-
ពុទ្ធឱវាទ

-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៦ កុម្ភៈ ២០២៤

១. គម្រោងស្ពានឆ្លងទន្លេបាសាក់ ព្រែកប្រា-ចាក់អង្រែ នឹងដំណើរការសាងសង់នៅថ្ងៃទី១៩ កុម្ភៈ – AMS Economy ២. ២សប្ដាហ៍ដើមខែកុម្ភៈ ទេសចរជាង ២ ០០០នាក់ធ្វើដំណើរតាមកប៉ាល់ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ – AMS Economy ៣. រយៈពេល ២ឆ្នាំចុងក្រោយ កម្ពុជាមានកំណើនទុនវិនិយោគជិត ១ពាន់លានដុល្លារ – AMS Central ៤. ក្រុមហ៊ូទីថាខ្លួនបាញ់មីស៉ីលលើកប៉ាល់ដឹកទំនិញរបស់អង់គ្លេស នៅឈូងសមុទ្រ Aden ខណៈសហគ្រាសដឹកជញ្ជូនថាជារបស់ក្រិក – Reuters ៥. នាយករដ្ឋមន្ត្រីអាមេនី ព្រមានថាអាស៊ែបៃហ្សង់ កំពុងត្រៀមលក្ខណៈធ្វើសង្រ្គាមទ្រង់ទ្រាយធំ – Times of India #ams1minute
-
ក្រសួងមហាផ្ទៃ ប្រឆាំងដាច់ខាតចំពោះរាល់សកម្មភាពបង្ខិតបង្ខំគំរាមកំហែងដល់អ្នកបោះឆ្នោតដែលធ្វើឡើងដោយ គណបក្សភ្លើងទៀន

-
ក្រុមប្រឹក្សាជាតិបទប្បញ្ញត្តិបច្ចេកទេសសំណង់ និងមន្ទីរពិសោធន៍ជាតិសំណង់ ជាចលករដ៏សំខាន់ក្នុងការពង្រឹងវិស័យសំណង់នៅកម្ពុជា

ថ្លែងនាកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំក្រុមប្រឹក្សាជាតិបទប្បញ្ញត្តិបច្ចេកទេសសំណង់ និងមន្ទីរពិសោធន៍ជាតិសំណង់ នារសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្តីការក្រសួង ឯកឧត្តម សាយ សំអាល់ បានបន្តជំរុញភាគីទាំងអស់ឱ្យប្រកាន់ខ្ជាប់នូវគោលការណ៍ឯកភាពគ្នា ប្រមូលផ្ដុំគោលគំនិត កសាងពូនជ្រុំស្ថាប័ន និងរដ្ឋបាលសាធារណៈទំនើប រស់រវើក វាងវៃ ប្រកបដោយមនសិការ និងវិជ្ជាជីវៈ ដើម្បីបម្រើឧត្តមប្រយោជន៍ជាតិ និងប្រជាជន។ ឯកឧត្តមលើកពីការបន្តជំរុញការរៀបចំគោលនយោបាយអភិវឌ្ឍបទដ្ឋានបច្ចេកទេសសំណង់ និងបទប្បញ្ញត្តិបច្ចេកទេសសំណង់ ឱ្យស្របតាមការវិវត្តសេដ្ឋកិច្ចសង្គមកម្ពុជា និងការពង្រឹងការអនុវត្តច្បាប់ស្តីពីសំណង់ ក្នុងគោលបំណងបង្កើននូវគុណភាព សុវត្ថិភាព ការពារទ្រព្យសម្បត្តិ និងសុខុមាលភាព របស់ម្ចាស់សំណង់ អ្នកប្រើប្រាស់សំណង់ និងសាធារណជន។ 📷 MLMUPC #ams1minute
-
ភាពសប្បាយរីករាយរបស់និស្សិតជ័យលាភី ឪពុកម្ដាយ បងប្អូនសាច់ញាតិ និងអាណាព្យាបាល

-
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី១៥ កុម្ភៈ ២០២៤

បានចេញសេចក្តីថ្លែងការណ៍អំពាវនាវឱ្យគណបក្សនយោបាយ ដែលធ្វើសកម្មភាពខុសច្បាប់ បញ្ឈប់ជាបន្ទាន់ ដើម្បីឱ្យការឃោសនាបោះឆ្នោតប្រព្រឹត្តទៅដោយរលូន ក៏ដូចជាការបោតឆ្នោតទទួលបានជោគជ័យ មាត្រា៧១ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដែលត្រូវយកមកអនុវត្តក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា បានចែងថា “… គ្រប់គណបក្សនយោបាយ បេក្ខជន ឬអ្នកគាំទ្រទាំងអស់មិនត្រូវធ្វើការគំរាមកំហែង បំភិតបំភ័យ និងលួងលោមឱ្យបុគ្គលផ្ដិតមេដៃ ឬស្បថ ឬសន្យាបោះឆ្នោតឱ្យគណបក្សណាមួយឡើយ…”៕ #ams1minute
-
វិថីអូរឈើទាល លេខ៥០០ 🛣️🌿🇰🇭

-
រដ្ឋបាលខេត្តសៀមរាប ចាប់ផ្តើមដំណើរការអនុវត្តសាកល្បងរថយន្តក្រុងដឹកជញ្ជូនសាធារណៈ

ពីក្រុងសៀមរាប-ក្រុងរុនតាឯករតេជោសែន និងពីក្រុងរុនតាឯកតេជោសែន-មកក្រុងសៀមរាប ដោយឥតគិតថ្លៃ។ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ និងកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្តចាកចេញពីតំបន់រមណីយដ្ឋានអង្គរ ទៅរស់នៅតំបន់អភិវឌ្ឍរុនតាឯក បានមកបំពេញការងារ និងប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ នៅក្នុងក្រុងសៀមរាប។ ១៥ កុម្ភៈ ២០២៤ #ams1minute
-
លោកជំទាវ ទួត បញ្ញា រដ្ឋលេខាធិការក្រសួងការបរទេស ត្រូវបានតែងតាំងឯកអគ្គរាជទូតកម្ពុជា ប្រចាំចក្រភពអង់គ្លេស អៀរឡង់ ដាណឺម៉ាក ស៊ុយអែត ន័រវែស និងហ្វាំងឡង់

-
របាយការណ៍នៅថ្ងៃទី១៥ កុម្ភៈ
