Category: One-Minute

  • សម្តេចធិបតី៖ រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា បានចាត់ទុកបញ្ហាគ្រឿងញៀន ជាបញ្ហាអាទិភាពមួយ ក្នុងចំណោមបញ្ហាអាទិភាពមួយចំនួនទៀត

    សម្តេចធិបតី៖ រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា បានចាត់ទុកបញ្ហាគ្រឿងញៀន ជាបញ្ហាអាទិភាពមួយ ក្នុងចំណោមបញ្ហាអាទិភាពមួយចំនួនទៀត

    ដើម្បីកាត់បន្ថយ និងឈានទៅលុបបំបាត់ឱ្យអស់នូវឫសគល់គ្រឿងញៀនពីកម្ពុជា ក្នុងគោលដៅឆ្លើយតបទៅនឹងក្តីព្រួយបារម្ភរបស់ប្រជាពលរដ្ឋកម្ពុជាទាំងមូល។ រាជរដ្ឋាភិបាលកម្ពុជា បានបញ្ចូលយុទ្ធសាស្ត្រប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងបរិស្ថានគ្របដណ្តប់របស់ស្នូលនៃបញ្ចកោណ-ដំណាក់កាលទី១ ដើម្បីធានាឱ្យបាននូវ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ស្របតាមការប្តេជ្ញាចិត្ត “កម្ពុជា ជាប្រទេសគ្មានគ្រឿងញៀន និងរក្សាគ្រួសារនីមួយៗជាគ្រួសារស្អាតស្អំ គ្មានគ្រឿងញៀន” តាមទស្សនវិស័យ “ចូលរួមទាំងអស់គ្នាដើម្បីជីវិត និងសហគមន៍គ្មានគ្រឿងញៀន”។ #ams1minute

  • គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវចាត់វិធានការបញ្ចប់មុខតំណែង និងបណ្តេញចេញពីក្របខ័ណ្ឌដោយគ្មានការលើកលែង

    គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវចាត់វិធានការបញ្ចប់មុខតំណែង និងបណ្តេញចេញពីក្របខ័ណ្ឌដោយគ្មានការលើកលែង

    ចំពោះមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងយោធិន ព្រមទាំងមន្ត្រីជាប់កិច្ចសន្យាណាដែលត្រូវបានរកឃើញថាមានការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ឬមានការពាក់ព័ន្ធនឹងគ្រឿងញៀនខុសច្បាប់។ ការអនុវត្តទណ្ឌកម្មខាងវិន័យនេះ ពុំរារាំងដល់ការអនុវត្តទណ្ឌកម្មព្រហ្មទណ្ឌដោយអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិជាធរមានឡើយ។ #ams1minute

  • របាយការណ៍នៅថ្ងៃទី១៩ កុម្ភៈ

    របាយការណ៍នៅថ្ងៃទី១៩ កុម្ភៈ

    ១. គ្រោះថ្នាក់ចរាចរណ៍ ៤ករណី គ្មានអ្នកស្លាប់ និងរបួសធ្ងន់ស្រាល ៥នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១២ករណី ឃាត់ខ្លួនជនសង្ស័យ ១៧នាក់។ ៣. គ្រឿងញៀន ២១ករណី ឃាត់ខ្លួនជនសង្ស័យ ៣៨នាក់។ ៤. កូវីដ គ្មានករណីថ្មី គ្មានអ្នកជាសះស្បើយ និងគ្មានអ្នកស្លាប់។ ចេញផ្សាយ ថ្ងៃទី២០ កុម្ភៈ ២០២៤ #ams1minute

  • សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុនម៉ាណែត

    សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុនម៉ាណែត

    ស្ត្រីទីមួយកម្ពុជានឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន – អូស្ត្រាលី នាដើមខែមីនា ឆ្នាំ២០២៤ នេះ។ ប្រជាពលរដ្ឋខ្មែររស់នៅប្រទេសអូស្រ្តាលី និងនូវែលហ្សេឡង់ ពិតជាសប្បាយរីករាយ និងត្រៀមខ្លួនរួចជាស្រេចក្នុងការទទួលស្វាគមន៍ការអញ្ជើញរបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត មកកាន់ប្រទេសអូស្ត្រាលី #ams1minute

  • បញ្ចកោណទី៤ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១

    បញ្ចកោណទី៤ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១
  • ភ្នំខ្នងផ្សារ ឧទ្យានជាតិជួរភ្នំក្រវាញកណ្តាលទេសចរណ៍ផ្សារភ្ជាប់ទឹកដី កម្ពុជាមាតុភូមិខ្ញុំ

    ភ្នំខ្នងផ្សារ ឧទ្យានជាតិជួរភ្នំក្រវាញកណ្តាលទេសចរណ៍ផ្សារភ្ជាប់ទឹកដី កម្ពុជាមាតុភូមិខ្ញុំ
  • របបយោធានៅប្រទេសហ្គីណេ រំលាយរដ្ឋាភិបាល

