Category: One-Minute

  • ក្រុមហ៊ុនអាកាសចរណ៍យក្សអាល្លឺម៉ង់ Lufthansa កើនឡើងប្រាក់ចំណេញទ្វេដងក្នុងឆ្នាំ ២០២៣

    ក្រុមហ៊ុនអាកាសចរណ៍យក្សអាល្លឺម៉ង់ Lufthansa កើនឡើងប្រាក់ចំណេញទ្វេដងក្នុងឆ្នាំ ២០២៣

    ប៊ែរឡាំង៖ ក្រុមហ៊ុនអាកាសចរណ៍ Lufthansa របស់ប្រទេសអាល្លឺម៉ង់ ក្នុងថ្ងៃព្រហស្បតិ៍ បានរាយការណ៍ពីការកើនឡើងប្រាក់ចំណេញរបស់ខ្លួន ច្រើនជាងទ្វេភាគីក្នុងឆ្នាំ២០២៣ បន្ទាប់ពីវិស័យអាកាសចរណ៍ស្ទុះងើបឡើងវិញ ពីវិបត្តិកូវីដ១៩។ ក្រុមហ៊ុនអាកាសចរណ៍យក្សអាល្លឺម៉ង់នេះនិយាយថា ប្រាក់ចំណេញសុទ្ធរបស់ខ្លួនមានចំនួន ១.៦៧ពាន់លានអឺរ៉ូ ឬប្រហែល១.៨២ពាន់លានដុល្លារ កើនឡើងច្រើនជាងទ្វេដង បើធៀបនឹងឆ្នាំ២០២២ ដែលមានត្រឹមតែ ៧៩១លានអឺរ៉ូ ឬប្រហែល៨៦១លានដុល្លារ។ នាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ Lufthansa លោក Carsten Spohr បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ផ្នែករហិរញ្ញវត្ថុរបស់ Lufthansa បានចាប់ផ្តើមមានភាពរឹងមាំឡើងវិញ។ តួយ៉ាង ឆ្នាំ២០២៣ គឺជាឆ្នាំមួយក្នុងចំណោមបណ្តាឆ្នាំដ៏ល្អបំផុតទាំងបីនៅក្នុងប្រវត្តិសាស្រ្តរបស់ Lufthansa។ ប្រាក់ចំណូលរបស់ Lufthansa កើនឡើង ១៥ភាគរយ ដល់ទឹកប្រាក់ជាង ៣៥ពាន់លានអឺរ៉ូ ឬប្រហែល ៣៨ពាន់លានដុល្លារ ខណៈដែលអ្នកដំណើរសរុបចំនួន ១២៣លាននាក់ បានជ្រើសរើសសេវាកម្មហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍យក្សអាល្លឺម៉ង់មួយនេះ កើនឡើង ២០ភាគរយកាលពីឆ្នាំមុន បើទោះបីជានៅតែទាបជាងកម្រិតកំណត់ត្រា មុនផ្ទុះជំងឺរាតត្បាតក៏ដោយ។ សម្រាប់ទស្សនវិស័យរបស់ខ្លួនក្នុងឆ្នាំ២០២៤ ក្រុមហ៊ុនអាកាសចរណ៍យក្សអាល្លឺម៉ង់មួយនេះរំពឹងថា ការលក់សំបុត្រយន្តហោះនឹងកើនឡើងខ្លាំង ហើយប្រាក់ចំណេញប្រតិបត្តិការរបស់ខ្លួន នឹងស្ថិតនៅកម្រិតដូចគ្នាទៅនឹងឆ្នាំ២០២៣៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម…

  • ក្រុមហ៊ូទីបាញ់មីស៊ីលកម្ទេចកប៉ាល់ពាណិជ្ជកម្ម បណ្តាលឱ្យនាវិកហ្វីលីពីន ២នាក់ស្លាប់

    ក្រុមហ៊ូទីបាញ់មីស៊ីលកម្ទេចកប៉ាល់ពាណិជ្ជកម្ម បណ្តាលឱ្យនាវិកហ្វីលីពីន ២នាក់ស្លាប់

    ម៉ានីល ៖ រដ្ឋាភិបាលហ្វីលីពីន ក្នុងថ្ងៃព្រហស្បតិ៍ ប្រកាសថា សមាជិកនាវិកហ្វីលីពីន២នាក់ ក្នុងចំណោមនាវិកចំនួន៣នាក់ត្រូវបាត់បង់ជីវិត បន្ទាប់ពីការវាយប្រហារដោយមីស៊ីលរបស់ក្រុមឧទ្ទាមហ៊ូទី ទៅលើកប៉ាល់ពាណិជ្ជកម្ម True Confidence នៅឈូងសមុទ្រ Aden កាលពីថ្ងៃពុធសប្តាហ៍នេះ។ នេះគឺជាលើកដំបូងហើយ ដែលការវាយប្រហាររបស់ក្រុមហ៊ូទី នៅប្រទេសយេម៉ែន បណ្តាលឲ្យមាននាវិកស្លាប់ និងរងរបួស ចាប់តាំងពីខ្លួនធ្វើសកម្មភាពប្រឆាំងកប៉ាល់ពាណិជ្ជកម្មក្នុងដែនទឹកអន្តរជាតិ។ អ្នកនាំពាក្យក្រុមហ៊ូទី លោក Yahya Saree បានបង្ហោះសារនៅលើបណ្តាញសង្គមថា កប៉ាល់ពាណិជ្ជកម្មនេះ ពិតជាត្រូវវាយប្រហារដោយមីស៊ីលមែន បន្ទាប់ពីក្រុមនាវិកទាំងនោះ មិនអើពើនឹងសារព្រមានរបស់ក្រុមឧទ្ទាម។ ទន្ទឹមគ្នា ទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក (Centcom) បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា កប៉ាល់ពាណិជ្ជកម្ម True Confidence ដែលដោតទង់ជាតិ Barbados ពិតជាបានរងការវាយប្រហារដោយមីស៊ីលប្រឆាំងនាវាមែន ហើយក្រៅពីនាវិក៣នាក់ដែលស្លាប់ ក៏មាននាវិក៤នាក់ទៀតរងរបួសផងដែរ ក្នុងនោះមាន៣នាក់ត្រូវរបួសធ្ងន់។ ប្រភពបានឱ្យដឹងថា កប៉ាល់នេះ មាននាវិកសរុប២០នាក់ ក្នុងនោះមានជនជាតិឥណ្ឌាម្នាក់ វៀតណាម៤នាក់ និងជនជាតិហ្វីលីពីនចំនួន១៥នាក់ ហើយមានឆ្មាំប្រដាប់អាវុធ៣នាក់ ដោយ២នាក់ជាជនជាតិស្រីលង្កា និងម្នាក់ជាជនជាតិនេប៉ាល់។ គិតមកទល់ពេលនេះ ហ្វីលីពីនបាននឹងកំពុងស្វែងរកមធ្យោបាយរំដោះពលរដ្ឋខ្លួនចំនួន១៧នាក់ ដែលត្រូវចាប់ជាចំណាប់ខ្មាំងដោយក្រុមហ៊ូទីកាលពីខែវិច្ឆិកា បន្ទាប់ពីក្រុមឧទ្ទាមនៅយេម៉ែននេះ…

  • បទ ដែនដីខ្មែរ – ព្រះនិពន្ធ៖ សម្ដេចព្រះមហាសុមេធាធិបតី ជួន ណាត ជោតញ្ញាណោ

    បទ ដែនដីខ្មែរ – ព្រះនិពន្ធ៖ សម្ដេចព្រះមហាសុមេធាធិបតី ជួន ណាត ជោតញ្ញាណោ

    📷 Royal du Cambodge #ams1minute

  • សារព័ត៌មាន មានសារៈសំខាន់ណាស់សម្រាប់សន្ដិភាព និងការអភិវឌ្ឍរបស់ប្រទេសជាតិ

    សារព័ត៌មាន មានសារៈសំខាន់ណាស់សម្រាប់សន្ដិភាព និងការអភិវឌ្ឍរបស់ប្រទេសជាតិ

    🎥 Gazette ប្រជាជន #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៧ មីនា ២០២៤

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៧ មីនា ២០២៤

    ១. ក្នុងរយៈពេល ១០ឆ្នាំខាងមុខ កម្ពុជាគ្រោងនឹងសាង់ផ្លូវល្បឿនលឿនចំនួន ៩គម្រោង ក្រោមទំហំទឹកប្រាក់ជាង ៧ពាន់លានដុល្លារ – AMS Economy ២. ការកែច្នៃដំណាំល្ពៅនៅកម្ពុជា ទៅជាផលិតផលសម្រេចតាមរយៈសិប្បកម្មក្នុងស្រុកបានបង្ហាញខ្លួនជាបណ្តើរៗ – AMS Economy ៣. ខែមករា ឆ្នាំ២០២៤ កំណើនសេដ្ឋកិច្ចសកល បានជួយឱ្យកម្ពុជារកចំណូលពីការនាំចេញផលិតផលគ្រឿងសង្ហារិម និងផលិតផលក្នុងបន្ទប់គេង មានទំហំជិត ៦០លានដុល្លារ កើនជាង ៦០% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ – ភ្នំពេញបុស្តិ៍ ៤. អូស្ត្រាលី គ្រោងផ្ដល់ទិដ្ឋាការរយៈពេល ១០ឆ្នាំសម្រាប់ភ្ញៀវទេសចរមកពីបណ្ដាប្រទេសអាស៊ាន – AFP ៥. សេដ្ឋកិច្ចរបស់ប្រទេសថៃរំពឹងនឹងកើនឡើង ២,៨% ទៅ ៣,៣% នៅឆ្នាំ២០២៤ នេះ – CNA #ams1minute

