Category: One-Minute

  • កត្តាសំខាន់ ៥ ដើម្បីអភិវឌ្ឍប្រទេសប្រកបដោយបរិយាប័ន្ន មានភាពធន់ និងចីរភាព

    កត្តាសំខាន់ ៥ ដើម្បីអភិវឌ្ឍប្រទេសប្រកបដោយបរិយាប័ន្ន មានភាពធន់ និងចីរភាព
  • ស្នូលរបស់រាជរដ្ឋាភិបាលទាំងនីតិកាលចាស់ និងនីតិកាលថ្មី គឺអភិបាលកិច្ចល្អ រៀបចំផ្ទះឱ្យស្អាត មុននឹងធ្វើការងារដទៃ

    ស្នូលរបស់រាជរដ្ឋាភិបាលទាំងនីតិកាលចាស់ និងនីតិកាលថ្មី គឺអភិបាលកិច្ចល្អ រៀបចំផ្ទះឱ្យស្អាត មុននឹងធ្វើការងារដទៃ
  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៦ មីនា ២០២៤

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៦ មីនា ២០២៤

    ១. ៦ខែ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ខេត្តកំពង់ស្ពឺ ខេត្តមណ្ឌលគិរី និងខេត្តក្រចេះ ត្រូវបានប្រកាសជាខេត្តអស់មីន – FN ២. កម្ពុជា គាំទ្រឡាវ ឱ្យបញ្ជូនថាមពលបៃតង ទៅតំបន់អាស៊ាន ដោយឆ្លងកាត់តាមកម្ពុជា – ប៉ុស្តិ៍ខ្មែរ ៣. អំបុកខ្មែរ ជិតឈាន សម្រេច នាំចេញទៅលក់នៅ ប្រទេស ថៃ – ថ្មីៗ ៤. កសិករអង់គ្លេស នាំគ្នាតវ៉ានៅខាងក្រៅសភា ជុំវិញបញ្ហាស្បៀងអាហារនាំចូល – AFP ៥. អាមេរិក៖ ផ្នែកខ្លះនៃស្ពាន Key Bridge ក្នុងទីក្រុង Baltimore បាក់រលំ ក្រោយនាវាបើកបុក – Reuters #ams1minute

  • របាយការណ៍នៅថ្ងៃទី២៥ មីនា

    របាយការណ៍នៅថ្ងៃទី២៥ មីនា

    ១. គ្រោះថ្នាក់ចរាចរណ៍ ៥ករណី ស្លាប់ ១នាក់ និងរបួសធ្ងន់ស្រាល ៩នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ៥ករណី ឃាត់ខ្លួនជនសង្ស័យ ៩នាក់។ ៣. គ្រឿងញៀន ១៧ករណី ឃាត់ខ្លួនជនសង្ស័យ ២៥នាក់។ ៤. កូវីដ គ្មានករណីថ្មី គ្មានអ្នកជាសះស្បើយ និងគ្មានអ្នកស្លាប់។ ចេញផ្សាយ ថ្ងៃទី២៦ មីនា ២០២៤ #ams1minute

  • សូមអបអរសាទរ ជ័យលាភីអង្គភាពផ្តល់សេវាសាធារណ:គំរូក្នុងវិស័យសុខាភិបាលកម្រិតមណ្ឌលសុខភាពសម្រាប់ឆ្នាំ២០២៣

    សូមអបអរសាទរ ជ័យលាភីអង្គភាពផ្តល់សេវាសាធារណ:គំរូក្នុងវិស័យសុខាភិបាលកម្រិតមណ្ឌលសុខភាពសម្រាប់ឆ្នាំ២០២៣
  • រដ្ឋមន្រ្តីព័ត៌មាន ៖ ជោគជ័យរបស់រាជរដ្ឋាភិបាលអាណត្តិថ្មី គឺដោយសារការផ្តល់នូវទំនុកចិត្ត

    រដ្ឋមន្រ្តីព័ត៌មាន ៖ ជោគជ័យរបស់រាជរដ្ឋាភិបាលអាណត្តិថ្មី គឺដោយសារការផ្តល់នូវទំនុកចិត្ត

    ស្ទឹងត្រែង៖ ភាពជោគជ័យរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ គឺបានដោយមានកិច្ចខិតខំប្រឹងប្រែងពីគ្រប់ក្រសួងស្ថាប័នទាំងអស់ និងការបម្រើប្រជាពលរដ្ឋ ទាំងថ្នាក់ជាតិ និងក្រោមជាតិ បានធ្វើឱ្យប្រជាពលរដ្ឋមានជំនឿទុកចិត្តលើរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា។នេះជាប្រសាសន៍ ឯកឧត្តម នេត្រ ភត្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ថ្លែងនៅក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តីនៃម ន្ទីរព័ត៌មាន និងអ្នកសារព័ត៌មានប្រចាំខេត្តស្ទឹងត្រែង នៅមន្ទីរព័ត៌មានខេត្តកាលពីរសៀលថ្ងៃចន្ទទី២៥ ខែមីនា ឆ្នាំ២០២៤។ ឯកឧត្តមរដ្ឋមន្រ្តី បន្តទៀតថា យោងតាមការស្ទង់មតិ កាលពីខែឧសភា ឆ្នាំ២០២៣ មុនការបោះឆ្នោត ប្រជាពលរដ្ឋ៧៧ភាគរយបង្ហាញថាជឿទុកចិត្តលើការដឹកនាំរបស់រាជរដ្ឋាភិបាល ។ ដោយឡែកនៅខែមករា ឆ្នាំ២០២៤ ការស្ទង់មតិដដែល បានបង្ហាញអំពីលទ្ធផលនូវការជឿទុកចិត្តមកលើរដ្ឋាភិបាល គឺកើន៥ភាគរយ។នេះបានបញ្ចប់នូវការសង្ស័យទាំងស្រុងចំពោះក្រុមអ្នកបន្តវេនរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ដឹកនាំដោយអ្នកបន្តវេនដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី ។ ឯកឧត្តមរដ្ឋមន្រ្តីបន្តថា ទាំងនេះគឺដោយសារតែរាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយ និងយុទ្ធសាស្រ្តផ្សេងៗ ឆ្លើយតបទៅនឹងតម្រូវការប្រជាពលរដ្ឋ ។ក្នុងនោះយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ដែលមានកម្មវិធីអាទិភាព៦ ពាក់ព័ន្ធនឹងសុខភាព សុខាភិបាលនរបបសន្តិសុខសង្គមផ្សេងៗ ។ទាំងនេះហើយដែលធ្វើឱ្យប្រជាពលរដ្ឋទទួលបាននូវជំនឿទុកចិត្ត៕ដោយ: ដេង ម៉ាវិន

  • ទឹកធ្លាក់ចាក់អង្រែក្រោម តំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែងមានជ័យ ខេត្តព្រះវិហារទេសចរណ៍ផ្សារភ្ជាប់ទឹកដី កម្ពុជាមាតុភូមិខ្ញុំ

    ទឹកធ្លាក់ចាក់អង្រែក្រោម តំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែងមានជ័យ ខេត្តព្រះវិហារទេសចរណ៍ផ្សារភ្ជាប់ទឹកដី កម្ពុជាមាតុភូមិខ្ញុំ

    🎥 AMS Influencer #ams1minute

  • ខ្វះកម្លាំង! អាឡឺម៉ង់សម្រេចឱ្យនិស្សិតបើករថភ្លើង និងឡានក្រុង

    ខ្វះកម្លាំង! អាឡឺម៉ង់សម្រេចឱ្យនិស្សិតបើករថភ្លើង និងឡានក្រុង

    ប្រទេសអាឡឺម៉ង់កំពុងខ្វះខាតកម្លាំងពលកម្ម បើកបរឡានក្រុង រថភ្លើង រួមទាំង រថភ្លើងក្រោមដី ជាហេតុនាំឲ្យរដ្ឋាភិបាលបានសម្រេចចិត្តឲ្យនិស្សិតចូលមកបំពេញចន្លោះខ្វះខាតនេះ។ ប្រតិបត្តិករដឹកជញ្ជូនសាធារណៈបានព្រមានថា ពួកគេប្រហែលជាត្រូវកាត់បន្ថយចំនួនឡានក្រុង រថភ្លើង ឬរថភ្លើងក្រោមដី ដោយសារតែនឹងមានកង្វះខាតអ្នកបើកបរខ្លាំង ហើយព្រមានថា អាចនឹងខ្វះរហូតដល់រាប់ម៉ឺននាក់ នាប៉ុន្មានឆ្នាំខាងមុខ។ បញ្ហានេះក៏នាំឱ្យបុគ្គលិកដឹកជញ្ជូនសាធារណៈទូទាំងប្រទេស ធ្វើកូដកម្មទៀតផង កាលពីសប្តាហ៍មុន។ កង្វះខាតនេះបានធ្វើឲ្យអ្នកបើកបរបច្ចុប្បន្ន ធ្វើការលើស ធ្លាក់ខ្លួនឈឺ ហើយស្ថានភាពកាន់តែធ្ងន់ធ្ងរ។ និស្សិតជាជម្រើសថ្មី ដោះស្រាយបញ្ហាជាប់គាំងនេះ។ និស្សិត Benedikt Hanne អាយុ២៤ ឆ្នាំ ត្រូវបានបង្ហាត់បង្រៀន ឲ្យកាន់ចង្កូតរថភ្លើង កាលពីថ្ងៃអាទិត្យ។ ប្រសិនបើអ្វីៗដំណើរការល្អ នោះ គេនឹងក្លាយទៅជាអ្នកបើកបររថភ្លើងក្នុងពេលឆាប់ៗនេះ ប៉ុន្តែ បើកបរតែក្នុងពេលល្ងាច ឬ ចុងសប្តាហ៍ ដែលមិនចំម៉ោងសិក្សា។ លោក Hanne បាននិយាយថា «វាជាអារម្មណ៍ដ៏អស្ចារ្យមួយ ដែលមានមនុស្សជិះនៅពីក្រោយ ជាច្រើននាក់»។ លោក Hanne និយាយទៀតថា លោកក៏មានបំណងបើកបររថភ្លើង ដឹកក្រុមគ្រួសារដើរលេង នៅពេលណាមួយផងដែរ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

