-
រុស្ស៊ីចូលរួមជាមួយអាមេរិក ក្នុងច្បាប់នេសាទពិភពលោក

បរទេស៖ រុស្ស៊ីបានផ្តល់សច្ចាប័នចូលរួមជាមួយអង្គការពាណិជ្ជកម្មពិភពលោក ហៅកាត់ WTO ស្តីពីការហារឃាត់ការឧបត្ថម្ភធន លើការនេសាទ ហើយសមាជិកដែលបានឯកភាព រួមមានទាំងសហរដ្ឋអាមេរិកផងដែរ។ ប្រទេសដែលបានផ្តល់សច្ចាប័នលើច្បាប់មួយនេះ មានប្រមាណ ជាង៧០ប្រទេសមកហើយ រួមមានទាំងប្រទេសចិន គិតត្រឹមថ្ងៃទី១៨ ខែមីនា។ លោកស្រី Ngozi Okonjo-Iweala អគ្គនាយិកាអង្គការរបស់ WTO បាននិយាយថា «ការទទួលយកជាផ្លូវការរបស់រុស្ស៊ី បង្ហាញពីភាពជាអ្នកដឹកនាំ និងការប្តេជ្ញាចិត្តចំពោះនិរន្តរភាពនៃមហាសមុទ្រ»។ លោកស្រីបានបន្តថា កិច្ចព្រមព្រៀងដ៏សំខាន់នេះ កាន់តែខិតជិតដល់ការចូលជាធរមានហើយ។ លោកស្រីក៏បានជំរុញឱ្យសមាជិកដទៃរបស់ WTO បន្តចូលរួមផ្តល់សច្ចាប័ន។ ច្បាប់នេះអាចចូលជាធរមានបាន ចាំបាច់ត្រូវការការអនុម័តជាផ្លូវការ ក្នុងចំណោមពីរភាគបី នៃសមាជិកសរុបរបស់ WTO ឬស្មើនឹង ១១០ប្រទេស។ រហូតមកដល់ពេលនេះ ទើបតែមាន ៧២ប្រទេសប៉ុណ្ណោះ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
-
របាយការណ៍នៅថ្ងៃទី១៨ មីនា

-
វៀតណាមកាត់ទោសថៅកែអចលនទ្រព្យប្រណីត ពីបទឆបោកប្រាក់ ៣៥៥លានដុល្លារ

នៅថ្ងៃអង្គារនេះ តុលាការវៀតណាមបានចាប់ផ្តើមបើកសវនាការ កាត់ទោសថៅកែអចលនទ្រព្យប្រណីត ក្នុងករណីឆបោកប្រាក់ចំនួន៣៥៥លានដុល្លារ។ មហាសេដ្ឋីអចលនទ្រព្យវៀតណាម ឈ្មោះថា Do Anh Dung ត្រូវបានចោទប្រកាន់ថា បានបោកប្រាស់អ្នកវិនិយោគរាប់ពាន់នាក់ ទាក់ទងនឹងប័ណ្ណបំណុល។ នេះគឺជាសំណុំរឿងឧក្រិដ្ឋកម្មថ្មីមួយទៀត របស់ប្រទេសកុម្មុយនិស្តមួយនេះ ដែលកំពុងផ្តោតចាត់វិធានការ លើមេដឹកនាំអាជីវកម្ម។ ប្រទេសវៀតណាមបានចាប់ផ្តើមការបង្រ្កាបអំពើពុករលួយ យ៉ាងទូលំទូលាយ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ លើមន្ត្រីពុករលួយ និងធុរកិច្ចជាន់ខ្ពស់ ក្នុងនោះ មានប្រមាណ ៤៤០០នាក់ហើយ ដែលត្រូវបានចោទប្រកាន់ ក្នុងចំណោម១៧០០ករណី ចាប់តាំងពីឆ្នាំ២០២១មក។ លោក Do Anh Dung ត្រូវបានគេដឹងថា ជាប្រធានក្រុមហ៊ុន Tan Hoang Minh ដែលមានលក់អាផាតមិន ប្រណីតៗ។ លោកត្រូវបានបញ្ជូនទៅកាត់ទោស នៅទីក្រុងហាណូយ រួមជាមួយកូនប្រុស ឈ្មោះ Do Hoang Viet និងមនុស្ស ១៣ នាក់ផ្សេងទៀត។ ការកាត់ក្តីនេះ អាចនឹងមានរយៈពេល ប្រហែល៣ សប្តាហ៍៕ ប្រភពពី AFP ប្រែសម្រួល៖…
-
យន្តហោះដឹកអ្នកដំណើរជិត ២០០នាក់ ចុះចតបន្ទាន់ នៅក្រិក

យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍អាល្លឺម៉ង់ Lufthansa ធ្វើការចុះចតជាបន្ទាន់ នៅប្រទេសក្រិក បន្ទាប់ពីមានផ្សែងហុយ ក្នុងកាប៊ីន។ ជើងហោះហើរដឹកអ្នកដំណើរ ១៩០នាក់ មួយគ្រឿងនេះ បានធ្វើការចុះចត ជាបន្ទាន់ កាលពីថ្ងៃច័ន្ទ នៅទីក្រុងឆ្នេរសមុទ្រ Rhodes នៃប្រទេសក្រិច នេះបើយោងតាមក្រុមហ៊ុនដឹកជញ្ជូនតាមអាកាស របស់អាល្លឺម៉ង់ឈ្មោះ Fraport ប្រចាំនៅប្រទេសក្រិច។ ក្រុមហ៊ុន Fraport បានឲ្យដឹងថា យន្តហោះមួយគ្រឿងនេះ ប៉ុនប៉ង់ដែលធ្វើដំណើរពីទីក្រុង Frankfurt របស់អាល្លឺម៉ង់ ឆ្ពោះទៅកាន់ទីក្រុង Dubai។ ការចុះចតជាបន្ទាន់នេះ ធ្វើឡើង ក្រោយពេល Pilot បានស្នើសុំបន្ទាន់ ក្រោយពេលដឹងថា មានផ្សែង។ យ៉ាងណាមិញ ប្រភពបានអះអាងថា អ្នកដំណើរត្រូវបានជម្លៀសចេញពីយន្តហោះ ដោយសុវត្ថិភាព។ ការស៊ើបបឋមបង្ហាញថា មូលហេតុអាចបណ្តាលមកពីបញ្ហាអគ្គិសនី។ ក្រុមហ៊ុន Fraport មិនបានបញ្ជាក់ពីប្រភេទយន្តហោះនោះទេ ប៉ុន្តែយោងតាមគេហទំព័រតាមដានការហោះហើរឈ្មោះថា Flightradar24 បានចង្អុលបង្ហាញថា យន្តហោះមួយគ្រឿងនេះ ជាប្រភេទ Airbus A330៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
-
កូរ៉េខាងត្បូងចោទកូរ៉េខាងជើងលួចដឹកអាវុធចំនួន ៧ពាន់កុងតឺន័រឱ្យរុស្ស៊ី

សេអ៊ូល៖ រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង លោក Shin Won-sik ក្នុងថ្ងៃចន្ទ ចោទថា កូរ៉េខាងជើងបានដឹកជញ្ជូនអាវុធប្រហែល ៧,០០០កុងតឺន័រទៅកាន់ប្រទេសរុស្ស៊ី ដើម្បីប្រើប្រាស់ក្នុងសង្គ្រាមអ៊ុយក្រែន ចាប់តាំងពីការផ្ទេរសព្វាវុធបានចាប់ផ្តើមកាលពីខែកក្កដាឆ្នាំមុន។ ប្រមុខការពារជាតិកូរ៉េខាងត្បូង លោក Shin Won-sik បានអះអាងក្នុងសន្និសីទកាសែតមួយថា ចំនួនកុងតឺន័រផ្ទេរអាវុធចេញពីភាគខាងជើងទៅកាន់ប្រទេសរុស្ស៊ី កើនឡើងចំនួន ៣០០កុងតឺន័រ ហើយគិតមកទល់ពេលនេះ ចំនួនសរុបមានប្រហែល ៧,០០០កុងតឺន័រ។ តួលេខនេះ សំដៅលើការដឹកជញ្ជូនអាវុធ ដែលចាប់ផ្តើមតាំងពីខែកក្កដាឆ្នាំមុន ក្នុងនោះមួយចំនួនដឹកតាមផ្លូវសមុទ្រ ប៉ុន្តែពេលនេះបានផ្អាក និងភាគច្រើនដឹកតាមរថភ្លើងទៅកាន់រុស្ស៊ី។ ទន្ទឹមគ្នា រដ្ឋាភិបាលអាមេរិក និងអ្នកជំនាញនិយាយថា កូរ៉េខាងជើងកំពុងផ្តល់ជំនួយផ្នែកយោធាដល់រុស្ស៊ី ជាថ្នូរនឹងការផ្ទេរបច្ចេកវិទ្យាផ្កាយរណប ក៏ដូចជាការធ្វើឱ្យប្រសើរឡើងនូវឧបករណ៍យោធាសម័យសូវៀត។ បច្ចុប្បន្នសម្ព័ន្ធមិត្តជាប្រវត្តិសាស្ត្រទាំងពីរ រុស្ស៊ី និងកូរ៉េខាងជើងបានស្ថិតក្រោមសម្ពាធទណ្ឌកម្មជាសកល ដោយទីក្រុងមូស្គូទទួលរងទណ្ឌកម្មព្រោះការលុកលុយអ៊ុយក្រែន និងទីក្រុងព្យុងយ៉ាងទទួលរងទណ្ឌកម្ម ព្រោះការបាញ់សាកល្បងអាវុធនុយក្លេអ៊ែរ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា
-
សូមអបអរសាទរ ជ័យលាភីអង្គភាពផ្តល់សេវាសាធារណ:គំរូក្នុងវិស័យអប់រំកម្រិតអនុវិទ្យាល័យសម្រាប់ឆ្នាំ២០២៣

-
តំបន់ដំរីជាន់ ដែនជម្រកសត្វព្រៃកែវសីម៉ា ខេត្តមណ្ឌលគិរីទេសចរណ៍ផ្សារភ្ជាប់ទឹកដី កម្ពុជាមាតុភូមិខ្ញុំ

-
សាគូរ៉ានៅអាមេរិករីកមុនកំណត់ ពុំធ្លាប់មាន កំលុង២០ឆ្នាំ

អាមេរិក៖ ផ្កាសាគូរ៉ានៅទីក្រុងវ៉ាស៊ីនតោន ឌីស៊ី សហរដ្ឋអាមេរិក បានរីកពេញលេញ ខុសពីធម្មតា ពុំធ្លាប់មាន ក្នុងរយៈពេល២០ឆ្នាំ។ កាលពីថ្ងៃចន្ទ មនុស្សម្នាបានមកទស្សនា និងស្រូបក្លិនផ្កាសាគូរ៉ា ឬ គេហៅថា ផ្កា Cherry នៅតាមបណ្តោយទឹកបឹងសិប្បនិម្មិតប្រើជាប្រភពផ្គត់ផ្គង់ទឹក ឈ្មោះថា Tidal Basin ដែលស្ថិតនៅចន្លោះទន្លេ Potomac និង ប្រឡាយ Washington។ នៅទីនោះ ពណ៌ឈូកលាយស របស់ផ្កាសាគូរ៉ា បានរីកពេញល្អខ្លាំងបំផុត ដល់ទៅ៧០ភាគរយ នៅដើមនិទាឃរដូវ គួរឲ្យកត់សម្គាល់។ គួរឲ្យកត់សម្គាល់ ត្បិតអី បើយោងតាមសេវាឧទ្យានជាតិអាមេរិក National Mall and Memorial បានឲ្យដឹងថា ជាធម្មតា ការរីកបែបនេះកើតឡើង នៅចន្លោះសប្តាហ៍ចុងក្រោយនៃខែមីនា និងសប្តាហ៍ដំបូង នៃខែមេសា។ សម្រាប់ឆ្នាំ២០២៤ សេវាកម្មនេះធ្លាប់បានព្យាករណ៍ នៅលើគេហទំព័ររបស់ខ្លួនថា ការរីកខ្លាំងពេញលេញនៃផ្កា Cherry នេះ នឹងកើតឡើង នៅចន្លោះថ្ងៃទី ២៣ ខែមីនា ដល់ថ្ងៃទី…
-
អ៊ុយក្រែនត្រៀមចំណាយ ១.២៥ពាន់លានដុល្លារ ផលិតយន្តហោះដ្រូនប្រយុទ្ធនឹងរុស្ស៊ី

ប៉ារីស៖ អ៊ុយក្រែនកំពុងប្រើយុទ្ធសាស្រ្តពឹងផ្អែកលើយន្តហោះដ្រូន ជំនួសកាំភ្លើងធំ ដែលប្រឈមនឹងការខ្វះខាតគ្រាប់ ដើម្បីប្រយុទ្ធនឹងកងទ័ពរុស្ស៊ី ប៉ុន្តែអ្នកជំនាញព្រមានថា ផែនការនេះប្រហែលជាមិនមានប្រសិទ្ធិភាពនោះទេ។ យន្តហោះដ្រូនចំនួនពីរប្រភេទ មានដូចជាយន្តហោះដ្រូនចម្បាំង និងយន្តហោះដ្រូនពាណិជ្ជកម្ម កំពុងត្រូវបានប្រើប្រាស់នៅក្នុងសមរភូមិប្រយុទ្ធនៅអ៊ុយក្រែន ជាពិសេសយន្តហោះដ្រូន First Person View (FPV)។ យន្តហោះដ្រូន FPV អនុញ្ញាតឱ្យអ្នកបញ្ជាពួកវា អាចកំណត់ទីតាំងរបស់សត្រូវ និងអាចវាយប្រហារសត្រូវចេញពីចម្ងាយពីរទៅបីគីឡូម៉ែត្រ។ នៅក្នុងថវិកាជាតិឆ្នាំ២០២៤ អ៊ុយក្រែនត្រៀមចំណាយប្រាក់ ១.១៥ពាន់លានអឺរ៉ូ ឬប្រហែល ១.២៥ពាន់លានដុល្លារ ដើម្បីផលិតយន្តហោះដ្រូន។ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ក៏បានប្រកាសដែរថា ប្រទេសរបស់គាត់ នឹងផលិតយន្តហោះដ្រូនចំនួនមួយលាននៅឆ្នាំ២០២៤នេះ។ ការកំណត់គោលដៅបែបនេះរបស់អ៊ុយក្រែន កើតឡើងស្របពេលដែលប្រទេសគាំទ្រ មានដូចជាអង់គ្លេសគ្រោងផ្តល់យន្តហោះដ្រូនជាង ១០,០០០គ្រឿងដល់អ៊ុយក្រែន ក្នុងនោះ១,០០០គ្រឿងជាយន្តហោះដ្រូន FPV ហើយបារាំងក៏ត្រៀមបញ្ជាទិញយន្តហោះដ្រូន kamikaze ចំនួន ២,០០០គ្រឿងផងដែរ ដែលមួយចំនួននឹងត្រូវប្រើប្រាស់ក្នុងសង្គ្រាមអ៊ុយក្រែន។ មន្ត្រីអ៊ុយក្រែនបានប៉ាន់ប្រមាណថា យន្តហោះដ្រូនចន្លោះពី ១០០,០០០គ្រឿង ទៅ ១២០,០០០គ្រឿង គឺជាតម្រូវការរៀងរាល់ខែ ខណៈតម្រូវការគ្រាប់កាំភ្លើងធំ មានពី ២០០,០០០ ទៅ…
-
កូនស្រីសំណព្វលោក គីម ជុងអ៊ុន ទំនងជាអ្នកស្នងអំណាចពីឪពុក

សេអ៊ូល៖ ក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូង នៅថ្ងៃចន្ទនេះ កាន់តែជឿជាក់ខ្ពស់ថា កូនស្រីសំណព្វរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដែលតែងរួមដំណើរទៅមើលការបាញ់សាកល្បងមីស៊ីល និងក្បួនដង្ហែយោធា មានភាគរយខ្ពស់បំផុត ជាអ្នកស្នងអំណាចពីឪពុក។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង កាលពីថ្ងៃសៅរ៍សប្តាហ៍មុន បានហៅកូនស្រីជំទង់របស់លោក គីម ថា ជា “មនុស្សដ៏អស្ចារ្យ” ឬ ភាសាកូរ៉េហៅថា “hyangdo” ជាពាក្យប្រើសម្រាប់ហៅមេដឹកនាំកំពូល និងអ្នកស្នងតំណែងរបស់ពួកគេ។ អ្នកនាំពាក្យក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូង លោក Koo Byoung-sam បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា ជាធម្មតាពាក្យ “hyangdo” ប្រើដើម្បីសំដៅលើមន្ត្រីជាន់ខ្ពស់កូរ៉េតែប៉ុណ្ណោះ។ ដូច្នេះកូរ៉េខាងត្បូងរំពឹងថា កូនស្រីលោក គីម ឈ្មោះ គីម ជូ អេ អាចនឹងត្រូវបានជ្រើសរើសជាអ្នកស្នងតំណែងជំនាន់ក្រោយ នៃគ្រួសារត្រកូលគីម។ ការយល់ឃើញបែបនេះ គឺសំអាងលើការសម្រេចចិត្តរបស់លោក គីម ជុងអ៊ុន ក្នុងការបង្ហាញមុខកូនស្រីសំណព្វ នៅឯទីតាំងបាញ់សាកល្បងមីស៊ីលដែលជាទូទៅត្រូវបានគេចាត់ទុកថា ជាទំនាក់ទំនងរវាងគ្រួសារគីម និងកម្មវិធីអាវុធរបស់កូរ៉េខាងជើង។ ការសង្ស័យពីក្មេងស្រី ជូ អេ កាន់តែមានសភាពខ្លាំងក្លាឡើង នៅពេលដែលរូបនាងបានបង្ហាញខ្លួនសាជាថ្មីជាមួយលោក គីម…