-
ហូឡង់ផ្អាកនាំចេញគ្រឿងបន្លាស់យន្តហោះ F-35 ទៅឱ្យអ៊ីស្រាអែល

តុលាការក្នុងប្រទេសហូឡង់ នៅថ្ងៃចន្ទនេះ ចេញសេចក្តីសម្រេចបញ្ឈប់ការនាំចេញគ្រឿងបន្លាស់យន្តហោះចម្បាំង F-35 ទៅកាន់ប្រទេសអ៊ីស្រាអែល ក្រោយព្រួយបារម្ភថា គ្រឿងបន្លាស់ទាំងនោះ អាចត្រូវបានគេប្រើប្រាស់ ដើម្បីបំពានច្បាប់អន្តរជាតិនៅតំបន់ហ្គាហ្សា។ សាលាឧទ្ធរណ៍ទីក្រុងឡាអេ និងអង្គការសិទ្ធិមនុស្ស បានបញ្ជាក់ថា គ្រឿងបន្លាស់ទាំងនោះ បានរួមចំណែកដល់ការរំលោភច្បាប់អន្តរជាតិរបស់អ៊ីស្រាអែល នៅក្នុងសង្រ្គាមប្រឆាំងនឹងក្រុមហាម៉ាស។ ដូច្នេះតុលាការបានបញ្ជាឱ្យរដ្ឋ ត្រូវតែបញ្ឈប់ការនាំចេញគ្រឿងបន្លាស់យន្តហោះចម្បាំង F-35 ទៅកាន់អ៊ីស្រាអែលក្នុងរយៈពេល ៧ថ្ងៃ។ ចៅក្រមតុលាការក្រុងឡាអេ បានគូសបញ្ជាក់ថា មានហានិភ័យខ្លាំងណាស់ ជុំវិញការរំលោភបំពានច្បាប់មនុស្សធម៌ក្នុងសង្គ្រាមនៅតំបន់ហ្គាហ្សាស្ទ្រីប ជាមួយនឹងការប្រើប្រាស់យន្តហោះចម្បាំង F-35 របស់អ៊ីស្រាអែល។ គ្រឿងបន្លាស់យន្តហោះចម្បាំង F-35 ដែលគ្រប់គ្រងដោយសហរដ្ឋអាមេរិក ត្រូវបានរក្សាទុកនៅឃ្លាំងមួយក្នុងប្រទេសហូឡង់ ហើយបន្ទាប់មកបានដឹកជញ្ជូនទៅកាន់ដៃគូជាច្រើន រួមទាំងអ៊ីស្រាអែល តាមរយៈកិច្ចព្រមព្រៀងនាំចេញដែលមានស្រាប់។ ការហាមឃាត់របស់តុលាការក្នុងប្រទេសហូឡង់នាពេលនេះ ធ្វើឡើងចំពេលដែលអ៊ីស្រាអែល នៅថ្ងៃចន្ទនេះ បានបើកការវាយប្រហារទៅលើទីក្រុង Rafah ដែលប្រមូលផ្តុំដោយជនភៀសខ្លួនរស់នៅយ៉ាងច្រើន បណ្តាលឲ្យស្លាប់មនុស្សជាង ៥០នាក់ នេះបើតាមក្រសួងសុខាភិបាលហ្គាហ្សា គ្រប់គ្រងដោយពួកហាម៉ាស៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា
-
មូលនិធិប្រាសាទពិភពលោក បន្តគម្រោងជួសជុលជណ្តើរ និងជញ្ជាំងផ្នែកខាងត្បូង របស់ប្រាសាទភ្នំបាខែង ហើយគ្រោងបញ្ចប់នៅចុងឆ្នាំ២០២៧

ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានឱ្យដឹងថា៖តាមរយៈមូលនិធិ ប្រាសាទ ពិភពលោក(World Monument Fund) របស់សហរដ្ឋអាមេរិកដែលរួមកិច្ចសហប្រតិ បត្តិការ ជាមួយអាជ្ញាធរជាតិអប្សរានោះ កំពុងបន្តជួសជុលជណ្ដើរ និងជញ្ជាំងផ្នែកខាង ត្បូង របស់ប្រាសាទភ្នំបាខែងបន្ថែមទៀត បន្ទាប់ពីបានបញ្ចប់ការជួសជុលរចនាសម្ពន្ធជណ្តើរ និងជញ្ជាំងផ្នែកខាងកើត និងខាងជើងរួចរាល់មក។ ស្ថាបត្យករ និងជាអ្នកសម្របសម្រួលគម្រោងរបស់មូលនិធិប្រាសាទពិភពលោក អ្នកស្រី ជាម ផល្លី បានឱ្យដឹងថា ការជួសជុលរចនាសម្ពន្ធជណ្តើរ និងជញ្ជាំងផ្នែកខាងត្បូងរបស់ ប្រាសាទ ភ្នំ បាខែងនេះ សម្រេចបានចំនួន៥០ភាគរយហើយ ដែលគ្រោងនឹងបញ្ចប់នៅខែធ្នូ ឆ្នាំ២០២៧ខាងមុខ។ អ្នកស្រី ផល្លី ប្រាប់ឱ្យដឹងទៀតថា ប្រាសាទភ្នំបាខែង មិនខុសពីប្រាសាទដទៃទៀតទេ គឺរង ការ ខូចខាតដោយសារកត្តាអាយុកាល ឫសឈើដុះចាក់ អាកាសធាតុ និងទឹកហូរច្រោះ បណ្ដាល ឱ្យរចនាសម្ពន្ធប្រាសាទខូចខាត ទ្រេត និងរលំ។ ជណ្តើរខាងត្បូង និងជញ្ជាំង រួតផ្នែកខាងលិចនៅផ្នែកពាក់កណ្តាលពីរ៉ាមីតនៃប្រាសាទភ្នំបាខែង ក៏កំពុងតែក្រៀកថ្ម រលោះ និងហែកទាំងក្បាលជណ្តើរ កាំជណ្តើរ និងជញ្ជាំង។ ក្រុមបច្ចេកទេស…
-
រាជរដ្ឋាភិបាល នីតិកាលទី៧ បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ បញ្ចកោណទី៤

“ការអភិវឌ្ឍប្រកបដោយភាពធន់ ចីរភាព និងបរិយាបន្ន” ដែលមានគោលដៅយុទ្ធសាស្ត្រផ្តោតលើ ការអភិវឌ្ឍទេសចរណ៍ ដោយទាញយកប្រយោជន៍ឱ្យអស់សក្តានុពលពីបេតិកភណ្ឌវប្បធម៌ និងទេសចរណ៍ ប្រកបដោយចីរភាព។ សម្តេចធិបតី៖ “ខេត្តសៀមរាប ជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់មួយរបស់កម្ពុជា ដែលពោរពេញដោយសក្តានុពលទេសចរណ៍ ដែលបាន និងកំពុងយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាល ក្នុងការរៀបចំ និងអភិវឌ្ឍសម្បទាទេសចរណ៍សម្រួលដល់ការទស្សនាឱ្យកាន់តែល្អប្រសើរ និងសម្បូរបែប។ រាជរដ្ឋាភិបាល ក៏បានដាក់ចេញនូវយុទ្ធនាការ “ទស្សនាសៀមរាប ឆ្នាំ២០២៤ – Visit Siem Reap 2024” ដោយផ្តោតលើការផ្សព្វផ្សាយអំពីសក្តានុពលខេត្តសៀមរាប ដែលមានគោលដៅលើសពីការទស្សនាតែប្រាង្គប្រាសាទ។ ដើម្បីបន្ថែមសក្តានុពលដល់តំបន់រមណីយដ្ឋានអង្គរឱ្យកាន់តែមានភាពទាក់ទាញ អាជ្ញាធរជាតិអប្សរា បាន និងកំពុងរៀបចំនូវផ្លូវក្នុងព្រៃធម្មជាតិ ក្នុងសួនរុក្ខជាតិអង្គរ ដែលនឹងផ្តល់ភាពងាយស្រួលដល់អ្នកទេសចរ អាចធ្វើការដើរកម្សាន្តបែប Trekking និងស្វែងយល់អំពីជីវចម្រុះទៀតផង”។ #ams1minute
