Category: One-Minute

  • របាយការណ៍នៅថ្ងៃទី២ មេសា

    របាយការណ៍នៅថ្ងៃទី២ មេសា

    ១. គ្រោះថ្នាក់ចរាចរណ៍ ៨ករណី ស្លាប់ ៤នាក់ និងរបួស ៧នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ៦ករណី ឃាត់ខ្លួនជនសង្ស័យ ៥នាក់។ ៣. គ្រឿងញៀន ៨ករណី ឃាត់ខ្លួនជនសង្ស័យ ២០នាក់។ ៤. កូវីដ គ្មានករណីថ្មី គ្មានអ្នកជាសះស្បើយ និងគ្មានអ្នកស្លាប់។ ចេញផ្សាយ ថ្ងៃទី៣ មេសា ២០២៤ #ams1minute

  • ទីផ្សារហ៊ុនអាមេរិក មានទំហំរហូតដល់ ៥២,៦ទ្រីលានដុល្លារគិតជាទឹកប្រាក់

    ទីផ្សារហ៊ុនអាមេរិក មានទំហំរហូតដល់ ៥២,៦ទ្រីលានដុល្លារគិតជាទឹកប្រាក់

    ទីផ្សារហ៊ុនធំជាងគេទាំងបីបន្ទាប់ពីអាមេរិក គឺស្ថិតនៅតំបន់អាស៊ី ដោយក្នុងនោះមានទីផ្សារហ៊ុនចិន ដែលមានទំហំ ១១,៥ទ្រីលានដុល្លារ ខណៈទីផ្សារហ៊ុនជប៉ុនមានទំហំ ៦,៥ទ្រីលានដុល្លារ។ ដោយឡែក ទីផ្សារហ៊ុនឥណ្ឌា មានការកើនឡើងជាខ្លាំងក្នុងឆ្នាំ២០២៤ ដែលធ្វើឱ្យឥណ្ឌាឈរនៅលំដាប់ទី៤ ជាទីផ្សារហ៊ុនទំហំ ៤,៤ទ្រីលានដុល្លារ – S&P Dow Jones Indices via Visual Capitalist #ams1minute

  • សម្ដេចតេជោ ហ៊ុន សែន ជាប់ជាប្រធានព្រឹទ្ធសភា នីតិកាលទី៥ ដោយសំឡេងគាំទ្រចំនួន ៦២/៦២ សំឡេង 🗳️🇰🇭

    សម្ដេចតេជោ ហ៊ុន សែន ជាប់ជាប្រធានព្រឹទ្ធសភា នីតិកាលទី៥ ដោយសំឡេងគាំទ្រចំនួន ៦២/៦២ សំឡេង 🗳️🇰🇭

    ៣ មេសា ២០២៤ #ams1minute

  • គ្រោះរញ្ជួយដីកម្រិត ៧.៤ រ៉ិចទ័រ វាយប្រហារជប៉ុន ហ្វីលីពីន និងតៃវ៉ាន់ បង្កហានិភ័យរលកស៊ូណាមិ

    គ្រោះរញ្ជួយដីកម្រិត ៧.៤ រ៉ិចទ័រ វាយប្រហារជប៉ុន ហ្វីលីពីន និងតៃវ៉ាន់ បង្កហានិភ័យរលកស៊ូណាមិ

    តូក្យូ៖ គ្រោះរញ្ជួយដីដ៏ខ្លាំងក្លាមួយ នៅម៉ោង៨៖០០នាទីព្រឹកថ្ងៃពុធនេះ (ម៉ោងក្នុងតំបន់) បានវាយប្រហារលើតំបន់ឆ្នេរភាគខាងកើតកោះតៃវ៉ាន់ នាំឱ្យមានការប្រកាសអាសន្នពីរលកស៊ូណាមិ ទាំងនៅប្រទេសជប៉ុន និងហ្វីលីពីន។ វិទ្យាស្ថានភូមិវិទ្យាអាមេរិក (USGS) បានឱ្យដឹងថា គ្រោះរញ្ជួយដីក្នុងកម្រិត ៧.៤រ៉ិចទ័រ និងមានចំណុចកណ្ដាលស្ថិតនៅចម្ងាយ ១៨គីឡូម៉ែត្រពីទីក្រុង Hualien នៃភាគខាងត្បូងកោះតៃវ៉ាន់ ជាមួយជម្រៅរញ្ជួយ ៣៤.៨គីឡូម៉ែត្រ។ ទីភ្នាក់ងារឧតុនិយមជប៉ុនក៏បានបញ្ជាក់ដែរថា គ្រោះរញ្ជួយដីនេះ មានកម្រិង ៧.៥រ៉ិចទ័រ។ ទីភ្នាក់ងារឧតុនិយមជប៉ុននិយាយថា រលកស៊ូណាមិមានកម្ពស់ ៣ម៉ែត្រ ត្រូវបានគេរាយការណ៍ថា ទំនងជាកើតមានភ្លាមៗនៅឯកោះដាច់ស្រយាលមួយរបស់ជប៉ុន ស្ថិតនៅក្បែរកោះតៃវ៉ាន់ ក្នុងនោះរួមមានទាំងកោះ Miyakojima ផងដែរ។ ទូរទស្សន៍ NHK បានផ្សាយសេចក្ដីណែនាំរបស់អាជ្ញាឱ្យប្រជាជនរស់នៅក្នុងតំបន់រងផលប៉ះពាល់ជម្លៀសខ្លួន។ គួរបញ្ជាកថា កោះតៃវ៉ាន់តែងតែទទួលរងការវាយប្រហារពីគ្រោះរញ្ជួយដីជាប្រចាំ ដោយសារតែសណ្ឋានដីរបស់កោះនេះ ស្ថិតនៅជិតផ្លូវប្រសព្វនៃបន្ទះប្លាកែតចំនួនពីរ។ តួយ៉ាង គ្រោះរញ្ជួយដីកម្រិត ៧.៦រ៉ិចទ័របានវាយប្រហារកោះតៃវ៉ាន់កាលពីខែកញ្ញា ឆ្នាំ១៩៩៩ បានសម្លាប់មនុស្សប្រហែល ២,៤០០នាក់ ដែលនេះជាគ្រោះមហន្តរាយធម្មជាតិដ៏សាហាវបំផុតក្នុងប្រវត្តិសាស្ត្រកោះតៃវ៉ាន់។ ដោយឡែកគ្រោះរញ្ជួយដ៏កក្រើកមួយផ្សេងទៀត ក៏ឆក់យកជីវិតមនុស្សជាង ១០០នាក់ផងដែរ ដែលបានវាយប្រហារលើតំបន់ភាគអាគ្នេយ៍កោះតៃវ៉ាន់កាលពីឆ្នាំ២០១៦៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

