Category: One-Minute

  • ២០២៤ ជាឆ្នាំកំណត់ត្រាក្តៅបំផុតថ្មីមួយទៀត

    ២០២៤ ជាឆ្នាំកំណត់ត្រាក្តៅបំផុតថ្មីមួយទៀត

    បរទេស៖ អង្គការសហប្រជាជាតិ ហៅកាត់ UN កាលពីថ្ងៃអង្គារ បានប្រកាសអាសន្ន ក្រហម ជាមួយនឹងកំណត់ត្រាកំដៅថ្មីទៀត ដែលទំនងជាកើតមាន នៅឆ្នាំ២០២៤។ លោកស្រី Celeste Saulo អគ្គលេខាធិការនៃអង្គការឧតុនិយមពិភពលោក ហៅកាត់ WMO របស់ UN បានព្រមានបែបនេះ នៅក្នុងសន្និសីទសារព័ត៌មាន នៅឯទីក្រុងហ្សឺណែវ។ លោកស្រីបានលើកឡើងថា «ជាការសោកស្តាយមួយ ដែលកាលពីឆ្នាំ២០២៣ បានបង្កើតកំណត់ត្រាថ្មី លើការឡើងកម្តៅខ្លាំង។ ប៉ុន្តែ ពេលនេះ យើងកំពុងប្រកាសអាសន្នក្រហម ថែមទៀត»។ នៅក្នុងរបាយការណ៍ប្រចាំឆ្នាំ អំពីស្ថានភាពអាកាសធាតុរបស់ខ្លួន អង្គការ WMO បង្ហាញថា ឆ្នាំ ២០២៣ គឺជាឆ្នាំក្តៅបំផុត ដែលមិនធ្លាប់មាន។ សីតុណ្ហភាពលើពិភពលោក ជាមធ្យម គឺ ១.៤៥ អង្សាសេ លើសពីកម្រិតមុនឧស្សាហកម្ម ខណៈដែលកម្រិតគ្រោះថ្នាក់បំផុត គឺ១.៥ អង្សាសេ។ ប្រទេសនានាបានព្រមព្រៀងរួមគ្នា ប្រឹងប្រែងចៀសវាងកម្រិតនេះ តាមរយៈកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីស ឆ្នាំ២០១៥។ ប្រធានឃ្លាំមើលអាកាសធាតុរបស់ WMO លោក…

  • ឯកឧត្តមរដ្ឋមន្តី សុខ សូកេន៖ កំណើនទេសចរបរទេស នឹងអាចវិលទៅរកស្ថានភាពដូច មុនកូវីដ-១៩ គ្រាដែលខិតខំទាក់ទាញពីទីផ្សារចិន-ឥណ្ឌា

    ឯកឧត្តមរដ្ឋមន្តី សុខ សូកេន៖ កំណើនទេសចរបរទេស នឹងអាចវិលទៅរកស្ថានភាពដូច មុនកូវីដ-១៩ គ្រាដែលខិតខំទាក់ទាញពីទីផ្សារចិន-ឥណ្ឌា

    ភ្នំពេញ៖ ឯកឧត្តម រដ្ឋមន្រ្តី សុខ សូកេន បង្ហាញការជឿជាក់ថា ចរន្តទេសចរបរទេសចូលមកកម្សាន្តនៅកម្ពុជា នឹងអាចវិលទៅរកស្ថានភាពដូចមុនការរាតត្បាតជំងឺកូវីដ-១៩ឡើងវិញ គ្រាដែលរាជរដ្ឋាភិបាល វិស័យឯកជន ភាគីពាក់ព័ន្ធ ព្រមទាំងអ្នកសារព័ត៌មាន ខិតខំរួមគ្នា ក្នុងការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ និងផលិតផលទេសចរណ៍ថ្មីៗ។ ឯកឧត្តម រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានបញ្ជាក់ថា ក្រសួងទេសចរណ៍ ដែលជាសេនាធិការ របស់រាជរដ្ឋាភិបាល បានដាក់ចេញនូវយុទ្ធសាស្រ្ត«បង្កើន៥ និងអភិវឌ្ឍន៍៣» ដើម្បីជំរុញវិស័យទេសចរណ៍កម្ពុជាឆ្ពោះទៅកាន់អនាគតថ្មី ដោយឈរលើគោលការណ៍គ្រឹះ «ទេសចរណ៍ផ្សារភ្ជាប់ទឹក ដី និងធម្មជាតិ»។ យុទ្ធសាស្រ្តថ្មីនេះ សំដៅធ្វើឱ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍សកលឈានមុខប្រកបដោយភាពសម្បូរបែប ពោរពេញដោយកាលានុវត្តភាព និងភាពកក់ក្ដៅ ក្នុងការរួមចំណែកលើកកម្ពស់កិត្យានុភាព និងភាពធន់របស់កម្ពុជា។ យុទ្ធសាស្ត្រចំនួន៣ ដែលត្រូវបានកំណត់រួមមាន៖ ភាពប្រកួតប្រជែងទេសចរណ៍, ចីរភាពទេសចរណ៍, និងបរិយាបន្នទេសចរណ៍។ ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានថ្លែងបែបនេះ នៅក្នុងសន្និសីទសារព័ត៌មាន ដែលរៀបចំឡើងដោយក្លឹបអ្នកកាសែតកម្ពុជា ដើម្បីជំរុញការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ក្នុងខេត្តសៀមរាប កាលពីចុងសប្តាហ៍នេះ។ ឯកឧត្តម សុខ សូកេន បញ្ជាក់បន្តថា លំហូរទេសចរបរទេស ដែលនឹងជួយជំរុញកំណើនមកកាន់កម្ពុជា គឺមកពីទីផ្សារប្រទេសចិន…

  • បាត់ខ្លួនមនុស្ស ១០ម៉ឺននាក់យ៉ាងអាថ៌កំបាំង នៅមិចស៊ីក

    បាត់ខ្លួនមនុស្ស ១០ម៉ឺននាក់យ៉ាងអាថ៌កំបាំង នៅមិចស៊ីក

    រដ្ឋាភិបាលប្រទេសមិចស៊ីកបាននិយាយថា ក្នុងរយៈពេល៦ខែ មានមនុស្សជិត១០ម៉ឺននាក់បានបាត់ខ្លួន ដោយមិនដឹងពីមូលហេតុច្បាស់លាស់។ រដ្ឋមន្ត្រីមហាផ្ទៃមិចស៊ីក លោកស្រី Luisa Maria Alcalde បាននិយាយថា ការបាត់ខ្លួននេះចាប់ផ្តើមកើតមានចាប់តាំងពីខែសីហាឆ្នាំ២០២៣ មក។ ក្នុងនោះ មនុស្សចំនួន២ម៉ឺននាក់ផ្សេងទៀតត្រូវបានគេរកឃើញវិញក្រោយបាត់ខ្លួន។ លោកស្រី Alcalde បាននិយាយថា «មនុស្សភាគច្រើនគឺអវត្តមាន ឬបាត់ខ្លួន ដោយស្ម័គ្រចិត្ត» ។ ក្រុមស្វែងរកនៅក្នុងប្រទេសមិចស៊ីកបានចោទប្រកាន់រដ្ឋាភិបាលថា អសកម្មក្នុងការដោះស្រាយវិបត្តិមនុស្សបាត់ខ្លួន នៅក្នុងប្រទេស។ អង្គការសហប្រជាជាតិធ្លាប់រិះគន់ថា មិចស៊ិកនៅតែគ្មានស្ថិតិជាតិច្បាស់លាស់ និងតម្លាភាព។ ក្នុងនោះ ទិន្នន័យមិបានរួមបញ្ចូល លើនិន្នាការផ្លូវភេទ អត្តសញ្ញាណយេនឌ័រ និងស្ថានភាពចំណាកស្រុក ជាដើម៕ ប្រភពពី AFP ប្រែសម្រូល៖ សារ៉ាត

  • អាមេរិកនឹងបំពេញស្តុកប្រេងឡើងវិញ ក្រោយធ្លាក់ដល់កម្រិតទាបបំផុតជាប្រវត្តិសាស្រ្ត

    អាមេរិកនឹងបំពេញស្តុកប្រេងឡើងវិញ ក្រោយធ្លាក់ដល់កម្រិតទាបបំផុតជាប្រវត្តិសាស្រ្ត

    វ៉ាស៊ីនតោន៖ រដ្ឋមន្ត្រីថាមពលអាមេរិក លោកស្រី Jennifer Granholm បានប្រកាសថ្មីៗនេះថា សហរដ្ឋអាមេរិកនឹងបំពេញទុនបំរុងប្រេងជាយុទ្ធសាស្ត្រឡើងវិញនៅចុងឆ្នាំ២០២៤ បន្ទាប់ពីស្តុកប្រេងរបស់ខ្លួនឈានដល់កម្រិតទាបជាប្រវត្តិសាស្ត្រកាលពីឆ្នាំមុន។ បន្ទាប់ពីការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានប្រកាសពីការប្រើប្រាស់ប្រេងបម្រុងយុទ្ធសាស្ត្រ (SPR) ដែលមិនធ្លាប់មានពីមុនមក ខណៈដែលចំណាត់ការនេះបានរងការរិះគន់ពីបក្សសាធារណរដ្ឋ។ រដ្ឋមន្ត្រីថាមពលអាមេរិក លោកស្រី Jennifer Granholm បានគូសបញ្ជាក់ថា ចំណាត់ការនៃរដ្ឋបាលរបស់លោក បៃដិន បានបង្ហាញថា ស្របពេលដែលយើងព្យាយាមរក្សាសន្តិសុខថាមពល យើងក៏អាចទទួលរងប្រតិកម្មនូវការទទួលខុសត្រូវ ចំពោះការប្រែប្រួលទីផ្សារផងដែរ។ នៅចន្លោះខែកញ្ញា ឆ្នាំ២០២១ ដល់ខែកក្កដា ឆ្នាំ២០២៣ សហរដ្ឋអាមេរិកបានបញ្ចេញប្រេងប្រហែល ២៧៤លានបារ៉ែល ដោយទម្លាក់ប្រេងបម្រុងយុទ្ធសាស្រ្ត (SPR) ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤០ឆ្នាំ។ សហរដ្ឋអាមេរិកបានបង្កើតទុនបំរុងប្រេងក្នុងទសវត្សរ៍ឆ្នាំ១៩៧០ ជាឃ្លាំងស្តុកទុកក្នុងគ្រាអាសន្ន បន្ទាប់ពីវិបត្តិថាមពលកាលពីឆ្នាំ១៩៧៣។ ហើយកាលពីខែមិថុនា ឆ្នាំ២០២៣ រដ្ឋាភិបាលអាមេរិកបានចាប់ផ្តើមទិញប្រេងត្រឡប់មកវិញ ដើម្បីជំរុញទុនបំរុងប្រេង។ ហើយក្នុងរយៈពេល៩ខែបន្ទាប់ ប្រេងបម្រុងយុទ្ធសាស្ត្រ (SPR) បានកើនឡើងប្រហែល ១៤.៧លានបារ៉ែល នេះបើយោងតាមរដ្ឋបាលព័ត៌មានថាមពលអាមេរិក៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម…

  • មហាសេដ្ឋី Elon Musk ប្រើថ្នាំ ketamine បំបាត់គំនិតអវិជ្ជមាន

    មហាសេដ្ឋី Elon Musk ប្រើថ្នាំ ketamine បំបាត់គំនិតអវិជ្ជមាន

    លោកមហាសេដ្ឋីលំដាប់ពិភពលោក Elon Musk បានអះអាងថា លោកបានប្រើប្រាស់ថ្នាំ ketamine ដើម្បីព្យាបាល «គំនិតអវិជ្ជមានរបស់លោក»។ អង្គការសហប្រជាជាតិបានសម្រេចឲ្យប្រើថ្នាំប្រភេទនេះ សម្រាប់មនុស្ស និងសត្វ ប៉ុន្តែ ប្រសិនបើគ្រប់គ្រងមិនបានល្អទេនោះ ថ្នាំ ketamine នឹងធ្វើឱ្យមានផលប៉ះពាល់សុខភាពធ្ងន់ធ្ងរ ឈានដល់ការបាត់បង់ជីវិតក៏មាន។ ketamine ក៏ត្រូវបានលួចលាក់កែច្នៃ ទៅជាគ្រឿងញៀន ទៀតផង។ ក្នុងពេលផ្តល់កិច្ចសម្ភាសន៍ ដល់អតីតពិធីករ CNN លោក Don Lemon ហើយដែលត្រូវបានផ្សព្វផ្សាយ កាលពីថ្ងៃចន្ទ មហាសេដ្ឋី វ័យ៥២ ឆ្នាំរូបនេះ បានបញ្ជាក់ថា លោកប្រើថ្នាំទាំងនេះ តាមវេជ្ជបញ្ជា បំបាត់ការឈឺចាប់ និងដើម្បីព្យាបាលជំងឺធ្លាក់ទឹកចិត្ត។ លោកថា វាមានប្រយោជន៍សម្រាប់មនុស្ស ចាកចេញឲ្យផុត ពីគំនិតអវិជ្ជមាន។ ថ្មីៗនេះ មានរបាយការណ៍នៅក្នុងប្រព័ន្ធផ្សព្វផ្សាយអាមេរិកថា ការប្រើប្រាស់ថ្នាំ ketamine កំពុងធ្វើឱ្យអ្នកវិនិយោគ មានការបារម្ភខ្លាំង។ តែនាយកប្រតិបត្តិ របស់ក្រុមហ៊ុនអវកាស SpaceX និង ក្រុមហ៊ុនរថយន្ត Tesla រូបនេះ បានប្រាប់ថា…

  • ផែនការលើក្រដាសមិនគ្រប់គ្រាន់ទេ សំខាន់គឺការអនុវត្តជាក់ស្តែង

    ផែនការលើក្រដាសមិនគ្រប់គ្រាន់ទេ សំខាន់គឺការអនុវត្តជាក់ស្តែង
  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៩ មីនា ២០២៤

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៩ មីនា ២០២៤

    ១. ជើងហោះហើរប្រវត្តិសាស្រ្តកម្ពុជា-ឡាវ ចាប់ផ្តើមថ្ងៃដំបូងជាមួយអ្នកដំណើរជាង ២០០នាក់ – AMS Economy ២. ប្រាក់រៀលដែលរហែក ទក់ ចាស់ អាចយកទៅដូរថ្មីបាននៅតាមធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ ក្នុងយុទ្ធនាការ “ស្រលាញ់ប្រាក់រៀល” – ថ្មីៗ ៣. ចំនួន អ្នកដំណើរ ឆ្លងកាត់ អាកាសយានដ្ឋាន អន្តរជាតិ សៀមរាប – អង្គរ បន្ត កើន ដល់ជិត ៥ ០ ០ ០ នាក់ ក្នុង ១ថ្ងៃ – ខ្មែរថាមស៍ ៤. កសិករឥណ្ឌា ដាំម្ទេសជាមួយនឹងបច្ចេកវិទ្យា AI ទទួលបានប្រសិទ្ធភាពខ្ពស់ កើនឡើងទាំងប្រាក់ចំណេញ និងទិន្នផលជិត ២០% – Reuters ៥. អាមេរិកចាប់ផ្ដើមជើងហោះហើរជម្លៀសពលរដ្ឋចេញពីហៃទី ដែលកំពុងផ្ទុះអំពើហិង្សា – AFP #ams1minute

  • ក្រុមហ៊ុនអាកាសចរណ៍ឡាវ បានចាប់ផ្តើមតភ្ជាប់ជើងហោះហើរឡើងវិញរវាងរាជធានីភ្នំពេញ-ទីក្រុងវៀងចន្ទន៍ ចាប់ពីថ្ងៃទី១៩ មីនា ២០២៤នេះតទៅ

    ក្រុមហ៊ុនអាកាសចរណ៍ឡាវ បានចាប់ផ្តើមតភ្ជាប់ជើងហោះហើរឡើងវិញរវាងរាជធានីភ្នំពេញ-ទីក្រុងវៀងចន្ទន៍ ចាប់ពីថ្ងៃទី១៩ មីនា ២០២៤នេះតទៅ

    ដោយជើងដំបូងនេះ កម្ពុជាបានស្វាគមន៍អ្នកដំណើរចំនួន ១១៦នាក់ ពីឡាវ។ សម្រាប់ការតភ្ជាប់ហោះហើរឡើងវិញនេះ នឹងធ្វើការហោះហើរក្នុងមួយសប្តាហ៍ចំនួន៣ជើង គឺថ្ងៃអង្គារ-ព្រហស្បតិ៍ និងសៅរ៍ ដោយប្រើយន្តហោះ Air Bus320 ឬ ATR 72។ ការតភ្ជាប់ជើងហោះហើរឡើងវិញ របស់ក្រុមហ៊ុនអាកាសចរណ៍ឡាវ គឺជាសញ្ញាវិជ្ជមានមួយដ៏ធំធេង សម្រាប់ការធ្វើដំណើររបស់ភ្ញៀវទេសចរ អ្នកធុរកិច្ច ពាណិជ្ជករ វិនិយោគិន និងបង្កើនទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជាបង្កើនភាពទាក់ទាញភ្ញៀវទេសចរបន្ថែម ឱ្យមកទស្សនានៅកម្ពុជា។ #ams1minute

