Category: One-Minute

  • អំពីសុជីវធម៌ថ្វាយបង្គំ និងសំពះតាមប្រពៃណីខ្មែរ៖ “សុជីវធម៌សំពះមាតាបិតា និងលោកគ្រូអ្នកគ្រូ”

    អំពីសុជីវធម៌ថ្វាយបង្គំ និងសំពះតាមប្រពៃណីខ្មែរ៖ “សុជីវធម៌សំពះមាតាបិតា និងលោកគ្រូអ្នកគ្រូ”

    🎥 HMN #ams1minute

  • របាយការណ៍នៅថ្ងៃទី២៦ មីនា

    របាយការណ៍នៅថ្ងៃទី២៦ មីនា

    ១. គ្រោះថ្នាក់ចរាចរណ៍ ៦ករណី ស្លាប់ ២នាក់ និងរបួសធ្ងន់ស្រាល ១២នាក់។ ២. កូវីដ គ្មានករណីថ្មី គ្មានអ្នកជាសះស្បើយ និងគ្មានអ្នកស្លាប់។ ចេញផ្សាយ ថ្ងៃទី២៧ មីនា ២០២៤ #ams1minute

  • ក្រុមហ៊ុនថាមពលបារាំង TotalEnergies ចំណេញបាន ២១,៤ពាន់លានដុល្លារក្នុងឆ្នាំ២០២៣

    ក្រុមហ៊ុនថាមពលបារាំង TotalEnergies ចំណេញបាន ២១,៤ពាន់លានដុល្លារក្នុងឆ្នាំ២០២៣

    កើនឡើង ៤% ទោះបីជាតម្លៃប្រេង និងហ្គាសចុះថោកដោយសារសង្គ្រាមអ៊ុយក្រែនក៏ដោយ។ ដោយឡែក ចំណូលរបស់ក្រុមហ៊ុនថាមពលអាមេរិក ExxonMobil ជាក្រុមហ៊ុនដែលរកលុយបានច្រើនជាងគេ ដោយរកចំណូលសរុបបាន ៣៦ពាន់លានដុល្លារក្នុងឆ្នាំ២០២៣ – Company Reports via Statista #ams1minute

  • លោក ពូទីន ទទួលយកការអញ្ជើញទៅទស្សនកិច្ចនៅវៀតណាម

    លោក ពូទីន ទទួលយកការអញ្ជើញទៅទស្សនកិច្ចនៅវៀតណាម

    ហាណូយ៖ វៀតណាមបានប្រកាសនៅថ្ងៃអង្គារថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានទទួលយកការអញ្ជើញមកបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាល។ អគ្គលេខាបក្សវៀតណាម លោក Nguyen Phu Trong នៅថ្ងៃអង្គារ បានសន្ទនាតាមទូរស័ព្ទពីទីក្រុងហាណូយជាមួយលោក ពូទីន។ រដ្ឋាភិបាលវៀតណាមបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅលើគេហទំព័រផ្លូវការរបស់ខ្លួនថា មេដឹកនាំទាំងពីរបានពិភាក្សាអំពីផែនការសំខាន់ៗនានា ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគី។ នៅក្នុងកិច្ចសន្ទនានោះដែរ លោក Trong បានអញ្ជើញលោក ពូទីន មកបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាម។ បើតាមសេចក្តីថ្លែងការណ៍ លោកប្រធានាធិបតី ពូទីន បានទទួលយកការអញ្ជើញដោយក្តីរីករាយ និងបានយល់ព្រមថា ភាគីទាំងពីរនឹងសហការសម្រាប់ការរៀបចំនៃដំណើរទស្សនកិច្ច នៅក្នុងពេលវេលាសមស្របមួយ។ នាឱកាសនោះដែរ លោក Trong ក៏បានសម្តែងការរំលែកទុក្ខយ៉ាងជ្រាលជ្រៅចំពោះជនរងគ្រោះនៃការវាយប្រហារនៅទីក្រុងមូស្គូ ទៅលើសាលប្រគុំតន្ត្រីកាលពីសប្តាហ៍មុន ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៣៩នាក់។ គួរបញ្ជាក់ថា ការលុកលុយរបស់រុស្ស៊ីប្រឆាំងអ៊ុយក្រែន បានធ្វើឱ្យលោក ពូទីន ឯកោជាអន្តរជាតិ និងធ្វើឱ្យគាត់មានសម្ព័ន្ធមិត្តតិចតួចប៉ុណ្ណោះ។ ប៉ុន្តែទោះបីជាយ៉ាងណា រុស្សីនៅតែជាប្រទេសផ្គត់ផ្គង់អាវុធកំពូលដល់ប្រទេសវៀតណាម ដោយប្រទេសកុម្មុយនិស្តមួយនេះ បានរក្សាទំនាក់ទំនងយ៉ាងរឹងមាំជាមួយទីក្រុងមូស្គូ ចាប់តាំងពីសម័យសហភាពសូវៀត៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម…

  • មនុស្ស ៦នាក់ស្លាប់ ក្រោយកប៉ាល់បុកស្ពាននៅសហរដ្ឋអាមេរិក

    មនុស្ស ៦នាក់ស្លាប់ ក្រោយកប៉ាល់បុកស្ពាននៅសហរដ្ឋអាមេរិក

    វ៉ាស៊ីនតោន៖ អាជ្ញាធរអាមេរិក នៅថ្ងៃអង្គារ បានផ្អាកការរុករករបស់ពួកគេ បន្ទាប់ពីមនុស្ស ៦នាក់ដែលកំពុងបាត់ខ្លួន ត្រូវបានគេជឿជាក់ថា បានស្លាប់ បន្ទាប់ពីហេតុការណ៍កប៉ាល់ដឹកទំនិញបើកបុកស្ពាន Baltimore នៅសហរដ្ឋអាមេរិក។ ស្ពាន Francis Scott Key នៅទីក្រុង Baltimore នៃរដ្ឋ Maryland សហរដ្ឋអាមេរិក បានបាក់ បន្ទាប់ពីត្រូវកប៉ាល់ដឹកទំនិញមួយគ្រឿងបុកចំពេញទំហឹង នៅវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃអង្គារទី២៦ខែមីនា បណ្តាលឲ្យស្ពានមួយនោះបាក់ ហើយរថយន្តជាច្រើនគ្រឿង រួមជាមួយនឹងមនុស្សបានធ្លាក់ចូលទៅក្នុងទឹកទន្លេ។ កប៉ាល់នេះ បានចេញដំណើរពីទីក្រុង Baltimore នៅម៉ោង១ព្រឹក ហើយឆ្ពោះទៅកាន់ទីក្រុង Colombo នៃប្រទេសស្រីលង្កា។ បើតាមការគ្រោងទុកនោះ កប៉ាល់នេះនឹងទៅដល់គោលដៅនៅថ្ងៃទី២២ ខែមេសាខាងមុខ។ កប៉ាល់ដឹកទំនិញនេះ បានបាត់បង់ការគ្រប់គ្រង នៅពេលចាកចេញពីកំពង់ផែ ហើយក្រុមនាវិកក៏បានជូនដំណឹងដល់មន្ត្រីរដ្ឋ Maryland ផងដែរ។ បើតាមការបញ្ជាក់ពីអាជ្ញាធរ សមាជិកនាវិកទាំងអស់ ២២នាក់នៅលើកប៉ាល់ Dali និងអ្នកបញ្ជាកប៉ាល់ ២នាក់ ត្រូវបានរកឃើញ ហើយគ្មាននរណាម្នាក់រងរបួសឡើយ។ ទីភ្នាក់ងារ FBI និងទីភ្នាក់ងារផ្សេងទៀតបានចេញមុខអះអាងថា មិនមានការជាប់ពាក់ព័ន្ធជាមួយអំពើភេរវកម្មទេ…

  • រដ្ឋមន្រ្តីក្រសួងបរិស្ថាន គាំទ្រការវិនិយោគកាបូន ឆ្ពោះទៅភាពស្អាតលើដី ក្នុងទឹក និងអាកាស

    រដ្ឋមន្រ្តីក្រសួងបរិស្ថាន គាំទ្រការវិនិយោគកាបូន ឆ្ពោះទៅភាពស្អាតលើដី ក្នុងទឹក និងអាកាស

    ភ្នំពេញ៖ ខណៈទទួលជួបពិភាក្សាការងារជាមួយ លោក ហ័ង អាញ់ យុង (HOANG ANH DUNG) អ្នកជំនាញលើការអភិវឌ្ឍប្រកបដោយចីរភាពរបស់ក្រុមហ៊ុន អ៊ីនត្រាកូ ហូឌីង (INTRACO Holding) នៃប្រទេសវៀតណាម រសៀលថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងបរិស្ថាន ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានគាំទ្រ និងលើកទឹកចិត្តឱ្យក្រុមហ៊ុនដៃគូអភិវឌ្ឍន៍រួមចំណែកក្នុងការវិនិយោគកាបូនឆ្ពោះទៅភាពស្អាតលើដី ក្នុងទឹក និងអាកាស។ លោក ហ័ង អាញ់ យុង (HOANG ANH DUNG) អ្នកជំនាញលើការអភិវឌ្ឍប្រកបដោយចីរភាពរបស់ក្រុមហ៊ុន អ៊ីនត្រាកូ ហូឌីង (INTRACO Holding) នៃប្រទេសវៀតណាម បានស្នើចូលរួមចំណែកជាមួយការងារអាទិភាពរបស់ក្រសួងបរិស្ថាន តាមរយៈការផ្តល់ជូននូវធុងចម្រោះទឹកស្អាត និងចង្រ្កានសន្សំសំចៃការពារបរិស្ថាន ដើម្បីចែកជូនប្រជាជនក្រីក្រនៅតាមតំបន់ដាច់ស្រយាលនានានៅកម្ពុជា។ ការរួមចំណែកនេះ គឺជាផ្នែកមួយក្នុងការទប់ស្កាត់កុំឱ្យមានការកើនឡើងកម្តៅផែនដី ជាមួយនឹងការប្រើប្រាស់ថាមពលដោយសន្សំសំចៃ ជាពិសេសចង្រា្កននេះ បានកាត់បន្ថយការបញ្ចេញផ្សែងពុលទៅក្នុងបរិយាកាស គឺជួយឱ្យខ្យល់កម្ពុជាស្អាត និងក៏ដូចជាការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ អនុលោមតាមវិធានប្រតិបត្តិ មាត្រា៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុ…

  • កូរ៉េខាងជើងទាត់ចោលបំណងចង់ចរចារបស់ជប៉ុន

    កូរ៉េខាងជើងទាត់ចោលបំណងចង់ចរចារបស់ជប៉ុន

    សេអ៊ូល៖ ប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុង អ៊ុន នៅថ្ងៃអង្គារ បានអះអាងថា ទីក្រុងព្យុងយ៉ាងនឹងបដិសេធរាល់ទំនាក់ទំនង ឬការចរចាទាំងអស់ជាមួយជប៉ុន មួយថ្ងៃបន្ទាប់ពីអ្នកនាងនិយាយថា នាយករដ្ឋមន្ត្រីជប៉ុន លោក ហ៊្វូមីអូ គីស៊ីដា បានស្នើសុំឱ្យមានការរៀបចំកិច្ចប្រជុំកំពូល ជាមួយបងប្រុសរបស់អ្នកនាង។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍ថា អ្នកនាង គីម យ៉ូ ជុង ដែលជាអ្នកនាំពាក្យដ៏សំខាន់មួយរូបរបស់កូរ៉េខាងជើងនិយាយថា លោក គីស៊ីដា បានស្នើសុំឱ្យមានការរៀបចំកិច្ចប្រជុំកំពូលជាមួយមេដឹកនាំទីក្រុងព្យុងយ៉ាង ដោយបន្ថែមថា កិច្ចប្រជុំនេះទំនងជាមិនមានការផ្លាស់ប្តូរគោលនយោបាយរបស់ទីក្រុងតូក្យូនោះទេ។ អ្នកនាងបន្តថា រដ្ឋាភិបាលរបស់យើងបានយល់យ៉ាងច្បាស់ អំពីឥរិយាបថរបស់ជប៉ុនជាថ្មីម្តងទៀត ហើយសេចក្តីសម្រេចគឺថា ពួកយើងនឹងមិនអើពើ ក៏ដូចជានឹងបដិសេធ ចំពោះការទាក់ទង ឬការចរចានានាទាំងអស់ជាមួយភាគីជប៉ុន។ អ្នកនាងបានសង្កត់ធ្ងន់ទៀតថា កិច្ចប្រជុំកំពូលរវាងកូរ៉េខាងជើង និងជប៉ុន មិនចាប់អារម្មណ៍ចំពោះយើងទេ។ ការអត្ថាធិប្បាយបែបនេះរបស់អ្នកនាង គីម កើតឡើងបន្ទាប់ពីលោក គីស៊ីដា ធ្លាប់បាននិយាយថា រូបលោកចង់ផ្លាស់ប្តូរទំនាក់ទំនងរវាងទីក្រុងតូក្យូ និងទីក្រុងព្យុងយ៉ាង ហើយកាលពីឆ្នាំទៅមិញ បានបង្ហាញពីបំណងចង់ជួបមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដោយពុំមានកំណត់លក្ខខណ្ឌអ្វីទាំងអស់…