-
រុស្ស៊ីនាំចេញទៅអឺរ៉ុបធ្លាក់ចុះខ្លាំងក្នុងឆ្នាំ ២០២៣

មូស្គូ៖ ទីភ្នាក់ងារគយរបស់រុស្ស៊ី ក្នុងថ្ងៃចន្ទនេះ និយាយថា ការនាំចេញរបស់រុស្ស៊ីទៅកាន់អឺរ៉ុបបានធ្លាក់ចុះជាងពីរភាគបីក្នុងឆ្នាំ ២០២៣ ដោយសារសហភាពអឺរ៉ុបកាត់បន្ថយខ្លាំង លើការទិញប្រេង និងឧស្ម័នរបស់រុស្ស៊ី។ ការនាំចេញរបស់រុស្ស៊ីទៅកាន់អឺរ៉ុបបានធ្លាក់ចុះ ៦៨ភាគរយក្នុងឆ្នាំ ២០២៣ មានត្រឹមទឹកប្រាក់ ៨៤.៩ពាន់លានដុល្លារ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន Interfax ដកស្រង់សម្តីរបស់ទីភ្នាក់ងារគយសហព័ន្ធរុស្ស៊ី។ ចំណែកការនាំចេញរបស់រុស្ស៊ីទៅកាន់តំបន់អាស៊ី ជំនួសសហភាពអឺរ៉ុបដែលជាអតិថិជនថាមពលដ៏ធំរបស់ខ្លួន កើនឡើង ៥.៦ភាគរយ មានទឹកប្រាក់ ៣០៦.៦ពាន់លានដុល្លារ។ បើតាមសារព័ត៌មាន Interfax ការនាំចូលរបស់រុស្ស៊ីពីអឺរ៉ុបក៏បានធ្លាក់ចុះកាលពីឆ្នាំមុនផងដែរ ដោយបានធ្លាក់ចុះ ១២.៣ភាគរយ មានទឹកប្រាក់ប្រហែល ៧៨.៥ពាន់លានដុល្លារ ខណៈដែលតម្លៃទំនិញដែលបានទិញពីតំបន់អាស៊ី បានបន្តកើនឡើង ២៩.២ភាគរយ មានទឹកប្រាក់ប្រហែល ១៨៧.៥ពាន់លានដុល្លារ។ គួរបញ្ជាក់ថា ការនាំចេញថាមពល គឺជាប្រភពចំណូលដ៏សំខាន់សម្រាប់ថវិការបស់រុស្ស៊ី ដែលនាំមកនូវប្រាក់ចំណូលរាប់ពាន់លានដុល្លារជារៀងរាល់ខែ។ ប៉ុន្តែបណ្តាប្រទេសសហភាពអឺរ៉ុប បានបញ្ឈប់ការទិញថាមពលរបស់ពួកគេភាគច្រើនពីប្រទេសរុស្ស៊ី ក្នុងគោលបំណងដាក់សម្ពាធសេដ្ឋកិច្ចលើទីក្រុងមូស្គូ ជុំវិញការឈ្លានពានប្រឆាំងនឹងអ៊ុយក្រែន៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា
-
ចំនួនអ្នកស្លាប់កើនជិត ៧០នាក់ ក្នុងហេតុការណ៍បាក់ដីនៅហ្វីលីពីន

