Category: One-Minute

  • សង្កាត់កោះឧកញ៉ាតី ក្រុងអរិយក្សត្រ ខេត្តកណ្តាល កម្ពុជាមាតុភូមិខ្ញុំ

    សង្កាត់កោះឧកញ៉ាតី ក្រុងអរិយក្សត្រ ខេត្តកណ្តាល កម្ពុជាមាតុភូមិខ្ញុំ

    🎥 ខ្លីៗជាមួយខ្ញុំ #ams1minute

  • សម្តេចធិបតី៖ “សមិទ្ធផលដែលក្រសួងអភិវឌ្ឍន៍ជនបទ

    សម្តេចធិបតី៖ “សមិទ្ធផលដែលក្រសួងអភិវឌ្ឍន៍ជនបទ

    សម្រេចបាននាពេលកន្លងមក បានសបញ្ជាក់យ៉ាងច្បាស់អំពីសារៈសំខាន់មិនអាចខ្វះបានក្នុងការចូលរួមចំណែកអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់ជីវភាព និងរក្សាស្ថិរភាពរស់នៅរបស់ប្រជាពលរដ្ឋ និងជួយអ្នកក្រីក្រពេលមានគ្រោះមហន្តរាយ ក៏ដូចជាប្រឈមនឹងវិបត្តិសកលនានា ព្រមទាំងកសាងសង្គមជនបទឱ្យមានភាពរីកចម្រើន ប្រកបដោយវិបុលភាព ផាសុកភាព និងសុភមង្គល ។ ជាក់ស្តែង តំបន់ជនបទកម្ពុជាបាន និងកំពុងផ្លាស់ប្តូរមុខមាត់ថ្មី ពីមួយថ្ងៃទៅមួយថ្ងៃ ហើយកំពុងឈានឆ្ពោះទៅរកការអភិវឌ្ឍ និងភាពស៊ីវិល័យ លើគ្រប់វិស័យ ដោយមានហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែងប្រទាក់ក្រឡាជាសរសៃឈាមនៃសេដ្ឋកិច្ច ជាមួយអត្រាគ្របដណ្តប់នៃការប្រើប្រាស់ទឹកស្អាត និងបង្គន់អនាម័យ បានកើនប្រមាណ ៨៥% រួមនឹងមានមុខរបរ និងសកម្មភាពសេដ្ឋកិច្ចនានា ដើម្បីបង្កើនប្រាក់ចំណូល លើកកម្ពស់ជីវភាពប្រជាជន និងចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ”។ #ams1minute

  • អំពីសុជីវធម៌ថ្វាយបង្គំ និងសំពះតាមប្រពៃណីខ្មែរ៖ “សុជីវធម៌សំពះព្រះសង្ឃនិមន្ត (ដើរ) និងគង់ (អង្គុយ)”

    អំពីសុជីវធម៌ថ្វាយបង្គំ និងសំពះតាមប្រពៃណីខ្មែរ៖ “សុជីវធម៌សំពះព្រះសង្ឃនិមន្ត (ដើរ) និងគង់ (អង្គុយ)”

    🎥 HMN #ams1minute

  • របាយការណ៍នៅថ្ងៃទី១៩ មីនា

    របាយការណ៍នៅថ្ងៃទី១៩ មីនា

    ១. គ្រោះថ្នាក់ចរាចរណ៍ ៧ករណី ស្លាប់ ៤នាក់ និងរបួសធ្ងន់ស្រាល ៩នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១០ករណី ឃាត់ខ្លួនជនសង្ស័យ ៩នាក់។ ៣. គ្រឿងញៀន ២២ករណី ឃាត់ខ្លួនជនសង្ស័យ ៦៧នាក់។ ៤. កូវីដ ករណីថ្មី ២នាក់ គ្មានអ្នកជាសះស្បើយ និងគ្មានអ្នកស្លាប់។ ចេញផ្សាយ ថ្ងៃទី២០ មីនា ២០២៤ #ams1minute

  • សមរាត្រី ថ្ងៃរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្តជា នឹងកើតមាននៅចន្លោះថ្ងៃទី២0-២២ មីនា ២០២៤

    សមរាត្រី ថ្ងៃរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្តជា នឹងកើតមាននៅចន្លោះថ្ងៃទី២0-២២ មីនា ២០២៤

    🎥 ក្រសួងទេសចរណ៍ #ams1minute

  • ក្រុមហ៊ុន ដែលមានតម្លៃម៉ាក (brand) ថ្លៃជាងគេក្នុងប្រទេសនានា រួមមាន៖

    ក្រុមហ៊ុន ដែលមានតម្លៃម៉ាក (brand) ថ្លៃជាងគេក្នុងប្រទេសនានា រួមមាន៖

    ១. Apple ថ្លៃជាងគេនៅអាមេរិក រហូតដល់ ៥១៧ពាន់លានដុល្លារ ២. Samsung ថ្លៃជាងគេនៅកូរ៉េខាងត្បូង មានទំហំ ៩៩ពាន់លានដុល្លារ ៣. TikTok ថ្លៃជាងគេនៅចិន ដោយមានទំហំ ៨៤ពាន់លានដុល្លារ ៤. Deutsche Telekom ថ្លៃជាងគេនៅអាល្លឺម៉ង់ មានទំហំ ៧៣ពាន់លានដុល្លារ ៥. Toyota ថ្លៃជាងគេនៅជប៉ុន មានទំហំ ៥៣ពាន់លានដុល្លារ ៦. Shell ថ្លៃជាងគេនៅអង់គ្លេស មានទំហំ ៥០ពាន់លានដុល្លារ ៧. Aramco ថ្លៃជាងគេនៅអារ៉ាប៊ីសាអូឌីត មានទំហំ ៤២ពាន់លានដុល្លារ ៨. Louis Vuitton ថ្លៃជាងគេនៅបារាំង មានទំហំ ៣២ពាន់លានដុល្លារ – Visual Capitalist #ams1minute

  • ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បើកវគ្គបណ្តុះបណ្តាលលើជំនាញ ផ្នែកកំបោរក្នុងវិស័យសំណង់

    ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បើកវគ្គបណ្តុះបណ្តាលលើជំនាញ ផ្នែកកំបោរក្នុងវិស័យសំណង់

    ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃអង្គារទី១៩ ខែមីនា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលការងារកំបោរក្នុងវិស័យសំណង់ដែលជាកិច្ចសហការរវាងវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា(NPIC) និងក្រុមហ៊ុនជីបម៉ុងអ៊ិនស៊ី ស៊ីមេនដែលធ្វើឡើងនៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ។ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា វគ្គបណ្តុះបណ្តាលជំនាញកំបោរក្នុងវិស័យសំណង់នេះ នឹងផ្តល់ឱកាសដល់សិក្ខាកាមឱ្យមានជំនាញផ្នែកកំបោរលក្ខណៈស្តង់ដា ហើយក៏ជាឱកាសនៃការទទួលបានការងារក្នុងក្រុមហ៊ុនជីបម៉ុងដែលជាក្រុមហ៊ុនដ៏ធំនៅកម្ពុជាផងដែរ។ តាមរយៈកិច្ចសហការជាមួយវិស័យឯកជននេះ គឺជាភាពជាក់ស្ដែងមួយនៃកិច្ចសហការរួមគ្នាក្នុងការជំរុញការអនុវត្ត និងសម្រេចឱ្យបាននូវគោលនយោបាយរបស់រាជរដ្ឋាភិបាលលើការងារអភិវឌ្ឍមូលធនមនុស្ស ក៏ដូចជាការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីលើកកម្ពស់ផលិតភាព និងភាពប្រកួតប្រជែងរបស់កម្ពុជាឱ្យកាន់តែល្អប្រសើរឡើង ហើយក៏ជាចំណែកមួយដែលបង្ហាញអំពីការយកចិត្តទុកដាក់របស់វិស័យឯកជនក្នុងការចូលរួមកសាង និងកៀរគរធនធានមនុស្សផ្នែកបច្ចេកទេស តាមរយៈភាពជាដៃគូរវាងរដ្ឋ និងឯកជន (PPP) ដែលកិច្ចការបណ្តុះបណ្តាលនេះ ក៏បានឆ្លើយតបទៅនឹងគោលនយោបាយ អភិវឌ្ឍន៍មូលធនមនុស្សរបស់រាជរដ្ឋាភិបាលកម្ពុជា។ សម្រាប់កិច្ចសហការនេះ សិក្ខាកាមសរុប៦៦នាក់ នឹងត្រូវបណ្តុះបណ្តាល លើជំនាញកំបោរនៃវិស័យសំណង់ សម្រាប់ដំណាក់កាលទី១ ហើយដំណាក់កាលទី២, ៣, និង៤ នឹងបន្តអនុវត្តទៅតាមភាពជាក់ស្តែង។ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យសិស្សានុសិស្សខិតខំរៀនសូត្រឱ្យបានល្អទាំងជំនាញ បច្ចេកទេស និងឥរិយាបទនៃការធ្វើការ រួមទាំងជំនាញទំនាក់ទំនងព្រោះថាជីវិតការងារ ទាមទារទាំងចំណេះជំនាញ និងឥរិយាបទការងារ និងការប្រាសស្រ័យទាក់ទងគ្នា៕ ប្រភព ៖ ក្រសួងការងារ

