-
របាយការណ៍នៅថ្ងៃទី១៣ កុម្ភៈ

-
ជីវប្រវត្តិរបស់លោក ពៅ យូឡេង ម្ចាស់កវីនិពន្ធស្នាដៃ “ថៅកែចិត្តចោរ”

-
សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាអភិបាលរាជធានី ខេត្ត ទាំងអស់នៅទូទាំងប្រទេស ត្រួតពិនិត្យជាបន្ទាន់លើទីតាំងល្បែងផ្សងសំណាង

-
គម្រោងរៀបចំហេដ្ឋារចនាសម្ព័ន្ធក្នុងរាជធានី នឹងធ្វើឱ្យអ្នកភ្នំពេញ មានមោទកភាពប្រាប់ទៅកាន់ពិភពលោកថា

“យើងខ្ញុំជាអ្នករស់នៅទីក្រុងភ្នំពេញ រាជធានីដ៏ស្រស់បំព្រងនៃព្រះរាជាណាចក្រកម្ពុជា” នាកិច្ចប្រជុំអន្តរក្រសួងស្ដីពីការរៀបចំហេដ្ឋារចនាសម្ព័ន្ធក្នុងរាជធានីភ្នំពេញ នៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាថ្ងៃទី១៣ កុម្ភៈ ២០២៤ ឯកឧត្តម សាយ សំអាល់ បានលើកឡើងថា ការសិក្សាលើការងាររៀបចំហេដ្ឋារចនាសម្ព័ន្ធក្នុងរាជធានី ធ្វើឡើងក្នុងគោលបំណងដើម្បីកែប្រែមុខមាត់រាជធានីរបស់យើងឱ្យកាន់តែមានភាពស្រស់បំព្រង លើកកម្ពស់ផាសុកភាពក្នុងការរស់នៅ បង្កភាពងាយស្រួលក្នុងការប្រកបរបរចិញ្ចឹមជីវិត និងទាក់ទាញការវិនិយោគ ពោល គឺធ្វើឱ្យគុណភាពជីវិត និងបែបបទនៃការរស់នៅរបស់ប្រជាពលរដ្ឋក្នុងរាជធានី កាន់តែមានភាពប្រសើរឡើង ស្របតាមចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាប្រទេសមានប្រាក់ចំណូលខ្ពស់។ ឯកឧត្តមរដ្ឋមន្ត្រី ប៉េង ពោធិ៍នា តាងនាមឱ្យថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញនូវឆន្ទៈ និងគោលជំហរយ៉ាងមុតមាំ ក្នុងការចូលរួមសហការជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីជំរុញឱ្យគម្រោងនេះលេចរូបរាងឡើង សំដៅធ្វើឱ្យភ្នំពេញក្លាយជារាជធានីដែលមានភាពទាក់ទាញប្រកបដោយមោទកភាព។ 📷 MLMUPC #ams1minute
-
ក្រុមហ៊ុនអាមេរិក General Electric ជាក្រុមហ៊ុនដែលមានមូលធនទីផ្សារធំបំផុត ចាប់តាំងពីឆ្នាំ១៩៩៥ (៩៣ ពាន់លានដុល្លារ) ដល់ឆ្នាំ១៩៩៨ (២៦០ ពាន់លានដុល្លារ)

ប៉ុន្ដែ ឆ្នាំ១៩៩៩ ក្រុមហ៊ុន Microsoft ចូលក្ដោបទីផ្សារម្ដងជាមួយនឹងមូលធនទីផ្សាររហូតដល់ ៤១៨ពាន់លានដុល្លារ។ យ៉ាងណាមិញ General Electric ដណ្ដើមបានតំណែងកំពូលវិញក្នុងឆ្នាំ២០០១។ ក្រោយមក មានក្រុមហ៊ុនថ្មីៗជាច្រើនទៀត ចាប់ផ្ដើមវាយលុកទីផ្សារ ដោយក្នុងនោះរួមមានក្រុមហ៊ុន ExxonMobil ជាក្រុមហ៊ុនថ្មីដែលមានមូលធនទីផ្សាររហូតដល់ ៤១១ពាន់លានដុល្លារ ក្នុងឆ្នាំ២០១១។ ចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៣ ក្រុមហ៊ុន Apple ក្លាយជាក្រុមហ៊ុនមានតម្លៃផុតគេ ជាមួយមូលធនទីផ្សារចុងក្រោយ ២,៦ទ្រីលានដុល្លារ – American Business History Center via Visual Capitalist #ams1minute
-
បញ្ចកោណទី៤ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១

