-
អបអរសាទរ ពិធីបុណ្យទន្លេ លើកទី៨ ក្រោមប្រធានបទ “ទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍ”

-
ការដាក់ឱ្យដំណើរការស្នើសុំសេវាសាធារណៈតាមប្រព័ន្ធអេឡិចត្រូនិក ចំនួន ១២ប្រភេទ នៅលើវេបសាយរបស់ក្រសួង www.mlmupc.gov.kh

-
នារសៀលថ្ងៃទី១៤ មីនា មន្ទីរពិសោធន៍ជាតិសំណង់ បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ

ដើម្បីបន្តអភិវឌ្ឍមូលធនមនុស្សក្នុងវិស័យសំណង់ឱ្យកាន់តែប្រសើរឡើង ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី ថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ទីរពិសោធន៍ជាតិសំណង់ ដែលបានឆ្លើយតបទាន់ពេលវេលាទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍមូលធនមនុស្ស ដែលជាទ្រព្យសកម្មដ៏មានតម្លៃ និងជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍសង្គមជាតិ។ 📷 MLMUPC #ams1minute
-
ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ទទួលជួបពិភាក្សាការងារជាមួយលោក ប៊ែន ហ្កូគធឺរឺ (Bernd Gutterer)

តំណាងអង្គការបូដាកម្ពុជា (BORDA Cambodia) លើគម្រោងរៀបចំតំបន់ដីសើមនៅទីប្រជុំជនប្រទេសកម្ពុជា និងរាយការណ៍អំពីការអនុវត្តគម្រោង “ការធ្វើឱ្យប្រសើរឡើងនូវគុណភាពជីវិត និងពង្រឹងភាពធន់នៃទីក្រុង តាមរយៈអនាម័យប្រកបដោយចីរភាព” នាព្រឹកថ្ងៃទី១៤ មីនា។ គម្រោងនេះផ្ដោតសំខាន់ទៅលើការគ្រប់គ្រងទឹក និងអនាម័យ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធធន់នឹងបម្រែបម្រួលអាកាសធាតុ ដែលបាននឹងកំពុងអនុវត្តនៅក្រុងក្រចេះ ក្រុងច្បារមន និងក្រុងសែនមនោរម្យ ផ្ដល់មូលនិធិដោយក្រសួងសហព័ន្ធអាល្លឺម៉ង់ សម្រាប់សហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍ (BMZ)។ 📷 MLMUPC #ams1minute
-
របាយការណ៍នៅថ្ងៃទី១៤ មីនា

-
វឌ្ឍនភាពការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F ដំណាក់កាលទី១ 🛫🇰🇭

-
យើងជំរុញការតភ្ជាប់ផ្លូវ ទឹក ភ្លើង នៅគ្រប់ទីកន្លែង

-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៤ មីនា ២០២៤

១. កំពង់ឆ្នាំង នឹងមានកំពង់ផែ និងមណ្ឌលភស្តុភារកម្មតម្លៃជាង ១០០លានដុល្លារ – AMS Economy ២. ឆ្នាំ២០២៣ កំពង់ផែព្រះសីហនុរកចំណូលបានជាង ៩០លានដុល្លារ ខណៈកំពង់ផែភ្នំពេញរកចំណូលបាន ៣៨លានដុល្លារអាមេរិក – AMS Economy ៣. ជប៉ុនផ្ដល់ឥណទានសម្បទានប្រមាណ ១៥៤លានដុល្លារដល់កម្ពុជា សម្រាប់អនុវត្តគម្រោងអភិវឌ្ឍន៍មន្ទីរពេទ្យក្នុងតំបន់ – កម្ពុជាថ្មី ៤. សេដ្ឋកិច្ចឡាវលូតលាស់ជាលំដាប់ ដោយសារការនាំចេញថាមពលអគ្គិសនី – LT ៥. អាមេរិកកំពុងធ្វើការ ដើម្បីបង្កើតច្រករបៀងនាំយកជំនួយតាមផ្លូវសមុទ្រទៅកាន់តំបន់ហ្គាហ្សា – Reuters #ams1minute
-
របាយការណ៍នៅថ្ងៃទី១៣ មីនា

-
ក្រុមគ្រួសារសហភាពសហព័ន្ធយុវជនទូទាំងប្រទេស សូមចូលរួមអបអរសាទរ ឯកឧត្តម កើត រិទ្ធ