ម៉ានីល៖ ចំនួនអ្នកស្លាប់ក្នុងហេតុការណ៍បាក់ដីវាយប្រហារភូមិជីករ៉ែមាសមួយ ស្ថិតនៅភាគខាងត្បូងប្រទេសហ្វីលីពីន បន្តកើនឡើងដល់ ៦៨នាក់ហើយ គិតត្រឹមថ្ងៃចន្ទសប្តាហ៍នេះ ខណៈដែលក្រុមអ្នករុករកបានបោះបង់ចោលក្តីសង្ឃឹម ក្នុងការស្វែងរកអ្នកនៅរស់រានមានជីវិតបន្ថែមទៀត។ អ្នកជួយសង្គ្រោះរាប់រយនាក់បានប្រើដៃទទេ ប៉ែល និងឧបករណ៍រំកិលថ្មដ៏ធ្ងន់អស់រយៈពេលជិតមួយសប្តាហ៍ ដើម្បីស្វែងរកអ្នកដែលកប់ក្រោមដី នៅពេលដែលការរអិលបាក់ដីកាលពីថ្ងៃអង្គារសប្តាហ៍មុន បានវាយប្រហារសហគមន៍ Masara នៅលើកោះ Mindanao។ សាកសពមនុស្សជាច្រើននាក់ ត្រូវបានទាញចេញពីល្បាប់ភក់ក្នុងថ្ងៃចន្ទនេះ ដោយមនុស្សចំនួន ៥១នាក់នៅតែបាត់ខ្លួន ក្នុងនោះមានកម្មករអណ្តូងរ៉ែ និងអ្នកភូមិ នេះបើយោងតាមតួលេខផ្លូវការដែលចេញផ្សាយដោយរដ្ឋាភិបាលក្រុង។ ទន្ទឹមគ្នា អាជ្ញាធរបានប្តេជ្ញាបន្តរុករក រហូតទាល់តែអ្នកបាត់ខ្លួនទាំងអស់បានរកឃើញ។ គួរបញ្ជាក់ថា ភ្លៀងធ្លាក់ខ្លាំងបានបោកបក់លើផ្នែកខ្លះនៃកោះ Mindanao អស់រយៈពេលជាច្រើនសប្តាហ៍ ដោយបង្កឲ្យមានការបាក់ដី និងទឹកជំនន់ បង្ខំឲ្យមនុស្សរាប់ម៉ឺននាក់ផ្លាស់ទៅទីជម្រកសង្គ្រោះបន្ទាន់៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា
-
អ៊ីស្រាអែល វាយប្រហារតំបន់ជំរុំភៀសខ្លួន Rafah ស្លាប់មនុស្សជាង៥០នាក់

ហ្គាហ្សា៖ អ៊ីស្រាអែល កាលពីថ្ងៃចន្ទ បានបើកការវាយប្រហារទៅលើទីក្រុង Rafah ដែលបណ្តុំទៅជនភៀសខ្លួន រស់នៅច្រើន បណ្តាលឲ្យស្លាប់មនុស្សជាង៥០នាក់ នេះបើតាមក្រសួងសុខាភិបាលហ្គាហ្សា គ្រប់គ្រងដោយពួកហាម៉ាស់។ តំបន់មួយនេះត្រូវបានគេដឹងថាគ្របដណ្តប់ជាងពាក់កណ្តាលនៃចំនួនប្រជាជនសរុប របស់ហ្គាហ្សា ពោលគឺជាទីដែលពួកគេបានភៀសខ្លួន គេចចេញពីការទម្លាក់គ្រាប់បែក នៅកន្លែងផ្សេងទៀត ក្នុងតំបន់ Gaza។ ប្រភពបានបន្តថា ក្រៅពីស្លាប់មនុស្ស ក៏មានផ្ទះចំនួន១៤ខ្នង និងវិហារអ៊ីស្លាម ៣កន្លែងត្រូវបានបំផ្លិចបំផ្លាញ ទៀតផង។ យោធាអ៊ីស្រាអែលបានអះអាង នៅថ្ងៃចន្ទដែរថា ខ្លួនបានធ្វើការវាយប្រហារជាបន្តបន្ទាប់ ទៅលើគោលដៅភេរវកម្ម នៅក្នុងតំបន់ភាគខាងត្បូង Gaza Strip។ ការវាយប្រហារតំបន់នេះធ្វើឡើង ក្រោយពេលដែលនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ទើបបញ្ជាឱ្យកងទ័ពរៀបចំការវាយលុកលើដីលើទីក្រុង Rafah ដែលជាមជ្ឈមណ្ឌលប្រជាជនដ៏សំខាន់ចុងក្រោយរបស់ Gaza តាំងពីសង្គ្រាមផ្ទុះឡើងក្រោយថ្ងៃទី៧ ខែតុលា។ ប្រជាជនប៉ាឡេស្ទីនប្រហែល ១.