  • សម្តេចធិបតី និងលោកជំទាវ អញ្ចើញចូលរួមពិធី ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៦ ឆ្នាំ២០២៤ និងពិធីសំណេះសំណាលជាមួយសិល្បករ សិល្បការិនី ទូទាំងប្រទេសលើកទី៥

    សម្តេចធិបតី និងលោកជំទាវ អញ្ចើញចូលរួមពិធី ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៦ ឆ្នាំ២០២៤ និងពិធីសំណេះសំណាលជាមួយសិល្បករ សិល្បការិនី ទូទាំងប្រទេសលើកទី៥

    ទិវាវប្បធម៌ជាតិ រៀបចំឡើងដើម្បីរំលឹកដល់គុណូបការៈបុព្វបុរសខ្មែរគ្រប់ជំនាន់ដែលបានពលីទាំងកម្លាំងកាយ កម្លាំងចិត្ត កម្លាំងបញ្ញា និងអាយុជីវិត ក្នុងការបង្កើត ថែរក្សា និងការពារសម្បត្តិវប្បធម៌ដ៏សម្បូរបែប និងមានតម្លៃមិនអាចកាត់ថ្លៃបានដែលបន្សល់ទុកមកដល់កូនចៅជំនាន់ក្រោយ។ រាជរដ្ឋាភិបាលបានកំណត់យ៉ាងច្បាស់ថា វប្បធម៌ គឺជាព្រលឹងជាតិ ជាអត្តសញ្ញាណជាតិ ជាប្រភពមិនចេះរីងស្ងួតសម្រាប់ជាមូលដ្ឋានគ្រឹះក្នុងការពង្រឹងស្មារតីនៃការស្រឡាញ់ចំពោះជាតិមាតុភូមិ ពង្រឹងសាមគ្គីភាពផ្ទៃក្នុង ជំរុញការទទួលស្គាល់ របស់ពិភពលោកលើវប្បធម៌ អរិយធម៌ ដ៏ចំណាស់របស់ជាតិ និងជាប្រភពនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គមដោយចីរភាព។ រាជធានីភ្នំពេញ រសៀលថ្ងៃព្រហស្បតិ៍ ទី៧ មីនា ២០២៤ #ams1minute

  • សារមន្ទីរជាតិ កម្ពុជាមាតុភូមិខ្ញុំ

    សារមន្ទីរជាតិ កម្ពុជាមាតុភូមិខ្ញុំ

    🎥 ApsaraFM97 #ams1minute

  • របាយការណ៍នៅថ្ងៃទី៦ មីនា

    របាយការណ៍នៅថ្ងៃទី៦ មីនា

    ១. គ្រោះថ្នាក់ចរាចរណ៍ ៦ករណី ស្លាប់ ៤នាក់ និងរបួសធ្ងន់ស្រាល ៤នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ៩ករណី ឃាត់ខ្លួនជនសង្ស័យ ១២នាក់។ ៣. គ្រឿងញៀន ២១ករណី ឃាត់ខ្លួនជនសង្ស័យ ៤១នាក់។ ៤. កូវីដ ករណីថ្មី ១នាក់ អ្នកជាសះស្បើយ ២នាក់ និងគ្មានអ្នកស្លាប់។ ចេញផ្សាយ ថ្ងៃទី៧ មីនា ២០២៤ #ams1minute

  • តម្រូវការកម្លាំងពលកម្មក្នុងវិស័យសំខាន់ៗចំនួនបី មានដូចជា៖

    តម្រូវការកម្លាំងពលកម្មក្នុងវិស័យសំខាន់ៗចំនួនបី មានដូចជា៖

    ១. វិស័យឧស្សាហកម្ម ចំនួន ១៩ ៧៧១ កន្លែង ២. វិស័យកសិកម្ម ចំនួន ១០ ៨៨៦ កន្លែង ៣. វិស័យសេវាកម្ម ចំនួន ៤ ០៥៦ កន្លែង #ams1minute

  • ប្រាសាទអង្គរវត្ត កសាងឡើងនៅស.វ.ទី១២ ក្នុងរជ្ជកាលព្រះបាទសូរ្យវម៌្មទី២ក្រុងសៀមរាប ខេត្តសៀមរាប កម្ពុជាមាតុភូមិខ្ញុំ

    ប្រាសាទអង្គរវត្ត កសាងឡើងនៅស.វ.ទី១២ ក្នុងរជ្ជកាលព្រះបាទសូរ្យវម៌្មទី២ក្រុងសៀមរាប ខេត្តសៀមរាប កម្ពុជាមាតុភូមិខ្ញុំ

    🎥 AMS Influencer #ams1minute