Category: One-Minute

  • រដ្ឋបាលខេត្តសៀមរាបប្រារព្ធទិវាវប្បធម៌ជាតិក្រោមប្រធានបទ «យុវជន ដើម្បីវប្បធម៌ជាតិ»

    រដ្ឋបាលខេត្តសៀមរាបប្រារព្ធទិវាវប្បធម៌ជាតិក្រោមប្រធានបទ «យុវជន ដើម្បីវប្បធម៌ជាតិ»

    សៀមរាប៖ រដ្ឋបាលខេត្តសៀមរាប និងមន្ទីរវប្បធម៌និងវិចិត្រ សិល្បៈខេត្តរួមជាមួយអង្គភាពពាក់ព័ន្ធបានប្រារព្ធទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៦ ឆ្នាំ២០២៤ក្រោមប្រធានបទ «យុវជន ដើម្បីវប្បធម៌ជាតិ» រយៈពេល៣ថ្ងៃ ចាប់ពី ថ្ងៃទី២៧ដល់ ថ្ងៃ ទី២៩ ខែមីនាឆ្នាំ ២០២៤ នៅសួនច្បារមាត់ស្ទឹងមុខព្រះរាជ ដំណាក់ក្រុងសៀមរាប។ លោក មួន សុភាព ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្ត បានរំលឹកថា ទិវាវប្បធម៌ជាតិ ៣មីនាឆ្នាំនេះ ផ្តោតសំខាន់ លើការបន្ត លើកកម្ពស់ស្មារតីប្រជាជនមហាជនជាពិសេស យុវជនដែលជាអ្នកបន្តវេនឱ្យកាន់តែមានការយល់ដឹងពីតម្លៃពិតនៃពហុវប្បធម៌ ចេះរួមរស់ជាមួយគ្នាប្រកបដោយសុខ ដុម រមនា គ្មានការរើសអើង គ្មានការប្រកាន់ពូជសាសន៍ ដែលជា មូលដ្ឋានគ្រឺះនៃសេចក្តី ស្រឡាញ់ គោរពដឹងគុណបុព្វការីជន និង បង្កើននូវសាមគ្គីធម៌ គុណធម៌ និងការអភិវឌ្ឍ។ លោក មួន សុភាព បង្ហាញបញ្ហាប្រឈមមួយចំនួនដូចជា ទំនៀម ទម្លាប់ប្រពៃណី និងឧបករណ៍ប្រើប្រាស់ប្រចាំ ថ្ងៃ បន្សល់ទុក ពីដូនតារបស់យើងនៅតាមមូលដ្ឋានភាគច្រើន បានបាត់បង់ជាបន្តបន្ទាប់។សិប្បកម្មតម្បាញប្រឈម នឹងការបាត់បង់ ដោយគ្មាន…