៤លាននាក់បានប្រមូលផ្តុំគ្នា ក្នុងតំបន់ Rafah ហើយមនុស្សជាច្រើនកំពុងរស់នៅក្នុងតង់ ខណៈដែលអាហារ ទឹក និងថ្នាំពេទ្យ កំពុងខ្វះខាត កាន់តែខ្លាំងឡើង៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
-
ឥណ្ឌូនេស៊ីបារម្ភពីទឹកជំនន់ ប៉ះពាល់ដល់ការបោះឆ្នោតសកល នៅថ្ងៃពុធ

ហ្សាកាតា៖ គិតត្រឹមថ្ងៃចន្ទ មានមនុស្សជាង២ម៉ឺននាក់បានបង្ខំចិត្តចាកចេញពីផ្ទះសម្បែង ទៅស្នាក់នៅជម្រកបណ្តោះអាសន្ន ដោយសារតែបញ្ហាទឹកជំនន់ ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ។ គ្រោះទឹកជំនន់ដែលធ្វើឲ្យមានការបារម្ភខ្លាំងថា អាចប៉ះពាល់ដល់ដំណើរការបោះឆ្នោត នាថ្ងៃពុធនេះ។ ប្រភពព័ត៌មានបានឲ្យដឹងថា មានផ្ទះរាប់សិបពាន់ខ្នង ក្នុងតំបន់ Demak នៃកោះ ជ្វា (Java) នៃប្រទេសឥណ្ឌូនេស៊ីបានរងផលប៉ះពាល់។ លោក Ahmad Hanafi អ្នកនាំពាក្យគណៈកម្មាធិការរៀបចំការបោះឆ្នោត ប្រចាំនៅកោះ ជ្វា បានប្រាប់ថា ដោយសារតែបញ្ហាអាកាសធាតុ ក្នុងរដូវធ្លាក់ភ្លៀងនោះ បណ្តាលឲ្យសន្លឹកឆ្នោតពិបាកបញ្ជូនទៅតំបន់ដាច់ស្រយាល ដូច្នេះ សត្វសេះនឹងត្រូវប្រើប្រាស់ សម្រាប់ការដឹកជញ្ជូនសម្ភារបម្រើឲ្យការបោះឆ្នោត។ អ្នកនាំពាក្យប្រចាំ នៅក្នុងខេត្ត Lampung នៃកោះស៊ូម៉ាត្រា ឯណោះវិញ ក៏បានប្រាប់ដែរថា សត្វគោនឹងត្រូវប្រើប្រាស់ នៅក្នុងភូមិយ៉ាងហោចណាស់ចំនួន ៤ ដើម្បីអូសសន្លឹកឆ្នោត ឆ្លងកាត់តាមផ្លូវភក់ ទាំងទៅ ទាំងមក។ ចំពោះរដ្ឋធានីហ្សាកាតាវិញ អាជ្ញាធរបារម្ភថា ហានិភ័យនៃទឹកជំនន់មានកម្រិតខ្ពស់ អាចប៉ះពាលដល់ការិយាល័យបោះឆ្នោត ជាង ២០០០ កន្លែង។ អាជ្ញាធររៀបចំការបោះឆ្នោត បានផ្លាស់ប្តូរទីតាំងបោះឆ្នោត ទៅកាន់ទីទួលខ្ពស់ ដោយប្រើម៉ាស៊ីនបូមទឹកចល័ត…
-
របបសឹកមីយ៉ាន់ម៉ាប្រារព្ធទិវា «សហភាពភូមា» នៅ២ថ្ងៃក្រោយប្រកាសឲ្យយុវជនចូលធ្វើទ័ព

