-
ការកសាងអាកាសយានដ្ឋានអន្តរជាតិតេជោលំដាប់ 4F និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ នឹងជួយជំរុញបន្ថែមសេដ្ឋកិច្ចភាគខាងត្បូងរាជធានីភ្នំពេញ និងជំរុញប៉ូលសេដ្ឋកិច្ចទិសនិរតីនៃប្រទេស

-
របាយការណ៍នៅថ្ងៃទី១១ មីនា

-
គម្រោងអភិវឌ្ឍសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់4F គឺជាកាលានុវត្តភាពថ្មី

នឹងក្លាយជាសក្តានុពលស្រូបទាញដ៏ខ្លាំងក្លា និងសំខាន់សម្រាប់វិស័យទេសចរណ៍ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងវិស័យទេសចរណ៍នៅទូទាំងប្រទេស ហើយអាចនឹងទាក់ទាញដល់វិនិយោគិន មកវិនិយោគនៅកម្ពុជា រួមទាំងផ្តល់ប្រយោជន៍សេដ្ឋកិច្ចដល់ប្រជាពលរដ្ឋផងដែរ។ ផ្លូវអាកាស គឺជាអាទិភាពគន្លឹះទី២ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ហើយក៏ជាកិច្ចការអាទិភាពទី២ នៃបញ្ចកោណទី២ ដោយផ្តោតលើការលើកកម្ពស់ការតភ្ជាប់ និងការបង្កើនប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូន និងឡូជីស្ទិក ដែលមានគោលដៅយុទ្ធសាស្ត្រផ្តោតលើការបង្កើនប្រសិទ្ធភាពហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ការកសាង និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថ្មីៗ។ ១២ មីនា ២០២៤ #ams1minute
-
តម្រូវការកម្លាំងពលកម្មបច្ចុប្បន្ន

-
ភ្នំម្រេចកង្កែប ឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូងទេសចរណ៍ផ្សារភ្ជាប់ទឹកដី កម្ពុជាមាតុភូមិខ្ញុំ

-
ប.ស.ស. បង្ហាញពីទិសដៅអនុវត្តការងារសំខាន់ៗ ក្នុងឆ្នាំ២០២៤ ពិសេស បន្តពង្រឹង បង្កើនគុណភាព ប្រសិទ្ធភាព នៃការផ្តល់សេវាមូលដ្ឋានសុខាភិបាលជាដៃគូ

ភ្នំពេញ៖ ឯកឧត្តម ហេង សុផាន់ណារិទ្ធ អគ្គនាយករង បេឡាជាតិសន្តិសុខសង្គម នៃ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ (ប.ស.ស.) បានលើកបង្ហាញពីទិសដៅអនុវត្ត បន្តរបស់ខ្លួនក្នុងឆ្នាំ២០២៤ ដើម្បីធានាប្រសិទ្ធភាពការងារក្នុងការគាំពារសុខុមាល ភាព ពលរដ្ឋកម្ពុជា និងផ្សព្វផ្សាយអំពីរបបសន្តិសុខសង្គម ទៅដល់ប្រជាពលរដ្ឋកម្ពុជានៅ ទូទាំងប្រទេស។ បើតាមឯកឧត្តមសម្រាប់ឆ្នាំ២០២៤នេះ ប.ស.ស. នឹងបន្តពង្រីកការផ្សព្វផ្សាយអំពីរបប ថែទាំ សុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត ដល់មន្ត្រីរាជការ តាមក្រសួងស្ថាប័ន, បន្តជំរុញការផ្សព្វផ្សាយអំពីអត្ថប្រយោជន៍របបសន្តិសុខសង្គមគ្រប់រូបភាព និងគ្រប់ទម្រង់ ប្រកបដោយភាពប្រទាក់ក្រឡាគ្នា, សិក្សារៀបចំ និងបង្កើតក្រុមការងារសម្របសម្រួល ចុះបញ្ជីចល័តនៅតាមទីប្រជុំជន,ផ្សារ និងបន្តពង្រឹង ព្រមទាំងបង្កើនគុណភាព ប្រសិទ្ធភាពនៃការផ្តល់សេវា មូលដ្ឋានសុខាភិបាលជាដៃគូ ប.ស.ស. ដែលជាការចាំបាច់បំផុត។ ឯកឧត្តមបានគូសបញ្ជាក់ថា អនុលោមតាមទិសដៅអាទិភាពនៃ “យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១” និង “កម្មវិធីនយោបាយអាទិភាព” របស់រាជរដ្ឋាភិបាល បេឡាជាតិសន្តិ សុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងបេសកកម្ម ដើម្បីធានាការ អនុវត្តរបបសន្តិសុខសង្គម ប្រកបដោយសមធម៌ និងសាមគ្គីធម៌សង្គម ដើម្បីលើកកម្ពស់ សុខុមាល ភាព…
-
ឥណ្ឌាបាញ់សាកល្បងមីស៊ីលផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរដោយជោគជ័យ

ញូវដែលី៖ នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី ក្នុងថ្ងៃចន្ទ និយាយថា ប្រទេសរបស់លោកទើបបាញ់សាកល្បងមីស៊ីលផ្លោងដែលផលិតក្នុងស្រុកដោយជោគជ័យ ដែលវាមានសមត្ថភាពអាចផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរបានច្រើនជាលើកដំបូង។ លោក ម៉ូឌី បានសរសេរសារបង្ហោះនៅលើបណ្តាញសង្គម X ថា គាត់មានមោទនភាព ចំពោះការបាញ់បង្ហោះសាកល្បងជាលើកដំបូង នៃមីស៊ីល Agni-5 ដែលអភិវឌ្ឍដោយជនជាតិដើមភាគតិច ជាមួយនឹងបច្ចេកវិទ្យា Multiple Independently Targetable Re-entry Vehicle (MIRV)។ បច្ចេកវិទ្យា MIRV អនុញ្ញាតឱ្យមីស៊ីល Agni-5 អាចផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរបានច្រើនក្នុងពេលតែមួយ ដូច្នេះពួកវាអាចកម្ទេច និងវាយប្រហារគោលដៅផ្សេងៗគ្នា។ យ៉ាងណាមិញ លោក ម៉ូឌី មិនបានផ្តល់ព័ត៌មានលម្អិតជុំវិញការបាញ់បង្ហោះនេះទេ ប៉ុន្តែកាលពីមុន ឥណ្ឌាបានបាញ់សាកល្បងមីស៊ីល Agni-5 ជាច្រើនគ្រាប់ ដែលបង្កើតឡើងដោយអង្គការស្រាវជ្រាវ និងអភិវឌ្ឍន៍ការពារជាតិឥណ្ឌា។ Agni មានន័យថា “ភ្លើង” គឺជារហ័សនាមដាក់ឱ្យគ្រាប់មីស៊ីលជាច្រើនដែលឥណ្ឌាបង្កើតឡើង ជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍មីស៊ីល ចាប់ផ្តើមកាលពីឆ្នាំ១៩៨៣។គួរបញ្ជាក់ថា ឥណ្ឌាបាននឹងកំពុងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ជាមួយបណ្តាប្រទេសលោកខាងលិចក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ រួមទាំងនៅក្នុងសម្ព័ន្ធភាព Quad ជាមួយសហរដ្ឋអាមេរិក ជប៉ុន…
-
SpaceX គ្រោងបាញ់សាកល្បងរ៉ុក្តែតធំបំផុតលើពិភពលោកជាលើកទី៣

វ៉ាស៊ីនតោន៖ ក្រុមហ៊ុន SpaceX របស់មហាសេដ្ឋី Elon Musk បានប្រកាសថ្មីៗនេះថា ខ្លួនគ្រោងយកថ្ងៃទី១៤ ខែមីនានេះ ជាកាលបរិច្ឆេទ ដើម្បីបាញ់បង្ហោះសាកល្បងរ៉ុក្កែត Starship ធំបំផុតលើពិភពលោករបស់ខ្លួន ជាមួយក្តីសង្ឃឹមថា ថ្ងៃណាមួយ ខ្លួននឹងអាចធ្វើអាណានិគមនៅភពអង្គារ។ ក្រុមហ៊ុន SpaceX បានបង្ហោះនៅលើបណ្តាញសង្គម X ថា ការធ្វើតេស្តបាញ់បង្ហោះជាលើកទី៣ របស់រ៉ុក្តែត Starship អាចនឹងចាប់ផ្តើមភ្លាមៗនៅថ្ងៃទី១៤ ខែមីនាខាងមុខ ដោយរង់ចាំតែការអនុម័តផ្នែកច្បាប់ប៉ុណ្ណោះ។ សេចក្តីថ្លែងការណ៍នៅលើគេហទំព័ររបស់ SpaceX ក៏បានបញ្ជាក់ដែរថា រ៉ុក្កែតយក្សដែលគ្រោងនឹងបាញ់បង្ហោះចេញពីទីក្រុង Boca Chica រដ្ឋតិចសាស់ នឹងធ្លាក់ចុះមកវិញទៅក្នុងមហាសមុទ្រឥណ្ឌា។ កាលពីថ្ងៃទី១៨ ខែវិច្ឆិកាឆ្នាំមុន SpaceX បានធ្វើតេស្តបាញ់បង្ហោះរ៉ុក្តែត Starship ជាលើកទី២ ដែលជាប្រភេទរ៉ុក្កែតមានកម្លាំងខ្លាំងបំផុត និងធំបំផុតលើពិភពលោក។ តែទោះយ៉ាងណា ការបង្ហោះលើកនោះ មិនទទួលបានជោគជ័យទេ ដោយ Starship ត្រូវបានផ្ទុះចេញពីគ្នា បន្ទាប់ពីបាញ់បង្ហោះបានកម្ពស់ ១៤៨គីឡូម៉ែត្រពីដី ក្នុងបេសកកម្មសាកល្បងរយៈពេល ៩០នាទី។ នេះគឺជាលើកទី២ ក្នុងឆ្នាំ២០២៣…
-
អាមេរិកអនុម័តឱ្យប្រើថ្នាំសម្រកទម្ងន់ Wegovy ព្យាបាលអ្នកជំងឺបេះដូង

វ៉ាស៊ីនតោន៖ រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) ថ្មីៗនេះ ទើបអនុម័តជាលើកដំបូង ឱ្យប្រើប្រាស់ថ្នាំប្រឆាំងនឹងជំងឺធាត់ Wegovy ដើម្បីការពារជីវិតរបស់អ្នកជំងឺ ពីហានិភ័យធ្ងន់ធ្ងរនៃជំងឺបេះដូង។ រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ឱសថបង្ការជំងឺធាត់ Wegovy ដែលផលិតដោយក្រុមហ៊ុនឱសថយក្សរបស់ដាណឺម៉ាក Novo Nordisk បានទទួលការអនុម័តឱ្យប្រើប្រាស់ជាផ្លូវការហើយ ដើម្បីកាត់បន្ថយហានិភ័យដល់ស្លាប់ដោយសារការដាច់សរសៃឈាមបេះដូង, ការគាំងបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាលចំពោះមនុស្សពេញវ័យដែលមានជំងឺសរសៃឈាមបេះដូង និងធាត់លើសទម្ងន់។ ការប្រកាសរបស់ FDA នាពេលនេះ ប្រៀបដូចជាការជួយសង្គ្រោះពលរដ្ឋអាមេរិកពេញវ័យប្រហែល ៧០ភាគរយ ដែលកើតជំងឺធាត់ ឬលើសទម្ងន់។ ប្រធានផ្នែកអភិវឌ្ឍន៍របស់ក្រុមហ៊ុនឱសថ Novo Nordisk លោក Martin Holst Lange បានស្វាគមន៍ការអនុម័តរបស់ FDA ដោយហៅវាថា ជាព្រឹត្តិការណ៍ដ៏សំខាន់សម្រាប់អ្នកដែលរស់នៅជាមួយជំងឺធាត់ និងជំងឺសរសៃឈាមបេះដូង។ គួរបញ្ជាក់ថា មនុស្សជាង ១ពាន់លាននាក់នៅទូទាំងពិភពលោក កំពុងរស់នៅជាមួយនឹងជំងឺធាត់ ដែលជាលក្ខខណ្ឌមួយផ្សារភ្ជាប់ទៅនឹងការកើនឡើងហានិភ័យនៃបញ្ហាសុខភាពធ្ងន់ធ្ងរជាច្រើន នេះបើយោងតាមការប៉ាន់ស្មានថ្មីៗពីអង្គការសុខភាពពិភពលោក (WHO) និងក្រុមអ្នកស្រាវជ្រាវអន្តរជាតិ។ ជម្ងឺធាត់បានកើតឡើងក្នុងប្រទេសភាគច្រើន រួមទាំងប្រទេសដែលមានចំណូលទាប និងមធ្យម ដែលធ្លាប់ជួបបញ្ហាកង្វះអាហារូបត្ថម្ភពីមុនមក។…
-
ទេសចរបរទេសជាង ១លាននាក់ ទស្សនាមនុស្សយន្តយក្សជប៉ុន

អាជ្ញាធរជប៉ុនបានដឹងថា មនុស្សយន្តដ៏ធំកម្ពស់រហូតដល់ទៅ ១៨ម៉ែត្រ ដែលដាក់តាំងនៅទីក្រុង Yokohama ក្បែរនឹងទីក្រុងតូក្យូ បានទាក់ទាញអ្នកទេសចរឲ្យចូលមើល ជាង ១លាន ៣សែននាក់ ភាគច្រើន ជាជនបរទេស។ មន្ត្រី Yokohama បានអះអាងថា មនុស្សយន្ត Gundam មួយនេះនឹងត្រូវដកចេញពីទីនោះ នៅថ្ងៃទី៣១ ខែមីនា ខាងមុខនេះ បន្ទាប់ពីត្រូវបានដាក់ឲ្យអ្នកទស្សនាចូលមើលដោយគិតប្រាក់ អស់រយៈពេលជាង៣ឆ្នាំ។ មនុស្សយន្តនេះអាចដើរបាន និងធ្វើកាយវិការបានផងដែរ។ វាត្រូវគេស្គាល់ថា ជាតួអង្គគំនូរជីវចល Gundam ដ៏ល្បី។ អភិបាលតំបន់ Yokohama លោក Yamanaka Takeharu បាននិយាយថា រូបមនុស្សយន្តដែលអាចដើរបានមួយគ្រឿង ត្រូវបានដាក់តាំងបង្ហាញឲ្យទស្សនា ចំពេលមានការធ្លាក់ចុះនៃសេដ្ឋកិច្ច ក្នុងពេលជំងឺរាត្បាត កូវីដ-១៩។ លោកបានអះអាងទៀតថា វាបានជួយដល់សេដ្ឋកិច្ចច្រើន តាមរយៈការទាក់ទាញភ្ញៀវទេសចរជាច្រើននាក់។ អាជ្ញាធរគ្រោងនឹងរៀបចំពិធីជប់លៀងលាមនុស្សយន្តនេះទៀតផង។ យ៉ាងណាក៏ដោយ មន្ត្រីរូបនេះមិនបានបញ្ជាក់ពីមូលហេតុនៃការដកមនុស្សយន្តនេះចេញទេ។ សំបុត្រសម្រាប់ការទស្សនាយន្តយក្សជប៉ុន Gundam មានតម្លៃប្រហែល១២ដុល្លារ សម្រាប់មនុស្សពេញវ័យ និងប្រមាណ៧ដុល្លារសម្រាប់កុមារ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត