-
របាយការណ៍នៅថ្ងៃទី២០ កុម្ភៈ

-
ឈ្វេងយល់ពីរចនាសម្ព័ន្ធដ៏អស្ចារ្យ និងសំខាន់ៗនៃប្រាសាទអង្គរវត្ត «ព្រះបរមវិស្ណុលោក»

-
សូមគោរពអបអរសាទរ ជូនចំពោះ ឯកឧត្តម ហ៊ុន ម៉ានី

-
ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខា លើអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការស្តីពីការបន្តសុពលភាពជាទីប្រឹក្សាច្បាប់

រវាងក្រសួង និងសហព័ន្ធសមាគមអ្នកច្បាប់ជប៉ុន (JFSSLA) នៅទីស្នាក់ការសហព័ន្ធសមាគមអ្នកច្បាប់ជប៉ុន ក្នុងទីក្រុងតូក្យូ។ កិច្ចសហប្រតិបតិ្តការនេះ នឹងរួមចំណែកលើការរៀបចំតាក់តែងច្បាប់ ដូចជា ច្បាប់ភូមិបាល ច្បាប់លំនៅឋាន ច្បាប់ស្តីពីការរៀបចំដែនដីនិងនគរូបនីយកម្ម ច្បាប់សំណង់ និងលិខិតបទដ្ឋានផ្សេងៗទៀតរបស់កម្ពុជា។ ២១ កុម្ភៈ ២០២៤ 📷 MLMUPC #ams1minute
-
ក្រសួងការងារ កំពុងបន្តការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ចំនួន៥៤៥ថ្នាក់ នៅទូទាំងប្រទេស

ភ្នំពេញ៖ ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រាប់បណ្ដាញសារព័ត៌មានឱ្យដឹងថា គិតត្រឹម ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កំពុងដំណើរការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ចំនួន ៥៤៥ថ្នាក់នៅទូទាំងប្រទេស ។ បើតាមឯកឧត្តមអ្នកនាំពាក្យ ក្នុងចំណោមទាំងជាង ៥០០ថ្នាក់នេះ រួមមានវិស័យសំណង់ ១២៥ថ្នាក់ អគ្គិសនី និងថាមពល ៨ថ្នាក់, អេឡិចត្រូនិកចំនួន ១៩ថ្នាក់, កម្មន្តសាលចំនួន ២១ថ្នាក់, មេកានិកទូទៅ/មេកានិករថយន្តចំនួន ៨៥ថ្នាក់, ធុរកិច្ច និងព័ត៌មានវិទ្យា ១២០ថ្នាក់, សេវាកម្មចំនួន ៣៥ថ្នាក់, បរិក្ខារត្រជាក់ និងកម្តៅចំនួន ៦៦ថ្នាក់ ទេសចរណ៍ចំនួន ៤១ថ្នាក់, និង កសិកម្ម និងកសិ-ឧស្សាហកម្មចំនួន ២៥ថ្នាក់ មានសិស្សចូលរៀនសរុប ១២ ១១២នាក់។ ឯកឧត្តមបន្ថែមថា ដើម្បីផ្សព្វផ្សាយ និងកៀរគរយុវជន គោលដៅមកចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនេះ…
-
ទំហំទឹកប្រាក់នៃផលិតផលក្នុងស្រុកសរុប (GDP) របស់សេដ្ឋកិច្ចពិភពលោកទាំងមូលមានរហូតដល់ ១០១,៦ ទ្រីលានដុល្លារ នៅឆ្នាំ២០២២

ដោយអាមេរិក ចិន ជប៉ុន អាល្លឺម៉ង់ និងឥណ្ឌា ជាប្រទេសកំពូលទាំង ៥ដែលមាន GDP ខ្ពស់ជាងគេ។ អាមេរិកមាន GDPសរុប ២៥ទ្រីលានដុល្លារ ខណៈចិនមាន ១៨,៣ទ្រីលានដុល្លារ។ ជប៉ុន ស្ថិតនៅលំដាប់ទី៣ ជាមួយនឹង GDPចំនួន ៤,៣ទ្រីលានដុល្លារ ខណៈអាល្លឺម៉ង់មានGDPសរុប ៤ទ្រីលានដុល្លារ។ ឈរនៅលំដាប់ទី៥ គឺឥណ្ឌា ដែលទើបវ៉ាដាច់អង់គ្លេស ជាមួយនឹងGDPសរុប ៣,៥ទ្រីលានដុល្លារ ខណៈអង់គ្លេសមានGDP សរុប ៣,២ទ្រីលានដុល្លារ – IMF via Visual Capitalist #ams1minute
-
មន្ត្រីជាន់ខ្ពស់ក្រសួងការងារ ណែនាំដល់ពលករកម្ពុជា ទៅធ្វើការនៅថៃ ក្រៅពី ដើម្បីប្រាក់ចំណូល ក៏ត្រូវអភិវឌ្ឍន៍ជំនាញរបស់ខ្លួន

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានណែនាំ ដល់ សិក្ខាកាម ដែលត្រូវចេញទៅធ្វើការនៅប្រទេសថៃលើវិស័យសំណង់ ក្រៅពី ដើម្បី ប្រាក់ ចំណូល គឺសូមមានគោលដៅ ដើម្បីអភិវឌ្ឍន៍ជំនាញរបស់ខ្លួន។ ឯកឧត្តម ងុយ រិទ្ធ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាង របស់ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ បានលើកឡើងបែបនេះ ក្នុងពិធីបើកវគ្គ បណ្ដុះ បណ្ដាល ជំនាញវិជ្ជាជីវៈ មុនពេលចេញដំណើរ សម្រាប់ពលករ ទេសន្តរប្រវេសន៍ កម្ពុជា ក្នុងវិស័យសំណង់ នាសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលរៀបចំដោយ IOM-UN Migration។ គួរជម្រាបជូនថា នេះជាគំនិតផ្ដួចផ្ដើមកម្មវិធីបណ្ដុះបណ្ដាល ជំនាញវិជ្ជាជីវៈ មុនពេលចេញដំណើរ សម្រាប់ពលករទេសន្តរប្រវេសន៍កម្ពុជា ក្នុងវិស័យសំណង់ ដោយមានកិច្ចសហការ រវាង IOM, TPQI, JILAF, ECOT, ACRA និង KCEMENT។ ឯកឧត្តម ងុយ រិទ្ធ…
-
អបអរសាទរ ទិវាជាតិសុខភាពមាតា និងទារក

-
រដ្ឋសភាបានបោះឆ្នោតគាំទ្រទាំងស្រុងលើ ការតែងតាំង លោក ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ជាឧបនាយករដ្ឋមន្រ្តី

-
នៅព្រឹកថ្ងៃទី២១ កុម្ភៈ នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សា ផ្ទាល់ព្រះមហាក្សត្រ អញ្ជើញទៅប្រទេសថៃ ដើម្បីសួរសុខទុក្ខលោក ថាក់ស៊ីន នៅទីក្រុងបាងកក