  • កាណាដាជួលឧទ្ធម្ភាគចក្រជម្លៀសប្រជាជនខ្លួនចេញពីហៃទី

    កាណាដាជួលឧទ្ធម្ភាគចក្រជម្លៀសប្រជាជនខ្លួនចេញពីហៃទី

    ព័រអូប្រុំាង៖ រដ្ឋមន្ត្រីការបរទេសកាណាដា លោកស្រី Melanie Joly ក្នុងថ្ងៃអង្គារ៍ ថ្លែងថា ប្រទេសកាណាដាបានជួលឧទ្ធម្ភាគចក្រ ដើម្បីជម្លៀសប្រជាជនរបស់ខ្លួនមួយចំនួនតូចចេញពីប្រទេសហៃទី បន្ទាប់ពីទំនាក់ទំនងផ្លូវអាកាសពាណិជ្ជកម្មជាមួយទីក្រុងព័រអូប្រុំាង ត្រូវបានកាត់បន្ថយ ចំពេលមានភាពវឹកវរផ្នែកនយោបាយ។ ជនជាតិកាណាដាដែលងាយរងគ្រោះប្រហែល ៣០នាក់ ក្នុងចំណោមចំនួនសរុបប្រហែល ៣,០០០នាក់ បានស្នើសុំជំនួយដើម្បីចាកចេញពីប្រទេសហៃទី។ រដ្ឋមន្ត្រីការបរទេសកាណាដា លោកស្រី Melanie Joly បានថ្លែងក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងអូតាវ៉ា នៅព្រឹកថ្ងៃអង្គារនេះថា ប្រជាជនហៃទីកំពុងប្រឈមមុខនឹងវិបត្តិពហុភាគី មានដូចជាវិបត្តិសន្តិសុខ វិបត្តិមនុស្សធម៌ និងវិបត្តិនយោបាយ។ ក្រុមជនអន្ធពាលប្រដាប់អាវុធកំពុងបង្កការភ័យខ្លាចនៅតាមដងផ្លូវ។ ស្ត្រី និងកុមារមានការភ័យខ្លាចក្នុងការចាកចេញពីផ្ទះរបស់ពួកគេ ហើយអំពើពុករលួយកំពុងបន្តរីករាលដាល។ ប្រមុខការទូតកាណាដារូបនេះ បានគូសបញ្ជាក់ថា ឥឡូវនេះក្រុមបងធំបានគ្រប់គ្រងលើអាកាសយានដ្ឋាន និងបានបិទផ្លូវចាកចេញពីទីក្រុងព័រអូប្រុំាង ដូច្នេះក្នុងកាលៈទេសៈនេះ វាសំខាន់សម្រាប់យើង ដើម្បីអាចនាំជនជាតិកាណាដាទៅកាន់សុវត្ថិភាព។ គួរបញ្ជាក់ថា ដើម្បីបន្ធូរបន្ថយស្ថានភាពតានតឹង នាយករដ្ឋមន្រ្តីហៃទី លោក Ariel Henry កាលពីពេលថ្មីៗនេះ បានប្រកាសលាលែងពីតំណែង ប៉ុន្តែមិនដូចការរំពឹងទុកនោះទេ អំពើហិង្សារបស់ក្រុមជនអន្ធពាលប្រដាប់អាវុធនៅតែបន្តកើតមាន។ ទន្ទឹមគ្នា បណ្តាប្រទេសជិតខាងរបស់ហៃទី កំពុងបង្កើនការរឹតបន្តឹងសន្តិសុខ ហើយខ្លះទៀតបានជម្លៀសបុគ្គលិកចេញពីស្ថានទូត ខណៈដែលផែនការបញ្ជូនកងកម្លាំងសន្តិសុខអន្តរជាតិឱ្យមកឈរជើង នៅតែស្ថិតក្នុងភាពមិនច្បាស់លាស់៕ ប្រភព៖…

  • មេដឹកនាំហាម៉ាស់ធ្វើដំណើរទៅកាន់អ៊ីរ៉ង់

    មេដឹកនាំហាម៉ាស់ធ្វើដំណើរទៅកាន់អ៊ីរ៉ង់

    តេហេរ៉ង់៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់រាយការណ៍ថា មេដឹកនាំក្រុមហាម៉ាស់ លោក Ismail Haniyeh នៅថ្ងៃអង្គារនេះ បានស្ថិតនៅក្នុងរដ្ឋធានីតេហេរ៉ង់ ដើម្បីពិភាក្សាជាមួយមន្ត្រីអ៊ីរ៉ង់ ពោលមួយថ្ងៃបន្ទាប់ពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) បានអំពាវនាវឱ្យមានបទឈប់បាញ់នៅក្នុងសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់។ ទីភ្នាក់ងារសារព័ត៌មានផ្លូវការ IRNA របស់អ៊ីរ៉ង់ បានចេញផ្សាយថា ប្រធានការិយាល័យក្រុមហាម៉ាស់ លោក Ismail Haniyeh ក្នុងអំឡុងពេលធ្វើដំណើរទៅកាន់ទីក្រុងតេហេរ៉ង់ នៅថ្ងៃអង្គារនេះ បានជួបជាមួយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir-Abdollahian ហើយគាត់បានជួបជាមួយមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ផ្សេងទៀតផងដែរ។ នេះជាដំណើរទស្សនកិច្ចលើកទី២ហើយ សម្រាប់មេដឹកនាំក្រុមហាម៉ាស់ ដែលបានធ្វើមកកាន់រដ្ឋធានីរបស់ប្រទេសអ៊ីរ៉ង់ ចាប់តាំងពីក្រុមប្រដាប់អាវុធ មានអ៊ីរ៉ង់ជាខ្នងបង្អែកមួយនេះ បានបើកការវាយប្រហារមិនធ្លាប់មានពីមុនមកលើអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា ដែលបានបណ្តាលឱ្យមនុស្សប្រមាណ ១,១៦០នាក់ស្លាប់ ភាគច្រើនជាជនស៊ីវិល។ ជាការសងសឹកនឹងក្រុមហាម៉ាស់វិញនោះ អ៊ីស្រាអែលបានវាយប្រហារសម្លាប់មនុស្សប្រមាណ ៣២,០០០នាក់នៅតំបន់ហ្គាហ្សា ដែលភាគច្រើនជាស្រ្តី និងកុមារ។ដំណើរទស្សនកិច្ចរបស់លោក Haniyeh កើតឡើងបន្ទាប់ពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) នៅក្នុថ្ងៃចន្ទនេះ បានអនុម័តលើដំណោះស្រាយមួយ ដោយអំពាវនាវឱ្យមាន “បទឈប់បាញ់ជាបន្ទាន់” សម្រាប់ខែបុណ្យរ៉ាម៉ាដន ដែលវានឹងនាំទៅរកបទឈប់បាញ់យូរអង្វែង។ ដំណោះស្រាយនេះដែរ ក៏បានទាមទារឱ្យក្រុមហាម៉ាស់ និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនផ្សេងទៀត…

  • កត្តាសំខាន់ ៥ ដើម្បីអភិវឌ្ឍប្រទេសប្រកបដោយបរិយាប័ន្ន មានភាពធន់ និងចីរភាព

    កត្តាសំខាន់ ៥ ដើម្បីអភិវឌ្ឍប្រទេសប្រកបដោយបរិយាប័ន្ន មានភាពធន់ និងចីរភាព