-
កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលគ្រូសជាច្រើនគ្រាប់

ព្យុងយ៉ាង៖ យោធាកូរ៉េខាងត្បូងនិយាយថា ក្នុងថ្ងៃពុធនេះ កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលគ្រូសជាច្រើនគ្រាប់ ចូលសមុទ្រនៃឆ្នេរភាគខាងកើតរបស់ខ្លួន ដែលនេះជាការបាញ់សាកល្បងសព្វាវុធចុងក្រោយបំផុតក្នុងឆ្នាំ២០២៤។ អគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា យោធារបស់យើងចាប់បានសញ្ញា នៃការធ្វើតេស្តបាញ់សាកល្បងមីស៊ីលនៅម៉ោងប្រហែល ៩ព្រឹកថ្ងៃពុធនេះ (ម៉ោងក្នុងតំបន់) ចូលក្នុងដែនទឹកភាគភាគឦសាននៃទីក្រុង Wonsan ខណៈដែលអាជ្ញាធរស៊ើបការណ៍កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកកំពុងធ្វើការវិភាគលម្អិត។ ការបាញ់សាកល្បងមីស៊ីលគ្រូសនៅព្រឹកថ្ងៃពុធនេះ គឺជាការបាញ់មីស៊ីលគ្រូសលើកទី៥ហើយរបស់កូរ៉េខាងជើងក្នុងឆ្នាំ២០២៤ បន្ទាប់ពីលោក គីម ជុងអ៊ុន ប្ដេជ្ញាបន្តអភិវឌ្ឍសមត្ថភាពយោធាឱ្យកាន់តែខ្លាំងក្លា និងបញ្ជាឱ្យយោធារបស់លោក ពង្រឹងការត្រៀមលក្ខណៈធ្វើសង្រ្គាម។ ក្រុមអ្នកជំនាញជឿជាក់ថា ការដែលកូរ៉េខាងជើងខិតខំពន្លឿនការផលិតមីស៊ីល និងធ្វើតេស្តសមត្ថភាពមីស៊ីលគ្រូសនេះ មានគោលបំណងធំ គឺដើម្បីពង្រឹងសមត្ថភាពមីស៊ីលគ្រូសនេះឱ្យកាន់តែខ្លាំងក្លា ដែលអាចពាំនាំក្បាលគ្រាប់នុយក្លេអ៊ែរ។ បើដូច្នេះមែន វាជាការគំរាមកំហែងធ្ងន់ធ្ងរចំពោះសន្តិសុខជាតិរបស់កូរ៉េខាងត្បូង។ គួរបញ្ជាក់ផងដែរថា មីស៊ីលគ្រូសដែលដំណើរការដោយម៉ាស៊ីនយន្តហោះ ជាប្រភេទមីស៊ីលហោះទាបៗពីលើទឹកសមុទ្ទ ឬពីលើដី។ ដូច្នេះ ប្រព័ន្ធរ៉ាដារបស់សត្រូវ ពិបាកនឹងតាមចាប់រូបភាពរបស់មីស៊ីលនេះ ជាពិសេសពិបាកបាញ់ទម្លាក់។ មីស៊ីល Hwasal ជាភាសាកូរ៉េមានន័យថា គ្រាប់ព្រួញ ហើយមីស៊ីល Pulhwasal ជាភាសាកូរ៉េមានន័យថា គ្រាប់ព្រួញភ្លើង៕ ប្រភព៖ AFP និងយ៉ុនហាប់ ប្រែសម្រួលដោយ៖ ឈឹម ទីណា
-
សម្តេចធិបតី៖ កំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរយៈពេល២០ឆ្នាំ ទទួលបានសមិទ្ធផលធំៗ ចំនួន ៥ គឺ៖

១. ការកសាងបាននូវភាពជឿទុកចិត្តបាននៃថវិកា ២. ការកសាងបានជាមូលដ្ឋាននូវសមាសធាតុចាំបាច់ទាំងឡាយ នៃប្រព័ន្ធថវិការទំនើបឆ្លើយតបនឹងឧត្តមានុវត្តជាអន្តរជាតិ ៣. រាជរដ្ឋាភិបាលបានត្រៀមលក្ខណៈរួចរាល់សម្រាប់ចាប់យក “ប្រព័ន្ធថវិកាផ្អែកលើសមិទ្ធកម្ម”ដែលជាគោលដៅចុងក្រោយនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ តាមរយៈការសម្រេចឱ្យបាននៅក្នុងដំណាក់កាលទី៤ (២០២៣-២០២៧) នូវ “គណនេយ្យភាពសមិទ្ធកម្ម” ដែលមានន័យថា ជាការទទួលខុសត្រូវលើលទ្ធផលចុងក្រោយ ៤. ការសម្រេចបាននូវកំណើនសេដ្ឋកិច្ចដ៏រឹងមាំ និងប្រកបដោយភាពធន់ និងចីរភាពក្នុងរយៈពេលវែង ៥. ការពង្រឹងឯករាជ្យជាតិ និងអធិបតេយ្យជាតិ។ #ams1minute
-
សម្តេចធិបតី៖ “ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈកម្ពុជា កំពុងធ្វើដំណើរនៅលើវិថី នៃគន្លងឆ្ពោះទៅរកស្តង់ដា និងឧត្តមានុវត្តន៍អន្តរជាតិ

