-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៤ មីនា ២០២៤

១. ចិន គ្រោងវិនិយោគ ១ពាន់លានដុល្លារលើបច្ចេកវិទ្យាវិស្វកម្មកៅស៊ូ និងសម្បកកង់រថយន្តនៅកម្ពុជា – AMS Economy ២. ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអង្គរអ៊ែរ ប្រកាសផ្លូវហោះហើរត្រង់ថ្មីរវាងទីក្រុងភ្នំពេញ និងរដ្ឋធានីញូវដែលី ឥណ្ឌា – ខ្មែរថាមស៍ ៣. ២ខែ ដើមឆ្នាំ២០២៤ កម្ពុជារកចំណូលបានជាង ១១លានដុល្លារពីការលក់សំបុត្រចូលអង្គរ កើនជាង ៥០% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ – ភ្នំពេញបុស្តិ៍ ៤. ថៃជិតសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយប្រទេសមិនមែនសមាជិកសហភាពអឺរ៉ុប – Bangkok post ៥. អាមេរិកទម្លាក់ស្បៀងអាហារជិត ៤ម៉ឺនមុខ ពីលើអាកាសជួយដល់ជនស៊ីវិលតំបន់កាហ្សា – AFP #ams1minute
-
កម្ពុជា-ហ្វីលីពីន ឯកភាពបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម ការពារជាតិ និងការតភ្ជាប់រវាងប្រទេសទាំងពីរ

ថ្នាក់ដឹកនាំទាំងពីរបានឯកភាពគ្នា ដើម្បីសម្របសម្រួល និងជំរុញការនាំចេញអង្ករពីកម្ពុជាទៅហ្វីលីពីន និងបានជំរុញបន្ថែមការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជនបន្ថែម ហើយបានឯកភាពគ្នា ដើម្បីសិក្សា និងជំរុញការតភ្ជាប់ជើងហោះហើរបន្ថែមទៀត និងការតភ្ជាប់ទៅកាន់គោលដៅទេសចរណ៍ផ្សេងៗ រវាងប្រទេសទាំងពីរឱ្យបានកាន់តែសម្បូរបែបផងដែរ។ #ams1minute
-
ក្រុមហ៊ុន Aegros និងក្រុមហ៊ុន Freshstart Logistics ដែល ជា បុត្រ សម្ព័ន របស់ ក្រុមហ៊ុន FreshStart គ្រោងពង្រីកការវិនិយោគលើវិស័យសុខាភិបាលបន្ថែមទៀតនៅកម្ពុជា

-
នាយកប្រតិបត្តិក្រុមហ៊ុន SunRice Group៖ “កម្ពុជាមានសក្ដានុពលលើវិស័យកសិកម្ម ដោយអង្ករកម្ពុជាមានកេរ្តិ៍ឈ្មោះល្បីល្បាញលើសកលលោក

-
ក្រុមហ៊ុន Enserv Holding Australia បង្ហាញបំណងវិនិយោគលើការកែច្នៃដំណាំស្ពៅ (Sorghum) នៅកម្ពុជា

ដែលក្រុមហ៊ុនមានសមត្ថភាពកែច្នៃដំណាំនេះទៅជាអង្ករមានកាឡូរីទាបតែមានប្រូតេអ៊ីនខ្ពស់ និងអាចកែច្នៃយកទៅប្រើប្រាស់ទៅជាជីវៈឧស្ម័ន្ម (Biogas)។ សម្តេចធិបតី៖ “គោលបំណងសំខាន់របស់រាជរដ្ឋាភិបាលកម្ពុជាគឺបង្កើននូវប្រាក់ចំណូលសម្រាប់ប្រជាពលរដ្ឋ ហើយបានដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជាបន្ថែមទៀត តាមរយៈការប្រើប្រាស់នូវបច្ចេកវិទ្យាទំនើបៗ ដើម្បីជួយជំរុញដល់វិស័យកសិកម្ម។ រាជរដ្ឋាភិបាលក៏បានយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍវិស័យថាមពលអគ្គិសនី ដូច្នេះការប្រេីប្រាស់បច្ចេកវិទ្យាទំនេីប និងថ្មីដេីម្បីផលិតថាមពលអគ្គិសនី គឺជាផ្នែកមួយស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍវិស័យថាមពល ដោយផ្ដោតទៅលើថាមពលស្អាត។ ដូច្នេះការអភិវឌ្ឍវិស័យថាមពលតាមរយៈការប្រើប្រាស់នូវបច្ចេកវិទ្យាថ្មីៗ និងទំនើប ដើម្បីបង្កើតថាមពលស្អាតនេះ គឺជាផ្នែកមួយនៃគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការធ្វើ បរិវត្តកម្មថាមពលនៅកម្ពុជា”។ #ams1minute
-
ស្រុកគីរីវង់ ខេត្តតាកែវ

-
របាយការណ៍នៅថ្ងៃទី៣ មីនា

-
អបអរសាទរ ទិវានយោបាយទឹក កសិកម្ម ខួបលើកទី២៥

-
កម្ពុជាជាប្រទេសមួយក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលទទួលបានជំនួយពីចិន ដោយគិតជាទំហំទឹកប្រាក់សរុបប្រមាណ ១៧,៧ពាន់លានដុល្លារ

ក្រៅពីនេះ ឥណ្ឌូណេស៊ី ទទួលបានជំនួយច្រើនជាងគេពីចិន ពោលគឺរហូតដល់ ៥៥,២ពាន់លានដុល្លារ ខណៈវៀតណាម ទទួលបាន ២៨,៩ពាន់លានដុល្លារ ហ្វីលីពីន ទទួលបាន ៨ពាន់លានដុល្លារ និងថៃទទួលបាន ៥,២ពាន់លានដុល្លារ។ ជំនួយទាំងនោះ ស្ថិតក្នុងទម្រង់ផ្សេងៗគ្នា រួមមានជាជំនួយហិរញ្ញវត្ថុ ការរួមចំណែកផ្នែកសេដ្ឋកិច្ច និងគំនិតផ្តួចផ្តើមក្នុងការសាងសង់ និងសម្បទានជាដើម – Aid Data via SeaSia.Stats #ams1minute
-
ខ្លោងទ្វារដីឆ្នាំង ខាងជើងក្រុងអង្គរធំក្រុងសៀមរាប ខេត្តសៀមរាប