  • Samsung Pay ឈប់សហការជាមួយប្រព័ន្ធទូទាត់កាត Mir របស់រុស្ស៊ី

    Samsung Pay ឈប់សហការជាមួយប្រព័ន្ធទូទាត់កាត Mir របស់រុស្ស៊ី

    បរទេស៖ ប្រព័ន្ធទូទាត់តាមទូរស័ព្ទដៃ Samsung Pay របស់កូរ៉េខាងត្បូង ឈប់ដំណើរការ ជាមួយកាត Mir របស់រុស្សី ចាប់ពីថ្ងៃពុធនេះតទៅ នេះបើតាមក្រុមហ៊ុន Samsung។ ការសម្រេចនេះ ទំនងជាជាប់ទាក់ទងនឹងការប្រកាសដាក់ទណ្ឌកម្មថ្មី របស់អាមេរិក ប្រឆាំងនឹងប្រព័ន្ធកាតបង់ប្រាក់ជាតិ របស់រុស្ស៊ី ហៅកាត់ NSPK។ អាមេរិកទើបតែបានប្រកាសពីសំពាធ ចុងក្រោយនេះ កាលពីខែខែកុម្ភៈ នៅចំថ្ងៃខួប២ឆ្នាំ នៃសង្រ្គាមពេញលេញ និងការស្លាប់របស់មេដឹកនាំប្រឆាំងរុស្ស៊ី លោក Alexei Navalny ។ គួរបញ្ជាក់ថា Samsung បានចាប់ផ្តើមធ្វើប្រតិបត្តិការ ជាមួយប្រព័ន្ធកាត Mir បន្ទាប់ពីរុស្ស៊ីចូលទៅគ្រប់គ្រងតំបន់ គ្រីមៀ ក្នុងឆ្នាំ២០១៤ ពោលគឺបន្ទាប់ពីទណ្ឌកម្មអន្តរជាតិបានចាប់ផ្តើមកំហិតលើការប្រើប្រាស់កាតទូទាត់ អន្តរជាតិ។ ការប្រើប្រាស់ Mir បានកើនឡើង ជាលំដាប់ បន្ទាប់ពីរុស្ស៊ីផ្តើមលុកលុយពេញលេញ លើអ៊ុយក្រែន ក្នុងឆ្នាំ២០២២ ខណៈដែលក្រុមហ៊ុនផ្សេងៗទៀត បានដកខ្លួន មានដូចជា Visa និង Mastercard ជាដើម។ ក្រោយមកទៀត Apple…

  • ជប៉ុនចាយ ៣៣ពាន់លានដុល្លារ ផលិតយន្តហោះខ្លួនឯង

    ជប៉ុនចាយ ៣៣ពាន់លានដុល្លារ ផលិតយន្តហោះខ្លួនឯង

    ប្រទេសជប៉ុនទើបតែបានបង្ហាញពីគម្រោងផលិតយន្តហោះដឹកអ្នកដំណើរ ជំនាន់ក្រោយ ដែលត្រូវចំណាយថវិកា ៣៣ពាន់លានដុល្លារ ក្នុងរយៈពេល១០ឆ្នាំខាងមុខ។ គម្រោងនេះត្រូវបានប្រកាស បន្ទាប់ពីបរាជ័យរបស់ក្រុមហ៊ុន Mitsubishi Heavy Industries លើការផលិតយន្តហោះដឹកអ្នកដំណើរ ដែលនាំឲ្យក្រុមហ៊ុនឯកជនមួយនេះ សម្រេចចិត្តបោះបង់ កាលពីខែកុម្ភៈ ឆ្នាំមុន ពោលគឺបន្ទាប់ពីបានតស៊ូ អស់រយៈពេល១០ឆ្នាំ។ ក្រុមហ៊ុន បានជួបបញ្ហាបច្ចេកទេសក្នុងការផលិត ហើយបានការពន្យារពេលដឹកជញ្ជូន ម្តងហើយម្តងទៀត។ សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលបានចេញផ្សាយ កាលពីសប្តាហ៍មុនថា ការផលិតយន្តហោះជំនាន់ក្រោយផ្អែកលើបច្ចេកវិទ្យា គឺជារឿងចាំបាច់ខ្លាំង ដើម្បីរួមចំណែកទប់ស្កាត់ការបំភាយឧស្ម័ន ពីការដឹកជញ្ជូនតាមផ្លូវអាកាស។ ការផលិតយន្តហោះជំនាន់ថ្មី ឬ យន្តហោះម៉ាស៊ីនភ្លោះ ដែលគិតគូរខ្ពស់ពីបរិស្ថាននេះ ត្រូវបានជំរុញ ស្របពេលដែលជប៉ុនកំណត់គោលដៅអព្យាក្រឹតកាបូន នៅឆ្នាំ២០៥០។ ក្នុងឆ្នាំ១៩៦២ ជប៉ុនធ្លាប់បានបើកដំណើរការយន្តហោះពាណិជ្ជកម្ម ប្រភេទ YS-11 turboprop ប៉ុន្តែ បានដួលរលំវិញ មួយទសវត្សរ៍ក្រោយមក៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

  • ធនធានមនុស្សរបស់កម្ពុជា អាចនឹងដើរទាន់ប្រទេសដ៏ទៃទៀតនាពេលខាងមុខ

    ធនធានមនុស្សរបស់កម្ពុជា អាចនឹងដើរទាន់ប្រទេសដ៏ទៃទៀតនាពេលខាងមុខ

    🎥 Gazette People #ams1minute

  • សម្តេចធិបតី៖ “គោលដៅនៃការពង្រឹង និងពង្រីកវិស័យអប់រំទាំងបរិមាណ និងគុណភាព គឺជាបរិបទមួយឆ្លើយតបទៅ នឹងសំណូមពរចាំបាច់នៃការអភិវឌ្ឍន៍សង្គមជាតិ

    សម្តេចធិបតី៖ “គោលដៅនៃការពង្រឹង និងពង្រីកវិស័យអប់រំទាំងបរិមាណ និងគុណភាព គឺជាបរិបទមួយឆ្លើយតបទៅ នឹងសំណូមពរចាំបាច់នៃការអភិវឌ្ឍន៍សង្គមជាតិ

    ដើម្បីឲ្យវិស័យអប់រំ ដែលជាវិស័យអាទិភាពទី១ មានភាពល្អប្រសើរទៅបាន គឺត្រូវយកចិត្តទុកដាក់ពង្រឹងគុណភាពវិស័យអប់រំ យុវជន និងកីឡា វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ដែលត្រូវបានកំណត់ជាមុំទី១ នៃបញ្ចកោណទី១ ពាក់ព័ន្ធនឹងការអភិវឌ្ឍធនធានមនុស្ស”។ #ams1minute

  • របាយការណ៍នៅថ្ងៃទី១ មេសា

    របាយការណ៍នៅថ្ងៃទី១ មេសា

    ១. គ្រោះថ្នាក់ចរាចរណ៍ ៨ករណី ស្លាប់ ៤នាក់ និងរបួសធ្ងន់ស្រាល ៦នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១០ករណី ឃាត់ខ្លួនជនសង្ស័យ ១២នាក់។ ៣. គ្រឿងញៀន ២០ករណី ឃាត់ខ្លួនជនសង្ស័យ ៤៦នាក់។ ៤. កូវីដ គ្មានករណីថ្មី គ្មានអ្នកជាសះស្បើយ និងគ្មានអ្នកស្លាប់។ ចេញផ្សាយ ថ្ងៃទី២ មេសា ២០២៤ #ams1minute

  • សូមស្វាគមន៍មកកម្ពុជា និងសូមរីករាយក្នុងការវិនិយោគនៅកម្ពុជា

    សូមស្វាគមន៍មកកម្ពុជា និងសូមរីករាយក្នុងការវិនិយោគនៅកម្ពុជា

    កម្ពុជារក្សាបាននូវស្ថិរភាពកំណើនសេដ្ឋកិច្ច សម្បូរពោរពេញដោយកម្លាំងពលកម្មដែលមានវ័យក្មេង ប្រកបដោយសក្តានុពល ហេដ្ឋារចនាសម្ព័ន្ធរូបវន្តកាន់តែល្អប្រសើរ រាប់ចាប់ពីអាកាសយានដ្ឋានអន្តរជាតិ កំពង់ផែទឹកជ្រៅ ផ្លូវគោក ផ្លូវទឹក ក៏ដូចជាប្រព័ន្ធឡូជីស្ទីក បូកផ្សំទីតាំងដ៏មានសក្តានុពលដែលផ្តល់នូវកាលានុវត្តភាពប្លែកពីគេសម្រាប់វិនិយោគ។ #ams1minute