-
អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ នឹងចាប់ផ្ដើមទទួលពាក្យបណ្ដឹង ពីថ្ងៃទី0១ មីនា តទៅ

-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៩ កុម្ភៈ ២០២៤

១. ឆ្នាំ២០២៣ កម្ពុជាទទួលអ្នកដំណើរតាមផ្លូវអាកាសបានចំនួន ៥ ១១១ ៨១០នាក់ កើនជាងពីរដង ធៀបនឹងឆ្នាំ២០២២ – AMS Economy ២. ត្រឹម ១៥ថ្ងៃ ខែកុម្ភៈ CDC អនុម័តគម្រោងវិនិយោគចំនួន២២ ដែលមានទុនវិនិយោគប្រមាណជាង ៤៤៤លានដុល្លារ – FN ៣. ខែមករា ឆ្នាំ២០២៤ កម្ពុជានាំចេញទំនិញទៅជប៉ុនមានទំហំជិត ១២០លានដុល្លារ កើនលើស១០% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២ – ភ្នំពេញបុស្តិ៍ ៤. ចិនកំពុងពង្រីកឥទ្ធិពលបណ្តាញព័ត៌មាននៅឥណ្ឌូណេស៊ី – VOA ៥. អ៉ីស្រាអែល កំណត់យកខែ Ramadan ជាកាលបរិច្ឆេទវាយលុកចូលទីក្រុង Rafah – AFP #ams1minute
-
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ដឹកនាំគណៈប្រតិភូអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសជប៉ុន

ដំណើរទស្សនកិច្ចនេះ នឹងចូលរួមពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាល និងចំណងមិត្តភាពជាប្រពៃណីនៃប្រទេសទាំងពីរ ស្របតាមស្មារតីនៃ “ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ” ព្រមទាំង កៀរគរអ្នកវិនិយោគជប៉ុនមកវិនិយោគនៅកម្ពុជា ដើម្បីជាគុណប្រយោជន៍សម្រាប់រាជរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ។ គណៈប្រតិភូនឹងអញ្ជើញជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំជប៉ុន រួមមាន ខុទ្ទកាល័យនាយករដ្ឋមន្ត្រី ក្រសួងការបរទេស ក្រសួងដីធ្លី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ ព្រមទាំងធ្វើទស្សនកិច្ចគម្រោងលំនៅឋានតម្លៃសមរម្យ ទីភ្នាក់ងាររុករកលំហអាកាសជប៉ុន JAXA អាជ្ញាធរព័ត៌មានទីតាំងភូមិសាស្ត្រជប៉ុន GSI ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA សហព័ន្ធសមាគមមេធាវី Shiho-Shoshi សមាគមជប៉ុនកម្ពុជា JCA ព្រមទាំងជួបពិភាក្សាការងារជាមួយអ្នកវិនិយោគជប៉ុនពាក់ព័ន្ធវិស័យរបស់ក្រសួង ដនស។ 📷 MLMUPC #ams1minute
-
ជនបរទេសណាដែលប្រឌិតរឿងបំផ្លាញកិត្តិយសកម្ពុជា នឹងត្រូវអនុវត្តទោសដាក់ពន្ធនាគាររយៈពេល ២ឆ្នាំ ហើយនិរទេស និងមិនអនុញ្ញាតឱ្យមកកម្ពុជាម្តងទៀតឡើយ

-
របាយការណ៍នៅថ្ងៃទី១៨ កុម្ភៈ

-
អាមេរិក មានកងកម្លាំងយោធា និងអ្នកម៉ៅការវិស័យការពារជាតិចំនួនប្រមាណ ៤៥ ០០០នាក់ នៅតំបន់មជ្ឈិមបូព៌ា

វត្តមានយោធាច្រើនបំផុត គឺស្ថិតនៅប្រទេសគុយវ៉ែត ដែលមានចំនួនដល់ទៅ ១៣ ៥០០នាក់ ខណៈនៅបារ៉ែន មានចំនួន ៩ ០០០នាក់ និងកាតា មានចំនួន ៨ ០០០នាក់។ អេមីរ៉ាតអារ៉ាប់រួម មាន ៣៥៥០នាក់។ ហ្សកដានី មាន ២ ៩៣៦នាក់។ អារ៉ាប៊ីសាអ៊ូឌីត មាន ២ ៧០០នាក់។ អ៊ីរ៉ាក់ មាន ២ ៥០០នាក់។ តួកគីមាន ១ ៨៨៥នាក់។ ស៊ីរីមាន៩០០នាក់។ អូម៉ង់ មាន២០០នាក់។ មូលដ្ឋានទ័ពអាកាស និងជើងទឹកភាគច្រើនស្ថិតនៅបារ៉ែន កាតានិងអេមីរ៉ាតអារ៉ាប់រួម – Visual Capitalist #ams1minute
-
ផ្លូវ ស្ពាន គឺជាសរសៃឈាមនៃសេដ្ឋកិច្ចជាតិ និងជាអាទិភាពគន្លឹះទី២ ក្នុងចំណោមអាទិភាពគន្លឹះទាំង៥ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១

