវកម្ម និងឧស្សាហកម្មមួយចំនួន រួមទាំងទូរទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយ» ។ លោកស្រីបានលើកឡើងពីជោគជ័យរបស់ទីភ្នាក់ងារព័ត៌មាននៅប្រទេសចិន និងឥណ្ឌា ដែលបានប្រើ AI ការវិភាគទិន្នន័យ ដែលលោកស្រីគិតថា ធានាបាននូវការបង្ហាញព័ត៌មានលឿន និងត្រឹមត្រូវ ដល់សាធារណជន។ លោកស្រីបានបន្តថា «ក្នុងនាមជាស្ថានីយ៍ព័ត៌មានឈានមុខគេ ដែលផ្តោតលើការច្នៃប្រឌិត ទូរទស្សន៍ Nation TV 22…

  • បងប្អូនប្រជាពលរដ្ឋនៅភូមិដើមស្លែង ឃុំកំណប់ ស្រុកគិរីវង់ ខេត្តតាកែវ អរគុណ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

    បងប្អូនប្រជាពលរដ្ឋនៅភូមិដើមស្លែង ឃុំកំណប់ ស្រុកគិរីវង់ ខេត្តតាកែវ អរគុណ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

    ដែលបានជំរុញការចុះបញ្ចីដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងចេញបណ្ណកម្មសិទ្ធិជូនពួកគាត់បានលឿនរហ័ស ចុះបញ្ជីដីធ្លីបញ្ចប់ សេវាគាប់ចិត្ត បរិយាកាសគ្មានវិវាទ #ams1minute

  • ក្រមសីលធម៌គ្រូបង្រៀន

    ក្រមសីលធម៌គ្រូបង្រៀន
  • ពលរដ្ឋឌីជីថល

    ពលរដ្ឋឌីជីថល
  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៨ មីនា ២០២៤

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៨ មីនា ២០២៤

    ១. កម្ពុជាកំពុងពិចារណាសាងសង់ផ្លូវរថភ្លើងល្បឿនលឿន តភ្ជាប់ជាមួយឡាវ – ខ្មែរថាមស៍ ២. ស្ពានអាកាស “មរតកតេជោ” ដំណាក់កាលទី១ នឹងបើកឱ្យប្រើប្រាស់នៅថ្ងៃទី១ មេសា ២០២៤ – កម្ពុជាថ្មី ៣. ចិនផ្ដល់ជំនួយហិរញ្ញប្បទានឥតសំណងមកកម្ពុជាជាង ៤លានដុល្លារ ដើម្បីបោសសម្អាតមីននៅកម្ពុជា នៅដំណាច់ខែមីនា ឆ្នាំ២០២៤ – ថ្មីៗ ៤. ឥណ្ឌា នឹង ចំណាយ ប្រាក់ជិត ៣,៧ ពាន់ លាន ដុល្លារ ដើម្បី ធ្វើ របង តាម បណ្ដោយ ព្រំដែន ជាប់ មីយ៉ាន់ម៉ា – AFP ៥. លោក ពូទីន ប្រាប់ពីឡុតរុស្ស៉ី៖ F-16 អាចបំពាក់អាវុធនុយក្លេអ៊ែរ តែមិនអាចកែប្រែស្ថានការណ៍នៅសមរភូមិអ៊ុយក្រែន បានឡើយ – Reuters #ams1minute

  • រយៈពេលដែលប្រទេសនានាក្នុងតំបន់អាស៊ីអាគ្នេយ៍ស្ថិតក្រោមអាណានិគមបរទេស៖

    រយៈពេលដែលប្រទេសនានាក្នុងតំបន់អាស៊ីអាគ្នេយ៍ស្ថិតក្រោមអាណានិគមបរទេស៖

    ១. ឥណ្ឌូណេស៊ី ស្ថិតក្រោមអាណានិគមបរទេសអស់រយៈពេល ៣៤០ឆ្នាំ២. ទីម័រខាងកើត និងហ្វីលីពីន មានរយៈពេល ៣៣៤ឆ្នាំ៣. ម៉ាឡេស៊ី មានរយៈពេល ២០៧ឆ្នាំ៤. សិង្ហបុរី មានរយៈពេល ១៣៨ឆ្នាំ៥. ប្រ៊ុយណេ មានរយៈពេល៩៧ឆ្នាំ៦. កម្ពុជា មានរយៈពេល ៧០ឆ្នាំ៧. វៀតណាម មានរយៈពេល ៦៨ឆ្នាំ៨. មីយ៉ាន់ម៉ា មានរយៈពេល ៦៣ឆ្នាំ៩. ឡាវ មានរយៈពេល ៦២ឆ្នាំ១០. ថៃ ជាប្រទេសតែមួយគត់ដែលពុំធ្លាប់ស្ថិតក្រោមអាណានិគមបរទេសឡើយ – Bastian Becker via Seasia #ams1minute

  • ប្រាសាទក្នុងតំបន់អង្គរស្ថាបត្យកម្មខ្មែរបុរាណ សំណង់សាសនា កម្ពុជាមាតុភូមិខ្ញុំ

    ប្រាសាទក្នុងតំបន់អង្គរស្ថាបត្យកម្មខ្មែរបុរាណ សំណង់សាសនា កម្ពុជាមាតុភូមិខ្ញុំ

    🎥 MLMUPC #ams1minute

  • ក្រឡាប់ឡានក្រុង ស្លាប់មនុស្ស ៥នាក់ នៅអាល្លឺម៉ង់

    ក្រឡាប់ឡានក្រុង ស្លាប់មនុស្ស ៥នាក់ នៅអាល្លឺម៉ង់

    ប៊ែកឡាំង៖ នគរបាលបាននិយាយថា មនុស្ស៥នាក់បានស្លាប់ ហើយ២០នាក់ផ្សេងទៀត រងរបួស ក្នុងហេតុការណ៍ក្រឡាប់ឡានក្រុងមួយគ្រឿង នៅលើផ្លូវហាយវេ របស់អាល្លឺម៉ង់ កាលពីថ្ងៃពុធ។ ប្រភពបានបន្តថា ឡានក្រុងមួយគ្រឿងនេះ គឺជាកម្មសិទ្ធិរបស់ក្រុមហ៊ុនទេសចរណ៍អាល្លឺម៉ង់ Flixbus ។ ក្នុងពេលកើតមាន រថយន្តមួយនេះកំពុងធ្វើដំណើរពីទីក្រុងប៊ែកឡាំង ទៅកាន់ទីក្រុង Zurich ស្រាប់តែក្រឡាប់ នៅលើផ្លូវ A9 ជាផ្លូវប្រសព្វ រវាងតំបន់ Wiedemar និង Schkeuditzer Kreuz ។ ប្រតិបត្តិករទេសចរណ៍អាល្លឺម៉ង់ Flixbus បាននិយាយថា រថយន្តក្រុងមួយគ្រឿងនេះ ដឹកអ្នកដំណើរចំនួន ៥៣នាក់។ យ៉ាងណាមិញ ប្រភពមិនទាន់បញ្ជាក់លម្អិតពីមូលហេតុនាំឲ្យក្រឡាប់រថយន្តក្រុងនេះនៅឡើយទេ ទាមទារឲ្យស៊ើបអង្កេតបន្ថែមទៀត ដោយសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន និងសេវាសង្គ្រោះបន្ទាន់ នៅនឹងកន្លែង ដើម្បីបញ្ជាក់អំពីមូលហេតុនៃគ្រោះថ្នាក់នេះឱ្យបានឆាប់រហ័ស និងពេញលេញ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

  • លោក Zelensky ចុះពិនិត្យលេណដ្ឋាន នៅភាគឦសាន

    លោក Zelensky ចុះពិនិត្យលេណដ្ឋាន នៅភាគឦសាន

    គៀវ៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានចុះពិនិត្យមើលរចនាសម្ព័ន្ធការពារ លេណដ្ឋាន ដែលទើបសាងសង់ថ្មី នៅភាគឦសាននៃប្រទេស។ ការចុះពិនិត្យនេះ ដើម្បីត្រៀមទប់ទល់នឹងការសម្រុកវាយប្រហាររបស់រុស្ស៊ី ដែលទាមទារឱ្យកងទ័ពអ៊ុយក្រែនពង្រឹងការពារ ដូចជា ការពង្រឹង លេណដ្ឋាន ជាដើម។ លោក Zelensky បានឲ្យដឹងថា «ខ្ញុំបានត្រួតពិនិត្យលេណដ្ឋាន ការជីករណ្តៅ ព្រមទាំង ទីតាំងបាញ់ បញ្ជាការ និងការសង្កេត»។ លោកបាននិយាយទៀតថា «យើងកំពុងពង្រឹងការការពាររបស់យើង»។ ទីតាំងនេះ ស្ថិតនៅក្នុងតំបន់ Sumy ភាគឦសាន ជាប់ព្រំដែនរុស្ស៊ី។ នៅទីនោះ លោក Zelensky ក៏បានជួបជាមួយទាហាន ដែលជាសះស្បើយពីរបួស ទៀតផង។ ថ្មីៗនេះ អ៊ុយក្រែនបានប្រកាសពីការពង្រឹងប្រព័ន្ធការពារដែនអាកាស Patriot បន្ថែមទៀត ដើម្បីទប់ទល់នឹងការកើនឡើងនៃការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ី ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត