Category: One-Minute

  • វឌ្ឍនភាពនៃការអនុវត្តគោលនយោបាយអាទិភាពទាំង៦ ក្នុងរយៈពេល ៦ ខែដំបូង

    វឌ្ឍនភាពនៃការអនុវត្តគោលនយោបាយអាទិភាពទាំង៦ ក្នុងរយៈពេល ៦ ខែដំបូង
  • វៀតតណាមខាតបង់ ៣ពាន់លានដុល្លារ ព្រោះកំណើនទឹកប្រៃ

    វៀតតណាមខាតបង់ ៣ពាន់លានដុល្លារ ព្រោះកំណើនទឹកប្រៃ

    ប្រទេសវៀតណាមប្រឈមនឹងការខាតបង់ផលដំណាំប្រចាំឆ្នាំ គិតជាទឹកប្រាក់ មានរហូតដល់ ៣ពាន់លានដុល្លារអាមេរិក ដោយសារតែការកើនឡើងកម្រិតទឹកប្រៃ។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ VN Express កាលពីថ្ងៃអាទិត្យ បានចុះផ្សាយពីការស្រាវជ្រាវថ្មីមួយ ដែលចង្អុលបង្ហាញថា ក្នុងមួយឆ្នាំៗ ទឹកប្រៃបានហូរចូលដីបង្កបង្កើនផល ខូចខាតលើតំបន់ដីសណ្ដមេគង្គ ដែលត្រូវបានគេស្គាល់ថាជា «ចានបាយរបស់វៀតណាម» ព្រោះវាផ្តល់អាហារ និងជីវភាពរស់នៅ សម្រាប់មនុស្ស រាប់សិបលាននាក់។ ការសិក្សាបង្ហាញថា កម្រិតទឹកប្រៃច្រើនតែឡើងខ្ពស់ ក្នុងរដូវប្រាំង ប៉ុន្តែ ថ្មីៗនេះ វាកាន់តែខ្លាំងឡើងថែមទៀត ដោយសារតែការកើនឡើង នៃកម្រិតទឹកសមុទ្រ ជាមួយនឹង ភាពរាំងស្ងួត ការប្រែប្រួលនៃជំនោរ និងកង្វះទឹកសាប។ គ្រាន់តែ ខេត្ត Ca Mau ភាគខាងត្បូងដាច់ស្រយាលនៃតំបន់ដីសណ្ដមេគង្គ បាត់បង់ប្រាក់ ប្រមាណ ៦៦៥លានដុល្លារ។ រីឯ ខេត្ត Ben Tre អាចប្រឈមនឹងការខាតបង់ ប្រហែល ៤៧២លានដុល្លារ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

  • អាមេរិកទុកពេល ៩០ថ្ងៃ ឲ្យ Boeing ដោះស្រាយរឿងយន្តហោះធ្លាក់កង់

    អាមេរិកទុកពេល ៩០ថ្ងៃ ឲ្យ Boeing ដោះស្រាយរឿងយន្តហោះធ្លាក់កង់

    និយតករអាមេរិកបានទុករយៈពេល ៩០ថ្ងៃ ដល់ក្រុមហ៊ុន Boeing រៀបចំផែនការដោះស្រាយ បញ្ហាត្រួតពិនិត្យគុណភាព ក្រោយយន្តហោះរបស់ក្រុមហ៊ុននេះបានធ្លាក់កង់ ពេលកំពុងហោះហើរ នាពេលថ្មីៗនេះ។ ប្រធានរដ្ឋបាលអាកាសចរណ៍សហព័ន្ធរបស់អាមេរិក លោក Michael G. Whitaker បាននិយាយ កាលពីចុងសប្តាហ៍ថា ក្រុមហ៊ុនត្រូវតែប្តេជ្ញាចិត្តក្នុងការធ្វើឱ្យប្រសើរឡើងវិញយ៉ាងពិតប្រាកដ។ គួររម្លឹកថា កាលពីសប្តាហ៍មុន យន្តហោះប្រភេទ Boeing 777 ដែលប៉ុនប៉ងធ្វើដំណើរ ពីអាមេរិក ទៅកាន់ប្រទេសជប៉ុន បានចុះចត ជាបន្ទាន់ ភ្លាមៗ ក្រោយពេលកង់មួយរបស់យន្តហោះនេះ បានធ្លាក់ចុះមកចំអាកាសយានដ្ឋាន បណ្តាលឲ្យខូចខាតរថយន្ត ជាច្រើនគ្រឿង។ នាប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុន Boeing ជួបបញ្ហាសុវត្ថិភាព ជាបន្តបន្ទាប់ រួមទាំងការធ្លាក់យន្តហោះ 737 MAX ក្នុងឆ្នាំ ២០១៨ និង ២០១៩ ដែលបានសម្លាប់មនុស្សសរុបទាំងពីរលើកអស់ ជាង ៣៥០នាក់។ កាលពីខែមករា បន្ទះតួនៅលើយន្តហោះ Boeing 737 MAX 9 របស់ក្រុមហ៊ុន Alaska…

  • គោលការណ៍ប្រឡងគឺ អ្នកចេះជាប់ អ្នកធ្លាក់អស់ចិត្ត

    គោលការណ៍ប្រឡងគឺ អ្នកចេះជាប់ អ្នកធ្លាក់អស់ចិត្ត
  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៨ មីនា ២០២៤

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៨ មីនា ២០២៤

    ១. ធនាគារពិភពលោកអនុម័តកម្ចីចំនួន ៣៥លានដុល្លារបន្ថែម សម្រាប់កម្ពុជាអភិវឌ្ឍផ្លូវនៅតាមជនបទក្នុងខេត្តក្រចេះ កំពង់ចាម និងត្បូងឃ្មុំ – AMS Economy ២. ក្រសួងពាណិជ្ជកម្មកំណត់ផលិតផលសម្គាល់ភូមិសាស្ត្រ (GI) ចំនួន ៣ សម្រាប់ការនាំចេញទៅចិន រួមមាន ស្ករត្នោតកំពង់ស្ពឺអំបិលកំពត-កែប និងទឹកឃ្មុំព្រៃមណ្ឌលគិរី – ខ្មែរថាមស៍ ៣. ក្រសួងសាធារណការចាប់ផ្ដើមស្ថាបនាកំណាត់ផ្លូវជាតិ៣ កំពត-វាលរេញ ដើម្បីសម្រួលចរាចរណ៍ពលរដ្ឋ – ស៊ីស៊ីថាមស៍ ៤. អត្រាអាពាហ៍ពិពាហ៍នៅចិនហក់ឡើងវិញ ខណៈឆ្នាំ២០២៣ មានអ្នករៀបការ ៧,៦៨លានគូ កើន ១២,៤% – SCMP ៥. EU ប្រកាសផ្ដល់កញ្ចប់ជំនួយ ៨ពាន់លានដុល្លារ ដល់អេហ្ស៊ីបដោះស្រាយបញ្ហាលំហូរជនចំណាកស្រុក – Al Jeezera #ams1minute

  • ប្រធានគណបក្សភឿថៃ Paetongtarn Shinawatra វាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងថៃ-កម្ពុជា

    ប្រធានគណបក្សភឿថៃ Paetongtarn Shinawatra វាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងថៃ-កម្ពុជា

    ដែលបានផ្ដល់ផលប្រយោជន៍ទៅវិញទៅមកចំពោះប្រជាជន និងប្រទេសទាំងពីរ ហើយសង្ឃឹមយ៉ាងមុតមាំថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ នឹងកាន់តែរឹងមាំបន្ថែមទៀត និងត្រូវបានពង្រីកលើវិស័យសំខាន់ផ្សេងៗទៀត រួមទាំង ការលើកកម្ពស់តួនាទីរបស់ស្រ្តី។ #ams1minute

  • របាយការណ៍នៅថ្ងៃទី១៧ មីនា

    របាយការណ៍នៅថ្ងៃទី១៧ មីនា

    ១. គ្រោះថ្នាក់ចរាចរណ៍ ១១ករណី ស្លាប់ ៦នាក់ និងរបួសធ្ងន់ស្រាល ១២នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១០ករណី ឃាត់ខ្លួនជនសង្ស័យ ១៣នាក់។ ៣. គ្រឿងញៀន ១៥ករណី ឃាត់ខ្លួនជនសង្ស័យ ៣៣នាក់។ ៤. កូវីដ គ្មានករណីថ្មី គ្មានអ្នកជាសះស្បើយ និងគ្មានអ្នកស្លាប់។ ចេញផ្សាយ ថ្ងៃទី១៨ មីនា ២០២៤ #ams1minute

  • ស្ថិតិអ្នកទេសចរចូលរួមកម្សាន្តក្នុងពិធីបុណ្យទន្លេលើកទី៨ នៅខេត្តសៀមរាបសរុបរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១៥-១៧ មីនា ២០២៤៖

    ស្ថិតិអ្នកទេសចរចូលរួមកម្សាន្តក្នុងពិធីបុណ្យទន្លេលើកទី៨ នៅខេត្តសៀមរាបសរុបរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១៥-១៧ មីនា ២០២៤៖

    ១. ទេសចរសរុបប្រមាណ ៥៥៣ ៧៩៤ នាក់ ២. ទេសចរជាតិ ប្រមាណ ៥២០ ០០០ នាក់ (ប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ប្រមាណ ២៨១ ០០០ នាក់) ៣. ទេសចរបរទេសប្រមាណ ៣៣ ៧៧០ នាក់។ #ams1minute

  • សិង្ហបុរី ចំណាយលើវិស័យការពារជាតិច្រើនដាច់គេក្នុងចំណោមប្រទេសក្នុងអាស៊ាន

    សិង្ហបុរី ចំណាយលើវិស័យការពារជាតិច្រើនដាច់គេក្នុងចំណោមប្រទេសក្នុងអាស៊ាន

    សិង្ហបុរីចំណាយរហូតដល់ ១២ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៣។ ឥណ្ឌូណេស៊ី ស្ថិតក្នុងលំដាប់ទី២ ដោយចំណាយលើវិស័យយោធាសរុបជាង ១០ពាន់លានដុល្លារ ខណៈឡាវជាប្រទេសដែលចំណាយតិចបំផុតលើវិស័យយោធា ដោយមានត្រឹមតែ ៤៦ពាន់លានដុល្លារតែប៉ុណ្ណោះ។ ភាពខុសគ្នានៃការចំណាយនេះ បង្ហាញអំពីវិធីសាស្ដ្រ និងអាទិភាពដែលប្រទេសនិមួយៗក្នុងអាស៊ានផ្ដោតទៅលើ ដោយផ្អែកទៅលើបរិបទភូមិសាស្ដ្រនយោបាយ ការគំរាមកំហែងនានា និងសន្ដិសុខជាតិ – Lowy Institute Asia Power Index 2023 Edition via Seasia Stats #ams1minute

  • ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង កម្ពុជាមាតុភូមិខ្ញុំ

    ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង កម្ពុជាមាតុភូមិខ្ញុំ

    🎥 MLMUPC #ams1minute