-
ចំណុចគន្លឹះ ៥ ក្នុងការអនុវត្តរដ្ឋាភិបាលឌីជីថល

-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៤ មេសា ២០២៤

១. សំបក និងកាកសំណល់គ្រាប់ស្វាយចន្ទី កំពុងត្រូវបានសិប្បកម្មក្នុងស្រុក និងក្រុមហ៊ុនកែច្នៃគ្រាប់ស្វាយចន្ទីរបស់ជប៉ុន ពង្រឹងការកែច្នៃ ទាំងការចម្រាញ់យកប្រេង និងការផលិតជាថាមពលជីវម៉ាសសម្រាប់នាំចេញទៅទីផ្សារជប៉ុន – AMS Economy ២. អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ត្រូវបានជាប់ចំណាត់ថ្នាក់លេខ ១ ដែលមាន Wi-Fi ខ្ពស់បំផុត ក្នុងចំណោមអាកាសយានដ្ឋាន ២០ ទូទាំងពិភពលោក ក្នុងឆ្នាំ២០២៤ ជាមួយនឹងពិន្ទុ ៣,៥០ លើ៥ – ខ្មែរថាមស៍ ៣. ខេត្តកំពត បើកឱ្យទេសចរចូលកម្សាន្តឆ្នេរខ្សាច់ថ្មី ក្នុងឱកាសបុណ្យចូលឆ្នាំ មុនផែនការបញ្ចប់ការសាងសង់ – កម្ពុជាថ្មី ៤. ហ្វីលីពីន បញ្ជាឱ្យបិទសាលារៀនរាប់រយកន្លែង ដោយសារការកើនឡើងរលកកម្ដៅ – Bloomberg ៥. រុស្ស៊ី៖ បណ្តាញថាមពលបម្រុងសម្រាប់រោងចក្រថាមពលនុយក្លែអ៊ែរ Zaporizhia គាំងលែងដំណើរការ – Reuters #ams1minute
-
អនុក្រឹត្យ ស្តីពីការដំឡើងថ្នាក់ស្មើនាយកដ្ឋាន ដល់អង្គភាពថ្នាក់ក្រោមជាតិ ដូចខាងក្រោម៖

-
សម្តេចធិបតី៖ ក្រសួងមុខងារសាធារណៈ បាននិងកំពុងចូលរួមចំណែកដល់ការលើកកម្ពស់អភិបាលកិច្ច ក្នុងរដ្ឋបាលសាធារណៈ

ដែលជាមូលដ្ឋានចាំបាច់ក្នុងការជំរុញល្បឿន នៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។ ទន្ទឹមនេះ នៅក្នុងនីតិកាលទី៧នៃរដ្ឋសភា ក្រសួងមុខងារសាធារណៈទទួលបាននូវភារកិច្ចថ្មីមួយបន្ថែមទៀត គឺជាលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល (ហៅកាត់ថា គ.វ.រ.) ដែលមានតួនាទី និងភារកិច្ច ដឹកនាំ សម្របសម្រួល ជំរុញ និងតាមដានការអនុវត្តវិធានការគន្លឹះចំនួន ៣ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈគឺ៖ ១. ការជ្រើសរើសមន្ត្រីចូលបម្រើការងារប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព២. ការពង្រឹងការគ្រប់គ្រងមន្ត្រី ការលើកកម្ពស់សមត្ថភាព ប្រសិទ្ធភាពការងាររបស់មន្ត្រី រួមទាំងពង្រឹងស្ថាប័ន៣. ការរៀបចំប្រព័ន្ធលើកទឹកចិត្តសម្រាប់មន្ត្រីឱ្យសមស្របទៅនឹងគោលការណ៍គុណាធិបតេយ្យផ្អែកលើសមិទ្ធកម្ម។ រាជធានីភ្នំពេញ រសៀលថ្ងៃទី៤ មេសា ២០២៤ #ams1minute
-
ខ្មែរគឺជាប្រជាជាតិមួយដែលមានអរិយធម៌ដ៏ថ្លៃថ្លា ថ្កុំថ្កើងរុងរឿង ហើយលទ្ធិប្រជាធិបតេយ្យ

សេរីពហុបក្សរបស់យើងត្រូវបានអនុវត្តប្រកបដោយវិចារណញ្ញាណ ក្នុងស្មារតីបង្រួបបង្រួមផ្សះផ្សាជាតិ និងបម្រើនូវឧត្តមប្រយោជន៍ជាតិពិតប្រាកដ ។ ការថែរក្សាការពារសន្តិភាព និងស្ថិរភាពជាលក្ខខណ្ឌសកល និងជាបរិយាកាសចម្បងដែលមិនអាចខ្វះបានសម្រាប់ធានាដល់ដំណើរជីវិតជាប្រក្រតី និងការរីកចម្រើនជឿនលឿនរបស់ប្រទេសជាតិ គ្រប់ផ្នែក គ្រប់វិស័យ រួមទាំងការផ្តល់ឱកាសដល់ ការកែលម្អ ឬកែទម្រង់រចនាសម្ព័ន្ធ និងអភិបាលកិច្ចឱ្យកាន់តែប្រសើរឡើងថែមទៀត ដើម្បីជា ប្រយោជន៍ដល់ការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ច ប្រកបដោយភាពធន់រឹងមាំយូរអង្វែង ។ #ams1minute
-
របាយការណ៍នៅថ្ងៃទី៣ មេសា

-
ទិន្នន័យបណ្តាញសង្គមល្បីៗ ដែលមានអ្នកប្រើប្រាស់ច្រើននៅក្នុងសកលលោក គិតត្រឹមខែមករា ឆ្នាំ២០២៤

-
អបអរសាទរទិវាអន្តរជាតិយល់ដឹងអំពីមីន ៤ មេសា ២០២៤ ក្រោមប្រធានបទ “ការពារជីវិត កសាងសន្តិភាព”

ក្នុងនាមប្រធានអនុសញ្ញាហាមការប្រេីប្រាស់គ្រាប់មីនប្រឆាំងមនុស្ស ឆ្នាំ២០២៤ (អនុសញ្ញាអូតាវ៉ា) កម្ពុជាស្នើដល់សហគមន៍អន្តរជាតិ និងពិភពលោកទាំងមូល បន្តរួមគ្នាបង្ហាញកិច្ចខិតខំប្រឹងប្រែងក្នុងការលុបបំបាត់គ្រោះថ្នាក់ ក៏ដូចជាបញ្ជាក់បន្ថែមនូវសារៈសំខាន់នៃសកម្មភាពមីន ដើម្បីលើកកម្ពស់សន្តិភាព សន្តិសុខ និងការអភិវឌ្ឍប្រកបដោយចីរភាពនៅទូទាំងពិភពលោក។ #ams1minute
-
ក្នុងមុខងារសហប្រតិបត្តិការអន្តរជាតិ ព្រឹទ្ធសភាចូលរួមក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី និង ពហុភាគី ដោយបានដើរតួនាទីប្រកបដោយកិត្តិយស និងសក្តានុពលនៅក្នុងក្របខ័ណ្ឌតំបន់ និង ពិភពលោក

ក្នុងបរិបទនៃកំណែទម្រង់រដ្ឋដ៏ស៊ីជម្រៅ និងការអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើនលើគ្រប់វិស័យ ការរៀបចំ និងពិនិត្យច្បាប់ជាតិឱ្យបានគ្រប់គ្រាន់ ត្រឹមត្រូវស្របតាមរដ្ឋធម្មនុញ្ញ នៃជាតិយើង និងមានការគោរពប្រតិបត្តិច្បាប់ឱ្យបានល្អប្រពៃ ដោយថែរក្សាវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ សីលធម៌ជាតិ ព្រមទាំងការពារបរិស្ថាន និងធនធានធម្មជាតិឱ្យបានគង់វង្ស គឺជាកត្តាគន្លឹះដ៏សំខាន់សម្រាប់ទ្រទ្រង់ ដល់ស្ថិរភាពសង្គម និងសេដ្ឋកិច្ចជាតិ ។ #ams1minute
-
កាហ្វេជ្រុងស្រែសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ
