Category: One-Minute

  • គណបក្សប្រជាជនកម្ពុជា ប្រកាសជាឱឡារិកគោរព និងទទួលយកលទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា

    គណបក្សប្រជាជនកម្ពុជា ប្រកាសជាឱឡារិកគោរព និងទទួលយកលទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា

    នីតិកាលទី៥ ហើយចាត់ទុកលទ្ធផលនៃការបោះឆ្នោតនេះ ពិតជាបានឆ្លុះបញ្ចាំងទាំងស្រុងនូវឆន្ទៈដ៏ថ្លៃថ្លា និងមោះមុតរបស់ប្រជាជនកម្ពុជានៅទូទាំងប្រទេសក្នុងការថែរក្សាសន្តិភាព និងបន្តជំរុញការ អភិវឌ្ឍសេដ្ឋកិច្ច សង្គម ដើម្បីលើកស្ទួយជីវភាពរបស់ខ្លួន។ #ams1minute

  • លទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥៖ គណបក្សប្រជាជនកម្ពុជា

    លទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥៖ គណបក្សប្រជាជនកម្ពុជា

    ទទួលបាន៥៥អាសនៈ និងគណបក្សឆន្ទៈខ្មែរទទួលបាន៣អាសនៈ។ ដោយឡែក គណបក្សហ្វ៊ុនស៊ិនប៉ិច និងគណបក្សកម្លាំងជាតិ ដែលចូលរួមប្រកួតប្រជែងដែរនោះ មិនទទួលបានអាសនៈនោះទេ។ ព្រឹទ្ធសភា នីតិកាលទី៥ មានសមាជិក៦២រូប ក្នុងនោះមាន២រូប ត្រូវបានតែងតាំងដោយព្រះមហាក្សត្រ ២រូប ត្រូវបានបោះឆ្នោតជ្រើសតាំងដោយរដ្ឋសភា តាមមតិភាគច្រើន និង៥៨រូប ត្រូវបានជ្រើសតាំងតាមរយៈការបោះឆ្នោតអសកល ដោយអង្គបោះឆ្នោត ជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ និងសមាជិករដ្ឋសភាក្នុងតំណែង។ #ams1minute

  • ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំឱកាសការងារក្នុងស្រុកចំនួន ៣៤ ៧១៣ កន្លែង

    ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំឱកាសការងារក្នុងស្រុកចំនួន ៣៤ ៧១៣ កន្លែង

    ក្នុងវិស័យសំខាន់ៗចំនួនបី ក្នុងរាជធានី-ខេត្តចំនួន ១០ សម្រាប់សាធារណជនងាយស្រួលជ្រើសរើសចូលបម្រើការងារ តាមជំនាញដែលខ្លួនមាន។ #ams1minute

  • ក្រុមហ៊ុន SPC បង្ហាញបំណងវិនិយោគលើឧស្សាហកម្មចំណីអាហារនៅកម្ពុជា

    ក្រុមហ៊ុន SPC បង្ហាញបំណងវិនិយោគលើឧស្សាហកម្មចំណីអាហារនៅកម្ពុជា

    សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍ និងបានគូសបញ្ជាក់អំពីភាពទាក់ទាញនៃបរិស្ថានវិនិយោគដែលមានភាពប្រាកដនិយម អនុគ្រោះ និងបត់បែន ដែលរាជរដ្ឋាភិបាលបានដាក់ចេញ គោលនយោបាយ ច្បាប់ស្តីពីវិនិយោគ និងការលើកទឹកចិត្តនានា សម្រាប់វិនិយោគិន និងធុរជន ជាពិសេសលើវិស័យកសិកម្ម។ វិស័យកសិកម្មជាវិស័យអាទិភាពមួយ ហើយរាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្មរួមមានការប្រើប្រាស់នូវបច្ចេកវិទ្យាទំនើបៗ ការបង្កើតឱ្យមាននូវយន្តការក្នុងការគាំទ្រដល់ប្រជាកសិករ ការបង្កើតនូវសមាគមកសិករទំនើប ការលើកកម្ពស់នូវគុណភាពផលិតផល គោលនយោបាយគាំទ្រនិងលើកទឹកចិត្តដល់ការវិនិយោគលើវិស័យកសិកម្ម រួមមានការលើកលែងពន្ធលើដីកសិកម្ម ពន្ធនាំចូលសម្ភារកសិកម្ម និងពន្ធកសិផលកសិកម្ម ការធានានូវតម្លៃអគ្គិសនី ការកសាងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ប្រព័ន្ធធារាសាស្ត្រ ដែលជាកត្តាគន្លឹះជួយកាត់បន្ថយថ្លៃដើមផលិត ដើម្បីរក្សានូវភាពប្រកួតប្រជែងក្នុងទីផ្សារផងដែរ។ #ams1minute

  • ភ្នំខ្នងក្រពើ ឧទ្យានជាតិជួរភ្នំក្រវាញកណ្តាលទេសចរណ៍ផ្សារភ្ជាប់ទឹកដី កម្ពុជាមាតុភូមិខ្ញុំ

    ភ្នំខ្នងក្រពើ ឧទ្យានជាតិជួរភ្នំក្រវាញកណ្តាលទេសចរណ៍ផ្សារភ្ជាប់ទឹកដី កម្ពុជាមាតុភូមិខ្ញុំ

    🎥 AMS Influencer #ams1minute

  • ប្រទេសចំនួន ៤៣ ទាមទារឱ្យស៊ើបអង្កេតការស្លាប់របស់មេដឹកនាំបក្សប្រឆាំងនៅរុស្ស៊ី

    ប្រទេសចំនួន ៤៣ ទាមទារឱ្យស៊ើបអង្កេតការស្លាប់របស់មេដឹកនាំបក្សប្រឆាំងនៅរុស្ស៊ី

    ហ្ស៊ឺណែវ៖ ប្រទេសចំនួន ៤៣ ក្នុងថ្ងៃចន្ទ បានទាមទារឱ្យមានការស៊ើបអង្កេតឯករាជ្យជាអន្តរជាតិ ជុំវិញការស្លាប់របស់មេដឹកនាំបក្សប្រឆាំងរុស្ស៊ី លោក Alexei Navalny ហើយបាននិយាយថា ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន គឺជាអ្នកទទួលខុសត្រូវខ្ពស់បំផុតចំពោះរឿងនេះ។ សមាជិកសហភាពអឺរ៉ុប សហរដ្ឋអាមេរិក អង់គ្លេស អ៊ុយក្រែន អូស្ត្រាលី កាណាដា នូវែលសេឡង់ និងន័រវែស ស្ថិតក្នុងចំណោមប្រទេសដែលបញ្ចេញកំហឹងចំពោះការស្លាប់របស់លោក Navalny នៅក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប លោកស្រី Lotte Knudsen បានប្រាប់ស្ថាប័នសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ តាងនាមឱ្យប្រទេសចំនួន ៤៣ ថា ពួកយើងខឹងសម្បារជាខ្លាំង ចំពោះការស្លាប់របស់អ្នកនយោបាយបក្សប្រឆាំងរុស្ស៊ី លោក Navalny ដែលការទទួលខុសត្រូវចុងក្រោយនេះ គួរតែធ្លាក់លើលោកប្រធានាធិបតី ពូទីន និងអាជ្ញាធររុស្ស៊ី។ លោកស្រីបន្ថែមថា ការស្លាប់ដែលមិននឹកស្មានដល់ និងគួរឱ្យតក់ស្លុតរបស់លោក Navalny នៅតែជាសញ្ញាមួយផ្សេងទៀត នៃការបង្រ្កាបជាប្រព័ន្ធនៅក្នុងប្រទេសរុស្ស៊ី។ លោកស្រីបានសង្កត់ធ្ងន់ទៀតថា រុស្ស៊ីត្រូវតែអនុញ្ញាតឱ្យមានការស៊ើបអង្កេតឯករាជ្យជាអន្តរជាតិ និងតម្លាភាព ជុំវិញការស្លាប់របស់លោក Navalny។ សូមរម្លឹកថា លោក…

  • ប្រេសិតពិសេសអាមេរិក៖ ការទូតជាមធ្យោបាយតែមួយគត់ ដើម្បីបញ្ចប់សង្គ្រាមអ៊ីស្រាអែល-ក្រុមហាម៉ាស់

    ប្រេសិតពិសេសអាមេរិក៖ ការទូតជាមធ្យោបាយតែមួយគត់ ដើម្បីបញ្ចប់សង្គ្រាមអ៊ីស្រាអែល-ក្រុមហាម៉ាស់

    បេរូត៖ បេសកជនអាមេរិកមួយរូប ក្នុងថ្ងៃចន្ទនិយាយថា ដំណោះស្រាយការទូត គឺជាមធ្យោបាយតែមួយប៉ុណ្ណោះ ក្នុងការបញ្ចប់អរិភាពជិត៥ខែរវាងក្រុមហេសបូឡារបស់ប្រទេសលីបង់ និងអ៊ីស្រាអែល បន្ទាប់ពីការផ្ទុះសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស់នៅតំបន់ហ្គាហ្សា។ បេសកជនពិសេសអាមេរិក លោក Amos Hochstein ប្រាប់អ្នកយកព័ត៌មាននៅទីក្រុងបេរូត ប្រទេសលីបង់ថា ដំណោះស្រាយការទូត គឺជាមធ្យោបាយតែមួយគត់ ដើម្បីបញ្ចប់អរិភាពក្នុងពេលបច្ចុប្បន្ន និងសម្រេចបាននូវការរៀបចំសន្តិសុខ ដោយយុត្តិធម៌យូរអង្វែងរវាងលីបង់ និងអ៊ីស្រាអែល ខណៈដែលបទឈប់បាញ់បណ្តោះអាសន្នមិនគ្រប់គ្រាន់ទេ។ លោក Hochstein បានថ្លែងបែបនេះ បន្ទាប់ពីជួបជាមួយប្រធានសភាលីបង់ លោក Nabih Berri ដែលជាសម្ព័ន្ធមិត្តរបស់ក្រុមហេសបូឡា ហើយលោកក៏គ្រោងជួបពិភាក្សាជាមួយមន្ត្រីលីបង់ជាន់ខ្ពស់ផ្សេងទៀត រួមទាំងនាយករដ្ឋមន្ត្រីលីបង់ លោក Najib Mikati ដើម្បីជំរុញឱ្យបញ្ឈប់អំពើហិង្សានៅតាមព្រំដែនជាមួយអ៊ីស្រាអែលផងដែរ។ ដោយឡែក អនុប្រធានក្រុមហេសបូឡា លោក Naim Qassem នៅព្រឹកថ្ងៃចន្ទសប្តាហ៍នេះ បានអះអាងសាជាថ្មីថា ក្រុមខ្លួនកំពុងធ្វើសកម្មភាពគាំទ្រប្រជាជនហ្គាហ្សា និងក្រុមហាម៉ាស់ ហើយថា ការវាយប្រហាររបស់ខ្លួននឹងបញ្ឈប់ បើសិនអ៊ីស្រាអែលបញ្ចប់ការវាយលុកនៅតំបន់ហ្គាហ្សាដែរ។ ប៉ុន្តែរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Yoav Gallant និយាយថា អ៊ីស្រាអែលនឹងមិនឈប់សងសឹកក្រុមហេសបូឡាឡើយ បើទោះបីជាមានបទឈប់បាញ់នៅតំបន់ហ្គាហ្សា។…

  • យន្តការសម្រុះសម្រួលរបស់គណៈកម្មការសុរិយោដី ថ្នាក់រាជធានី ខេត្ត

    យន្តការសម្រុះសម្រួលរបស់គណៈកម្មការសុរិយោដី ថ្នាក់រាជធានី ខេត្ត
  • សេដ្ឋីនីអចលនទ្រព្យវៀតណាម ប្រឈមនឹងការប្រហារជីវិត 

    សេដ្ឋីនីអចលនទ្រព្យវៀតណាម ប្រឈមនឹងការប្រហារជីវិត 

    ថ្ងៃអង្គារនេះ តុលាការវៀតណាមគ្រោងនឹងចាប់ផ្តើមបើកសវនការកាត់ទោសអ្នកស្រី Truong My Lan ដែលគេស្គាល់ថា សេដ្ឋីនីអចលនទ្រព្យ ដ៏ល្បីឈ្មោះ។ លោកស្រី Truong My Lan អាចប្រឈមមុខនឹងការកាត់ទោសប្រហារជីវិត ជុំវិញករណីនេះ ហើយក៏ចំពេលដែលវៀតណាមកំពុងដាក់ចេញសមរភូមិក្តៅបង្ក្រាបអំពើពុករលួយលើផ្នែកជំនួញ នៅក្នុងប្រទេស។ លោកស្រី Truong My Lan និងមនុស្សមួយចំនួនទៀត បានយកប្រាក់កម្ចី ៤០ពាន់លានដុល្លារអាមេរិក ពីធនាគារពាណិជ្ជមួយ ហើយករណីនេះ ត្រូវបានចាត់ទុកជារឿងក្តីក្តាំងពុករលួយ កម្រិតខ្ពស់ខ្លាំងមួយ។ លោកស្រី Lan ត្រូវបានដឹងថា ជាម្ចាស់ក្រុមហ៊ុនអភិវឌ្ឍន៍អចនលទ្រព្យ Van Thinh Phat Holdings Group។ បើតាម AFP បានចេញផ្សាយថា លោកស្រី Lan ធ្លាប់ត្រូវគេលើកឡើងថា កន្លងមក បានគេងបន្លំលុយពីធនាគារ Saigon Commercial Bank (SCB) អស់ជាច្រើនឆ្នាំ និងបោកប្រាក់លុយពីអ្នកវិនិយោគផ្សេងៗទៀត នាំឲ្យមានមនុស្សរាប់រយនាក់ធ្វើបាតុកម្មដ៏កម្រនៅទីក្រុងហាណូយ និងទីក្រុងហូជីមិញ ទៀតផង៕ ប្រភពពី AFP…

  • ការសម្រួលនីតិវិធី និងការលើកទឹកចិត្ដដល់គម្រោងវិនិយោគពាក់ព័ន្ធ និងអគារជាប់គាំងនៅខេត្ដព្រះសីហនុ

    ការសម្រួលនីតិវិធី និងការលើកទឹកចិត្ដដល់គម្រោងវិនិយោគពាក់ព័ន្ធ និងអគារជាប់គាំងនៅខេត្ដព្រះសីហនុ

    🎥 Gazette ប្រជាជន #ams1minute