    របបយោធានៅប្រទេសហ្គីណេ រំលាយរដ្ឋាភិបាល

    កូណាគ្រី៖ របបយោធាដែលកំពុងកាន់អំណាចរបស់ប្រទេសហ្គីណេ កាលពីថ្ងៃចន្ទ បានចេញសាលក្រមរំលាយរដ្ឋាភិបាល ដែលខ្លួនចូលមកកាន់កាប់ ចាប់តាំងពីខែកក្កដា ឆ្នាំ ២០២២ នេះបើយោងតាមវីដេអូ Facebook ដែលត្រូវបានផ្សព្វផ្សាយដោយប្រធានាធិបតី។ ឧត្តមសេនីយ Amara Camara អ្នកនាំពាក្យរបបយោធា មិនបានផ្តល់ហេតុផលសម្រាប់ការរំលាយ ឬកាលបរិច្ឆេទនៃការប្រកាសរដ្ឋាភិបាលថ្មីនោះទេ។ លោកគ្រាន់តែនិយាយថា «រដ្ឋាភិបាលត្រូវបានរំលាយ» ។ លោកបានបន្ថែមថា «កិច្ចការបច្ចុប្បន្ន នឹងត្រូវគ្រប់គ្រងដោយនាយកខុទ្ទកាល័យ អគ្គលេខាធិការ និងអគ្គលេខាធិការរង រហូតដល់រដ្ឋាភិបាលថ្មី ត្រូវបានដាក់ឱ្យដំណើរការ»។ គួរបញ្ជាក់ថា ហ្គីណេ ដែលគេស្គាល់ថា ជាប្រទេសស្ថិតក្នុងទ្វីបអាហ្វ្រិកខាងលិចមួយនេះ ត្រូវបានដឹកនាំដោយរបបយោធា តាំងពីខែកញ្ញា ឆ្នាំ២០២១។ ពេលនោះ ពួកគេបានទម្លាក់ប្រធានាធិបតីជាប់ឆ្នោត តាមបែបប្រជាធិបតេយ្យដំបូង របស់ប្រទេសនេះ។ ក្រោមសម្ពាធអន្តរជាតិ លោក Mamady Doumbouya មេដឹកនាំរបបយោធាបានសន្យាថា នឹងប្រគល់ការគ្រប់គ្រងរដ្ឋាភិបាលវិញទៅឱ្យជនស៊ីវិលជាប់ឆ្នោត នៅចុងឆ្នាំ ២០២៤។ លោកថា ក្នុងអន្តរកាលនេះ គឺជាការអនុវត្តកំណែទម្រង់ដ៏ទូលំទូលាយ នៅក្នុងប្រទេស ជាប្រទេសដែលនៅតែក្រីក្រ បើទោះបីជាធនធានធម្មជាតិសន្ធឹកសន្ធាប់ក៏ដោយ។ ប៉ុន្តែគណបក្សប្រឆាំងបានចោទប្រកាន់ថា ការសន្យានេះគ្មានបានការអ្វីទេ ប៉ុន្តែ…

