Category: One-Minute

  • ស៊ុយអែតបង្កើតរោងចក្របំពាក់បច្ចេកវិទ្យាទំនើបបំផុតកែច្នៃប្លាស្ទិក

    ស៊ុយអែតបង្កើតរោងចក្របំពាក់បច្ចេកវិទ្យាទំនើបបំផុតកែច្នៃប្លាស្ទិក

    ម៉ូតាឡា៖ រោងចក្របំពាក់ដោយបច្ចេកវិទ្យាទំនើបដ៏ធំមួយ ដែលមានឈ្មោះថា “Site Zero” ត្រូវបានរដ្ឋាភិបាលស៊ុយអែតសង្ឃឹមថា នឹងធ្វើបដិវត្តការកែច្នៃប្លាស្ទិករបស់ប្រទេសខ្លួន។ នាយកប្រតិបត្តិក្រុមហ៊ុន Swedish Plastic Recycling ដែលគ្រប់គ្រងឧស្សាហកម្មផ្លាស្ទិក លោក Mattias Philipsson និយាយថា ពន្លឺអ៊ីនហ្វ្រារ៉េដ ឡាស៊ែរ កាមេរ៉ា និងសូម្បីតែបញ្ញាសិប្បនិមិត្ត សុទ្ធតែត្រូវបានប្រើដើម្បីតម្រៀបគំនរសំរាមប្លាស្ទិក។ លោក Philipsson បន្ថែមថា រោងចក្រនេះគឺជាផ្នែកមួយនៃសេដ្ឋកិច្ចរាងជារង្វង់ និងកាត់បន្ថយការប្រើប្រាស់ឥន្ធនៈហ្វូស៊ីល។ ដោយមានទីតាំងនៅខាងក្រៅទីក្រុងម៉ូតាឡា មានចម្ងាយប្រហែល ២០០គីឡូម៉ែត្រ ពីភាគនិរតីនៃរដ្ឋធានីស្តុកខុល រោងចក្រនេះបានបើកដំណើរការតាំងពីចុងឆ្នាំ២០២៣ ហើយត្រូវបានគេចាត់ទុកថា ជា “កន្លែងដ៏ធំបំផុត និងទំនើបបំផុតរបស់ពិភពលោកសម្រាប់ការកែច្នៃប្លាស្ទិក”។ រោងចក្រដំណើរការដោយស្វ័យប្រវត្តិទាំងស្រុងនេះ អាចកែច្នៃសំរាមបានចំនួន ២០០,០០០តោនក្នុងមួយឆ្នាំ និងអាចញែកប្លាស្ទិកចំនួន ១២ប្រភេទផ្សេងៗគ្នា បើធៀបនឹងរោងចក្រធម្មតាអាចធ្វើបានត្រឹម៤ប៉ុណ្ណោះ។ យោងតាមទីភ្នាក់ងារការពារបរិស្ថានស៊ុយអែត (EPA) បានឱ្យដឹងថា នៅឆ្នាំ២០២២ កាកសំណល់ប្លាស្ទិកត្រឹមតែ ៣៥ភាគរយប៉ុណ្ណោះ ដែលត្រូវបានកែច្នៃឡើងវិញ ក្រោមការវាយតម្លៃជាមធ្យមរបស់សហភាពអឺរ៉ុប ៤០ភាគរយ។ បើតាមទីភ្នាក់ងារ EPA ការដុតចោលកាកសំណល់ប្លាស្ទិកមានប្រហែល ៧ភាគរយ នៃការបំភាយឧស្ម័នផ្ទះកញ្ចក់របស់ប្រទេសស៊ុយអែត។…

  • ក្រុមហ៊ុនលក់សម្លៀកបំពាក់ធំបំផុតទី២ របស់ពិភពលោក ចំណេញជាង ១១៣លានដុល្លារ

    ក្រុមហ៊ុនលក់សម្លៀកបំពាក់ធំបំផុតទី២ របស់ពិភពលោក ចំណេញជាង ១១៣លានដុល្លារ

    ស្តុកខុល៖ ក្រុមហ៊ុន H&M នៅថ្ងៃពុធ បានបញ្ជាក់ថា ប្រាក់ចំណេញសុទ្ធរបស់ខ្លួនបានកើនឡើងច្រើនជាងទ្វេដងនៅក្នុងត្រីមាសទី១ ស្របពេលដែលក្រុមហ៊ុនសម្លៀកបំពាកលក់រាយធំបំផុតទី២ របស់ពិភពលោកមួយនេះ ព្យាយាមគ្រប់គ្រងការចំណាយ។ ក្រុមហ៊ុន H&M បានរាយការណ៍ពីប្រាក់ចំណេញក្រោយការបង់ពន្ធចំនួន ១.២ពាន់លានក្រូន័រ ឬប្រហែល ១១៣.៣លានដុល្លារក្នុងត្រីមាសទី១ ពោលគឺក្នុងអំឡុងខែធ្នូ ដល់ខែកុម្ភៈ ឆ្នាំ២០២៤។ ប្រាក់ចំណេញប្រតិបត្តិការរបស់ក្រុមហ៊ុនលក់សម្លៀកបំពាក់ស៊ុយអែតនេះ កើនឡើងជិត៣ដង ដល់ ២.១ពាន់លានក្រូន័រ ឬជាង ១៩៤លានដុល្លារ លើសពីការព្យាករណ៍ដែលមានត្រឹម ១.៣ពាន់លានក្រូន័រ ឬជាង ១២២លានដុល្លាររបស់អ្នកវិភាគ នៅក្នុងការស្ទង់មតិរបស់សារព័ត៌មាន Bloomberg។ ជាមួយគ្នានេះ នាយកប្រតិបត្តិក្រុមហ៊ុន H&M លោក Daniel Erver បានបញ្ជាក់យ៉ាងដូច្នេះថា យើងនឹងបន្តរៀបចំផែនការអាជីវកម្មរបស់យើង ដោយគោរពតាមស្ថានភាពលំបាកនៅលើពិភពលោក ជាពិសេសអ្នកប្រើប្រាស់ដែលរងផលប៉ះពាល់ដោយសារអតិផរណា និងអត្រាការប្រាក់ខ្ពស់។ លោកនាយកប្រតិបត្តិបានសង្កត់ធ្ងន់ទៀតថា អាទិភាពកំពូលរបស់យើង គឺការពង្រឹងការលក់ ហើយគោលដៅរបស់យើង គឺសម្រេចឱ្យបាននូវអត្រាប្រតិបត្តិការចំនួន ១០ភាគរយសម្រាប់រយៈពេលពេញមួយឆ្នាំ២០២៤៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

  • អតិផរណាអេស្ប៉ាញកើនឡើង ៣.២ភាគរយក្នុងខែមីនា

    អតិផរណាអេស្ប៉ាញកើនឡើង ៣.២ភាគរយក្នុងខែមីនា

    ម៉ាឌ្រីដ៖ ទិន្នន័យផ្លូវការបឋម បានបង្ហាញឱ្យដឹងនៅថ្ងៃពុធថា អតិផរណារបស់ប្រទេសអេស្ប៉ាញបានកើនឡើងក្នុងខែមីនា ឆ្នាំ២០២៤ កត្តាចម្បងបណ្តាលមកពីតម្លៃថាមពលហក់ឡើងខ្ពស់ជាងមុន។ ទិន្នន័យបឋមពីវិទ្យាស្ថានស្ថិតិជាតិ (INE) របស់ប្រទេសអេស្ប៉ាញ បានបង្ហាញថា អតិផរណារបស់ប្រទេសអេស្ប៉ាញ បានកើនឡើង ៣.២ភាគរយ ក្នុងរយៈពេល ១២ខែ គិតមកទល់ខែមីនា ឆ្នាំ២០២៤ តួលេខនេះហក់ឡើងខ្ពស់ជាងខែកុម្ភៈ ដែលមានត្រឹម ២.៩ភាគរយ។ ការិយាល័យ INE បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា តម្លៃទំនិញប្រើប្រាស់បានកើនឡើង ៣.២ភាគរយ ឈរលើមូលដ្ឋានប្រចាំឆ្នាំ កើនឡើងពី ២.៨ភាគរយកាលពីខែកុម្ភៈ។ កត្តាចម្បងដែលជំរុញឱ្យមានអតិផរណា គឺការកើនឡើងនៃតម្លៃអគ្គិសនី និងប្រេងឥន្ធនៈ ដែលប៉ះប៉ូវកំណើនយឺតនៃម្ហូបអាហារ និងតម្លៃភេសជ្ជៈគ្មានជាតិអាល់កុល។ គួរបញ្ជាក់ថា អតិផរណាអេស្ប៉ាញបានកើនឡើងដល់ ១០.៨ភាគរយនៅក្នុងខែកក្កដា ឆ្នាំ២០២២ ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីឆ្នាំ១៩៨៥ ចំពេលដែលការលុកលុយរបស់រុស្ស៊ីប្រឆាំងអ៊ុយក្រែន។ ទន្ទឹមគ្នា នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Pedro Sanchez ក្នុងឆ្នាំ២០២២ បានដាក់ចេញនូវវិធានការជាបន្តបន្ទាប់ដើម្បីជួយគ្រួសារប្រជាជនទប់ទល់នឹងអតិផរណាខ្ពស់ ដូចជាការធ្វើដំណើរតាមផ្លូវដែកដោយឥតគិតថ្លៃ ដែលខ្លួនគ្រោងនឹងចាប់ផ្តើមដំណើរការនៅឆ្នាំនេះ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

  • អនុសាសន៍ ៥ ចំណុច ដើម្បីជំរុញការអនុវត្តវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឱ្យកាន់តែរឹងមាំ

    អនុសាសន៍ ៥ ចំណុច ដើម្បីជំរុញការអនុវត្តវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឱ្យកាន់តែរឹងមាំ
  • លោក ស៊ី ជីនពីង ជួបនាយកប្រតិបត្តិធុរកិច្ចអាមេរិកនៅទីក្រុងបេកាំង

    លោក ស៊ី ជីនពីង ជួបនាយកប្រតិបត្តិធុរកិច្ចអាមេរិកនៅទីក្រុងបេកាំង

    ប៉េកាំង៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅថ្ងៃពុធ បានជួបពិភាក្សាជាមួយតំណាងធុរកិច្ចអាមេរិក ស្របពេលដែលទីក្រុងប៉េកាំងស្វែងរកការទាក់ទាញការវិនិយោគពីបរទេស និងជៀសវាងការប្រឈមជាមួយក្រុមហ៊ុនអាមេរិក នៅពេលសេដ្ឋកិច្ចប្រទេសខ្លួនកំពុងធ្លាក់ចុះ។ ក្រុមនាយកប្រតិបត្តិធុរកិច្ចអាមេរិក ដែលជួបជាមួយលោក ស៊ី នៅមហាសាលប្រជាជននៃទីក្រុងប៉េកាំង ក្នុងនោះរួមមានលោក លោក Cristiano Amon នាយកប្រតិបត្តិក្រុមហ៊ុន Qualcomm និងលោក Stephen Schwarzman នាយកប្រតិបត្តិនៃក្រុមហ៊ុនភាគហ៊ុនឯកជនយក្ស Blackstone។ នៅក្នុងជំនួបនោះ លោក ស៊ី បានថ្លែងថា ប្រវត្តិសាស្រ្តនៃទំនាក់ទំនងរវាងចិន និងអាមេរិក គឺជាប្រវត្តិសាស្រ្តនៃការផ្លាស់ប្តូរមិត្តភាពរវាងប្រជាជនទាំងពីរ។ លោក ស៊ី បន្ថែមថា ប្រជាជនមកពីគ្រប់មជ្ឈដ្ឋាននៃប្រទេសទាំងពីរ គួរតែមានការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការបន្ថែមទៀត។ ទំនាក់ទំនងសេដ្ឋកិច្ចរវាងចិន-អាមេរិកជួបភាពតានតឹង នៅពេលដែលប្រទេសមហាអំណាចទាំងពីរ បានប៉ះទង្គិចគ្នាលើបញ្ហាចំណុចសំខាន់ៗមួយចំនួន រាប់ចាប់ពីបច្ចេកវិទ្យា និងពាណិជ្ជកម្ម រហូតដល់បញ្ហាសិទ្ធិមនុស្ស កោះតៃវ៉ាន់ និងសមុទ្រចិនខាងត្បូងជាដើម។ ក្រុមហ៊ុនអាមេរិកនៅចិនបានត្អូញត្អែរកាន់តែខ្លាំងឡើង អំពីអ្វីដែលពួកគេមើលឃើញថា ជាបរិយាកាសធុរកិច្ចមិនយុត្តិធម៌ ជាមួយនឹងការការពារមានកម្រិតចំពោះកម្មសិទ្ធិបញ្ញា និងការអនុគ្រោះដល់ដៃគូប្រកួតប្រជែងក្នុងស្រុក។ យ៉ាងណាមិញ ភាគីចិនបានច្រានចោលការភ័យខ្លាចទាំងនោះ ដោយបង្ហាញពីការបើកចំហរបស់ខ្លួនចំពោះការវិនិយោគបរទេស និងសន្យាថា…