ដែលធានាបាននូវប្រសិទ្ធភាព ស័ក្តិសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ក្នុងបរិបទកម្ពុជា ហើយមានភាពបត់បែន និងធន់ទៅនឹងការប្រែប្រួលសេដ្ឋកិច្ចសង្គម នៃសកលលោក ជាពិសេសនឹងរួមចំណែក សម្រេចឱ្យបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល នៅឆ្នាំ២០៣០ ក្នុងឋានៈជាប្រទេសមានចំណូលមធ្យមកម្រិត ខ្ពស់ និងឆ្នាំ២០៥០ ក្នុងឋានៈជាប្រទេសមានចំណូលខ្ពស់។ ក្នុងន័យនេះ ការងារកែទម្រង់ អាចសម្រេចជោគជ័យបាន លុះត្រាតែមានកិច្ចសហការល្អក្នុងចំណោមគ្រប់តួអង្គអនុវត្តពាក់ព័ន្ធទាំងអស់ ជាពិសេស ស្ថាប័នផ្ទាល់។ ការងារកែទម្រង់ហិរញ្ញវត្ថុសាធារណៈធ្វើឡើង ដើម្បីធានាឱ្យស្ថាប័នទាំងនៅថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ បំពេញតួនាទីឱ្យកាន់តែមានប្រសិទ្ធភាព និងស័ក្ដិសិទ្ធភាព ដើម្បីការបម្រើសេវាជូនប្រជាពលរដ្ឋ និងរួមគ្នាអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមកម្ពុជា”។ #ams1minute
-
ប្រមុខការពារជាតិអាមេរិក នឹងចេញពីមន្ទីរពេទ្យ ឆាប់ៗនេះ

អាមេរិក៖ មន្ទីរបញ្ចកោណបាននិយាយថា រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin អាចនឹងត្រូវបានវេជ្ជបណ្ឌិតអនុញ្ញាត ឲ្យចេញពីមន្ទីរពេទ្យ នាថ្ងៃពុធនេះ។ លោករដ្ឋមន្ត្រីត្រូវបានព្យាបាល បញ្ហាប្លោកនោម ខណៈដែលលោកប្រយុទ្ធនឹងជំងឺមហារីកក្រពេញប្រូស្តាត។ លោក អស់ស្ទីន (Austin) ត្រូវបានគេសង្គ្រោះបន្ទាន់ កាលពីថ្ងៃអាទិត្យ ហើយបានផ្ទេរភារកិច្ច ទៅឲ្យអនុរដ្ឋមន្ត្រី ទទួលបន្ទុកជំនួស។ លេខាធិការរង ទទួលបន្ទុកសារព័ត៌មាន របស់មន្ទីរបញ្ចកោណ អ្នកស្រី សាប្រ៊ីណា ស៊ីង (Sabrina Singh) និយាយថា លោក អស់ស្ទីន (Austin) គឺស្ថិតនៅក្នុង «ស្ថានភាពល្អ» ហើយត្រូវបានគេរំពឹងថា នឹងត្រូវឲ្យចាកចេញពីមន្ទីរពេទ្យ នាថ្ងៃពុធនេះ។ អ្នកស្រីបានបន្ថែមថា អ្នកស្រីនឹងផ្តល់ព័ត៌មានថ្មីៗ អំពីការបន្តភារកិច្ច និងមុខងារពេញលេញរបស់លោករដ្ឋមន្ត្រី ឡើងវិញ។ ការភ័យខ្លាច ចំពោះសុខភាពចុងក្រោយបង្អស់ របស់ អស់ស្ទីន (Austin) បានកើតឡើង នៅប៉ុន្មានសប្តាហ៍ បន្ទាប់ពីមានព័ត៌មានលេចចេញថា បុរសវ័យ ៧០ ឆ្នាំរូបនេះបានស្នាក់នៅមន្ទីរពេទ្យ ជាសម្ងាត់ ហើយមិនបានជូនដំណឹងដល់ប្រធានាធិបតីអាមេរិក…