-
ឯកអគ្គរដ្ឋទូតហ្វីលីពីន Maria Amelita C. Aquino កោតសរសើរចំពោះវឌ្ឍនភាព និងសមិទ្ធផលជាច្រើន ដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបាន នាពេលកន្លងមក

ទន្ទឹមនឹងនោះ សម្តេចធិបតី ក៏បានវាយតម្លៃខ្ពស់ចំពោះបេសកកម្មការទូតរបស់ លោកជំទាវ និងសង្ឃឹមថា តាមរយៈជំនួបរបស់សម្ដេចជាមួយ ឯកឧត្តមប្រធានាធិបតីហ្វីលីពីនកន្លងមក ការតភ្ជាប់លើវិស័យទេសចរណ៍នឹងកាន់តែរីកចម្រើន ពិសេសគឺការពង្រីកជើងហោះហើរផ្ទាល់ពីគោលដៅទេសចរណ៍ផ្សេងៗនៅក្នុងប្រទេសហ្វីលីពីនមកកាន់កម្ពុជា និងសង្ឃឹមថា កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ នឹងកាន់តែត្រូវបានបន្តពង្រឹង និងពង្រីកបន្ថែម តាមរយៈការផ្លាស់ប្ដូរបទពិសោធន៍ និងការបណ្ដុះបណ្ដាលធនធានមនុស្ស។ #ams1minute
-
រុស្ស៊ី ជាប្រទេសរងទណ្ឌកម្មពីសំណាក់ប្រទេសដទៃច្រើនជាងគេ ដោយមានរហូតដល់ ១៨ ៧៧២ដង

ក្នុងនោះ អាមេរិកជាប្រទេសដែលដាក់ទណ្ឌកម្មប្រឆាំងរុស្ស៊ីច្រើនដាច់គេ រហូតដល់ ៣ ៥៥១ដង។ អ៊ីរ៉ង់ ជាប្រទេសដែលរងទណ្ឌកម្មច្រើនបន្ទាប់ មានចំនួន ៤ ៩៦៣ដង ខណៈស៊ីរីរងទណ្ឌកម្ម ២ ៨១១ដង។ កូរ៉េខាងជើង ដែលបន្តផ្គើនប្រទេសលោកខាងលិចជាមួយកម្មវិធីអភិវឌ្ឍន៍នុយក្លេអ៊ែរ រងទណ្ឌកម្មរហូតដល់ ២ ១៧១ដង។ មីយ៉ាន់ម៉ាជាប្រទេសតែមួយនៅអាស៊ានដែលជាប់ក្នុងតារាងនេះ ពោលគឺរងទណ្ឌកម្មដល់ ៩៨៨ ខណៈវេណេស៊ុយអេឡា រងទណ្ឌកម្ម ៧៤៧។ ភាគច្រើននៃទណ្ឌកម្មទាំងនោះផ្តោតលើបុគ្គល ជាជាងលើអង្គភាព ឬស្ថាប័នមាន ៤ ៣៤៤ – Statista via Voronoi #ams1minute
-
Airbus ធ្លាក់ចុះប្រាក់ចំណេញសុទ្ធប្រចាំឆ្នាំ ២០២៣