ណៃពិដោ៖ របបយោធាមីយ៉ាន់ម៉ា កាលពីថ្ងៃចន្ទ បានប្រារព្ធទិវា «សហភាពភូមា»លើកទី៧៧ នៅក្នុងរដ្ឋធានីណៃពិដោ។ ជាការប្រារព្ធ ក្រោយ២ថ្ងៃ ដែលរបបបនេះប្រកាសឲ្យយុវជនចូលបម្រើកងទ័ព ប្រឆាំងនឹងពួកបះបោរ។ ថ្ងៃ១២ ខែកុម្ភៈ គឺជាថ្ងៃឈប់សម្រាកប្រចាំឆ្នាំ រំលឹកដល់កិច្ចព្រមព្រៀង រវាងឥស្សរជនឯករាជ្យ គឺលោក Aung San និងក្រុមជនជាតិមួយចំនួន ដើម្បីបង្កើតសហភាពភូមាឯករាជ្យ ពីការគ្រប់គ្រងរបស់អង់គ្លេស។ បន្ទាប់ពីបាត់បង់សមរភូមិ ធ្លាក់ក្នុងការគ្រប់គ្រងរបស់ក្រុមបះបោរ មួយរយៈចុងក្រោយនេះ ស្រាប់តែ កាលពីចុងសប្តាហ៍ របបសឹកបានប្រកាសអនុវត្ត «ច្បាប់សេវាកម្មយោធា» ដែលជាការអនុញ្ញាតឲ្យយោធាកោះហៅទាំងបុរស ទាំងស្ត្រី ឲ្យចូលបម្រើទ័ព។ ផ្អែកតាមច្បាប់នេះ បុរសត្រូវមានអាយុចន្លោះ ពី១៨ ទៅ៣៥ឆ្នាំ ខណៈដែលនារី មានអាយុ ចាប់ពី១៨ ដល់ ២៧ ឆ្នាំ ដោយត្រូវចូលបម្រើយោធា យ៉ាងតិច ២ឆ្នាំ។ គួររម្លឹកថា របបយោធាបានធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិល ដណ្តើមការគ្រប់គ្រងប្រទេស កាលពីឆ្នាំ២០២១។ ប្រជាជាតិអាស៊ីអាគ្នេយ៍មួយនេះ ក៏បានស្ថិតក្នុងភាពចលាចល ស្របពេលដែលមានការតវ៉ាទ្រង់ទ្រាយធំ ជាមួយនឹងការបង្ក្រាបវិញ យ៉ាងចាស់ដៃ។ យ៉ាងណាមិញ មួយរយៈចុងក្រោយ…
-
នាយកសាលាជាមជ្ឈមណ្ឌលនៃសាមគ្គីផ្ទៃក្នុង ដូច្នេះការជ្រើសនាយកសាលាសំខាន់ណាស់

-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១២ កុម្ភៈ ២០២៤

១. ភ្ញៀវទេសចរជាង ១លាននាក់ដើរកំសាន្តពេលចូលឆ្នាំចិន-វៀតណាម នៅទូទាំងប្រទេស – AMS Central ២. កម្ពុជាត្រូវការពេលប្រមាណ ២ឆ្នាំទៀត ក្នុងការដាក់សង្ក្រាន្តកម្ពុជាទៅក្នុងបញ្ជីបេតិកភណ្ឌអរូបីនៃមនុស្សជាតិ – កម្ពុជាថ្មី ៣. ខេត្តកំពតមានគម្រោងបង្កើតឆ្នេរខ្សាច់កម្សាន្ត ២កន្លែងបន្ថែមទៀត ទី១គឺឆ្នេរខ្សាច់ចន្លោះស្ពានចាស់ និងស្ពានថ្មី និងទី២ឆ្នេរខ្សាច់ចន្លោះស្ពានថ្មីនិងស្ពានរថភ្លើង – FN ៤. ជប៉ុនមានផែនការផ្ដល់ជំនួយ ១០៦លានដុល្លារ សម្រាប់អ៊ុយក្រែន – Kyodo ៥. ប្រមុខការពារជាតិអាមេរិកចូលមន្ទីរពេទ្យជាថ្មី ហើយផ្ទេរការងារទៅឱ្យអនុរដ្ឋមន្រ្តីការពារជាតិ – Reuters #ams1minute