  • អ៊ីស្រាអែល យល់ព្រមចរចាបទឈប់បាញ់ជុំថ្មីនៅតំបន់ហ្គាហ្សា

    អ៊ីស្រាអែល យល់ព្រមចរចាបទឈប់បាញ់ជុំថ្មីនៅតំបន់ហ្គាហ្សា

    ហ៊្សេរុយសាឡឹម៖ មេដឹកនាំអ៊ីស្រាអែល នៅថ្ងៃសុក្រ បានសម្រេចបើកភ្លើងបៃតងសម្រាប់កិច្ចចរចាជុំថ្មី ស្តីពីបទឈប់បាញ់នៅតំបន់ហ្គាហ្សា។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានអនុម័តការចរចាបទឈប់បាញ់ជុំថ្មីនៅតំបន់ហ្គាហ្សា មួយថ្ងៃបន្ទាប់ពីស្ថាប័នកំពូលរបស់ពិភពលោក បានបញ្ជាឱ្យអ៊ីស្រាអែលធានាការផ្តល់ជំនួយទៅដល់ដៃជនស៊ីវិល ដែលអស់សង្ឃឹមក្នុងជីវិតរស់នៅ។ ការិយាល័យរបស់នាយករដ្ឋមន្រ្តីអ៊ីស្រាអែល បានគូសបញ្ជាក់ថា កិច្ចពិភាក្សាថ្មីស្តីពីបទឈប់បាញ់នៅតំបន់ហ្គាហ្សា និងការដោះលែងចំណាប់ខ្មាំង នឹងត្រូវធ្វើឡើងនៅទីក្រុងដូហា ប្រទេសកាតា និងទីក្រុងគែរ ប្រទេសអេហ្ស៊ីប ក្នុងប៉ុន្មានថ្ងៃខាងមុខទៀតនេះ ជាមួយនឹងគោលការណ៍ណែនាំឆ្ពោះទៅរកកិច្ចចរចាជាផ្លូវការ។ គួរបញ្ជាក់ថា សង្រ្គាមបានចាប់ផ្តើមបន្ទាប់ពីក្រុមហាម៉ាស់បើកការវាយប្រហារលើអ៊ីស្រាអែល សម្លាប់មនុស្សប្រហែល ១,១៦០នាក់ ដែលភាគច្រើនជាជនស៊ីវិល។ ជាមួយគ្នានោះ ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនក៏បានចាប់ចំណាប់ខ្មាំងជនជាតិអ៊ីស្រាអែល និងបរទេសប្រហែល ២៥០នាក់ផងដែរ ប៉ុន្តែបានដោះលែងមនុស្សរាប់សិបនាក់ ក្នុងអំឡុងបទឈប់បាញ់រយៈពេលមួយសប្តាហ៍ក្នុងខែវិច្ឆិកា។ អ៊ីស្រាអែលបានបើកការវាយលុកសងសឹកប្រឆាំងនឹងក្រុមហាម៉ាសវិញ ដោយបានសម្លាប់មនុស្សចំនួន ៣២,៦២៣នាក់នៅតំបន់ហ្គាហ្សា ដែលភាគច្រើនជាស្ត្រី និងកុមារ។ ហើយអ៊ីស្រាអែលជឿជាក់ថា មនុស្សប្រហែល ១៣០ នាក់ទៀតនៅតែស្ថិតក្នុងតំបន់ហ្គាហ្សា ដោយ ៣៣នាក់ទំនងជាងបានស្លាប់ រួមទាំងទាហាន ៨នាក់ និងជនស៊ីវិល ២៥នាក់៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

  • មនុស្ស ៧នាក់ស្លាប់ ក្នុងហេតុការណ៍បាក់ដងស្ទូចនៅថៃ

    មនុស្ស ៧នាក់ស្លាប់ ក្នុងហេតុការណ៍បាក់ដងស្ទូចនៅថៃ

    បាងកក៖ ប៉ូលិសថៃបានរាយការណ៍នៅថ្ងៃសុក្រថា កម្មករសំណង់ចំនួន ៧នាក់បានបាត់បង់ជីវិត ក្នុងហេតុការណ៍បាក់ដងស្ទូចនៅឯការដ្ឋានសំណង់មួយកន្លែង។ សារព័ត៌មាន Khaosod បានចុះផ្សាយថា កម្មករចំនួន ៧នាក់បានស្លាប់ ដោយសារតែដងស្ទូចបាក់ចុះនៅកម្ពស់ ១០០ម៉ែត្រ ហើយការដ្ឋាននោះ ភាគច្រើនជាពលករចំណាកស្រុកមកពីប្រទេសមីយ៉ានម៉ា។ មេប៉ូលីសក្នុងតំបន់បានរាយការណ៍ថា ឧបទ្ទវហេតុនេះ បានកើតឡើងនៅក្នុងស្រុក Pluak Daeng ខេត្ត Rayong ភាគខាងត្បូងនៃរដ្ឋធានីបាងកក ប្រទេសថៃ នៅម៉ោងប្រហែល ៤៖០០ល្ងាចថ្ងៃសុក្រ នៅឯការដ្ឋានសាងសង់រោងចក្រដែក Sin Ker Yuan កម្ពស់៦ជាន់ ដែលគ្រប់គ្រងដោយជនជាតិចិន។ ភ្លាមៗ គេនៅមិនទាន់ដឹងច្បាស់ថាតើការបាក់ដងស្ទូចនេះ បណ្តាលមកពីមូលហេតុអ្វីនោះទេ។ សូមរម្លឹកថា គ្រោះថ្នាក់នៅក្នុងការដ្ឋានសាងសង់ គឺជារឿងធម្មតានៅទូទាំងប្រទេសថៃ ដោយប្រតិបត្តិករអាជីវកម្មជារឿយៗមិនអើពើនឹងតម្រូវការសុវត្ថិភាព និងដំណើរការសាងសង់ដោយគ្មានការអនុញ្ញាត។ តួយ៉ាង កាលពីខែមករា ហេតុការណ៍ផ្ទុះដ៏ធំមួយនៅរោងចក្រផលិតកាំជ្រួចក្នុងខេត្ត Suphan Buri បានសម្លាប់មនុស្ស ២៣នាក់។ ហើយយ៉ាងហោចណាស់មនុស្ស ១០នាក់បានស្លាប់ និងជាង ១០០នាក់ទៀតរងរបួស ក្នុងហេតុការណ៍ផ្ទុះនៅរោងចក្រក្នុងខេត្តណារ៉ាត់ធីវ៉ាត់ ភាគខាងត្បូងប្រទេសថៃ កាលពីខែកក្កដាកន្លងទៅ៕ ប្រភព៖ AFP…

  • ខ្នងទង់បារាំង តំបន់ថ្មក្រាល ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំងទេសចរណ៍ផ្សារភ្ជាប់ទឹកដី កម្ពុជាមាតុភូមិខ្ញុំ

    ខ្នងទង់បារាំង តំបន់ថ្មក្រាល ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំងទេសចរណ៍ផ្សារភ្ជាប់ទឹកដី កម្ពុជាមាតុភូមិខ្ញុំ
  • ភូមិខ្សាច់លាវ និងភូមិកោះខ្ញែរ ឃុំអូរគ្រៀង ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ

    ភូមិខ្សាច់លាវ និងភូមិកោះខ្ញែរ ឃុំអូរគ្រៀង ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ

    📷 ក្រុមប្រមាញ់រូបភាពជីវៈចម្រុះកម្ពុជា #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៩ មីនា ២០២៤

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៩ មីនា ២០២៤

    ១. ចិន ជាប្រភពទុនវិនិយោគបរទេសធំជាងគេរបស់កម្ពុជា និងរួមចំណែកប្រមាណ ៨៨% នៃទុនវិនិយោគបរទេសសរុប – AMS Economy ២. ព្រែកកំពង់ស្មាច់ ខេត្តព្រះសីហនុ ត្រូវបានប្រកាសជាតំបន់គ្រប់គ្រងជលផលសមុទ្រ – ថ្មីៗ ៣. ២ខែ ដើមឆ្នាំ២០២៤ កម្ពុជានាំចេញផលិតផលមិនមែនវាយនភណ្ឌមានទំហំ ២ ០៩០លានដុល្លារ កើន២៣% – FN ៤. ចិន សម្រេចដកពន្ធស្រាពីអូស្ត្រាលី ដែលធ្លាប់រកាំរកូសកាល ៣ ឆ្នាំមុន – AP ៥. ប្រមុខកងទ័ពជើងទឹកតៃវ៉ាន់ គ្រោងបំពេញទស្សនកិច្ចទៅកាន់អាមេរិក នៅសប្តាហ៍ក្រោយ – Reuters #ams1minute

  • វិថីសែនជ័យ 🛣️🌿🇰🇭

    វិថីសែនជ័យ 🛣️🌿🇰🇭

    📷 MLMUPC #ams1minute

  • របាយការណ៍នៅថ្ងៃទី២៨ មីនា

    របាយការណ៍នៅថ្ងៃទី២៨ មីនា

    ១. គ្រោះថ្នាក់ចរាចរណ៍ ៩ករណី ស្លាប់ ៤នាក់ និងរបួសធ្ងន់ស្រាល ១៣នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១០ករណី ឃាត់ខ្លួនជនសង្ស័យ ១៣នាក់។ ៣. គ្រឿងញៀន ២៦ករណី ឃាត់ខ្លួនជនសង្ស័យ ៥០នាក់។ ៤. កូវីដ គ្មានករណីថ្មី គ្មានអ្នកជាសះស្បើយ និងគ្មានអ្នកស្លាប់។ ចេញផ្សាយ ថ្ងៃទី២៩ មីនា ២០២៤ #ams1minute

  • អ្នកវិទ្យាសាស្រ្តអាហ្សង់ទីនសិក្សាពីសត្វមូស ខណៈជំងឺគ្រុនឈាមស្ទុះឡើងខ្លាំង

    អ្នកវិទ្យាសាស្រ្តអាហ្សង់ទីនសិក្សាពីសត្វមូស ខណៈជំងឺគ្រុនឈាមស្ទុះឡើងខ្លាំង

    ឡាផ្លាតា៖ អ្នកវិទ្យាសាស្ត្រអាហ្សង់ទីនមកពីវិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រជាតិ CONICET ដែលមានមូលដ្ឋាននៅទីក្រុង La Plata កំពុងស៊ើបអង្កេតសត្វមូសម្យ៉ាង ដោយសារតែការកើនឡើងគួរឱ្យកត់សម្គាល់ នៃជំងឺគ្រុនឈាមនៅទូទាំងប្រទេស។ លោកស្រី Maria Victoria ដែលជាអ្នកស្រាវជ្រាវនៅវិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រជាតិអាហ្សង់ទីន CONICET បានបញ្ជាក់ថា អ្នកស្រាវជ្រាវកំពុងធ្វើការស៊ើបអង្កេតលើសត្វមូសមួយប្រភេទ មានឈ្មោះ Yellow fever Mosquito ដែលភ្នាក់ងារចម្លងជំងឺគ្រុនឈាម ជំងឺហ្ស៊ីកា និង ជំងឺគ្រុនឈីគ។ លោកស្រីបន្តថា បច្ចុប្បន្ននេះ យើងបានកត់ត្រាករណីកើតជំងឺគ្រុនឈាមរហូតដល់ ១៥០,០០០ករណីទូទាំងប្រទេស ហើយអ្នកជំងឺច្រើនជាង ១០០នាក់បានស្លាប់។ លោកស្រីបន្ថែមថា បើធៀបនឹងឆ្នាំមុន តួលេខនេះខ្ពស់ជាងមុនគួរឱ្យកត់សម្គាល់ ហើយយើងរំពឹងថា នឹងបន្តកើនឡើងបន្ថែមទៀត។ ទោះបីជាយ៉ាងណា ដើម្បីប្រឆាំងនឹងជំងឺគ្រុនឈាម ដែលចម្លងដោយសត្វមូស Yellow fever Mosquito ឬហៅកាត់ថា Aedes Aegypti អាហ្សង់ទីនបានបង្កើតវ៉ាក់សាំង TAK-003 ដែលត្រូវបានគេស្គាល់ថា Qdengam របស់មន្ទីរពិសោធន៍ជប៉ុន Takeda។ ដូសនីមួយៗមានតម្លៃប្រហែល ៧០,០០០ប៉េសូ ឬប្រហែល ៨០ដុល្លារ)។ ជាមួយគ្នានេះ…

  • កងទ័ពជើងទឹកអែលសាល់វ៉ាឌ័ររឹបអូសគ្រឿងញៀនកូកាអ៊ីនចំនួន ១.៤៨តោន

    កងទ័ពជើងទឹកអែលសាល់វ៉ាឌ័ររឹបអូសគ្រឿងញៀនកូកាអ៊ីនចំនួន ១.៤៨តោន

    សាន់សាល់វ៉ាឌ័រ៖ ប្រភពផ្លូវការបានរាយការណ៍ឱ្យដឹងថ្មីៗនេះថា កងទ័ពជើងទឹកជាតិនៃប្រទេសអែលសាល់វ៉ាឌ័រ រឹបអូសបានគ្រឿងប្រភេទកូកាអ៊ីនចំនួន ១.៤៨តោន នៅភាគនិរតីនៃតំបន់ Bocana el Cordoncillo ក្បែរមាត់ទន្លេ Jaltepeque ដែលនេះជាប្រតិបត្តិការកងទ័ពជើងទឹកប្រឆាំងនឹងការជួញដូរគ្រឿងញៀន។ ប្រធានាធិបតីអែលសាល់វ៉ាឌ័រ លោក Nayib Bukele បានបង្ហោះសារនៅលើបណ្តាញសង្គម X ផ្លូវការរបស់គាត់ថា ថ្នាំញៀនកូកាអ៊ីនមានតម្លៃប្រហែល ៣៧លានដុល្លារ ត្រូវបានរកឃើញនៅលើទូកមួយគ្រឿង ដែលមានសមាជិកនាវិក ៩នាក់ ក្នុងនោះ ៦នាក់ជាជនជាតិអេក្វាទ័រ និង៣នាក់ទៀតជាជនជាតិក្វាតេម៉ាឡា។ គ្រឿងញៀនកូកាអ៊ីននឹងត្រូវបំផ្លាញចោល ហើយទូកមួយគ្រឿនោះនឹងប្រគល់ទៅឱ្យកងទ័ពជើងទឹកជាតិ ដើម្បីប្រើប្រាស់ក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរគ្រឿងញៀន ចំណែកអ្នកឃាត់ខ្លួននឹងត្រូវកាត់ទោសតាមច្បាប់។ គួរបញ្ជាក់ថា អែលសាល់វ៉ាឌ័រ ក៏ដូចជាបណ្តាប្រទេសនៅអាមេរិកកណ្តាលផ្សេងទៀតដែរ គឺជាតំបន់ឆ្លងកាត់ដែលប្រើប្រាស់ដោយពួកជួញដូរគ្រឿងញៀន ដើម្បីដឹកជញ្ជូនគ្រឿងញៀនទៅកាន់សហរដ្ឋអាមេរិក ដែលជាប្រទេសប្រើប្រាស់គ្រឿងញៀនកូកាអ៊ីនដ៏ធំនៅទូទាំងពិភពលោក៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា