-
របាយការណ៍នៅថ្ងៃទី៣១ មីនា

-
វីដេអូអនុស្សាវរីយ៍ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី អញ្ជើញជាអធិបតីសម្ពោធឆ្លង “ព្រះបទុមចេតិយ ក្នុងវត្តមណីរតនារាម ខេត្តពោធិ៍សាត់”

-
សហភាពអឺរ៉ុបនាំចេញកាកសំណល់ទៅកាន់ប្រទេសនានាសរុបចំនួន ៣២,១ លានតោនក្នុងឆ្នាំ ២០២២

ដោយក្នុងនោះ កាកសំណល់ប្រមាណ ១២,៤ លានតោន ឬស្មើនឹង ៣៩%នៃកាកសំណល់សរុប ត្រូវបានបញ្ជូនទៅតួកគី។ ឥណ្ឌាជាប្រទេសទី២ ដែលទទួលកាកសំណល់ច្រើនពីសហភាពអឺរ៉ុបដោយមានជាង ៣,៥ លានតោនក្នុងមួយឆ្នាំ។ អង់គ្លេសទទួលកាកសំណល់សរុប ២ លានតោន ខណៈស្វ៊ីសទទួលសរុប ១,៦ លានតោន។ ប្រទេសនៅតំបន់អាស៊ីមួយទៀត គឺឥណ្ឌូណេស៊ី ទទួលកាកសំណល់ពីសហភាពអឺរ៉ុបសរុប ១,១ លានតោន – Eurostat via Statista #ams1minute
-
“លាហើយរដ្ឋសភា ដែលខ្ញុំអង្គុយ និងធ្វើការជាងពាក់កណ្តាលជីវិត ដំណាក់កាលទី១ ខែមិថុនា ១៩៨១ ដល់ខែឧសភា ១៩៩៣ ហើយនិងចាប់ពីថ្ងៃ១៤ មិថុនា ១៩៩៣ ដល់ថ្ងៃទី២ មេសា ២០២៤”

-
លំនៅឋាន និងរីសតតាមមាត់ព្រែកកំពតក្រុងកំពត ខេត្តកំពត កម្ពុជាមាតុភូមិខ្ញុំ

-
នាយករដ្ឋមន្ត្រីប៉ាឡេស្ទីនថ្មីស្បថចូលចូលកាន់តំណែង ប្តេជ្ញាបញ្ចប់សង្គ្រាមនៅហ្គាហ្សា

ហ្គាហ្សា៖ លោក Mohammed Mustafa នាយករដ្ឋមន្ត្រីថ្មីរបស់ប៉ាឡេស្ទីនបានអះអាង ក្នុងពេលស្បថតចូលកាន់តំណែង កាលពីថ្ងៃអាទិត្យថា កិច្ចការអាទិភាពជាតិកំពូលនៃរដ្ឋាភិបាលរបស់លោក គឺជាការឈានទៅបញ្ចប់សង្រ្គាម នៅហ្គាហ្សា។ លោកបាននិយាយថា គណៈរដ្ឋមន្ត្រីរបស់លោកនឹងធ្វើការលើការបង្កើតចក្ខុវិស័យ ដើម្បីបង្រួបបង្រួមស្ថាប័នឡើងវិញ រួមមានទាំងការកំណត់ទំនួលខុសត្រូវចំពោះហ្គាហ្សា ជាដើម។ លោក Mustafa ដែលជាសេដ្ឋវិទូ និងជាទីប្រឹក្សាដ៏យូរលង់របស់ លោកប្រធានាធិបតីប៉ាឡេស្ទីន Abbas បាននិយាយទៀតថា ការកសាងឡើងវិញនៃទឹកដីប៉ាឡេស្ទីន គឺជាគោលដៅចម្បងរបស់លោក។ គួរបញ្ជាក់ថា សមាជិករដ្ឋាភិបាលប៉ាឡេស្ទីនថ្មីនេះ មានរដ្ឋមន្ត្រីចំនួន ២៣ នាក់ និងរួមមានស្ត្រីចំនួន ៤នាក់ និងរដ្ឋមន្ត្រីចំនួន ៦ រូប មកពីតំបន់ហ្គាហ្សា។ រដ្ឋាភិបាលថ្មីនេះត្រូវបានបង្កើតឡើង បន្ទាប់ពីរងសំពាធពីសហរដ្ឋអាមេរិក ឲ្យធ្វើកំណែទម្រង់រដ្ឋបាល ក្នុងពេលសង្គ្រាមអ៊ីស្រាអែល-ហាម៉ាស់បន្តអូសបន្លាយ ស្លាប់មនុស្សរាប់សិបម៉ឺននាក់ នៅតំបន់ហ្គាហ្សា៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
-
សកម្មភាពរោងចក្រចិនកើនឡើងលើកដំបូង ក្រោយធ្លាក់ចុះអស់ ៥ខែ

ប៉េកាំង៖ យោងតាមតួលេខផ្លូវការបានបង្ហាញឱ្យដឹងនៅថ្ងៃអាទិត្យថា សកម្មភាពរោងចក្រប្រចាំខែនៅក្នុងប្រទេសចិន បានកើនឡើងជាលើកដំបូងក្នុងរយៈពេលកន្លះឆ្នាំ ដែលនេះជាសញ្ញាវិជ្ជមាន សម្រាប់អ្នកបង្កើតគោលនយោបាយ ដែលប្រឹងប្រែងធ្វើឱ្យប្រទេសមានសេដ្ឋកិច្ចធំបំផុតទីពីររបស់ពិភពលោករស់ឡើងវិញ។ យោងតាមការិយាល័យស្ថិតិជាតិចិន (NBS) បានបង្ហាញថា សន្ទស្សន៍អ្នកគ្រប់គ្រងការទិញ (PMI) ដែលជារង្វាស់សំខាន់នៃទិន្នផលរោងចក្រ បានកើនឡើងដល់ចំនួន ៥០.៨ នៅក្នុងខែមីនា ពោលកើនឡើងពីចំនួន ៤៩.១ នៅក្នុងខែកុម្ភៈ។ តួលេខ PMI លើសពី ៥០ បង្ហាញពីការពង្រីកសកម្មភាព។ ការកើនឡើងនេះ គឺជាសញ្ញាលើកទឹកចិត្តមួយសម្រាប់ប្រទេសចិន ដែលបានតស៊ូប្រឹងប្រែងជំរុញសន្ទុះសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ ចាប់តាំងពីការដកចេញវិធានការទប់ស្កាត់ជំងឺកូវីដដ៏តឹងរ៉ឹងនៅចុងឆ្នាំ២០២២។ ប្រទេសចិនបានប្រកាសកាលពីដើមខែមីនានេះ អំពីគោលដៅរបស់ខ្លួន ក្នុងការសម្រេចឱ្យបាននូវកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំចំនួន ៥ភាគរយនៅឆ្នាំ២០២៤ ដែលនេះជាគោលដៅពោលពេញដោយមហិច្ឆតាអ្នកសេដ្ឋកិច្ចជាច្រើន។ សូមរម្លឹកថា ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសចិន បានកើនឡើងចំនួន ៥.២ភាគរយក្នុងឆ្នាំ២០២៣ នេះបើយោងតាមតួលេខផ្លូវការ ដែលអ្នកសេដ្ឋកិច្ចជាច្រើនចាត់ទុកថា ជាការកើនឡើងលើសពីការរំពឹងទុក។ ប៉ុន្តែតួលេខនេះ គឺទាបបំផុតចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៩០ ក្រៅពីឆ្នាំផ្ទុះជំងឺរាតត្បាតកូវីដ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា
-
យានយន្តល្មើសចំនួន ៣៤៩គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី៣១ ខែមីនា

ភ្នំពេញ៖ យោងតាមរបាយការណ៍ ពី នាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្តាប់ ធ្នាប់ សាធារណៈ ស្តីពី ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី៣១ ខែមីនាធ្ឆ្នាំ២០២៤ បាន ឱ្យ ដឹងថាមានគោលដៅចំនួនសរុប៦៣គោលដៅ មានយានយន្តចូលគោលដៅចំនួន ៣៨១ គ្រឿង រថយន្តធំ ០១គ្រឿង រថយន្តតូច ៧៥គ្រឿង ម៉ូតូ ៣៣០៥គ្រឿង ក្នុងនោះ រកឃើញ យានយន្តល្មើសសរុបចំនួន ៣៤៩គ្រឿងមានរថយន្តធំ ០១គ្រឿង រថយន្តតូ ៦៤ គ្រឿង និងម៉ូតូចំនួន ២៨៤គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូ ទាំងប្រទេស ។ របាយការណ៍ដដែលបានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការ ផាកពិន័យ យាន យន្ត ល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួលបានការគាំទ្រពិសេស អ្នកប្រើប្រាស់ ផ្លូវទាំងអស់ បានចូលរួមគោរព ច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ប្រភព…
-
ការកសាងធនធានមនុស្ស គឺធ្វើយ៉ាងណាឱ្យធនធានមនុស្សកាន់តែរឹងមាំ និងក្លាយទៅជាកម្លាំងចលករក្នុងចូលរួមអភិវឌ្ឍជាតិមាតុភូមិ

-
ពុទ្ធឱវាទ
