-
សម្តេចធិបតី៖ “សូមបន្តអភិវឌ្ឍសមត្ថភាពជាប់ជាប្រចាំ និងបង្កើនការសិក្សាស្រាវជ្រាវបែបវិទ្យាសាស្ដ្រ តាមជំនាញឯកទេសរៀងៗខ្លួន

ព្រមទាំងសិក្សាឱ្យបានជាក់លាក់អំពីចំណុចខ្លាំង និងចំណុចខ្សោយរបស់ខ្លួន ដើម្បីលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការបំពេញការងារ និងការផ្សារភ្ជាប់ទ្រឹស្តីទៅនឹងការអនុវត្តជាក់ស្តែង ដើម្បីជាប្រយោជន៍ក្នុងការអភិវឌ្ឍខ្លួនឱ្យស័ក្តិសមជាមូលធនមនុស្សដ៏រឹងមាំរបស់កម្ពុជា។ ទន្ទឹមនេះដើម្បីឆ្លើយតបទៅនឹងបដិវត្តឧស្សាហកម្មទី៤ និងការផ្លាស់ប្ដូរនៃនិម្មាបនកម្មសេដ្ឋកិច្ច (Economic Architecture) នាពេលអនាគត រាជរដ្ឋាភិបាល បាន និងកំពុងយកចិត្តទុកដាក់ខ្ពស់លើការធ្វើបរិវត្តកម្មសេដ្ឋកិច្ច និង សង្គម ដោយបានដាក់ចេញនូវ “ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥” ដែលមានចក្ខុវិស័យ កសាងសេដ្ឋកិច្ច និងសង្គមឌីជីថល ដើម្បីជំរុញសម្ទុះកំណើនសេដ្ឋកិច្ចថ្មី និងលើកកម្ពស់សុខុមាលភាពសង្គម”។ #ams1minute
-
ចក្រភពអង់គ្លេសជំរុញឱ្យសភាអាមេរិកអនុម័ត ជំនួយអ៊ុយក្រែន

ឡុងដ៍៖ រដ្ឋមន្ត្រីការបរទេសអង់គ្លេស កាលពីថ្ងៃពុធ បានជំរុញឲ្យសមាជិកសភាអាមេរិក អនុម័តកញ្ចប់ជំនួយអ៊ុយក្រែន ដោយលោកចាត់ទុកថា ការអនុម័តនេះ គឺជារឿងត្រឹមត្រូវ។ គួររម្លឹកថា មេដឹកនាំគណបក្សសាធារណរដ្ឋ នៃសភាតំណាង សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ បានរារាំងជំនួយសង្រ្គាមសម្រាប់អ៊ុយក្រែន ដោយមិនអើពើនឹងការអង្វរករ របស់ប្រធានាធិបតីអាមេរិក ចូ បៃឌិន ដែលថា ការអនុម័តច្បាប់នេះ គឺមានសារៈសំខាន់ សម្រាប់ទប់ទល់នឹងឥទ្ធពលរបស់លោកពូទីន ដែលលោក បៃឌិន ហៅថាជា «មេដឹកនាំផ្តាច់ការរុស្ស៊ី»។ ក្នុងដំណើរទស្សនកិច្ច ទៅកាន់ប្រទេសប៊ុលហ្គារី លោក David Cameron រដ្ឋមន្ត្រីការបរទេសអង់គ្លេស បាននិយាយប្រាប់អ្នកយកព័ត៌មានថា «ខ្ញុំសូមជំរុញ សមាជិកសភា នៅសហរដ្ឋអាមេរិក បោះឆ្នោត ឱ្យកញ្ចប់ប្រាក់នេះ ដំណើរការ»។ លោកបានបន្ថែមថា «យើងអំពាវនាវឱ្យពួកគេធ្វើរឿងត្រឹមត្រូវ ដើម្បីបញ្ឈប់ការឈ្លានពាន ហើយឈរនៅខាងសេរីភាព ក្រោកឈរឡើងសម្រាប់ប្រទេស ដែលការពារព្រំដែនរបស់ខ្លួន» លោកសង្កត់ធ្ងន់ថា ការអនុម័តកញ្ចប់ ដែលគេដឹងថា មានតម្លៃ ៦០ពាន់លានដុល្លារអាមេរិមួយនេះគឺ «ពិតជាសំខាន់សម្រាប់សន្តិសុខអាមេរិក» ហើយ «ពិភពលោកទាំងមូល» នឹងមើលការសម្រេចចិត្ត របស់សភាអាមេរិក។…
-
កោះបាលីផ្តើមយកពន្ធ ១០ដុល្លារ ពីភ្ញៀវទេសចរម្នាក់

ហ្សាការតា ៖ មន្ត្រីនិយាយថា រមណីយដ្ឋានកោះបាលីរបស់ប្រទេសឥណ្ឌូនេស៊ី ចាប់ផ្តើមយកពន្ធចំនួន ១៥០,០០០រូពី ឬប្រមាណ ១០ដុល្លារ លើការមកដល់របស់ភ្ញៀវទេសចរ នៅក្នុងថ្ងៃពុធម្សិលមិញ ដើម្បីការពារធនធានធម្មជាតិ និងបេតិកភណ្ឌវប្បធម៌ដែលមាននៅលើកោះនេះ។ អភិបាលស្តីទីរបស់កោះបាលី លោក Sang Made Mahendra Jaya ថ្លែងថា ការយកពន្ធពីអ្នកទេសចរមកកាន់កោះបាលី នឹងចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី១៤ ខែកុម្ភៈនេះតទៅ ដោយភ្ញៀវទេសចរទាំងអស់ តម្រូវឱ្យបង់ពន្ធតាមរយៈគេហទំព័រអនឡាញឈ្មោះ “Love Bali”។លោកអភិបាលស្តីទីបន្ថែមថា ការយកពន្ធនេះ គឺស្ថិតក្នុងគោលបំណងការពារវប្បធម៌ និងបរិស្ថានរបស់កោះបាលី។ ប៉ុន្តែការយកពន្ធនេះ នឹងមិនតម្រូវឱ្យភ្ញៀវទេសចរឥណ្ឌូនេស៊ីក្នុងស្រុកបង់នោះទេ។ តាមរយៈពន្ធថ្មីនេះទៀតសោត ឥណ្ឌូនេស៊ីបញ្ជាក់ថា នឹងមិនរំខានដល់ការទាក់ទាញភ្ញៀវទេសចរបរទេសឡើយ ដោយសារជនបរទេសបានធ្វើការដើម្បីបរិស្ថាន និងទេសចរណ៍ប្រកបដោយនិរន្តរភាពរបស់កោះបាលីកាលពីពេលកន្លងមករួចហើយ។ សូមជម្រាបថា កោះបាលី គឺជាកោះល្បីល្បាញមួយប្រចាំប្រទេសឥណ្ឌូនេស៊ី ដែលរកចំណូលពីភ្ញៀវទេសចរបរទេសរាប់លាននាក់ជារៀងរាល់ឆ្នាំ។ ជាក់ស្តែង យោងតាមទិន្នន័យរបស់រដ្ឋាភិបាលឥណ្ឌូនេស៊ី បានបង្ហាញថា អ្នកទេសចរជិត ៤.៨លាននាក់បានមកលេងកម្សាន្តកោះបាលី ក្នុងចន្លោះខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០២៣៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា
-
Sony ដំឡើងការព្យាករណ៍ប្រាក់ចំណេញ

តូក្យូ៖ ក្រុមហ៊ុន Sony របស់ប្រទេសជប៉ុន បានបង្កើនការព្យាករណ៍ប្រាក់ចំណេញសុទ្ធប្រចាំឆ្នាំរបស់ខ្លួន ក្នុងថ្ងៃពុធសប្តាហ៍នេះ ប៉ុន្តែបានកាត់បន្ថយគោលដៅលក់របស់ម៉ាស៊ីនហ្គេម PlayStation 5 របស់ខ្លួន។ ក្រុមហ៊ុន Sony ព្យាករណ៍ថា ប្រាក់ចំណេញសុទ្ធពេញមួយឆ្នាំរបស់ខ្លួន នឹងមានចំនួន ៩២០ពាន់លានយ៉េន ឬប្រហែល ៦.១ពាន់លានដុល្លារ លើសគោលដៅពីមុន ដែលមានត្រឹម ៨៨០ពាន់លានយ៉េន ឬប្រហែលជាង ៥.៨ពាន់លានដុល្លារ។ ទន្ទឹមគ្នា ការលក់ម៉ាស៊ីនហ្គេម PlayStation 5 (PS5) របស់ Sony អាចនឹងប្រឈមនូវហានិភ័យធ្លាក់ចុះសន្ទុះលក់ បើធៀបជាមួយនឹងគូប្រជែង Microsoft របស់អាមេរិក នេះបើតាមការព្រមានរបស់អ្នកវិភាគមួយចំនួន។ អនុប្រធានជាន់ខ្ពស់របស់ក្រុមហ៊ុន Sony លោកស្រី Naomi Matsuoka និយាយថា Sony នឹងផ្តោតការយកចិត្តទុកដាក់ជាថ្មីលើប្រាក់ចំណេញរបស់ខ្លួន ប៉ុន្តែយើងក៏រំពឹងដែរថា ទិន្នន័យនៃការលក់នឹងចាប់ផ្តើមធ្លាក់ចុះបន្តិចម្តងៗ ចាប់ពីឆ្នាំសារពើពន្ធបន្ទាប់។ ក្រុមហ៊ុន Sony បានបញ្ជាក់ទៀតថា ខ្លួនរំពឹងថា ការលក់ម៉ាស៊ីនហ្គេម PS5 នឹងមានចំនួនប្រហែល ២១លានគ្រឿងប៉ុណ្ណោះនៅក្នុងឆ្នាំហិរញ្ញវត្ថុបច្ចុប្បន្ន ធ្លាក់ចុះជាងគោលដៅពីមុន…
-
លទ្ធផលបឋម៖ អតីតមេយោធាក្នុងជំនាន់លោកស៊ូហាតូ បានឈ្នះការបោះឆ្នោតប្រធានាធិបតីឥណ្ឌូនេស៊ី

ហ្សាកាតា៖ ប្រទេសឥណ្ឌូនេស៊ីបានរៀបចំការបោះឆ្នោតប្រធានាធិបតី កាលពីថ្ងៃពុធ។ លទ្ធផលបឋមបង្ហាញថា អតីតមេដឹកនាំយោធា ក្នុងរបបផ្តាច់ការ របស់លោកស៊ូហាតូ បានឈ្នះ ប៉ុន្តែ ត្រូវរង់ចាំលទ្ធផលផ្លូវការ ដែលគ្រោងនឹងប្រកាស នាខែក្រោយ។ អតីតឧត្តមសេនីយ Prabowo Subianto បានអះអាងប្រាប់អ្នកគាំទ្រ កាលពីយប់ថ្ងៃទី១៤ ខែកុម្ភៈថា នេះគឺជាជ័យជម្នះសម្រាប់ប្រជាជនឥណ្ឌូនេស៊ីទាំងអស់គ្នា។ លោក បានបន្ត «យើងជឿថា លទ្ធិប្រជាធិបតេយ្យរបស់ឥណ្ឌូនេស៊ីកំពុងដំណើរការល្អ»។ យ៉ាងណាមិញ លទ្ធផលផ្លូវការមិនទាន់បានប្រកាសទេ គឺរងចាំរហូតដល់ខែក្រោយ។ លោក Subianto បានអះអាងថា លោកឈ្នះហើយ ប៉ុន្តែលោក បានសង្កត់ធ្ងន់ថា «យើងនៅតែត្រូវរង់ចាំលទ្ធផលផ្លូវការរបស់ គណៈកម្មាធិការរៀបចំការបោះឆ្នោត»។ លោក Subianto វ័យ៧២ឆ្នាំរូបនេះ ត្រូវបានគេដឹងថា ជាអតីតមេយោធា ក្នុងរបបផ្តាច់ការរបស់លោក ស៊ូហាតូ (Suharto) កាលពីមួយជំនាន់មុន។ ទោះឃើញភាពឈ្នះ ក្នុងលទ្ធផលបឋមនេះ ក៏ដោយ លោកត្រូវការច្រើនជាង៥០ ភាគរយនៃការបោះឆ្នោតរួម ហើយយ៉ាងហោចណាស់ សន្លឹកឆ្នោតមួយភាគប្រាំ ពិតជាត្រូវបានបោះឆ្នោត នៅក្នុងតំបន់ជាងពាក់កណ្តាល នៃបណ្តាខេត្តក្រុង នៃប្រទេសនេះ ទើបទទួលបានតំណែងប្រធានាធិបតី។…
-
ក្រសួងផែនការបើកវគ្គបណ្តុះបណ្តាលស្តីពីការគូសផែនទី និងការចុះបញ្ជីគ្រួសារសម្រាប់ អង្កេតចន្លោះជំរឿនប្រជាជននៅកម្ពុជា ឆ្នាំ២០២៤

ភ្នំពេញ៖ វគ្គបណ្តុះបណ្តាលស្តីពីការគូសផែនទី និងការចុះបញ្ជីគ្រួសារសម្រាប់ អង្កេតចន្លោះជំរឿនប្រជាជននៅកម្ពុជា ឆ្នាំ២០២៤ បានប្រារព្ធបើកកាលពីរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តម រិន វិរៈ រដ្ឋលេខាធិការ តំណាងរដ្ឋមន្ត្រីក្រសួងផែនការ។ វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីបណ្តុះបណ្តាលដល់មន្ត្រី អង្កេតចុះធ្វើបច្ចុប្បន្នភាព ទៅលើការគូសផែនទីមណ្ឌលអង្កេត និងការចុះបញ្ជីគ្រួសារនៅតាមរាជធានី ខេត្ត ដែល លទ្ធផលពីការចុះគូសែផែនទី និងការចុះបញ្ជីគ្រួសារ នេះជាឧបករណ៍តែមួយគត់ធ្វើជាមូលដ្ឋានសម្រាប់ការចុះ ទៅប្រមូលទិន្នន័យអង្កេតចន្លោះជំរឿនប្រជាជន ដែលនឹងចាប់ផ្តើមពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ ខាងមុខ។ ឯកឧត្តមរដ្ឋលេខាធិការបញ្ជាក់ថា ការចុះគូសផែនទីមណ្ឌលអង្កេត និងការចុះបញ្ជីគ្រួសារបើធ្វើមិនបានត្រឹមត្រូវទេនោះទេ នាំឳ្យមានផលប៉ះ ពាល់ជាអវិជ្ជមានដល់លទ្ធផលអង្កេតរបស់យើង។ វត្តមានសិក្ខាកាមមកពីមន្ទីរផែនការ រាជធានី ខេត្ត ក្នុងវគ្គបណ្តុះបណ្តាលនេះពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងនាមជាមន្ត្រីអង្កេត ដើម្បីទទួលបានការបង្វឹកបង្ហាត់ ចំណេះដឹង និងចំណេះធ្វើយ៉ាងពិតប្រាកដច្បាស់លាស់ ពីគ្រូឧទ្ទេសនាម យកទៅអនុវត្តនៅទីតាំងមណ្ឌលអង្កេតតាមគោលដៅនីមួយៗ។ ក្នុងឱកាសនេះ ឯកឧត្តមបានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅជាទីបំផុតជូនចំពោះសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានផ្តល់ការគាំទ្រធ្វើឱ្យកិច្ចដំណើរការជំរឿនប្រជាជន ឆ្នាំ២០១៩ ទទួលបានជោគជ័យ។ លទ្ធផលអង្កេតចន្លោះជំរឿនប្រជាជន ឆ្នាំ២០២៤ គឺជាមូលដ្ឋានគ្រឹះតែមួយគត់…
-
រាជរដ្ឋាភិបាល នឹងបន្ដអភិវឌ្ឍក្រុងរុនតាឯក ឱ្យក្លាយទៅជាកន្លែងរស់នៅដ៏ល្អប្រសើរ

-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៤ កុម្ភៈ ២០២៤

១. ខែមករា ឆ្នាំ២០២៤ កម្ពុជាបាននាំចេញអង្ករជាង ៤ម៉ឺនតោន មានទំហំទឹកប្រាក់ជាង ៣២លានដុល្លារ – AMS Economy ២. កម្ពុជា គ្រោងរៀបចំបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មីមួយ ដើម្បីទាក់ទាញវិនិយោគិនជប៉ុន – AMS Central ៣. ក្រុមហ៊ុន និងកសិដ្ឋានជិត ២០ ចូលរួមដាក់តាំងបង្ហាញផលិតផលកសិកម្មនៅថ្ងៃទី ១៤កុម្ភៈ – ស៊ីស៊ីថាមស៍ ៤. ឥណ្ឌា និងអេមីរ៉ាតអារ៉ាប់រួម ចុះកិច្ចព្រមព្រៀងបង្កើតច្រករបៀងពាណិជ្ជកម្មឆ្លងទ្វីប – Reuters ៥. UN ព្រមាន អ៉ីស្រាអែលថាការវាយលុកចូលទីក្រុង Rafah នឹងនាំទៅរកការសម្លាប់រង្គាល – BBC #ams1minute
-
រាជរដ្ឋាភិបាលនីតិកាលទី៧ នឹងបន្តជ្រោងកាន់តែខ្ពស់នូវ “ស្មារតីនៃការកែទម្រង់” និងនៅតែប្រកាន់ខ្ជាប់នូវអភិក្រមទាំង ៥ ប្រការ

-
កិច្ចការកែទម្រង់ដែលជោគជ័យ ផ្អែកលើកត្តាសំខាន់ ៤
