-
របាយការណ៍នៅថ្ងៃទី២០ មីនា

-
សម្តេចធិបតីអញ្ជើញសម្ពោធសមិទ្ធផលមជ្ឈមណ្ឌលជាតិនៃជនពិការតេជោសែន និងគណៈកម្មាធិការជាតិប៉ារ៉ាអូឡាំពិកកម្ពុជា

រាជរដ្ឋាភិបាលបន្តផ្តល់កាលានុវត្តភាព ចំពោះជនមានពិការភាពក្នុងការដឹកនាំ ផ្តល់សេវា ស្តារលទ្ធភាពពលកម្ម ផ្តល់និងរកការងារ បង្កើនសេដ្ឋកិច្ច និងផ្សព្វផ្សាយលើកកម្ពស់សិទ្ធិជនមានពិការភាព ដើម្បីបងប្អូនជនមានពិការភាពបានទទួលផល រស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ មានឱកាសពេញលេញចូលរួមគ្រប់សកម្មភាពនៅក្នុងសង្គម។ កីឡាការជនមានពិការភាព ក៏បានរួមចំណែកយ៉ាងធំធេងក្នុងការតស៊ូ ប្រឹងប្រែងដេីម្បីទៅប្រកួតដណ្តេីមមេដាយជាច្រេីន ដែលជាការផ្តល់កិត្តិយសជូនខ្លូនឯង ពិសេសគឺជូនជាតិ និងមាតុភូមិ។ រាជធានីភ្នំពេញ ព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ មីនា ២០២៤ #ams1minute
-
សូមអបអរសាទរ ជ័យលាភីអង្គភាពផ្តល់សេវាសាធារណ:គំរូក្នុងវិស័យអប់រំកម្រិតបឋមសិក្សាសម្រាប់ឆ្នាំ២០២៣

-
តំបន់ថ្មក្រាល ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង កម្ពុជាមាតុភូមិខ្ញុំ

-
ប្រមុខការទូតចិន៖ ចិន និងអូស្រ្តាលីគួរតែធ្វើជាដៃគូ ប្រសើរជាងគូប្រជែង

កង់បេរ៉ា៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី នៅថ្ងៃពុធ និយាយថា ចិន និងអូស្ត្រាលីគួរតែជាដៃគូ ប្រសើរជាងគូប្រជែង ខណៈដែលប្រទេសទាំងពីររីករាយនឹងទំនាក់ទំនងគ្រប់ជ្រុងជ្រោយ និងពហុវិស័យ ដើម្បីផលប្រយោជន៍រួមទ្វេភាគី។ អំឡុងជំនួបជាមួយពាណិជ្ជករអូស្ត្រាលី និងអ្នកយុទ្ធសាស្រ្តនៅទីក្រុងកង់បេរ៉ា ប្រមុខការទូតកំពូលចិន លោក វ៉ាង យី ថ្លែងថា ទំនាក់ទំនងរវាងចិន និងអូស្ត្រាលីបានចាប់ផ្ដើមនៅលើផ្លូវនៃការកែលម្អ ហើយភាគីទាំងពីរគួរតែបោះជំហានឆ្ពោះទៅរកការកសាងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យ ដែលមានស្ថិរភាព ភាពចាស់ទុំ និងប្រកបដោយផ្លែផ្កា ដែលនឹងផ្តល់ផលប្រយោជន៍កាន់តែប្រសើរឡើង សម្រាប់ប្រជាជនប្រទេសទាំងពីរ និងប្រទេសក្នុងតំបន់។ ទន្ទឹមគ្នា លោក វ៉ាង ក៏សង្ឃឹមផងដែរថា មិត្តអូស្ត្រាលីអាចមកទស្សនកិច្ចប្រទេសចិន ដើម្បីស្វែងយល់កាន់តែច្បាស់អំពីប្រទេសចិន និងចែករំលែករឿងរ៉ាវពិតបន្ថែមទៀត សំដៅលើកកម្ពស់ការផ្លាស់ប្តូររវាងចិន-អូស្ត្រាលី ក្នុងនោះរួមមានការផ្លាស់ប្តូរមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ, ការពង្រីកកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមក និងរួមចំណែកដល់ការអភិវឌ្ឍន៍ទំនាក់ទំនងចិន-អូស្ត្រាលី។ ចំណែកភាគីអូស្ត្រាលីបាននិយាយថា អូស្ត្រាលី និងចិន គឺជាដៃគូដ៏សំខាន់ ហើយប្រទេសទាំងពីរមានផលប្រយោជន៍រួម ច្រើនជាងភាពខុសគ្នា។ នាឱកាសនោះដែរ ភាគីទាំងពីរបានសម្តែងការស្វាគមន៍ចំពោះការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងអូស្ត្រាលី-ចិន និងការគាំទ្រសម្រាប់ការសន្ទនា និងកិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ហិរញ្ញវត្ថុ ការអប់រំ សុខភាព ការស្រាវជ្រាវវិទ្យាសាស្ត្រ…
-
ក្រុមហ៊ុនអ៊ីនធើណិតយក្សចិនធ្លាក់ចុះប្រាក់ចំណេញប្រចាំឆ្នាំទាបបំផុត

ប៉េកាំង: ក្រុមហ៊ុន Tencent របស់ចិន នៅថ្ងៃពុធ បានប្រកាសពីប្រាក់ចំណេញប្រចាំឆ្នាំទាបបំផុតចាប់តាំងពីឆ្នាំ២០១៩ បើទោះបីជាក្នុងពេលថ្មីៗនេះសេដ្ឋកិច្ចរបស់ប្រទេសចិនហាក់មានភាពរីកចម្រើនបន្តិច និងការបន្ធូរបន្ថយការរឹតបន្តឹងរបស់និយតករលើវិស័យបច្ចេកវិទ្យាក៏ដោយ។ Tencent ដែលជាក្រុមហ៊ុនហ្គេមឈានមុខគេមួយរបស់ពិភពលោក និងអ្នកបង្កើតកម្មវិធីផ្ញើសារ និងសេវាកម្ម WeChat របស់ប្រទេសចិន នៅថ្ងៃពុធ ក៏បានប្រកាសដែរថា ប្រាក់ចំណូលសរុបរបស់ខ្លួនមានចំនួន ៦០៩ពាន់លានយន់ ឬប្រហែល ៨៤.៦ពាន់លានដុល្លារនៅក្នុងឆ្នាំ២០២៣ កើនឡើង ១០ភាគរយ។ ក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុងស៊ិនជិនមួយនេះ ក៏បានប្រកាសពីផែនការបង្កើនទំហំនៃគម្រោងទិញភាគហ៊ុនរបស់ខ្លួនឡើងវិញផងដែរ ដែលលើសពីទ្វេដងនៅឆ្នាំ២០២៤ ធៀបនឹងឆ្នាំមុន ក្នុងទឹកប្រាក់ទំហំជាង ១០០ពាន់លានដុល្លារហុងកុង ឬប្រហែល ១២.៨ពាន់លានដុល្លារ។ ដោយឡែកប្រាក់ចំណេញសុទ្ធរបស់ក្រុមហ៊ុន Tencent ក្នុងឆ្នាំ២០២៣ មានចំនួន ១១៥.២ពាន់លានយន់ ឬប្រហែល ១៦ពាន់លានដុល្លារ នេះបើយោងតាមឯកសារនៃលទ្ធផលប្រចាំឆ្នាំនៅផ្សារហ៊ុនហុងកុង។ គួរបញ្ជាក់ថា Tencent ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៨ គឺជាតួអង្គសំខាន់នៅក្នុងវិស័យបច្ចេកវិទ្យារបស់ប្រទេសចិន ក្នុងនាមជាមេនៃ “super-app” WeChat។ កម្មវិធី WeChat ត្រូវបានគេប្រើប្រាស់នៅលើទូរស័ព្ទចល័តភាគច្រើននៅក្នុងប្រទេសចិន ដែលវាត្រូវបានប្រើសម្រាប់គោលបំណងជាច្រើន រួមទាំងការផ្ញើសារ ការហៅទូរស័ព្ទ ការបង់ប្រាក់ឌីជីថល និងប្រព័ន្ធផ្សព្វផ្សាយសង្គមជាដើម៕ ប្រភព៖ AFP…
-
ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចំនួន៤ រួមដៃគ្នាប្តឹង Apple ជុំវិញ App Store

បរទេស៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស ចំនួន៤ កាលពីថ្ងៃពុធ បានរួមដៃគ្នាប្តឹងទៅតុលាការ ប្រឆាំងនឹងក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple ជុំវិញគោលការណ៍ App Store។ ក្រុមហ៊ុន Meta, Microsoft, X និងក្រុមហ៊ុនយក្ស Match Group បានណាត់ជួបតាមអ៊ិនធើណេត បានរិះគន់ក្រុមហ៊ុន Apple សម្រាប់ការគិតថ្លៃលើស លើការទិញកម្មវិធី តាម App Store។ ពួកគេបានដាក់ឯកសារប្តឹងដ៏កម្រមួយ ទៅកាន់តុលាការរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ជុំវិញបញ្ហានេះ។ ពួកគេទាមទារឲ្យ Apple ត្រូវតែអនុញ្ញាតឲ្យក្រុមហ៊ុនទាំងនេះ ភ្ជាប់ទៅជម្រើសទូទាត់ជំនួស នៅខាងក្រៅ App Store សម្រាប់អ្នកប្រើប្រាស់ iPhone ។ សេចក្តីសម្រេចប្តឹងរួមគ្នានេះ ស្រដៀងនឹងបណ្តឹង កាលពីឆ្នាំ២០២០ ដែលធ្លាប់ប្តឹងដោយក្រុមហ៊ុនហ្គេមវីដេអូ យក្ស ឈ្មោះថា Epic Games។ ពេលនោះ Epic Games បានតទល់ ប្រឆាំងនឹង Apple ក្នុងតុលាការ ទូទាំងពិភពលោក…
-
អនុសាសន៍ ៨ ចំណុច ដើម្បីជំរុញការលើកកម្ពស់វិស័យសុខាភិបាល

-
កងកម្លាំងណាដែលពាក់ព័ន្ធគ្រឿងញៀន ត្រូវតែបណ្តេញចេញពីក្របខណ្ឌ

-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២០ មីនា ២០២៤

១. ១០ឆ្នាំខាងមុខ កម្ពុជាគ្រោងនឹងសាងសង់ផ្លូវល្បឿនលឿនចំនួន ៩គម្រោង ត្រូវការទឹកប្រាក់ជាង ៧ពាន់លានដុល្លារ – AMS Economy ២. ការប្រើប្រាស់ប្រាក់រៀលតាមប្រព័ន្ធអេឡិចត្រូនិក កើនដល់ ៤៤% – កម្ពុជាថ្មី ៣. អត្រាប្រើប្រាស់ទឹកស្អាត និងបង្គន់អនាម័យនៅតំបន់ជនបទ កើនប្រមាណ ៨៥% – ស៊ីស៊ីថាមស៍ ៤. លោក ពូទីន ថានឹងពិចារណាជ្រើសរើសចិន សម្រាប់ដំណើរទស្សនកិច្ចលើកដំបូងក្នុងអាណត្តិថ្មី – Reuters ៥. EU គ្រោងប្រើប្រាស់ប្រាក់ ដែលបានពីទ្រព្យសម្បត្តិបង្កករបស់រុស្ស៊ី យកទៅទិញអាវុធ និងផ្ដល់មូលនិធិផ្សេងទៀតឱ្យអ៊ុយក្រែន – AP #ams1minute