Category: One-Minute

  • កម្ពុជា-វៀតណាម ឯកភាពបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ វិស័យទេសចរណ៍ និងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ

    កម្ពុជា-វៀតណាម ឯកភាពបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ វិស័យទេសចរណ៍ និងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ

    ក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការការងារត្រីភាគី CLV ថ្នាក់ដឹកនាំទាំងពីរ គូសបញ្ជាក់ថា នៅថ្ងៃខាងមុខ នឹងមានការរៀបចំកិច្ចប្រជុំកំពូល CLV លើកទី១២ ហើយបានលើកទឹកចិត្តឱ្យក្រសួង ស្ថាប័នមួយចំនួនដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការគ្នាក្នុងក្របខ័ណ្ឌ CLV បន្ថែមទៀត។ #ams1minute

  • សហរដ្ឋអាមេរិកទម្លាក់ជំនួយបន្ថែមពីលើអាកាសចូលតំបន់ហ្គាហ្សា

    សហរដ្ឋអាមេរិកទម្លាក់ជំនួយបន្ថែមពីលើអាកាសចូលតំបន់ហ្គាហ្សា

    វ៉ាស៊ីនតោន៖ យោធាអាមេរិកនិយាយថា យន្តហោះដឹកទំនិញអាមេរិក ក្នុងថ្ងៃអង្គារ បានទម្លាក់ស្បៀងអាហារជាង ៣៦,៨០០កញ្ចប់ ចូលទៅកាន់តំបន់ហ្គាហ្សា នៅក្នុងប្រតិបត្តិការរួមគ្នាជាមួយប្រទេសហ្ស៊កដានី។ ទីបញ្ជាការកណ្តាលអាមេរិក និងកងទ័ពអាកាសហ៊្សកដានី បានទម្លាក់ជំនួយមនុស្សធម៌ពីលើអាកាសចូលទៅកាន់ភាគខាងជើងតំបន់ហ្គាហ្សា នៅថ្ងៃទី៥ ខែមីនានេះ នៅម៉ោង២និង៣០នាទីរសៀល (ម៉ោងក្នុងតំបន់) ដើម្បីផ្តល់ជំនួយចាំបាច់បន្ទាន់ដល់ជនស៊ីវិល ដែលរងផលប៉ះពាល់ដោយជម្លោះដែលកំពុងបន្ត។ ទីបញ្ជាការកណ្តាលអាមេរិក ហៅកាត់ថា CENTCOM បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា យន្តហោះ C-130s របស់អាមេរិកបានទម្លាក់ស្បៀងអាហាសជាង ៣៦,៨០០កញ្ចប់ចូលទៅកាន់ភាគខាងជើងតំបន់ហ្គាហ្សា ដែលជាតំបន់ជនស៊ីវិលកំពុងត្រូវការជំនួយយ៉ាងខ្លាំង ហើយថា នឹងបន្តបេសកកម្មផ្តល់ជំនួយនេះបន្ថែមទៀត។ ការទម្លាក់ជំនួយពីលើអាកាស ដោយសហរដ្ឋអាមេរិក និងប្រទេសផ្សេងទៀត គឺសំដៅបំពេញការផ្តល់ជំនួយបន្ថែមនៅក្នុងតំបន់ហ្គាហ្សា ជាទីដែលអង្គការសហប្រជាជាតិបានព្រមានថា គ្រោះទុរ្ភិក្ស គឺ “ស្ទើរតែជៀសមិនរួច”។ គួរបញ្ជាក់ថា តំបន់ហ្គាហ្សាបានប្រឈមមុខនឹងការទម្លាក់គ្រាប់បែកឥតឈប់ឈរដោយអ៊ីស្រាអែល ចាប់តាំងពីក្រុមហាម៉ាស់វាយប្រហារឆ្លងព្រំដែនកាលពីថ្ងៃទី៧ ខែតុលា ដែលបានបណ្តាលឱ្យមនុស្សប្រហែល ១,១៦០នាក់បានស្លាប់ ភាគច្រើនជាជនស៊ីវិល នេះបើយោងតាមតួលេខផ្លូវការរបស់អ៊ីស្រាអែល។ ចំណែកការវាយលុកសងសឹករបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សា ដែលគ្រប់គ្រងដោយក្រុមហាម៉ាស់ បានសម្លាប់មនុស្សជាង ៣០,៦០០នាក់ ដែលភាគច្រើនជាស្ត្រី និងកុមារ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

  • ប្រមុខការទូតអាមេរិកជំរុញឱ្យហាម៉ាស់ទទួលយកបទឈប់បាញ់ជាបន្ទាន់

    ប្រមុខការទូតអាមេរិកជំរុញឱ្យហាម៉ាស់ទទួលយកបទឈប់បាញ់ជាបន្ទាន់

    វ៉ាស៊ីនតោន៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ក្នុងថ្ងៃអង្គារ បានអំពាវនាវឱ្យក្រុមហាម៉ាស់ទទួលយក “បទឈប់បាញ់ជាបន្ទាន់” ជាមួយអ៊ីស្រាអែល ខណៈដែលប្រតិភូក្រុមសកម្មប្រយុទ្ធនេះ បានជួបជាមួយអ្នកសម្រុះសម្រួលកាតា និងអេហ្ស៊ីប នៅរដ្ឋធានីទីក្រុងគែរ។ នៅក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីកាតា លោក Mohammed bin Abdulrahman Al-Thani ក្នុងទីក្រុងវ៉ាស៊ីនតោន លោក Blinken បានបញ្ជាក់ថា យើងមានឱកាសមួយសម្រាប់បទឈប់បាញ់ជាបន្ទាន់ ដែលអាចនាំចំណាប់ខ្មាំងមកផ្ទះវិញ, ដែលអាចបង្កើនជំនួយមនុស្សធម៌ដល់ប៉ាឡេស្ទីន ហើយក៏អាចកំណត់លក្ខខណ្ឌសម្រាប់ដំណោះស្រាយបទឈប់បាញ់យូរអង្វែង។ ប៉ុន្តែលោកថា បញ្ហានេះគឺស្ថិតលើក្រុមហាម៉ាស់ ដែលជាអ្នកសម្រេចចិត្ត ថាតើពួកគេបានត្រៀមខ្លួនរួចរាល់ ដើម្បីចូលរួមបទឈប់បាញ់នោះឬអត់។ បន្ថែមលើនេះ លោក Blinken ក៏បានអំពាវនាវដល់អ៊ីស្រាអែល ឱ្យបើកផ្លូវនាំយកជំនួយមនុស្សធម៌បន្ថែមទៀត ចូលទៅក្នុងតំបន់ហ្គាហ្សា ដែលរងការវាយប្រហារដោយសង្រ្គាម និងការព្រមានពីការកើនឡើងភាពអត់ឃ្លាន។ រីឯលោក Al-Thani ដែលជាអ្នកសម្រុះសម្រួលសំខាន់លើកិច្ចព្រមព្រៀងនេះ សន្យាថា នឹងតស៊ូដើម្បីប្រាកដថា បទឈប់បាញ់នឹងកើតឡើង។ នាយករដ្ឋមន្រ្តីកាតារូបនេះបន្ថែមថា យើងចង់នាំមកនូវសន្តិភាព… យើងចង់ឃើញការបញ្ចប់ភាពរងទុក្ខវេទនាផ្នែកមនុស្សធម៌ ជាពិសេសយើងចង់ឃើញចំណាប់ខ្មាំងវិលត្រឡប់ទៅជួបជុំជាមួយក្រុមគ្រួសាររបស់ពួកគេវិញ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

  • រាជរដ្ឋាភិបាល បានដាក់ចេញនូវវិធានការចាំបាច់បន្លែមទៀត ដើម្បីគាំទ្រជំរុញលើកទឹកចិត្ដ

    រាជរដ្ឋាភិបាល បានដាក់ចេញនូវវិធានការចាំបាច់បន្លែមទៀត ដើម្បីគាំទ្រជំរុញលើកទឹកចិត្ដ

    ក្នុងការទាក់ទាញការវិនិយោគ និងការអភិវឌ្ឍឧស្សាហកម្ម នៅក្នុងខេត្ដព្រះសីហនុ 🎥 Gazette ប្រជាជន #ams1minute

  • ប្រព័ន្ធហ្វេសប៊ុកកំពុងមានបញ្ហា សូមរង់ចាំសិន! មិនមានបញ្ហាចំពោះគណនីរបស់លោកអ្នកទេ 🌿🌐

    ប្រព័ន្ធហ្វេសប៊ុកកំពុងមានបញ្ហា សូមរង់ចាំសិន! មិនមានបញ្ហាចំពោះគណនីរបស់លោកអ្នកទេ 🌿🌐

    ប្រភព៖ @OUPNarith #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៥ មីនា ២០២៤

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៥ មីនា ២០២៤

    ១. កំពង់ផែទឹកជ្រៅស្តង់ដាអន្ដរជាតិខេត្តកំពតនឹងបើកដំណើរការនៅខែមិថុនា – AMS Economy ២. កម្ពុជាកំពុងដំណើរការឆ្ពោះទៅរកថាមពលស្អាត ខណៈចំនួនរថយន្តអគ្គិសនីដែលបានចុះបញ្ជី(EVs)នៅក្នុងប្រទេស កើនដល់ ១ ៣៣៥គ្រឿង – ខ្មែរថាមស៍ ៣. កម្ពុជា-ហ្វីលីពីន ឯកភាពគ្នាជំរុញការតភ្ជាប់ជើងហោះហើរបន្ថែម ជាពិសេសការតភ្ជាប់ទៅកាន់គោលដៅទេសចរណ៍ផ្សេងៗ – ថ្មីៗ ៤. អូស្ត្រាលីផ្ដល់កញ្ចប់ជំនួយជិត ៤២លានដុល្លារ ឲ្យអាស៊ាន ដើម្បីគាំទ្រដល់សន្តិសុខដែនសមុទ្រ – Al Jazeera ៥. បារាំងបានក្លាយជាប្រទេសដំបូងគេលើពិភពលោកដែលដាក់បញ្ចូលសិទ្ធិរំលូតកូន ពេញលេញទៅក្នុងរដ្ឋធម្មនុញ្ញរបស់ខ្លួន – AFP #ams1minute

  • នាយករដ្ឋមន្ត្រីអូស្ត្រាលី Anthony Albanese៖ “កម្ពុជាគឺជាប្រទេសមួយដ៏អស្ចារ្យ និងមានភាពរឹងមាំ ទោះបីជាឆ្លងកាត់នូវការលំបាកក្នុងរបបប្រល័យពូជសាសន៍ក៏ដោយ ក៏កម្ពុជានៅតែអស្ចារ្យ និងបន្តដំណើរទៅមុខទៀត”

    នាយករដ្ឋមន្ត្រីអូស្ត្រាលី Anthony Albanese៖ “កម្ពុជាគឺជាប្រទេសមួយដ៏អស្ចារ្យ និងមានភាពរឹងមាំ ទោះបីជាឆ្លងកាត់នូវការលំបាកក្នុងរបបប្រល័យពូជសាសន៍ក៏ដោយ ក៏កម្ពុជានៅតែអស្ចារ្យ និងបន្តដំណើរទៅមុខទៀត”

    សម្ដេចធិបតី៖ “កម្ពុជាសូមថ្លែងអំណរគុណដល់ប្រជាជន និងរដ្ឋាភិបាលអូស្រ្តាលី ដែលបានជួយគាំទ្រដល់កម្ពុជា ពិសេសនៅក្នុងអំឡុងពេលនៃការស្វែងរកសន្តិភាពជូនកម្ពុជានៅក្នុងទសវត្សរ៍ឆ្នាំ១៩៩០”។ ក្នុងក្របខ័ណ្ឌនៃការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ សម្តេចធិបតី បានជម្រាបជូន ឯកឧត្តមនាយករដ្ឋមន្ត្រី អំពីវិស័យសំខាន់ៗសម្រាប់កិច្ចសហប្រតិបត្តិការ ដែលរួមមាន ដូចជា៖ វិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច ការអប់រំ និងការងារ និងផ្នែកការពារជាតិ ហើយក៏បានស្វាគមន៍ចំពោះការចុះកិច្ចព្រមព្រៀងស្តីពីសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស ដែលជាកត្តាជំរុញដល់វិស័យទេសចរណ៍រវាងប្រទេសទាំងពីរ ផងដែរ។ #ams1minute

  • កម្ពុជា-សិង្ហបុរី បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ ពាណិជ្ជកម្ម សេដ្ឋកិច្ច ការពារជាតិ និងសន្ដិសុខ សន្ដិសុខថាមពល និងទេសចរណ៍

    កម្ពុជា-សិង្ហបុរី បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ ពាណិជ្ជកម្ម សេដ្ឋកិច្ច ការពារជាតិ និងសន្ដិសុខ សន្ដិសុខថាមពល និងទេសចរណ៍

    ចំពោះវិស័យនយោបាយ ថ្នាក់ដឹកនាំទាំងពីរឯកភាពជំរុញឱ្យមានកិច្ចពិគ្រោះយោបល់នយោបាយលើកទី២ រវាងកម្ពុជា និងសិង្ហបុរី នៅពេលខាងមុខ ហើយក៏បានឯកភាពគ្នាទៅលើការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ ដែលរួមចំណែកដល់ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មតាមប្រព័ន្ធអិនធើណែត (Cybercrime) ល្បែងស៊ីសងអនឡាញច្បាប់នានា។ ពាក់ព័ន្ធនឹងវិស័យសន្តិសុខថាមពល សម្ដេចធិបតី ក៏បានជម្រាបជូននាយករដ្ឋមន្រ្តី សិង្ហបុរីថា នាឱកាសនៃជំនួបជាមួយនាយករដ្ឋមន្រ្តីម៉ាឡេស៊ី ថ្មីៗនេះ ភាគីម៉ាឡេស៊ី បានឯកភាព និងគាំទ្រលើការតភ្ជាប់ បណ្តាញអគ្គីសនីកប់ក្រោមបាតសមុទ្រ ដែលជាបណ្តាញសម្រាប់តភ្ជាប់អគ្គិសនីពីឡាវមកសិង្ហបុរី កាត់តាមកម្ពុជា។ #ams1minute

  • ការប្រមូលផលអំបិលរបស់សហគមន៍ខេត្តកែប

    ការប្រមូលផលអំបិលរបស់សហគមន៍ខេត្តកែប

    🎥 Gazette ប្រជាជន #ams1minute

  • របាយការណ៍នៅថ្ងៃទី៤ មីនា

    របាយការណ៍នៅថ្ងៃទី៤ មីនា

    ១. គ្រោះថ្នាក់ចរាចរណ៍ ១០ករណី ស្លាប់ ២នាក់ និងរបួសធ្ងន់ស្រាល ១៣នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ៨ករណី ឃាត់ខ្លួនជនសង្ស័យ ២នាក់។ ៣. គ្រឿងញៀន ២៩ករណី ឃាត់ខ្លួនជនសង្ស័យ ៧០នាក់។ ៤. កូវីដ គ្មានករណីថ្មី គ្មានអ្នកជាសះស្បើយ និងគ្មានអ្នកស្លាប់។ ចេញផ្សាយ ថ្ងៃទី៥ មីនា ២០២៤ #ams1minute