  • គុណសម្បត្តិនៃឥរិយាបថរបស់មន្ត្រីរាជការ

    គុណសម្បត្តិនៃឥរិយាបថរបស់មន្ត្រីរាជការ
  • ទីក្រុងហុងកុងអនុម័តច្បាប់សន្តិសុខជាតិថ្មី

    ទីក្រុងហុងកុងអនុម័តច្បាប់សន្តិសុខជាតិថ្មី

    ហុងកុង៖ សមាជិកសភាហុងកុង ក្នុងថ្ងៃអង្គារ បានអនុម័តជាឯកច្ឆ័ន្ទលើច្បាប់សន្តិសុខជាតិថ្មី ក្នុងនោះរួមមានការដាក់ទោសជាប់ពន្ធនាគារអស់មួយជីវិត ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មក្បត់ជាតិ ឬបង្កការបះបោរ និងជាប់គុករហូតដល់ ២០ឆ្នាំ ជុំវិញការលួចការសម្ងាត់រដ្ឋ និងចារកម្ម។ សមាជិកសភាហុងកុងទាំង ៨៨រូប និងប្រធានក្រុមប្រឹក្សានីតិប្បបញ្ញត្តិ បានបោះឆ្នោតជាឯកច្ឆ័ន្ទ ដើម្បីអនុម័តច្បាប់សន្តិសុខជាតិថ្មី។ ច្បាប់ដែលសហរដ្ឋអាមេរិក អង់គ្លេស និងសហភាពអឺរ៉ុបបានព្រមានថា អាចនឹងគំរាមកំហែងដល់សេរីភាពប្រជាជនក្នុងទីក្រុងហុងកុងនេះ ត្រូវបានអនុម័តជាឯកច្ឆ័ន្ទ បន្ទាប់ពីវាត្រូវបានណែនាំជាលើកដំបូងកាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤។ កញ្ចប់ច្បាប់សន្តិសុខថ្មីនេះ បានហាមប្រាមទង្វើក្បត់ជាតិ ការបំផ្លិចបំផ្លាញ ការបះបោរ ការលួចការសម្ងាត់រដ្ឋ និងចារកម្ម ជាមួយនឹងការដាក់ទោសជាប់ពន្ធនាគារអស់មួយជីវិត និងជាប់គុករហូតដល់ ២០ឆ្នាំ។ ទន្ទឹមគ្នា ប្រធានសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ លោក Volker Turk បានរិះគន់លើការប្រញាប់ប្រញាល់អនុម័តច្បាប់សន្តិសុខជាតិថ្មីនេះ ដោយបាននិយាយថា វាជាជំហានថយក្រោយសម្រាប់ការការពារសិទ្ធិមនុស្ស។ ទោះបីជាយ៉ាងណា មេដឹកនាំហុងកុង លោក ចន លី បានហៅវាថា ជាពេលវេលាប្រវត្តិសាស្ត្រសម្រាប់ទីក្រុងនេះ ហើយថា ច្បាប់សន្តិសុខជាតិថ្មីនេះ នឹងចូលជាធរមាននៅថ្ងៃទី២៣ ខែមីនាខាងមុខ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖…

  • វិធានការចំនួន ៨ ក្នុងការស្តារវិស័យទេសចរណ៍ខេត្តសៀមរាប

    វិធានការចំនួន ៨ ក្នុងការស្តារវិស័យទេសចរណ៍ខេត្តសៀមរាប