-
ម៉ារ៉ុកផ្តល់ជំនួយ ៤០តោនទៅហ្គាហ្សា ឆ្លងកាត់អ៊ីស្រាអែល

បរទេស៖ ប្រទេសម៉ារ៉ុក បានបញ្ជូនជំនួយមនុស្សធម៌ ចំនួន ៤០តោន សម្រាប់តំបន់ហ្គាហ្សា តាមរយៈអាកាសយានដ្ឋានរបស់អ៊ីស្រាអែល ដែលជាវិធីសាស្ត្រផ្តល់ជំនួយថ្មីមួយ សម្រាប់ជនស៊ីវិលប៉ាឡេស្ទីន។ ការធ្វើពិពិធកម្មផ្តល់ជំនួយជាស្បៀងអាហារ ទៅក្នុងទឹកដីហ្គាហ្សាដែលរងគ្រោះពីសង្គ្រាម បែបនេះ ត្រូវបានបញ្ជូនទៅដល់អាកាសយានដ្ឋាន Ben Gurion នៅជិតទីក្រុង Tel Aviv កាលពីថ្ងៃអង្គារ ហើយត្រូវបានបន្តផ្ទេរ ទៅអឌ្ឍចន្ទក្រហមប៉ាឡេស្ទីន នៅឯច្រក Kerem Shalom ភ្ជាប់រវាងអ៊ីស្រាអែល និងហ្គាហ្សា។ ក្រសួងការបរទេសម៉ារ៉ុកបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ម៉ារ៉ុកគឺជាប្រទេសដំបូងគេដែលដឹកជញ្ជូនជំនួយមនុស្សធម៌របស់ខ្លួន តាមរយៈផ្លូវគោកបែបនេះ ដែលមិនធ្លាប់មានពីមុនមក។ តាំងពីសង្រ្គាម ចាប់ផ្តើម នៅថ្ងៃទី ៧ ខែតុលាមក រថយន្តជំនួយ ជាទូទៅ បានចូល ទៅក្នុង Gaza Strip តាមរយៈច្រកតានតឹង នៅអេហ្ស៊ីប។ ក្រៅពីនេះ ក៏មានការទម្លាក់ជំនួយ តាមយន្តហោះរបស់អាមេរិក និងបណ្តាប្រទេសផ្សេងៗទៀត ព្រមទាំង ទើបតែមានការដឹកជញ្ជូនជំនួយ តាមនាវាពីប្លុកអឺរ៉ុប ទៀតផង នាពេលថ្មីៗនេះ។ ជាមួយគ្នានេះ កាលពីថ្ងៃអង្គារ…
-
វេជ្ជបណ្ឌិតកូរ៉េ ជិត ៥ពាន់នាក់ ត្រូវបានព្យួរអាជ្ញាប័ណ្ណ

អាជ្ញាធរកូរ៉េខាងត្បូងបានចាប់ផ្តើមវិធានការក្តៅ ដោយព្យួរអាជ្ញាប័ណ្ណវេជ្ជបណ្ឌិត ដែលធ្វើកូដកម្មមិនធ្វើការ ចំនួន៤៩០០នាក់ ជាជំហានបឋម។ ពួកគេអាចប្រឈមមុខនឹងការព្យួរអាជ្ញាប័ណ្ណ ៣ ខែ ហើយអាចពន្យារពេលដល់ មួយឆ្នាំ។ គួរបញ្ជាក់ថា នាប៉ុន្មានសប្តាហ៍នេះ វេជ្ជបណ្ឌិតវ័យក្មេងជិត ១២០០០នាក់ បានធ្វើកូដកម្ម មិនទៅធ្វើការ នៅក្នុងមន្ទីរពេទ្យ បើទោះបីជារងគំរាមកំហែងផ្លូវច្បាប់ក៏ដោយ។ ពួកគេមិនពេញចិត្តនឹងវិធានការរដ្ឋាភិបាលដែលចង់បង្កើនចំនួនអ្នករៀនពេទ្យកាន់តែច្រើន ហើយចោទថា ការកើនឡើងនេះ នឹងធ្វើឱ្យខូចគុណភាពសេវាកម្ម។ គួរបញ្ជាក់ថា កូដកម្ម មួយរយៈចុងក្រោយនេះ បាននាំឱ្យមានការលុបចោលការវះកាត់ និងមានការពន្យាពេលព្យាបាលនៅមន្ទីរពេទ្យធំៗ។ តែរដ្ឋាភិបាលថា មិនមានវិបត្តិថែទាំសុខភាពពេញលេញនោះទេ ហើយ ពេទ្យយោធា នឹងចាប់ផ្តើមទៅធ្វើការជំនួសពេទ្យស៊ីវិល ចាប់ពីថ្ងៃពុធនេះ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
-
ឥណ្ឌាបោះទុន១,២ពាន់លានដុល្លារក្នុងវិស័យ AI