  • ឡានអគ្គិសនីវៀតណាម ៦ពាន់គ្រឿងមានបញ្ហា ត្រូវប្រមូលមកវិញ

    ឡានអគ្គិសនីវៀតណាម ៦ពាន់គ្រឿងមានបញ្ហា ត្រូវប្រមូលមកវិញ

    ប្រទេសវៀតណាមប្រកាសប្រមូលរថយន្តអគ្គិសនីរបស់ក្រុមហ៊ុន VinFast ជិត៦ពាន់គ្រឿង មកជួសជុលឡើងវិញ មួយរយៈក្រោយពេលបញ្ចេញលក់នៅលើទីផ្សា។ ក្រសួងសាធារណការវៀតណាមអះអាងថា រថយន្តទាំងនេះត្រូវបានរកឃើញមានបញ្ហានៅក្នុងប្រព័ន្ធបញ្ជា ឬ Indicator System។ ក្រសួងបានចេញផ្សាយសេចក្តីថ្លែងការណ៍ពីដំណឹងនេះតាំងពីថ្ងៃទី៥ ខែមីនា ប៉ុន្តែ ទើបត្រូវបានផ្សព្វផ្សាយ។ ក្រសួងបញ្ជាក់ទៀតថា រថយន្តសេរី VinFast VF5 Plus សរុបជិត៦ពាន់គ្រឿង ត្រូវប្រមូលមក ផ្លាស់ប្តូរ Combination Switch ឬ បញ្ហាកុងតាក់បញ្ជាភ្លើងចង្កៀងមុខដោយស្វ័យប្រវត្តិ។ ក្រសួងអះអាងថា បើមិនផ្លាស់ប្តូរទេ អាចបណ្តាលឱ្យមានគ្រោះថ្នាក់ដល់អ្នកបើកបរ និងយានយន្តផ្សេងទៀត នៅលើដងផ្លូវ។ ក្រសួងបន្ថែមទៀតថា រថយន្តទាំងនេះ ផលិតនៅចន្លោះពីខែមីនា ដល់ ខែធ្នូ ឆ្នាំ២០២៣។ ក្រុមហ៊ុន VinFast បានប្រកាសប្រមូលមកវិញ តែសម្រាប់រថយន្តដែលលក់ក្នុងស្រុក តែប៉ុណ្ណោះ ជាជំហានដំបូង ហើយសម្រាប់នៅក្រៅស្រុក រង់ចាំការសម្រេចពីរដ្ឋាភិបាលសិន។ វៀតណាមបានដាក់ក្តីសង្ឃឹមថា VinFast អាចប្រកួតប្រជែងជាមួយនឹងរថយន្តអគ្គិសនីធំៗ ដូចជា Tesla ជាដើម ហើយកំពុងព្យាយាមបំបែកទីផ្សារពិភពលោក។ ប៉ុន្តែ VinFast បានរាយការណ៍ពីការខាតបង់ចំនួន…

  • ពួកក្មេងទំនើងនៅពីក្រោយការចាប់ជំរិតដ៏ធំ នៅម៉ិកស៊ីក

    ពួកក្មេងទំនើងនៅពីក្រោយការចាប់ជំរិតដ៏ធំ នៅម៉ិកស៊ីក

    ម៉ិកស៊ីកូ ៖ ប្រធានាធិបតីនៃប្រទេសម៉ិកស៊ិក លោក Andres Manuel Lopez Obrador កាលពីថ្ងៃចន្ទ បាននិយាយថា «ជម្លោះរបស់ក្រុមក្មេងទំនើង» ចំនួនពីរក្រុម នៅពីក្រោយការចាប់ជំរិតដ៏ធំមួយ។ យោងតាមអាជ្ញាធរបានឲ្យដឹងថា មនុស្ស ៥៨នាក់ ត្រូវបានគេរាយការណ៍ថា ត្រូវបានចាប់ពង្រត់ កាលពីថ្ងៃសុក្រ នៅទីក្រុង Sinaloa Culiacan។ លោកប្រធានាធិបតី Lopez Obrador បាននិយាយក្នុងសន្និសីទសារព័ត៌មាន នារដ្ឋធានីម៉ិកស៊ីកូថា ការចាប់ជំរិតមនុស្សរាប់សិបនាក់បានកើតមាន នៅតំបន់ក្តៅនៃក្រុមជួញដូរ នាភាគពាយ័ព្យ។ លោកមិនជឿថា មានការគំរាមកំហែងណាមួយ ដល់សាធារណជនទូទៅនោះទេ។ យ៉ាងណាមិញ ថ្មីៗនេះ រដ្ឋាភិបាលទើបបានបង្ហាញរបាយការណ៍ថា ក្នុងរយៈពេល៦ខែ មានមនុស្សជិត១០ម៉ឺននាក់បានបាត់ខ្លួន ដោយមិនដឹងពីមូលហេតុច្បាស់លាស់។ អង្គការសហប្រជាជាតិរិះគន់ថា មិចស៊ិកនៅតែគ្មានស្ថិតិជាតិច្បាស់លាស់ និងតម្លាភាព។ ទីក្រុង Culiacan ត្រូវបានគេដឹងថា ប្លុករបស់ក្រុមឧក្រិដ្ឋជនដ៏មានឥទ្ធិពលបំផុតមួយ គឺក្រុម Sinaloa ហើយមេដឹកនាំរបស់ក្រុមនេះ ឈ្មោះ Joaquin “El Chapo” Guzman ប្រឈមនឹងការកាត់ទោសប្រហារជីវិត…