-
អត្រាភាពក្រីក្រនៅកម្ពុជាធ្លាក់ពីជាង ៥០% នៅឆ្នាំ១៩៩៨ មកត្រឹមជាង ១០% នៅឆ្នាំ២០១៩

-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៣ មីនា ២០២៤

១. គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៤នេះ ចំពោះអាជីវកម្មទេសចរណ៍គ្រប់ប្រភេទដែលកំពុងដំណើរការនៅក្នុងខេត្តសៀមរាបមានសរុប ១ ០៣៣កន្លែង សំរាប់ស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ – AMS Economy ២. អឺរ៉ុបផ្តល់ជំនួយ ១៣លានដុល្លារ សំរាប់គម្រោងសាងសង់រោងចក្របាក់ខែង ជំហ៊ានទី៣ ដើម្បីបន្តគាំទ្រការផលិតទឹកស្អាត ប្រកបដោយសុវត្ថិភាព – FN ៣. ២ខែ ដើមឆ្នាំ២០២៤ ការនាំចេញសម្លៀកបំពាក់ស្បែកជើង និងផលិតផលធ្វើដំណើរ (GFT) កើន ២២,២២% – ខ្មែរថាមស៍ ៤. សហរដ្ឋអាមេរិក ប្រកាសផ្ដល់កញ្ចប់ជំនួយយោធាបន្ទាន់ ៣០០លានដុល្លារ សម្រាប់អ៊ុយក្រែន – AFP ៥. ឥណ្ឌាប្រកាសអនុវត្តច្បាប់ចុះសញ្ជាតិ តែមិនរាប់បញ្ចូលអ្នកកាន់សាសនាឥស្លាម – CNA #ams1minute
-
អនុរដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុន ប្តេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជប៉ុន-កម្ពុជា

ឱ្យបានកាន់តែរីកចម្រើនបន្ថែមទៀត ស្របតាមស្មារតីនៃការឯកភាពគ្នារវាងប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរនាពេលកន្លងមកលើវិស័យជាច្រើន ដូចជា៖ វិស័យពាណិជ្ជកម្ម និងវិនិយោគ ឧស្សាហកម្ម ទេសចរណ៍ ឌីជីថល ការពារជាតិ និងសន្តិសុខ ។ ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជានាឱកាសនេះ ឯកឧត្តមនឹងចុះហត្ថលេខាលើលិខិតប្តូរសារ និង ឯកសារពាក់ព័ន្ធស្តីពីការផ្តល់ឥណទានសម្បទាន ដែលមានទឹកប្រាក់ប្រមាណ ១៥០ លានដុល្លារ សម្រាប់គម្រោងអភិវឌ្ឍន៍មន្ទីរពេទ្យក្នុងតំបន់ ព្រមទាំងចូលរួមក្នុងកិច្ចប្រជុំ ICC-Angkor / សំបូរព្រៃគុក ដែលជាកិច្ចសហប្រតិបត្តិការអន្តរជាតិគំរូមួយលើវិស័យអភិរក្ស និងការពារបេតិកភណ្ឌវប្បធម៌ផងដែរ។ #ams1minute
-
លោក ហ៊ុន ម៉ានី បានធ្វើអ្វីខ្លះ ជូនជាតិមាតុភូមិ និងប្រជាជន

-
អំពីសុជីវធម៌ថ្វាយបង្គំ និងសំពះតាមប្រពៃណីខ្មែរ៖ “សុជីវធម៌សំពះរៀមច្បង ឬថ្នាក់ដឹកនាំ”

-
របាយការណ៍នៅថ្ងៃទី១២ មីនា

-
សម្តេចធិបតី៖ ” មន្ទីរពេទ្យតេជោសែន កោះធំ គឺជាមន្ទីរពេទ្យដែលផ្តល់សេវាព្យាបាលកម្រិតខ្ពស់

ដោយបំពាក់នូវសម្ភារបរិក្ខារ និងឧបករណ៍ព្យាបាលទំនើប ដើម្បីបំពេញតម្រូវការជូនប្រជាពលរដ្ឋ ដែលសមស្របតាមកម្មវិធីនយោបាយ និងចក្ខុវិស័យសម្រាប់អភិវឌ្ឍជាតិរបស់រាជរដ្ឋាភិបាល ហើយក៏នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់សេវាសុខាភិបាលសាធារណៈជូនដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងស្រុកស្អាង ស្រុកកោះធំ ស្រុកលើកដែក នៃខេត្តកណ្តាល និងស្រុកព្រៃកប្បាស នៃខេត្តតាកែវ ក៏ដូចជាប្រជាពលរដ្ឋទូទៅដែលមានតម្រូវការសុខាភិបាល”។ #ams1minute
-
អបអរសាទរ កីឡាករគុនខ្មែរ ឈឿង ល្វៃ ដែលបានឈ្នះខ្សែក្រវាត់លំដាប់អន្តរជាតិ I-1 WORLD CHAMPION GOLD BELT ក្នុងព្រឹត្តិការណ៍ World Super-4 Championship (Grand-Final 72Kg)

-
ក្រុមហ៊ុនអាមេរិកធំៗចំនួន ៤ នៅក្នុងវិស័យខុសៗគ្នា ដែលទទួលបានចំណូលច្រើនជាងគេរួមមាន៖

១. វិស័យបច្ចេកវិទ្យា៖ ក្រុមហ៊ុន Apple ស្ថិតក្នុងលំដាប់ទី១ ដោយរកចំណូលបានសរុប ៩៩,៨ពាន់លានដុល្លារក្នុងមួយឆ្នាំ ២. វិស័យថាមពល៖ ក្រុមហ៊ុន ExxonMobil រកចំណូលបាន ៥៥,៧ពាន់លានដុល្លារក្នុងមួយឆ្នាំ ៣. វិស័យហិរញ្ញវត្ថុ៖ ក្រុមហ៊ុន JPMorgan Chase រកចំណូលបាន ៣៧,៧ពាន់លានដុល្លារក្នុងមួយឆ្នាំ ៤. វិស័យសុខាភិបាល៖ ក្រុមហ៊ុន Pfizer រកចំណូលបាន ៣១,៨ពាន់លានដុល្លារក្នុងមួយឆ្នាំ – Visual Capitalist #ams1minute
-
អាជីវករ អ្នករកសុីក្រៅប្រព័ន្ធក៏អាចធ្វេី ប័ណ្ណ ប.ស.ស
