-
ការចុះបញ្ជីដីធ្លី រួមចំណែកបង្កើតបរិយាកាសគ្មានវិវាទនៅទូទាំងប្រទេស និងជំរុញកំណើនសេដ្ឋកិច្ចជាតិ

ថ្លែងនាឱកាសទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី Eda Kraja នាយកប្រចាំប្រទេសកម្ពុជា និងឡាវ នៃការិយាល័យអង្គការសហប្រជាជាតិសម្រាប់សេវាកម្មគម្រោង (UNOPS) នាព្រឹកថ្ងៃទី១២ កុម្ភៈ ២០២៤ ឯកឧត្តម សាយ សំអាល់ ថ្លែងថាក្រសួងមានកិច្ចការជាច្រើនដែលទីភ្នាក់ងារ UNOPS អាចផ្តល់ការគាំទ្រ និងសហការក្នុងការអនុវត្ត។ ការចុះបញ្ជីដីធ្លី ដើម្បីបន្តផ្តល់បណ្ណកម្មសិទ្ធិដល់ប្រជាជនឱ្យបានលឿន គឺជាគោលនយោបាយអាទិភាពមួយរបស់ក្រសួង។ ការចុះបញ្ជីដីធ្លី បាននិងកំពុងផ្ដល់ផលប្រយោជន៍ជាច្រើនដល់ប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាលកម្ពុជា ពិសេសគឺកាត់បន្ថយវិវាទដីធ្លី និងឈានទៅបង្កើតបរិយាកាសគ្មានវិវាទនៅទូទាំងប្រទេស ជំរុញកំណើនសេដ្ឋកិច្ចជាតិ និងធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង។ 📷 MLMUPC #ams1minute
-
រាជរដ្ឋាភិបាលកំណត់យកថ្ងៃទី៧ ខែធ្នូ រៀងរាល់ឆ្នាំ ជា “ទិវាជាតិអ្នកនិពន្ធ”

-
“កិច្ចការងារស្នូលរបស់រាជរដ្ឋាភិបាល នីតិកាលទី ៧ គឺអភិបាលកិច្ច”

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល ផ្តោតលើការកែទម្រង់ ពង្រឹងអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋ ឱ្យក្លាយទៅជារដ្ឋបាលសាធារណៈទំនើប ប្រកបដោយសមត្ថភាពខ្ពស់ វៃឆ្លាត និងស្អាតសំ្អ ហើយកិច្ចការងារអធិការកិច្ច គឺជាអាទិភាពចម្បង ដើម្បីជួយដល់អភិក្រមចំនួន ៤ គឺ៖ ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល ក្នុងចំណោមអភិក្រមទាំង ៥ ដែល សម្តេចតេជោ អតីតនាយករដ្ឋមន្រ្តី បានដាក់ចេញ។ សូមបញ្ជាក់ផងដែរថា ចំពោះការប្តូរឈ្មោះមកជាក្រសួងអធិការកិច្ច គឺមានចេតនាបង្ហាញអំពីឆន្ទៈ ក្នុងការកែទម្រង់ស៊ីជម្រៅនូវប្រព័ន្ធរដ្ឋបាល និង សេវាសាធារណៈ នៅកម្ពុជា តាមរយៈការកែទម្រង់ និងកាអភិវឌ្ឍស្ថាប័ន ការលើកកម្ពស់អភិបាលកិច្ច ការធ្វើទំនើបកម្មស្ថាប័ន ការកសាង និងការអភិវឌ្ឍមូលធនមនុស្ស និងការជំរុញអធិការកិច្ច ពិសេស “អធិការកិច្ចបែបឌីជីថល” ដោយអនុវត្តអភិក្រម “វះកាត់” នៅពេលចាំបាច់។ #ams1minute
-
រៀបចំផ្ទះខ្លួនយើងឱ្យស្អាត មានផាសុកភាពល្អ ទើបបម្រើពលរដ្ឋបានល្អ

-
របាយការណ៍នៅថ្ងៃទី១២ កុម្ភៈ

-
កម្ពុជាទទួលបានអ្នកទេសចរដើរលេងកម្សាន្តតាមបណ្តាគោលដៅទេសចរណ៍នានា ទូទាំងប្រទេស សរុបចំនួន ១ ០៥១ ៤៧២ នាក់ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ពីថ្ងៃទី០៩-១១ កុម្ភៈ ២០២៤ ដែលមាន៖

-
សម្តេចធិបតី ចូលរួមបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និង លើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអធិការកិច្ច

ក្រសួងអធិការកិច្ច បានចូលរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់អភិបាលកិច្ចនៅតាមក្រសួងស្ថាប័នគ្រប់ជាន់ថ្នាក់ និងរដ្ឋបាលថ្នាក់ក្រោមជាតិ សំដៅពង្រឹងប្រសិទ្ធភាព ភាពស្អាតស្អំរបស់រដ្ឋបាលសាធារណៈ និងកាតព្វកិច្ចទទួលខុសត្រូវរបស់រដ្ឋបាលគ្រប់ថ្នាក់ទាំងអស់ ដើម្បីបង្ការ ទប់ស្កាត់ កាត់បន្ថយ ប្រយុទ្ធប្រឆាំង និងឈានទៅលុបបំបាត់ចោលការកិបកេងទ្រព្យសម្បត្តិរដ្ឋ អំពើពុករលួយ ភាពអសកម្មនានា ដែលជាកត្តាបំផ្លិចបំផ្លាញដល់ការអនុវត្តគោល នយោបាយអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់រាជរដ្ឋាភិបាល។ រាជធានីភ្នំពេញ ព្រឹកថ្ងៃទី១៣ កុម្ភៈ ២០២៤ #ams1minute
-
បាញ់ប្រហារនៅរថភ្លើងក្រោមដី ក្នុងក្រុងញូវយ៉ក ស្លាប់និងរបួសមនុស្ស ៦នាក់

ញូវយ៉ក៖ មនុស្សម្នាក់ស្លាប់ និង៥នាក់ទៀតរងរបួស ក្នុងការបាញ់ប្រហារលើរថភ្លើងក្រោមដីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នៅមុនម៉ោងដ៏មមាញឹក កាលពីរសៀលថ្ងៃចន្ទ។ នាយកដ្ឋានពន្លត់អគ្គីភ័យបាននិយាយថា អាជ្ញាធរត្រូវបានជូនដំណឹងភ្លាមៗ ពីហេតុការណ៍នេះ នៅម៉ោងប្រមាណ ជាង៤ល្ងាច។ លោក Michael Kemper ប្រធានផ្នែកឆ្លងកាត់របស់ប៉ូលីសទីក្រុងបាននិយាយថា «យើងមិនជឿថា នេះគឺជាការបាញ់ប្រហារ ដោយចៃដន្យទេ…ជាអកុសល ជនរងគ្រោះម្នាក់ អាយុ ៣៤ ឆ្នាំ ត្រូវបានប្រកាសថា បានស្លាប់»។ ហេតុការណ៍នេះបានកើតឡើង នៅឯស្ថានីយ៍រថភ្លើងក្រោមដី Mount Eden Avenue នៅតំបន់ភាគខាងជើងនៃទីក្រុង Bronx ចម្ងាយ ១៤គីឡូម៉ែត្រ ភាគខាងជើងនៃតំបន់ Times Square របស់ទីក្រុងមានប្រជាជនច្រើនបំផុត Manhattan នៃទីក្រុងញូវយ៉ក។ ក្រុមប៉ូលិស និងភ្នាក់ងារមកពីការិយាល័យសហព័ន្ធគ្រឿងស្រវឹង ថ្នាំជក់ អាវុធ និងគ្រឿងផ្ទុះ (ATF) បាននៅកន្លែងកើតហេតុ ធ្វើការស្វែងរកស្នាមម្រាមដៃ បន្ទាប់ពីការបាញ់ប្រហារនេះ។ ការបាញ់ប្រហារដ៏ធំគឺជារឿងធម្មតា នៅក្នុងសហរដ្ឋអាមេរិក ដែលមានកាំភ្លើងច្រើនជាងមនុស្ស ហើយប្រហែលមួយភាគបីនៃមនុស្សពេញវ័យ មានកាំភ្លើងប្រើប្រាស់។ ការស្ទង់មតិបង្ហាញថា…
-
សេចក្តីជូនដំណឹងរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ស្តីពី ការអនុវត្តកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ

-
ខែមករា កម្ពុជានាំចេញអង្ករបានជាង ៤ម៉ឺនតោន តម្លៃ ៣២លានដុល្លារ

ភ្នំពេញ៖ នៅខែមករា ឆ្នាំ២០២៤នេះ កម្ពុជាបាននាំចេញអង្ករជាង ៤៦,០០០តោន គិតជាទឹកប្រាក់បានជាង ៣២,៦ លានដុល្លារអាមេរិក។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់សហព័ន្ធស្រូវអង្ករកម្ពុជា។ សេចក្ដីប្រកាសព័ត៌មានដដែលឱ្យដឹងថា ការនាំចេញអង្ករនេះគឺតាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន៣២ ទៅកាន់គោលដៅចំនួន៤២។ ក្នុងនោះមានជាង ២ម៉ឺន៥ពាន់តោន ត្រូវបាននាំចេញទៅកាន់សហគមន៍អឺរ៉ុប។ ទីផ្សារធំបន្ទាប់គឺសហគមន៍អាស៊ានដែលទិញនាំចូលអង្ករពីកម្ពុជាជិត ១២,០០០តោន។ ប្រទេស និងក្រុងបន្ទាប់សន្សំ មានដូចជា ហុងកុង និងម៉ាកាវ អាហ្វ្រិក មជ្ឈឹមបូព៌ា អាមេរិក កាណាដា អូស្ត្រាលី និងញ៉ូហ្សេឡេន ជាដើម។ ចំពោះប្រភេទអង្ករដែលត្រូវបានបាននាំចេញមានអង្ករក្រអូប អង្ករសធម្មតា អង្ករចំហុយ និង អង្ករសរីរាង្គ។ នៅខែមករាផងដែរ ប្រទេសកម្ពុជាក៏បាននាំចេញស្រូវចំនួនជាង ៥សែនតោន ដែលគិតជាទឹកប្រាក់ ប្រមាណជាង១៨៤ លានដុល្លារ៕ ដោយ៖សែន ដាវិត រូបថតៈសហព័ន្ធស្រូវអង្គរកម្ពុជា