  • សម្តេចធិបតី៖ “វិស័យសុខាភិបាល គឺជាការងារអាទិភាព និងចាំបាច់មួយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋ

    សម្តេចធិបតី៖ “វិស័យសុខាភិបាល គឺជាការងារអាទិភាព និងចាំបាច់មួយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋ

    រាជរដ្ឋាភិបាល នីតិកាលទី៧ ដាក់ចេញ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយកំណត់បញ្ចកោណទី១ គឺជាការអភិវឌ្ឍមូលធនមនុស្ស ដែលជាលក្ខខណ្ឌចាំបាច់មិនអាចខ្វះបាន សម្រាប់ជំរុញពិពិធកម្ម និងកំណើនសេដ្ឋកិច្ចប្រកបដោយ បរិយាប័ន្ន និងភាពធន់”។ #ams1minute

  • អូស្ត្រាលីដាក់ឱសានវាទ ៤៩ថ្ងៃ ឱ្យក្រុមហ៊ុនបច្ចេកវិទ្យាយក្សដោះស្រាយមាតិការ “ជ្រុលនិយម”

    អូស្ត្រាលីដាក់ឱសានវាទ ៤៩ថ្ងៃ ឱ្យក្រុមហ៊ុនបច្ចេកវិទ្យាយក្សដោះស្រាយមាតិការ “ជ្រុលនិយម”

    កង់បេរ៉ា៖ ក្រុមឃ្លាំមើលតាមប្រព័ន្ធអ៊ីនធើណិតអូស្ត្រាលី បានវាយប្រហារទៅលើក្រុមហ៊ុន Google, X និង Meta ជាមួយនឹងការជូនដំណឹងផ្លូវច្បាប់ នៅថ្ងៃអង្គារនេះ ដោយទាមទារឱ្យក្រុមហ៊ុនបច្ចេកវិទ្យាយក្សទាំងនេះ ពន្យល់ពីវិធីសាស្រ្តដែលពួកគេកំពុងបង្រ្កាបលើមាតិការជ្រុលនិយម ឬវីដេអូហិង្សា។ ការជូនដំណឹងនេះ បានផ្ញើទៅកាន់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចំនួន៦ មានដូចជា Google, Meta, X, WhatsApp, Telegram និង Reddit ហើយពួកគេមានពេលចំនួន ៤៩ថ្ងៃដើម្បីឆ្លើយតប។ នាយកគណៈកម្មការសុវត្ថិភាពអេឡិចត្រូនិកអូស្ត្រាលី (eSafety) លោកស្រី Julie Inman Grant និយាយថា វាមិនមែនជារឿងចៃដន្យទេ ដែលយើងជ្រើសរើសក្រុមហ៊ុនទាំងនេះ ដើម្បីផ្ញើការជូនដំណឹងទៅ ព្រោះខ្លួនមានភស្តុតាងដែលថា សេវាកម្មរបស់ពួកគេ ត្រូវបានកេងប្រវ័ញ្ចដោយពួកភេរវករ និងពួកជ្រុលនិយមដ៏ឃោរឃៅ។ ឧទាហរណ៍វីដេអូបង្ហាញពីការបាញ់ប្រហារនៅវិហារអ៊ីស្លាមក្នុងឆ្នាំ២០១៩ នៅប្រទេសនូវែលសេឡង់ បានបន្តរីករាលដាលពាសពេញវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម។ ដូច្នេះយើងចង់ដឹងថាតើហេតុអ្វីបានជាបញ្ហាកើតឡើង ហើយតើវិធានការអ្វីខ្លះ ដែលពួកគេកំពុងធ្វើ ដើម្បីដោះស្រាយ។ គួរបញ្ជាក់ថា អូស្ត្រាលីបានដឹកនាំកិច្ចខិតខំប្រឹងប្រែង ដើម្បីទាមទារឱ្យក្រុមហ៊ុនបច្ចេកវិទ្យាយក្ស ទទួលខុសត្រូវចំពោះអ្វីដែលអ្នកប្រើរបស់ពួកគេបង្ហោះតាមអ៊ីនធឺណិត ក្រោម “ច្បាប់សុវត្ថិភាពលើបណ្តាញអ៊ីនធើណិត” ដែលត្រូវបានអនុម័តកាលពីឆ្នាំ២០២១។ តួយ៉ាង ក្នុងពេលថ្មីៗនេះ គណៈកម្មការសុវត្ថិភាពអេឡិចត្រូនិកអូស្ត្រាលី…