Category: One-Minute

  • ជប៉ុនប្រកាសប្រមូលអាហារបំប៉នសុខភាព ក្រោយអ្នកប្រើ ២៦នាក់មានបញ្ហាតម្រងនោម

    ជប៉ុនប្រកាសប្រមូលអាហារបំប៉នសុខភាព ក្រោយអ្នកប្រើ ២៦នាក់មានបញ្ហាតម្រងនោម

    តូក្យូ៖ ក្រុមហ៊ុនផលិតឱសថដ៏ធំមួយរបស់ជប៉ុន នៅថ្ងៃចន្ទ បានឱ្យដឹងថា មនុស្ស ២៦នាក់ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ទាក់ទងនឹងការប្រើប្រាស់អាហារបំប៉នសុខភាព ដែលខ្លួនបានប្រកាសប្រមូលត្រឡប់មកវិញ ដោយសារព្រួយបារម្ភអំពីបញ្ហាតម្រងនោម។ ក្រុមហ៊ុនឱសថជប៉ុន Kobayashi Pharmaceutical និយាយថា មនុស្សមួយចំនួនបានកើតជំងឺ បន្ទាប់ពីប្រើប្រាស់ផលិតផលអាហារបំប៉នសុខភាពមួយរបស់ខ្លួន។ ក្រុមហ៊ុននេះបានប្រកាសប្រមូលមកវិញដោយស្ម័គ្រចិត្ត នូវផលិតផលទាំងអស់ដែលមានផ្ទុកសារធាតុ “Beni-koji” ឬហៅថា អង្ករដំបែក្រហម។ ក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុងអូសាកានេះនិយាយថា ខ្លួនបានទទួលរបាយការណ៍កាលពីខែមករាថា អ្នកដែលបានប្រើផលិតផលអាហារបំប៉នមានឈ្មោះថា “Beni-koji choleste-help” បានកើតមានជំងឺតម្រងនោម ឬជំងឺផ្សេងៗទៀត។ បុគ្គលិកក្រុមហ៊ុនបន្ថែមថា អ្នកប្រើប្រាស់ ១៣នាក់បានត្អូញត្អែរអំពីស្ថានភាពរាងកាយមិនល្អ ហើយ ៦នាក់ក្នុងចំណោមពួកគេត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ដោយមានការលាងឈាមយ៉ាងហោចណាស់មួយដង។ ក្រុមហ៊ុនផលិតឱសថជប៉ុននេះ បានបញ្ជាក់ទៀតថា ខ្លួនកំពុងធ្វើការប្រមូលមកវិញដោយស្ម័គ្រចិត្ត រួមជាមួយនឹងផលិតផលចំនួនពីរមុខផ្សេងទៀតដែលមានផ្ទុកសារធាតុ “beni-koji” ផងដែរ។ ផលិតផលទាំងពីរនោះ រួមមាន “Natto-kinase sara-sara tsubu gold” និង “Naishi-help plus cholesterol”។ ទន្ទឹមគ្នា ក្រុមហ៊ុនក៏កំពុងអំពាវនាវឲ្យប្រជាពលរដ្ឋទូទៅឈប់ប្រើប្រាស់អាហារបំប៉នសុខភាពទាំងនេះផងដែរ។ បុគ្គលិកក្រុមហ៊ុនបន្ថែមថា ពួកគេបានចាប់ផ្តើមលក់ផលិតផលអាហារបំប៉ន “Beni-koji choleste-help”…

  • បងប្អូនប្រជាពលរដ្ឋនៅភូមិកន្សោមអក ឃុំព្រៃខ្លា ស្រុកកោះអណ្តែត ខេត្តតាកែវ អរគុណ សម្ដេចធិបតីនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត

    បងប្អូនប្រជាពលរដ្ឋនៅភូមិកន្សោមអក ឃុំព្រៃខ្លា ស្រុកកោះអណ្តែត ខេត្តតាកែវ អរគុណ សម្ដេចធិបតីនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត

    ដែលបានជំរុញការចុះបញ្ចីដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងចេញបណ្ណកម្មសិទ្ធិជូនពួកគាត់បានលឿនរហ័ស ចុះបញ្ជីដីធ្លីបញ្ចប់ សេវាគាប់ចិត្ត បរិយាកាសគ្មានវិវាទ #ams1minute

  • កម្ពុជាមានកន្លែងដែលត្រូវអភិវឌ្ឍច្រើនណាស់ សូមកុំប៉ះបឹងទន្លេសាប

    កម្ពុជាមានកន្លែងដែលត្រូវអភិវឌ្ឍច្រើនណាស់ សូមកុំប៉ះបឹងទន្លេសាប
  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៥ មីនា ២០២៤

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៥ មីនា ២០២៤

    ១. កសិដ្ឋានវៃឆ្លាតដាំដំណាំពោត ប្រើបច្ចេកវិទ្យាទំនើបលើផ្ទៃដី ១ពាន់ហិកតា បង្ហាញខ្លួនលើកដំបូងនៅខេត្តសៀមរាប – AMS Economy ២. ឥណទានជាប្រាក់រៀល កើន ២៥% ខណៈប្រាក់បញ្ញើជាប្រាក់រៀល កើន ១៦% – កម្ពុជាថ្មី ៣. AirAsia Cambodia គ្រោងចាប់ផ្ដើមប្រតិបត្តិការជើងហោះហើរក្នុងស្រុករវាងភ្នំពេញ សៀមរាប និងក្រុងព្រះសីហនុ ចាប់ពីថ្ងៃទី២ ឧសភា – បុស្តិ៍ខ្មែរ ៤. ចិនឈប់ប្រើប្រាស់បន្ទះឈីបរបស់ក្រុមហ៊ុនអាមេរិក Intel និង AMD នៅក្នុងកុំព្យូទ័ររបស់រដ្ឋាភិបាល – AFP ៥. សម្ព័ន្ធមិត្តរបស់លោក ពូទីន អំពាវនាវឱ្យរុស្ស៉ីអនុវត្តទោសប្រហារជីវិតឡើងវិញ ក្រោយភេរវកម្មនៅមូស្គូ – AFP #ams1minute

  • សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញចូលរួមវេទិកាបូអាវប្រចាំឆ្នាំ នៅប្រទេសចិន នៅថ្ងៃទី២៧-២៩ មីនា ២០២៤

    សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញចូលរួមវេទិកាបូអាវប្រចាំឆ្នាំ នៅប្រទេសចិន នៅថ្ងៃទី២៧-២៩ មីនា ២០២៤
  • កម្ពុជា និងឡាវ ប្តេជ្ញារួមគ្នាបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបតិ្តការឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅថែមទៀត

    កម្ពុជា និងឡាវ ប្តេជ្ញារួមគ្នាបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបតិ្តការឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅថែមទៀត

    ចំពោះវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម សមភាគីទាំងពីរបានពិភាក្សាគ្នាពីសារៈសំខាន់នៃការរៀបចំកិច្ចប្រជុំលើកទី១៥ នៃគណៈកម្មការរួមសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី ការដាក់ឱ្យដំណើរការឡើងវិញនូវគណៈកម្មាធិការពាណិជ្ជកម្មចំរុះ JTC និងការពង្រីកសមាហរណកម្មសេដ្ឋកិច្ច តាមរយៈការផ្លាស់ប្ដូរពាណិជ្ជកម្មតាមរយៈការផ្លាស់ប្ដូរពាណិជ្ជកម្ម ដូចជា៖ សេវាហិរញ្ញវត្ថុ ការដឹកទំនិញផ្លូវគោក និងទេសចរណ៍ ដោយកម្ពុជា-ឡាវ នឹងជំរុញបង្កើនការហោះហើរត្រង់។ សមភាគីទាំងពីរក៏បានពិភាក្សាផងដែរអំពីការជំរុញការតភ្ជាប់រវាងប្រជាជន និងប្រជាជន ការផ្លាស់ប្ដូរទស្សនកិច្ច រវាងប្រទេសទាំងពីរ និងកិច្ចសហប្រតិបត្តិការលើការប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ដូចជាការជួញដូរមនុស្ស និងគ្រឿងញៀន។ #ams1minute

  • របាយការណ៍នៅថ្ងៃទី២៤ មីនា

    របាយការណ៍នៅថ្ងៃទី២៤ មីនា

    ១. គ្រោះថ្នាក់ចរាចរណ៍ ១៣ករណី ស្លាប់ ៧នាក់ និងរបួស ១៣នាក់។ ២. កូវីដ គ្មានករណីថ្មី គ្មានអ្នកជាសះស្បើយ និងគ្មានអ្នកស្លាប់។ ចេញផ្សាយ ថ្ងៃទី២៥ មីនា ២០២៤ #ams1minute

  • ៧៣%នៃការងារក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាន (IT) នឹងរងផលប៉ះពាល់ខ្លាំងបំផុតពីបញ្ញាសិប្បនិម្មិត (AI) ខណៈវិស័យហិរញ្ញវត្ថុ

    ៧៣%នៃការងារក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាន (IT) នឹងរងផលប៉ះពាល់ខ្លាំងបំផុតពីបញ្ញាសិប្បនិម្មិត (AI) ខណៈវិស័យហិរញ្ញវត្ថុ

    គឺជាវិស័យបន្ទាប់ដែលរងផលប៉ះពាល់ ពោលគឺដល់ជាង៧០%។ ផ្នែកលក់អតិថិជន ប្រតិបត្តិការ ធនធានមនុស្ស(HR) និងការធ្វើទីផ្សារ ក៏រងផលប៉ះពាល់ខ្លាំងណាស់ដែរពីAI ក្នុងចន្លោះពី ៥៦%-៦៧% ខណៈផ្នែកច្បាប់ និងច្រវាក់ផលិតកម្ម រងផលប៉ះពាល់ពីចន្លោះ៤៣%-៤៦% – Jobs of Tomorrow via Visual Capitalist #ams1minute

  • ប្រាសាទអង្គរវត្តស្ថាបត្យកម្មខ្មែរបុរាណ សំណង់សាសនា កម្ពុជាមាតុភូមិខ្ញុំ

    ប្រាសាទអង្គរវត្តស្ថាបត្យកម្មខ្មែរបុរាណ សំណង់សាសនា កម្ពុជាមាតុភូមិខ្ញុំ

    🎥 MLMUPC #ams1minute

  • ស្រ្តីជនជាតិបេឡារុសដំបូងធ្វើដំណើរទៅកាន់ស្ថានីយអវកាស ISS

    ស្រ្តីជនជាតិបេឡារុសដំបូងធ្វើដំណើរទៅកាន់ស្ថានីយអវកាស ISS

    មូស្គូ៖ ទីភ្នាក់ងារអវកាស Roscosmos របស់ប្រទេសរុស្ស៊ី និយាយថា នាង Marina Vasilevskaya ដែលជាអវកាសយានិកស្ត្រីទីមួយរបស់ប្រទេសបេឡារុស បានជិះយានអវកាស Soyuz របស់រុស្ស៊ី ដែលបានបាញ់បង្ហោះដោយជោគជ័យកាលពីថ្ងៃសៅរ៍ ឆ្ពោះទៅកាន់ស្ថានីយអវកាសអន្តរជាតិ (ISS)។ ទីភ្នាក់ងារអវកាសរុស្ស៊ី Roscosmos បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា យានអវកាស Soyuz បានហោះចេញពីមជ្ឈមណ្ឌល Baikonur នៅក្នុងប្រទេសកាហ្សាក់ស្ថាន នៅម៉ោង ១២និង៣៦នាទីកាលពីថ្ងៃសៅរ៍ (ម៉ោងក្នុងតំបន់) ដោយបន្ថែមថា យានអវកាសបានចូលទៅក្នុងគន្លង ដូចតាមការគ្រោងទុក។ ជាមួយគ្នានេះ ប្រធាន Roscosmos លោក Yuri Borisov និយាយថា បេសកកម្ម Soyuz MS-25 កាលពីថ្ងៃសៅរ៍ បានហោះចេញពីមជ្ឈមណ្ឌល Baikonur ដោយគ្មានបញ្ហា ហើយបានដឹកអវកាសយានិកចំនួន៣រូបឡើងទៅកាន់ទីអវកាស ក្នុងនោះរួមមានអវកាសយានិករុស្ស៊ី លោក Oleg Novitsky, នាង Tracy Dyson មកពីសហរដ្ឋអាមេរិក និង នាង Marina…