ប៉ារីស៖ ក្រុមហ៊ុនផលិតយន្តហោះអឺរ៉ុប Airbus ក្នុងថ្ងៃព្រហស្បតិ៍នេះ បានប្រកាសពីការធ្លាក់ចុះប្រាក់ចំណេញសុទ្ធចំនួន ៣.៨ពាន់លានអឺរ៉ូ ឬប្រហែល ៤.១ពាន់លានដុល្លារ ក្នុងឆ្នាំ ២០២៣។ នាយកប្រតិបត្តិក្រុមហ៊ុន Airbus លោក Guillaume Faury បាននិយាយយ៉ាងដូច្នេះថា ក្នុងឆ្នាំ ២០២៣ យើងបានកត់ត្រាការបញ្ជាទិញដ៏រឹងមាំ ហើយយើងបានបំពេញតាមការប្តេជ្ញាចិត្តរបស់យើង… នេះគឺជាសមិទ្ធិផលដ៏សំខាន់មួយ។ក្រុមហ៊ុន Airbus បានបញ្ជាក់ថា ខ្លួនបានទទួលការបញ្ជាទិញយន្តហោះចំនួន ២,០៩៤គ្រឿងក្នុងឆ្នាំ ២០២៣ តួលេខនេះបានបំបែកកំណត់ត្រាកាលពីឆ្នាំ ២០១៣។ ក្នុងនោះយន្តហោះប្រភេទ A320 និងយន្តហោះ A350 នាំមុខគេក្នុងបញ្ជីបញ្ជាទិញ។ ការបញ្ជាទិញនេះ បានស្រូបទាញប្រាក់ចំណូលរបស់ក្រុមហ៊ុន Airbus កើនឡើង ១១ភាគរយ ដល់ ៦៥.៤ពាន់លានអឺរ៉ូ ឬប្រហែល ៧០.២ពាន់លានដុល្លារ ក្នុងនោះប្រាក់ចំណូលពីការលក់យន្តហោះពាណិជ្ជកម្មកើនឡើង ១៥ភាគរយ។ គួរបញ្ជាក់ថា ក្រុមហ៊ុន Airbus បានចែកចាយយន្តហោះចំនួន ៧៣៥គ្រឿងកាលពីឆ្នាំមុន បើទោះបីជាមានបញ្ហានៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់របស់ខ្លួនក៏ដោយ ហើយរំពឹងថា ខ្លួនគ្រោងនឹងចែកចាយយន្តហោះប្រហែល ៨០០គ្រឿងនៅឆ្នាំ ២០២៤នេះ៕ ប្រភព៖…
-
សប្តាហ៍នេះ បារាំង-អ៊ុយក្រែននឹងចុះកិច្ចព្រមព្រៀងសន្តិសុខ

ប៉ារីស៖ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង និងសមភាគីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ក្នុងថ្ងៃសុក្រនេះ នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខទ្វេភាគីនៅវិមានអេលីហ្សេ (Elysee) ។ ការិយាល័យរបស់លោក ម៉ាក្រុង ក្នុងថ្ងៃព្រហស្បតិ៍នេះ និយាយថា កិច្ចព្រមព្រៀងនេះ តបតាមការប្តេជ្ញាចិត្តរបស់ក្រុមប្រទេស G7 នៅក្រៅកិច្ចប្រជុំកំពូលរបស់អង្គការណាតូនៅទីក្រុង Vilnius ក្នុងខែកក្កដា ឆ្នាំ ២០២៣។ នៅពេលនោះ មេដឹកនាំណាតូមិនបានកំណត់ពេលវេលា សម្រាប់អ៊ុយក្រែនដើម្បីចូលរួមប្លុកយោធានេះទេ ប៉ុន្តែបណ្តាប្រទេស G7 បានសន្យាថា នឹងផ្តល់ឱ្យអ៊ុយក្រែននូវការគាំទ្រផ្នែកសន្តិសុខរយៈពេលវែង។ ជាក់ស្តែង អង់គ្លេស និងអ៊ុយក្រែន បានចុះហត្ថលេខារួចហើយ លើកិច្ចព្រមព្រៀងសន្តិសុខទ្វេភាគីក្នុងខែមករា ខណៈដែលអ៊ុយក្រែនក៏កំពុងពិភាក្សាជាមួយប្រទេសផ្សេងទៀត។ កិច្ចព្រមព្រៀងសន្តិសុខនេះ អាចរួមមានការផ្តល់ឧបករណ៍យោធាទំនើប និងការបណ្តុះបណ្តាលទាហានអ៊ុយក្រែនជាដើម។ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនក្នុងឆ្នាំ ២០២២ ប្រទេសបារាំងគឺជាអ្នកគាំទ្រកំពូលម្នាក់របស់អ៊ុយក្រែន។ តួយ៉ាង កាលពីខែមករាកន្លងទៅ ប្រធានាធិបតីបារាំងបានអំពាវនាវដល់បណ្តាប្រទេសអឺរ៉ុប ឲ្យត្រៀមខ្លួនគាំទ្រអ៊ុយក្រែន ក្នុងករណីដែលសហរដ្ឋអាមេរិកសម្រេចដកជំនួយ។ កងទ័ពអ៊ុយក្រែនបច្ចុប្បន្ន កំពុងប្រឈមមុខនឹងស្ថានភាពលំបាកកាន់តែខ្លាំងឡើងនៅសមរភូមិជួរមុខភាគខាងកើត ដោយសារតែកង្វះគ្រាប់រំសេវ និងរងការវាយប្រហារថ្មីៗរបស់រុស្ស៊ី៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖…
-
ភូមិ២៣ ឧទ្យានជាតិសមុទ្រកោះរ៉ុងសង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុទេសចរណ៍ផ្សារភ្ជាប់ទឹកដី កម្ពុជាមាតុភូមិខ្ញុំ

-
រាជរដ្ឋាភិបាល អាណត្តិទី៧ នឹងពន្លឿនការចែកបណ្ណកម្មសិទ្ធិដីធ្លី ជូនប្រជាពលរដ្ឋទូទាំងប្រទេស

-
តៀមកាហ្វេសហសម័យ LA. CHRONIQUE

-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៥ កុម្ភៈ ២០២៤

១. ពាណិជ្ជកម្មកម្ពុជា-ចិនមានទំហំធំជាងគេនៅដើមឆ្នាំ២០២៤ ដោយសម្រេចបានប្រមាណ ១,១៥ពាន់លានដុល្លារ កើនឡើង ១៨,៧% – AMS Economy ២. បណ្ឌិត ម៉ៅ ហាវណ្ណាល់៖ កម្ពុជា ទទួលអ្នកដំណើរតាមផ្លូវអាកាសជាង ៥លាននាក់ នៅឆ្នាំ២០២៣ កើនឡើងជាងពីរដង – FN ៣. ដំណើរការសាងសង់ អាកាសយានដ្ឋានអន្តរជាតិតេជោ សម្រេចបាន៦៤,១%ហើយ – FN ៤. លទ្ធផលបោះឆ្នោតក្រៅផ្លូវការ បង្ហាញថាលោក Prabowo ជាប់ឆ្នោតជាប្រធានាធិបតីថ្មីរបស់ឥណ្ឌូណេស៊ី – Reuters ៥. លោក គីម ជុងអ៊ុន បញ្ជាដោយផ្ទាល់លើការធ្វើតេស្តមីស៊ីលស៊េរីថ្មី បាញ់ចេញពីផ្ទៃដីទៅផ្ទៃទឹក – AP #ams1minute
-
ការកសាងមូលធនមនុស្ស ជាកិច្ចការអាទិភាពរបស់រាជរដ្ឋាភិបាលនីតិកាលទី៧

-
កម្ពុជា-បែលហ្ស៊ិក ប្តេជ្ញាចិត្តក្នុងការពង្រឹងនិងពង្រីកបន្ថែមទៀតនូវវិស័យសក្តានុពល សម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគតក្នុងវិស័យពាណិជ្ជកម្ម

និងការវិនិយោគ និងបានពិភាក្សាអំពីលទ្ធភាពនៃកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍធនធានមនុស្សផងដែរ។ ឯកអគ្គរាជទូត François DELHAYE នាយកទទួលបន្ទុកអាស៊ី និងអូសេអានី ក៏បញ្ជាក់នូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់បែលហ្ស៊ិកក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការទាំងក្នុងកម្រិតទ្វេភាគី និងពហុភាគី ជាមួយកម្ពុជា។ #ams1minute