  • អឺរ៉ុបបើកបេសសកកម្មប្រយុទ្ធជាផ្លូវការជាមួយក្រុមហ៊ូទី

    អឺរ៉ុបបើកបេសសកកម្មប្រយុទ្ធជាផ្លូវការជាមួយក្រុមហ៊ូទី

    ព្រុចសែល៖ សហភាពអឺរ៉ុបចាប់ផ្តើមបេសកកម្មកងទ័ពជើងទឹកជាផ្លូវការ ដើម្បីការពារការដឹកជញ្ជូននៅសមុទ្រក្រហម បន្ទាប់ពីក្រុមហ៊ូទីបានបន្តការវាយប្រហារលើនាវាពាណិជ្ជកម្ម ក្នុងថ្ងៃចន្ទនេះ ដោយបានកំណត់គោលដៅលើនាវាផ្ទុកទំនិញចំនួនពីរគ្រឿង។ ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី យូស៊ូឡា វ៉ុន ដឺ ឡេយែន បានប្រកាសពីការសម្រេចចិត្តដាក់ពង្រាយកងកម្លាំងជើងទឹក Naval Force Operation Aspides នៅលើបណ្តាញសង្គម X ថា អឺរ៉ុបនឹងធានានូវសេរីភាពនៃការធ្វើនាវាចរណ៍នៅសមុទ្រក្រហម ដោយធ្វើការរួមគ្នាជាមួយនឹងដៃគូអន្តរជាតិរបស់យើង។ បេសកកម្មកងទ័ពជើងទឹកនេះ នឹងបញ្ជូននាវាចម្បាំងអឺរ៉ុប និងប្រព័ន្ធព្រមានជាមុន ទៅកាន់តំបន់សមុទ្រក្រហម ឈូងសមុទ្រ Aden និងដែនទឹកជុំវិញ។ រហូតមកទល់ពេលនេះ ប្រទេសបារាំង អាល្លឺម៉ង់ អ៊ីតាលី និងប៊ែលហ្ស៊ិក បានចូលរួមក្នុងគំនិតផ្តួចផ្តើមមួយនេះ។ ក្រុមហ៊ុនសន្តិសុខដែនសមុទ្រអង់គ្លេស Ambrey បានឱ្យដឹងថា កប៉ាល់ជាកម្មសិទ្ធិរបស់អាមេរិក និងដោតទង់ជាតិក្រិក បានអំពាវនាវសុំជំនួយយោធាជាលើកដំបូង បន្ទាប់ពីរងការវាយប្រហារដោយមីស៊ីលក្នុងចម្ងាយជាង ១០០គីឡូម៉ែត្រក្នុងសមុទ្រខាងកើតនៃទីក្រុងកំពង់ផែ Aden របស់ប្រទេសយេម៉ែន។ បន្ទាប់មកក៏មានសេចក្តីរាយការណ៍ពីការវាយប្រហារជាលើកទី២ នៅប្រហែលជាពីរម៉ោងក្រោយមកផងដែរ។ នៅក្នុងថ្ងៃចន្ទសប្តាហ៍នេះដែរ ក្រុមសកម្មប្រយុទ្ធហ៊ូទីបានចេញមុខអះអាងពីការវាយប្រហារលើកប៉ាល់ Rubymar នៅច្រកសមុទ្រ Bab el-Mandeb ហើយបាននិយាយថា កប៉ាល់នេះអាចប្រឈមនឹងការលិចចូលសមុទ្រ។…

  • UN ព្រមានថា ការស្លាប់របស់កុមារនឹងផ្ទុះខ្លាំងនៅហ្គាហ្សា

    UN ព្រមានថា ការស្លាប់របស់កុមារនឹងផ្ទុះខ្លាំងនៅហ្គាហ្សា

    ហ្សឺណែវ៖ អង្គការសហប្រជាជាតិ ក្នុងថ្ងៃចន្ទនេះ ព្រមានថា កង្វះស្បៀងអាហារ និងអាហារូបត្ថម្ភ រួមទាំងការរីករាលដាលនៃជំងឺ នឹងបណ្តាលឱ្យករណីស្លាប់របស់កុមារផ្ទុះឡើងខ្លាំងនៅក្នុងតំបន់ហ្គាហ្សា។ អនុប្រធានផ្នែកមនុស្សធម៌ នៃទីភ្នាក់ងារកុមាររបស់អង្គការសហប្រជាជាតិ (UNICEF) លោក Ted Chaiban និយាយថា ឆាប់ៗនេះ តំបន់ហ្គាហ្សាស្ទ្រីបនឹងមើលឃើញពីការផ្ទុះឡើងករណីស្លាប់របស់កុមារ ដែលជាប់ពាក់ព័ន្ធនឹងកង្វះអាហាររូបត្ថម្ភធ្ងន់ធ្ងរ។ ជាក់ស្តែង យ៉ាងហោចណាស់ ៩០ភាគរយ នៃកុមារមានអាយុក្រោម ៥ឆ្នាំនៅតំបន់ហ្គាហ្សា បានរងផលប៉ះពាល់ដោយសារជំងឺឆ្លងមួយ ឬច្រើន នេះបើតាមការវាយតម្លៃរួមគ្នា ដោយទីភ្នាក់ងារអង្គការសហប្រជាជាតិសម្រាប់កុមារ, ស្បៀងអាហារ និងសុខភាព។ ហើយ ៧០ភាគរយ បានកើតជំងឺរាគរូសក្នុងរយៈពេល ២សប្តាហ៍ មុនពេលចេញការវាយតម្លៃខាងលើ ដែលនេះបង្ហាញពីការកើនឡើង ២៣ដង បើធៀបនឹងឆ្នាំ២០២២។ ចំណែកនាយកផ្នែកសង្គ្រោះបន្ទាន់របស់អង្គការសុខភាពពិភពលោក (WHO) លោក Mike Ryan បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ភាពអត់ឃ្លាន និងជំងឺ បានរួមគ្នាឆក់យកជីវិតមនុស្សនៅតំបន់ហ្គាហ្សា។ លោកបានសង្កត់ធ្ងន់ថា កុមារដែលស្រេកឃ្លាន និងទន់ខ្សោយ គឺងាយនឹងកើតជំងឺ ជាពិសេសគឺជំងឺរាគ ដូច្នេះវាគឺជារឿងគ្រោះថ្នាក់ និងជាសោកនាដកម្ម ដែលនឹងកើតឡើងនៅចំពោះមុខយើង។ គួរបញ្ជាក់ថា…

  • រចនាសម្ព័ន្ធគណៈកម្មការសុរិយោដី

    រចនាសម្ព័ន្ធគណៈកម្មការសុរិយោដី