  • បងប្អូនប្រជាពលរដ្ឋនៅភូមិដើមស្លែង ឃុំកំណប់ ស្រុកគិរីវង់ ខេត្តតាកែវ អរគុណ សម្ដេចធិបតីនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត

    បងប្អូនប្រជាពលរដ្ឋនៅភូមិដើមស្លែង ឃុំកំណប់ ស្រុកគិរីវង់ ខេត្តតាកែវ អរគុណ សម្ដេចធិបតីនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត

    ដែលបានជំរុញការចុះបញ្ចីដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងចេញបណ្ណកម្មសិទ្ធិជូនពួកគាត់បានលឿនរហ័ស ចុះបញ្ជីដីធ្លីបញ្ចប់ សេវាគាប់ចិត្ត បរិយាកាសគ្មានវិវាទ #ams1minute

  • ឡានអគ្គិសនីចិន BYD ចំណេញខ្ពស់បំផុតមិនធ្លាប់មាន

    ឡានអគ្គិសនីចិន BYD ចំណេញខ្ពស់បំផុតមិនធ្លាប់មាន

    ក្រុមហ៊ុនរថយន្តអគ្គិសនីរបស់ចិនបានបំបែកកំណត់ត្រាចំណេញប្រចាំឆ្នាំ ២០២៣ ចំនួន ជាង៤ពាន់លានដុល្លារអាមេរិក។ នេះបើតាមឯកសារផ្ញើទៅកាន់ផ្សារភាគហ៊ុន Shenzhen ថ្មីៗនេះ។ ចំនួននេះមានកំណើនជាង ៨០ភាគរយ បើធៀបនឹងការចំណេញ កាលពីឆ្នាំ២០២២ ពោលគឺជាការចំណេញប្រចាំឆ្នាំខ្ពស់បំផុតពុំធ្លាប់មាន នេះបើតាមឯកសារ ទើបបានបញ្ចេញ កាលពីថ្ងៃអង្គារ។ តួលេខពីការចំណេញនេះ គឺស្របតាមការព្យាករណ៍ ដែលក្រុមហ៊ុនធ្លាប់បានចេញផ្សាយ កាលពីនៅចុងខែមករា ផងដែរ។ ក្រុមហ៊ុន BYD បានវ៉ាដាច់ឡានអគ្គិសនី Tesla របស់លោកមហាសេដ្ឋី Elon Musk នៅត្រីមាសទី ៤ ឆ្នាំ២០២៣ ក្លាយជាអ្នកលក់រថយន្តអគ្គិសនី ឬ EV លំដាប់កំពូល របស់ពិភពលោក។ ក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុង Shenzhen មួយនេះ បច្ចុប្បន្ន កំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស នៅក្រៅប្រទេស រួមទាំងការឆ្ពោះទៅកាន់បណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍, អាមេរិកឡាទីន និងអឺរ៉ុបផងដែរ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

  • យើងមិនអាចបដិសេដឌីជីថលបានទេ

    យើងមិនអាចបដិសេដឌីជីថលបានទេ
  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៧ មីនា ២០២៤

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៧ មីនា ២០២៤

    ១. សហគ្រាសឧស្សាហកម្មធំៗចិន ១៧ ចាប់អារម្មណ៍ពង្រីកការវិនិយោគបន្ថែមនៅកម្ពុជា – AMS Central ២. ក្នុង ត្រីមាស ទី១ ឆ្នាំនេះ ខេត្ត កែប នាំចេញ ផ្លែស្វាយ កែវ រមៀត ជាង ៧ ពាន់ តោន កើន ៨២% – កម្ពុជាថ្មី ៣. ២ខែ ដើមឆ្នាំ២០២៤ ការនាំចេញ របស់ កម្ពុជា ទៅកាន់ ចក្រភពអង់គ្លេស កើនជាង ២ ៥ % ក្នុងទំហំ ១ ៣ ៦ លាន ដុល្លារ – ខ្មែរថាមស៍ ៤. ឥណ្ឌា បង្កើនការទិញប្រេងពីអាមេរិកនៅពេលរុស្ស៊ីរងទណ្ឌកម្ម -AFP ៥. បារាំង និងប៉ូឡូញ ជំរុញការទប់ស្កាត់បន្ថែម លើការនាំចូលស្បៀងអាហារពីអ៊ុយក្រែន –…

  • ប្រែក្លាយទីជនបទទៅជា បុរីជនបទ

    ប្រែក្លាយទីជនបទទៅជា បុរីជនបទ

    🎥 Gazette ប្រជាជន #ams1minute