Category: One-Minute

  • ជនសង្ស័យ ៦៨នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ១៩ករណី ថ្ងៃទី១០ ខែមីនា

    ជនសង្ស័យ ៦៨នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ១៩ករណី ថ្ងៃទី១០ ខែមីនា

    ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិបានឲ្យដឹងថា ជនសង្ស័យចំនួន ៦៨នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៩ករណី ទូទាំងប្រទេស នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ ។ ក្នុងចំណោមជនសង្ស័យចំនួន ៦៨នាក់ រួមមាន ជួញដូរ ១ករណី ឃាត់ ១នាក់ស្រី ០នាក់ដឹកជញ្ជូន រក្សាទុក ១៣ករណី ឃាត់ ៣០នាក់ស្រី ១នាក់ ប្រើប្រាស់ ៥ករណី ឃាត់ ៣៧នាក់ស្រី ១នាក់ វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១០ ខែមីនា រួមមាន មេតំហ្វេតាមីន(Ice)ស្មើ ៨៤,០៧ក្រាម ។ លទ្ធផលខាងលើ ១០អង្គភាពបានចូលរួមបង្ក្រាប ៕ ប្រភព ៖ អគ្គស្នងការដ្ឋាននគបាលជាតិ

  • ក្រុមហ៊ុនប្រេង Aramco ធ្លាក់ចុះប្រាក់ចំណេញ ២៤.៧ភាគរយ ក្នុងឆ្នាំ ២០២៣

    ក្រុមហ៊ុនប្រេង Aramco ធ្លាក់ចុះប្រាក់ចំណេញ ២៤.៧ភាគរយ ក្នុងឆ្នាំ ២០២៣

    រីយ៉ាដ៖ ក្រុមហ៊ុនប្រេង Saudi Aramco របស់អារ៉ាប៊ីសាអូឌីត ក្នុងថ្ងៃអាទិត្យ បានរាយការណ៍ពីការធ្លាក់ចុះប្រាក់ចំណេញចំនួន ២៤.៧ភាគរយ ក្នុងឆ្នាំ២០២៣ បើធៀបនឹងឆ្នាំមុន ដោយសារតែតម្លៃប្រេងទន់ខ្សោយ និងការកាត់បន្ថយផលិតកម្មប្រេង។ ក្រុមហ៊ុនប្រេងយក្សរបស់ពិភពលោកមួយនេះ បានបញ្ជាក់នៅក្នុងឯកសារមួយផ្ញើទៅកាន់ទីផ្សារភាគហ៊ុនអារ៉ាប៊ីសាអូឌីតថា ប្រាក់ចំណូលសុទ្ធរបស់ខ្លួនមានចំនួន ១២១.២៥ពាន់លានដុល្លារក្នុងឆ្នាំ២០២៣ តួលខនេះធ្លាក់ចុះខ្លាំងធៀបនឹងឆ្នាំ២០២២ មានចំនួន ១៦១.០៧ពាន់លានដុល្លារ។ ក្រុមហ៊ុនប្រេង Aramco បានអះអាងថា ការថយចុះជាចម្បង ឆ្លុះបញ្ចាំងពីផលប៉ះពាល់នៃតម្លៃប្រេងឆៅ និងបរិមាណលក់ធ្លាក់ចុះទាប ក៏ដូចជាការចម្រាញ់ប្រេងធ្លាក់ចុះ។ កាលពីឆ្នាំមុន តម្លៃប្រេងបានធ្លាក់ចុះមកត្រឹម ៨៥ដុល្លារក្នុងមួយបារ៉ែល ដែលបណ្តាលឱ្យប្រាក់ចំណេញពីមួយឆ្នាំទៅមួយឆ្នាំរបស់ក្រុមហ៊ុន Aramco ធ្លាក់ចុះ ២៣ភាគរយនៅក្នុងត្រីមាសទីបី, ៣៨ភាគរយនៅក្នុងត្រីមាសទីពីរ និង ១៩.២៥ភាគរយនៅក្នុងត្រីមាសទីមួយកាលពីឆ្នាំមុន។ ប៉ុន្តែការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំ២០២២ បានជំរុញឱ្យតម្លៃប្រេងឡើងថ្លៃខ្ពស់ ដោយបានឡើងដល់តម្លៃកំពូលជាង ១៣០ដុល្លារក្នុងមួយបារ៉ែលនៅឆ្នាំនោះ។ ទោះបីជាយ៉ាងណា ក្រុមហ៊ុន Jadwa Investment មានមូលដ្ឋាននៅទីក្រុងរីយ៉ាដ បាននិយាយនៅក្នុងរបាយការណ៍មួយដែលបានចេញផ្សាយនៅក្នុងខែតុលាថា តម្លៃប្រេងត្រូវបានគេរំពឹងថា នឹងកើនឡើងដល់ប្រហែល ៨៨ដុល្លារក្នុងមួយបារ៉ែលនៅឆ្នាំ២០២៤នេះ ដោយសារតែភាពមិនប្រាកដប្រជាជាសកល ដែលជំរុញដោយសង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់។ ហើយក្រុមហ៊ុននេះក៏បានព្យាករផងដែរថា តម្លៃប្រេងនឹងឈានដល់…

  • វ៉ាក់សាំងការពារជំងឺគ្រុនចាញ់នឹងចែកចាយ នៅទ្វីបអាហ្វ្រិក ក្នុងខែឧសភា

    វ៉ាក់សាំងការពារជំងឺគ្រុនចាញ់នឹងចែកចាយ នៅទ្វីបអាហ្វ្រិក ក្នុងខែឧសភា

    ញូវដែលី៖ ក្រុមហ៊ុនផលិតវ៉ាក់សាំងដ៏ធំបំផុតរបស់ពិភពលោក នឹងចាប់ផ្តើមដាក់ឱ្យប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺគ្រុនចាញ់ថ្មី ដែលមានតំលៃថោកនៅទ្វីបអាហ្រ្វិកចាប់ពីខែឧសភាខាងមុខ ដើម្បីជំរុញការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងដ៏កាចសាហាវបំផុតមួយនេះនៅទូទាំងពិភពលោក។ វិទ្យាស្ថាន Serum របស់ប្រទេសឥណ្ឌា (SII) នៅឆ្នាំ២០២៤នេះ គ្រោងនឹងបញ្ជូនវ៉ាក់សាំងថ្មីចំនួន ២៥លានដូស ដែលបង្កើតឡើងដោយអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Oxford និងត្រូវបានគេស្គាល់ថា R21 ទៅកាន់បណ្តាប្រទេសនានានៅទ្វីបអាហ្វ្រិក។ នាយកប្រតិបត្តិវិទ្យាស្ថាន SII លោក Adar Poonawalla និយាយថា ស្ថិតក្រោមលក្ខខណ្ឌដ៏សំខាន់ និងការសង្គ្រោះជីវិតមនុស្ស វ៉ាក់សាំងថ្មីនេះនឹងក្លាយជាវ៉ាក់សាំងដែលមានឥទ្ធិពលបំផុត។ លោកនាយកប្រតិបត្តិបន្ថែមថា យើងនឹងលក់វ៉ាក់សាំងទាំងនេះដល់ទ្វីបអាហ្រ្វិកក្នុងតម្លៃត្រឹម ៤ដុល្លារ ឬទាបជាងនេះក្នុងឆ្នាំដំបូង។អង្គការសុខភាពពិភពលោក (WHO) បានឱ្យដឹងថា ជំងឺគ្រុនចាញ់ដែលបណ្តាលមកពីសត្វមូស បានសម្លាប់ជីវិតមនុស្សប្រមាណជាង ៦០០,០០០នាក់ក្នុងមួយឆ្នាំ ហើយ៩៥ភាគរយនៃអ្នកស្លាប់ គឺស្ថិតនៅក្នុងទ្វីបអាហ្វ្រិក។ ករណីស្លាប់ដោយសារបានកើនឡើងខ្លាំង ក្នុងចំណោមកុមារតូចៗ ហើយចំនួនអ្នកស្លាប់ប្រចាំឆ្នាំនៃជំងឺគ្រុនចាញ់ ក្នុងនោះមានកុមារអាហ្វ្រិកជិតកន្លះលាននាក់ ដែលមានអាយុក្រោម ៥ឆ្នាំ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

  • ក្រុងកំពត ខេត្តកំពត កម្ពុជាមាតុភូមិខ្ញុំ

    ក្រុងកំពត ខេត្តកំពត កម្ពុជាមាតុភូមិខ្ញុំ

    🎥 MLMUPC #ams1minute

  • របាយការណ៍នៅថ្ងៃទី៩ មីនា

    របាយការណ៍នៅថ្ងៃទី៩ មីនា

    ១. គ្រោះថ្នាក់ចរាចរណ៍ ១០ករណី ស្លាប់ ៦នាក់ និងរបួសធ្ងន់ស្រាល ១១នាក់។ ២. កូវីដ គ្មានករណីថ្មី គ្មានអ្នកជាសះស្បើយ និងគ្មានអ្នកស្លាប់។ ចេញផ្សាយ ថ្ងៃទី១០ មីនា ២០២៤ #ams1minute

  • ប្រាសាទតាកែវ កសាងឡើងនៅស.វ.ទី១០ ក្នុងរជ្ជកាលព្រះបាទជ័យវម៌្មទី៥ ឧទ្ទិសថ្វាយព្រះឥសូរសង្កាត់អង្គរធំ ក្រុងសៀមរាប ខេត្តសៀមរាប កម្ពុជាមាតុភូមិខ្ញុំ

    ប្រាសាទតាកែវ កសាងឡើងនៅស.វ.ទី១០ ក្នុងរជ្ជកាលព្រះបាទជ័យវម៌្មទី៥ ឧទ្ទិសថ្វាយព្រះឥសូរសង្កាត់អង្គរធំ ក្រុងសៀមរាប ខេត្តសៀមរាប កម្ពុជាមាតុភូមិខ្ញុំ

    🎥 MLMUPC #ams1minute

  • រដ្ឋមន្ត្រីក្រសួងអប់រំ៖ “ការតាំងពិព័រណ៌សៀវភៅ គឺជាយុទ្ធនាការមួយក្នុងការបំផុសសកម្មភាព និងការចូលរួមទស្សនាពីសំណាក់មហាជន

    រដ្ឋមន្ត្រីក្រសួងអប់រំ៖ “ការតាំងពិព័រណ៌សៀវភៅ គឺជាយុទ្ធនាការមួយក្នុងការបំផុសសកម្មភាព និងការចូលរួមទស្សនាពីសំណាក់មហាជន

    ពិសេសបង្កើតថ្នាលទំនាក់ទំនងរវាងអ្នកអាន និងអ្នកនិពន្ធសៀវភៅ ដើម្បីចែករំលែកបទពិសោធន៍ការលើកទឹកចិត្ត និងការបណ្តុះទម្លាប់នៃការអាន និងតែងនិពន្ធសម្រាប់កសាងអនាគតសង្គមជាតិឱ្យភ្លឺថ្លា”។ ពិព័រណ៌សៀវភៅឆ្នាំនេះ ធ្វើឡើងក្រោមការរៀបចំរបស់ក្រសួងអប់រំ និងក្រសួង ស្ថាប័នពាក់ព័ន្ធ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដែលនឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ គិតចាប់ពីថ្ងៃទី៩-១១ មីនា ២០២៤។ #ams1minute

  • ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញការរៀបចំក្រុង នគរូបនីយកម្ម

    ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញការរៀបចំក្រុង នគរូបនីយកម្ម

    🎥 កម្ពុជាមាតុភូមិខ្ញុំ #ams1minute

  • សហព័ន្ធស្រូវអង្ករកម្ពុជា៖ “ក្នុងរយៈពេល២ខែ ដើមឆ្នាំ២០២៤ កម្ពុជាបាននាំចេញអង្ករបានចំនួន ៩០១៥៣ តោន ទៅកាន់គោលដៅចំនួន៥០”

    សហព័ន្ធស្រូវអង្ករកម្ពុជា៖ “ក្នុងរយៈពេល២ខែ ដើមឆ្នាំ២០២៤ កម្ពុជាបាននាំចេញអង្ករបានចំនួន ៩០១៥៣ តោន ទៅកាន់គោលដៅចំនួន៥០”

    គោលដៅទាំង៥០នោះ រួមមានទៅកាន់បណ្តាប្រទេសនៅក្នុងសហគមន៍អឺរ៉ុប ប្រទេសក្នុងអាស៊ាន ប្រទេសចិនរួមទាំងហុងកុង និងម៉ាកាវ និងទៅកាន់គោលដៅ១៣ផ្សេងទៀតអាហ្វ្រិក មជ្ឈឹមបូព៌ា អាមេរិក កាណាដា អូស្ត្រាលី ញ៉ូហ្សេឡេន។ល។ ចំពោះប្រភេទអង្ករបាននាំចេញអង្ករក្រអូបចំនួន ៨៤.៧២% ប្រភេទអង្ករសធម្មតា ១១.៥៣% អង្ករចំហ៊ុយ ២.១៧ % និង អង្ករសរីរាង្គចំនួន ១.៧០%។ #ams1minute

  • ភូមិ២៣ សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុងឧទ្យានជាតិសមុទ្រកោះរ៉ុង ខេត្តព្រះសីហនុ កម្ពុជាមាតុភូមិខ្ញុំ

    ភូមិ២៣ សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុងឧទ្យានជាតិសមុទ្រកោះរ៉ុង ខេត្តព្រះសីហនុ កម្ពុជាមាតុភូមិខ្ញុំ

    🎥 MLMUPC #ams1minute