សម្តេចធិបតី៖ “ការសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) នឹងចូលរួមចំណែកគាំទ្រដល់ការកសាងសេដ្ឋកិច្ចមូលដ្ឋានរបស់ប្រជាពលរដ្ឋ តាមរយៈការកាត់បន្ថយការកកស្ទះចរាចរណ៍ និងផ្តល់ជម្រើសធ្វើដំណើរខ្វាត់ខ្វែងនៅក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ និងខណ្ឌមានជ័យ ។ ស្ពាននេះ នឹងផ្តល់ភាពងាយស្រួលបន្ថែមទៀតលើវិស័យដឹកជញ្ជូន និងភ័ស្តុភារកម្ម ពិសេស ការតភ្ជាប់ពីប៉ែកខាងកើត និងប៉ែកខាងលិចនៃរាជធានីភ្នំពេញ ។ ស្ពាននេះ ក៏ជាស្ពានទី៧ ដែលត្រូវបានសាងសង់លើដងទន្លេបាសាក់ ក្នុងចំណោមស្ពានដែលបានសាងសង់រួច មានដូចជា៖ ស្ពានឆ្លងកោះពេជ្រ-កោះនរា ស្ពានព្រះមុនីវង្សទាំង២ ស្ពានសំរោង ស្ពានកោះអន្លង់ចិន និងស្ពានកោះធំ”។ #ams1minute
-
ប្រាសាទបាភួន កសាងឡើងនៅ ស.វ. ទី១១ ដោយព្រះបាទឧទ័យទិត្យវម៌្មទី២ ឧទ្ទិសថ្វាយព្រហ្មញ្ញសាសនា

-
ព្រឹកនេះសម្តេច ធិបតី អញ្ជើញបើក ការដ្ឋានស្ថាបនា ស្ពាន ឆ្លងទន្លេបាសាក់ «ចាក់អង្រែក្រោម -ព្រែកប្រា» តម្លៃ ជាង ៦០លានដុល្លារ

ភ្នំពេញ៖ សម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ កម្ពុជា និងឯកឧត្តម វ៉ាង វិន ធៀន ឯកអគ្គរដ្ឋទូត វិសាមញ្ញ និង ពេញ សមត្ថភាព នៃ សាធារណរដ្ឋ ប្រជាមានិត ចិន ប្រចាំ កម្ពុជា អញ្ជើញ ជា អធិបតី បើក ការដ្ឋាន ស្ថាបនា ស្ពាន ឆ្លងទន្លេ បាសាក់ ” ចាក់អង្រែ ក្រោម – ព្រែកប្រា ” នៅក្នុង សង្កាត់ ចាក់អង្រែ ក្រោម ខណ្ឌមានជ័យ រាជធានី ភ្នំពេញ នៅ ព្រឹក ថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២៤ ។ គម្រោង…
-
សេដ្ឋកិច្ចសង្ហិបុរីកើនឡើង ១,១ភាគរយក្នុងឆ្នាំ ២០២៣

សង្ហិបុរី៖ សេដ្ឋកិច្ចរបស់ប្រទេសសិង្ហបុរីបានកើនឡើងទាបជាងការរំពឹងទុកកាលពីឆ្នាំមុន ខណៈដែលខ្លួនបានព្រមានថា ហានិភ័យភូមិសាស្ត្រនយោបាយនឹងបន្តបង្កផលប៉ះពាល់នៅឆ្នាំ២០២៤នេះ។ សេដ្ឋកិច្ចសង្ហិបុរីកើនឡើង ១.១ភាគរយកាលពីឆ្នាំ២០២៣ ដែលចេញផ្សាយដោយក្រសួងពាណិជ្ជកម្មសង្ហិបុរី តួលេខនេះទាបជាងការព្យាករណ៍ ១.២ភាគរយ ដែលប្រកាសដោយនាយករដ្ឋមន្ត្រីសង្ហិបុរី លោក លី សៀនឡុង។ នេះជាឆ្នាំទី៣ជាប់ៗគ្នាហើយ ដែលសេដ្ឋកិច្ចរបស់ប្រទេសសង្ហិបុរីធ្លាក់ចុះ គិតចាប់តាំងពីឆ្នាំ២០២០ ជាឆ្នាំរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩។ សេដ្ឋកិច្ចសង្ហិបុរីមានចំនួន ៨.៩ភាគរយនៅឆ្នាំ២០២១ និង ៣.៨ភាគរយនៅឆ្នាំ២០២២។ ហើយសម្រាប់ឆ្នាំ២០២៤នេះ ក្រសួងពាណិជ្ជសង្ហិបុរីបានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចនៅឆ្នាំនេះ នឹងមិនប្រែប្រួលនោះទេ ពោលគឺស្ថិតនៅចន្លោះពី ១ ទៅ ៣ភាគរយ។ កំណើនសេដ្ឋកិច្ចរបស់សង្ហិបុរីដ៏ស្តួចស្តើងកាលពីឆ្នាំមុន គឺបណ្តាលមកពីតម្រូវការសកលទន់ជ្រោយ ចំពោះការនាំចេញរបស់ប្រទេសសិង្ហបុរី និងវិស័យផលិតកម្មដ៏សំខាន់របស់ខ្លួន បានធ្លាក់ចុះ ៤.៣ភាគរយ បើធៀបនឹងឆ្នាំកន្លងទៅ កើនឡើង ២.៧ភាគរយ។ ក្រសួងពាណិជ្ជកម្មសង្ហិបុរីបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា ហានិភ័យធ្លាក់ចុះសេដ្ឋកិច្ចពិភពលោកនៅតែមាន ដោយសង្ហិបុរីបានព្រមានពីការរីករាលដាលនៃជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស ក៏ដូចជាសង្រ្គាមរុស្ស៊ី និងអ៊ុយក្រែន ដែលអាចរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក។ បន្ថែមលើនេះ ការប្រែប្រួលអាកាសធាតុ និងការពន្យារពេលតម្លើងអត្រាការប្រាក់ខ្ពស់ ក៏អាចធ្វើឱ្យសន្ទុះនៃការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះផងដែរ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា