-
ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ នៅខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២២ មីនា

-
វិថីកោះពូឡូវ៉ៃ លេខ៣០០ 🛣️🌿🇰🇭

-
ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ ខេត្តព្រះសីហនុ

-
របាយការណ៍នៅថ្ងៃទី២១ មីនា

-
អង្ករ គឺជាគ្រាប់ធញ្ញជាតិមួយដែលគេប្រើយ៉ាងទូលំទូលាយបំផុតក្នុងពិភពលោក

ចិន ដែលជាប្រទេសមានប្រជាជនច្រើនក្នុងពិភពលោក មានតម្រូវការអង្ករប្រមាណ ១៥០លានតោនក្នុងឆ្នាំ២០២៣/២០២៤ ខណៈឥណ្ឌា ត្រូវការប្រមាណ ១១៨ លានតោនក្នុងរយៈពេលដូចគ្នា។ ដោយឡែក ឥណ្ឌូណេស៊ី ដែលស្ថិតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ មានតម្រូវការអង្ករប្រមាណ ២១,២លានតោន វៀតណាម ត្រូវការជាង ២១លាន ហ្វីលីពីន ត្រូវការជាង ១៦,៤លានតោន ថៃ ត្រូវការជាង ១២លានតោន និងមីយ៉ាន់ម៉ាត្រូវការជាង ១០លានតោន – Statista 2024 via Seasia Stats #ams1minute
-
ក្របីយក្សតម្លៃកន្លះលានដុល្លារបង្ហាញខ្លួនមុខវិមានរដ្ឋាភិបាលថៃ

សត្វក្របីដ៏ធំមួយក្បាល មានឈ្មោះ Ko Muang Phet ដែលទើបលក់ក្នុងតម្លៃប្រហែល ៥០ម៉ឺនដុល្លារ ត្រូវបានស្វាគមន៍មកកាន់វិមានរដ្ឋាភិបាលថៃ។ នាយករដ្ឋមន្ត្រីថៃ លោក Srettha Thavisin បានអនុញ្ញាតឲ្យក្របីញី សម្បុរស មួយក្បាលនេះ ចូលមកក្នុងបរិវេណ វិមានរដ្ឋាភិបាល។ ក្របី Ko Muang Phet មានកម្ពស់ ១.៨ ម៉ែត្រ អាយុ ៤ឆ្នាំ មានទម្ងន់ ១.៤តោន ធំជាងក្របី ធម្មតា ដល់ទៅជិតបីដង។ ក្របីមួយក្បាលនេះបានក្លាយជាតារាល្បីរួចទៅហើយ ដោយវាធ្លាប់បានចូលរួមសម្ដែង ក្នុងរឿងភាគថៃល្បីទៀតផង។ លោក Srettha Thavisin បានប្រាប់អ្នកយកព័ត៌មាន កាលពីថ្ងៃពុធ ថា លោកមិននឹកស្មានថា ប្រទេសថៃមានក្របីស្អាតបែបនេះ នោះទេ។ ក្រោយមក តាមរយៈបណ្តាញសង្គម X លោក Srettha បានរៀបរាប់ថា «សមាគមបង្កាត់ក្របីថៃបានស្នើសុំឱ្យរដ្ឋាភិបាល លើកកម្ពស់សត្វប្រភេទនេះ ដោយចាត់ទុកថាជា «អំណាចទន់» ។ លោក…
-
យុទ្ធសាស្ត្រអភិវឌ្ឍន៍ជនបទរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ គឺផ្តោតលើគោលដៅសំខាន់ៗ ៤

-
បើព្យាបាលមិនកើត ត្រូវតែវះកាត់

-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២១ មីនា ២០២៤

១. ផ្លូវជនបទកើនដល់ជាង ៥០០០គ.ម តែមួយចំនួនមិនធន់អាកាសធាតុ – AMS Economy ២. ភ្ញៀវទេសចរជាង ១ម៉ឺននាក់ បានមកទស្សនាព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត – កម្ពុជាថ្មី ៣. ជប៉ុនផ្តល់ហិរញ្ញប្បទានឥតសំណង ៣០,៦លានដុល្លារ ដល់ខេត្តស្វាយរៀង សម្រាប់គម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត មានសមត្ថភាពផលិត ៦ ៨០០ម៉ែត្រគូប ក្នុង១ថ្ងៃ – FN ៤. សិង្ហបុរីបញ្ចប់បេសកកម្មទម្លាក់ជំនួយមនុស្សធម៌តាមយន្តហោះជាលើកដំបូងរបស់ខ្លួន ដោយជោគជ័យទៅកាន់តំបន់ហ្គាហ្សា – CNA ៥. រុស្ស៉ីធ្វើសមយុទ្ធជើងទឹក រួមមានទាំងការបាញ់គ្រាប់ពិត នៅតំបន់ឈូងសមុទ្រ Peter the Great និងសមុទ្រជប៉ុន – Reuters #ams1minute
-
ព្រឹត្តិការណ៍សមរាត្រី ( Equinox ) នាថ្ងៃទី២១ មីនា ២០២៤