ប្រទេសឥណ្ឌាគ្រោងនឹងវិនិយោគ ១,២ ពាន់លានដុល្លារ លើហេដ្ឋារចនាសម្ព័ន្ធបញ្ញាសិប្បនិមិត្ត (AI) ក្នុងចំណោមធុរកិច្ចកិច្ចឬ Startup រួមទាំងការផ្តល់កុំព្យូទ័រ និងជំនួញហិរញ្ញវត្ថុផងដែរ។ គម្រោងដ៏ធំ លើបច្ចេកវិទ្យា AI នេះត្រូវបានប្រកាស ស្របពេលដែលប្រទេសមានប្រជាជនច្រើនជាងគេលើពិភពលោកមួយនេះ ទាមទារឱ្យមានដំណោះស្រាយចំពោះវិស័យ AI ដែលកំពុងរីកចម្រើនខ្លាំង។ លោក Rajeev Chandrasekhar រដ្ឋមន្ត្រីក្រសួងអប់រំយុវជនឥណ្ឌាបាននិយាយថា ការវិនិយោគនេះនឹងជំរុញប្រព័ន្ធអេកូឡូស៊ី AI របស់ឥណ្ឌា និងកំណត់ការបង្កើតអនាគតនៃ AI សម្រាប់ឥណ្ឌា និងសម្រាប់ពិភពលោក។ ជុំវិញ AI នេះដែរ ក្រុមហ៊ុនមួយនៅឥណ្ឌា Reliance Industries គ្រោងនឹងដាក់ដំណើរការ គំរូភាសា chatbot ផ្ទាល់ខ្លួន នៅខែមីនានេះ៕ ប្រភពី AFP ប្រែសម្រួល៖ សារ៉ាត
-
ចាយពេលត្រឹម ៥ខែ អ៊ីស្រាអែល វាយប្រហារទីតាំងក្រុមហេសបូឡាហ៍ជាង ៤,៥០០កន្លែង

ហ្ស៊េរុយសាឡិម៖ កងទ័ពអ៊ីស្រាអែល ក្នុងថ្ងៃអង្គារ និយាយថា ខ្លួនបានវាយប្រហារលើគោលដៅរបស់ក្រុមហេសបូឡាហ៍ប្រហែល ៤,៥០០ទីតាំង នៅក្នុងប្រទេសលីបង់ និងស៊ីរី ក្នុងរយៈពេល៥ខែចុងក្រោយនេះ ដោយបានសម្លាប់យុទ្ធជនរបស់ក្រុមនេះប្រហែល ៣០០នាក់ និងរបួសជាង ៧៥០នាក់។ កងទ័ពអ៊ីស្រាអែលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា គោលដៅដែលអ៊ីស្រាអែលបើកការវាយប្រហារតាមផ្លូវអាកាស និងផ្លូវគោក រួមទាំងកន្លែងផ្ទុកគ្រឿងសព្វាវុធ និងរចនាសម្ព័ន្ធយោធា ក៏ដូចជាមជ្ឈមណ្ឌលបញ្ជាប្រតិបត្តិការ និងគ្រប់គ្រងរបស់ពួកហេសបូឡាហ៍។ យោធាអ៊ីស្រាអែលនិយាយថា មេបញ្ជាការជាន់ខ្ពស់ ៥នាក់ បានស្ថិតក្នុងចំណោមអ្នកដែលត្រូវបានសម្លាប់ ហើយកោសិកាភេរវកររាប់សិបនាក់ ដែលដឹកនាំ ឬបាញ់មីស៊ីលប្រឆាំងរថក្រោះ និងគ្រាប់រ៉ុក្កែតទៅលើអ៊ីស្រាអែល ក៏រងការវាយប្រហារផងដែរ។ ប្រតិបត្តិការប្រយុទ្ធនេះ ធ្វើឡើងក្នុងគោលបំណងឆ្លើយតបនឹងការវាយប្រហាររបស់ពួកហេសបូឡាហ៍ដែលមានអ៊ីរ៉ង់ជាខ្នងបង្អែក ទៅលើជនស៊ីវិល និងសហគមន៍នៅភាគខាងជើងអ៊ីស្រាអែល។ ចាប់តាំងពីផ្ទុះសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់កាលពីខែតុលា សម្ព័ន្ធមិត្តរបស់ហាម៉ាស់ គឺក្រុមហេសបូឡាហ៍ និងអ៊ីស្រាអែលបានវាយប្រហារគ្នាជារៀងរាល់ថ្ងៃនៅទូទាំងព្រំដែនភាគខាងត្បូងនៃប្រទេសលីបង់។ ចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមមក មនុស្សយ៉ាងហោចណាស់ ៣១៩នា ភាគច្រើនជាពួកយុទ្ធជនហេសបូឡាហ៍ និងជនស៊ីវិល ៥៤នាក់ទៀត ត្រូវបានសម្លាប់នៅក្នុងប្រទេសលីបង់ នេះបើយោងតាមចំនួនសរុបរបស់សារព័ត៌មាន AFP។ ចំណែកនៅអ៊ីស្រាអែលវិញ មានទាហាន ១០នាក់ និងជនស៊ីវិល ៧នាក់ក៏ត្រូវបានសម្លាប់ផងដែរ ខណៈដែលជម្លោះនេះ បានបង្ខំឱ្យប្រជាជនស្លូតត្រង់រាប់ម៉ឺននាក់ភៀសខ្លួនទាំងសងខាង៕ ប្រភព៖…
-
វេណេស៊ុយអេឡានាំចេញទៅសហរដ្ឋអាមេរិកកើន ៧៧០ភាគរយក្នុងឆ្នាំ ២០២៣

ការ៉ាកាស៖ ការនាំចេញរបស់វេណេស៊ុយអេឡាទៅកាន់សហរដ្ឋអាមេរិក ភាគច្រើនជាប្រេង បានកើនឡើងសរុប ៧៧០ភាគរយក្នុងឆ្នាំ ២០២៣ បើធៀបនឹងឆ្នាំមុន បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានបន្ធូរបន្ថយទណ្ឌកម្មមួយចំនួនលើទីក្រុងការ៉ាកាស នេះបើយោងតាមរបាយការណ៍របស់សភាពាណិជ្ជកម្ម ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារ។ យោងតាមរបាយការណ៍របស់សភាពាណិជ្ជកម្ម និងឧស្សាហកម្មវ៉េណេស៊ុយអេឡា-អាមេរិក ដោយផ្អែកលើស្ថិតិពីការិយាល័យជំរឿនសហរដ្ឋអាមេរិក បានឱ្យដឹងថា ការនាំចេញរបស់វេណេស៊ុយអេឡាទៅកាន់សហរដ្ឋអាមេរិក បានកើនឡើង ៧៧០ភាគរយក្នុងឆ្នាំ២០២៣។ ការនាំចេញប្រេងមានចំនួន ៩០.៨៥ភាគរយនៃចំនួនសរុប។ រីឯការនាំចូលពីសហរដ្ឋអាមេរិកវិញ បានកើនឡើងជាង ១០ភាគរយ មានទឹកប្រាក់ ២.៥ពាន់លានដុល្លារ។ សភាពាណិជ្ជកម្មនិយាយថា ពាទំហំណិជ្ជកម្មរវាងប្រទេសទាំងពីរ បានកើនឡើងទ្វេដងក្នុងឆ្នាំ២០២៣ ដល់ទឹកប្រាក់ជាង ៦ពាន់លានដុល្លារ កើនឡើងជាង ១២៧ភាគរយ។ តួលេខនេះ ស្ថិតនៅឆ្ងាយពីកម្រិតខ្ពស់បំផុតរហូតដល់ ៣៨ពាន់លានដុល្លារ ដែលបានកត់ត្រាក្នុងឆ្នាំ២០០៨ នៅពេលដែលសហរដ្ឋអាមេរិក គឺជាអតិថិជនប្រេងឆៅកំពូលរបស់ប្រទេសអាមេរិកខាងត្បូងមួយនេះ។ សូមរម្លឹកថា កាលពីឆ្នាំមុន រដ្ឋាភិបាលរបស់ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ និងក្រុមប្រឆាំង បានយល់ព្រមរៀបចំការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅឆ្នាំ២០២៤ ដោយមានអ្នកសង្កេតការណ៍។ ចាប់តាំងពីពេលនោះមក ការបោះឆ្នោតគ្រោងធ្វើឡើងនៅថ្ងៃទី២៨ ខែកក្កដា។ កិច្ចព្រមព្រៀងនេះដែរ បានជំរុញឱ្យអាមេរិកបន្ធូរបន្ថយទណ្ឌកម្មប្រឆាំងនឹងប្រទេសដែលសម្បូរប្រេងមួយនេះ ដោយអនុញ្ញាតឱ្យក្រុមហ៊ុន Chevron ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក…
-
ហ៊ូទីប្តេជ្ញាបង្កើនការវាយប្រហារនៅសមុទ្រក្រហម សងសឹកដែលអាមេរិកវាយប្រហារខ្លួន

វ៉ាស៊ីនតោន៖ កងកម្លាំងអាមេរិកនិយាយថា ពួកគេបានបំផ្លាញនាវាក្រោមទឹកគ្មានមនុស្សបើក និងមីស៊ីលផ្លោងជិត ២០គ្រាប់ ក្នុងការវាយប្រហារជាបន្តបន្ទាប់ ប្រឆាំងនឹងពួកឧទ្ទាមហ៊ូទីរបស់យេម៉ែន ដែលបានគំរាមក្នុងថ្ងៃអង្គារថា នឹងបង្កើនការវាយប្រហារនៅសមុទ្រក្រហម ក្នុងអំឡុងពេលបុណ្យរ៉ាម៉ាដន។ ទីបញ្ជាការកណ្តាលអាមេរិក (CENTCOM) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការវាយប្រហារចុងក្រោយនេះ ធ្វើឡើងបន្ទាប់ពីក្រុមហ៊ូទីបានបាញ់មីស៊ីលពីរគ្រាប់សំដៅលើកប៉ាល់ពាណិជ្ជករ ដែលមានដោតទង់ជាតិលីបេរីយ៉ា ដែលជាកម្មសិទ្ធិរបស់សិង្ហបុរី Pinocchio។ ទីបញ្ជាការ CENTCOM បន្ថែមថា មីស៊ីលទាំងនោះមិនប៉ះពាល់ដល់កប៉ាល់ទេ ហើយក៏មិនមានការរាយការណ៍ពីមនុស្សរងរបួស ឬការខូចខាតដែរ។ ប៉ុន្មានម៉ោងក្រោយមក កងកម្លាំងអាមេរិកបានវាយប្រហារការពារខ្លួនចំនួន៦លើក ដោយបានបំផ្លាញនាវាក្រោមទឹកគ្មានមនុស្សបើក និងមីស៊ីលប្រឆាំងនាវាចំនួន ១៨គ្រាប់ នៅក្នុងតំបន់គ្រប់គ្រងដោយពួកហ៊ូទី។ ស្របពេលជាមួយគ្នានោះដែរ ក្រុមហ៊ូទីបានចេញមុខទទួលខុសត្រូវចំពោះការវាយប្រហារលើកប៉ាល់ Pinocchio នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីព្រឹកថ្ងៃអង្គារ ហើយថែមទាំងបានអះអាងពីភាពត្រឹមត្រូវ ក្នុងការវាយប្រហារដោយមីស៊ីលរបស់ខ្លួន និងថា ប្រតិបត្តិការយោធានឹងកើនឡើង ក្នុងអំឡុងខែបុណ្យរ៉ាម៉ាដន៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា
-
កម្ពុជាដាក់ទិសដៅក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសអ្នកមាន ក្នុងឆ្នាំ២០៥០

-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១២ មីនា ២០២៤

១. ទីផ្សារគ្រាប់ស្វាយចន្ទីកម្ពុជាបាននាំចេញទៅ ១១ប្រទេសសំខាន់ៗ ក្នុងនោះវៀតណាមជាទីផ្សារធំបំផុត បន្ទាប់មកមានថៃ ចិន ឥណ្ឌា និងជប៉ុន – ថ្មីៗ ២. គម្រោងវិនិយោគចំនួន៣៧ ក្រោមទុនវិនិយោគសរុបជិត ១២ពាន់លានដុល្លារ ត្រូវបានអនុម័តនៅក្នុងខែកុម្ភៈ – FN ៣. ទំហំពាណិជ្ជកម្មកម្ពុជា-អន្តរជាតិសម្រេចបានទឹកប្រាក់ជាង ៨ពាន់លានដុល្លារ កើនជិត ២០% – កម្ពុជាថ្មី ៤. ភាពតានតឹងនៅសមុទ្រក្រហម គំរាមកំហែងដល់សេដ្ឋកិច្ច អាស៊ី បណ្តាលឱ្យទំនិញឡើងថ្លៃ – AFP ៥. កប៉ាល់ជំនួយដំបូង ដឹកអាហារជិត ២០០តោនពីប្រទេសស៊ីប ទៅតំបន់ហ្គាហ្សា – BBC #ams1minute
-
ស្នងការសហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការភាពជាដៃគូអន្តរជាតិ ប្តេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងសហភាពអឺរ៉ុប-កម្ពុជា

ឱ្យបានកាន់តែរីកចម្រើនបន្ថែមទៀតលើវិស័យ៖ ពាណិជ្ជកម្ម និងវិនិយោគ ឧស្សាហកម្ម អប់រំនិងការបណ្តុះបណ្តាលវិជ្ជាជីវៈ និងវិស័យសុខាភិបាលផងដែរ។ ស្នងការសហភាពអឺរ៉ុប Jutta Urpilainen ក៏បានកត់សម្គាល់នៃការរីកចម្រើនលើគ្រប់វិស័យរបស់lកម្ពុជា ដែលធ្វើឱ្យកម្ពុជាអាចចាកចេញពីប្រទេសដែលមានការអភិវឌ្ឍតិចតួច ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប នៅឆ្នាំ២០១៥ និងឈានទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។ ពាក់ព័ន្ធនឹងការសម្រេចបាននូវការចាកចេញពីប្រទេសដែលមានការអភិវឌ្ឍតិចតួច (LDC Graduation) សម្តេចធិបតី ក៏បានសម្តែងនូវការអរគុណដល់ការចូលរួមចំណែកដ៏សំខាន់របស់សហភាពអឺរ៉ុប និងស្នើដល់សហភាពអឺរ៉ុបបន្តជួយគាំទ្រកម្ពុជាបន្ថែមទៀត។ #ams1minute
-
គម្រោងវិនិយោគចំនួន ៣៧ ដែលមានទុនវិនិយោគសរុបប្រមាណជិត ១,២ពាន់លានដុល្លារអាមេរិក ត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីខែកុម្ភៈ ២០២៤ កន្លងទៅនេះ
