Category: One-Minute

  • គោលដៅទេសចរណ៍សំខាន់ៗ នៅកម្ពុជា

    គោលដៅទេសចរណ៍សំខាន់ៗ នៅកម្ពុជា
  • របាយការណ៍នៅថ្ងៃទី២១ កុម្ភៈ

    របាយការណ៍នៅថ្ងៃទី២១ កុម្ភៈ

    ១. គ្រោះថ្នាក់ចរាចរណ៍ ៨ករណី ស្លាប់ ២នាក់ និងរបួស ១៣នាក់។ ២. កូវីដ ករណីថ្មី ១នាក់ អ្នកជាសះស្បើយ ២នាក់ និងគ្មានអ្នកស្លាប់។ ចេញផ្សាយ ថ្ងៃទី២២ កុម្ភៈ ២០២៤ #ams1minute

  • សម្តេចធិបតី៖ “រាជរដ្ឋាភិបាលនីតិកាលទី៧ បានកំណត់ស្នូលនៃយុទ្ធសាស្ត្របញ្ចកោណផ្តោតលើការកែលម្អអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋ

    សម្តេចធិបតី៖ “រាជរដ្ឋាភិបាលនីតិកាលទី៧ បានកំណត់ស្នូលនៃយុទ្ធសាស្ត្របញ្ចកោណផ្តោតលើការកែលម្អអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋ

    ឱ្យក្លាយជារដ្ឋបាលសាធារណៈទំនើប តាមរយៈការដាក់ចេញនូវកិច្ចការអាទិភាពមួយចំនួន រួមមាន ៖ ការពង្រឹងនិងការកែទម្រង់ស្ថាប័នដោយខិតខំកសាងរដ្ឋបាលសាធារណៈ ឱ្យមានសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ដើម្បីបម្រើផលប្រយោជន៍ប្រជាជន និងការលើកកម្ពស់សមត្ថភាពធនធានមនុស្សនិងការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តការងារ ដោយការកសាងធនធានមនុស្សប្រកបដោយសមត្ថភាព ជំនាញ ឆន្ទៈម្ចាស់ការ និងក្រមសីលធម៌វិជ្ជាជីវៈ ស្របតាមតួនាទីនិងការទទួលខុសត្រូវ”។ #ams1minute

  • សម្តេចធិបតី៖ “ការវាយតម្លៃនិងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងសុខាភិបាល

    សម្តេចធិបតី៖ “ការវាយតម្លៃនិងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងសុខាភិបាល

    ក្នុងគោលបំណងបំផុសចលនាលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ តាមរយៈផ្តល់ការលើកទឹកចិត្តដែលទទួលស្គាល់ពីរាជរដ្ឋាភិបាល និងផ្តល់រង្វាន់លើកទឹកចិត្តជាថវិកា។ ការកសាងនិងពង្រីកភាពជាគំរូនេះ ចាប់ផ្តើមពីវិស័យអាទិភាពគន្លឹះចំនួនពីរ គឺអប់រំនិងសុខាភិបាល ត្រូវបានដាក់ឱ្យអនុវត្តនាឆ្នាំ២០១៨ ដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ហើយត្រូវបានបន្តផ្តល់ការយកចិត្តទុកដាក់និងជំរុញបន្ថែមឱ្យកាន់តែខ្លាំងបន្ថែមទៀត”។ #ams1minute

  • អនុក្រឹត្យ ស្តីពីការទទួលស្គាល់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល

    អនុក្រឹត្យ ស្តីពីការទទួលស្គាល់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល
  • បញ្ចកោណទី៥ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១

    បញ្ចកោណទី៥ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១
  • ប្រាសាទប្រែរូប រចនាបថប្រែរូប កសាងឡើងនៅពាក់កណ្ដាល ស.វ. ទី១០ ក្នុងរជ្ជកាលព្រះបាទរាជេន្ទ្រវម៌្មទី២ (ឆ្នាំ៩៤៤-៩៦៨) ឧទ្ទិសថ្វាយព្រហ្មញ្ញសាសនា

    ប្រាសាទប្រែរូប រចនាបថប្រែរូប កសាងឡើងនៅពាក់កណ្ដាល ស.វ. ទី១០ ក្នុងរជ្ជកាលព្រះបាទរាជេន្ទ្រវម៌្មទី២ (ឆ្នាំ៩៤៤-៩៦៨) ឧទ្ទិសថ្វាយព្រហ្មញ្ញសាសនា

    🎥 បងស្នា #ams1minute

  • អឺរ៉ុបដាក់ទណ្ឌកម្មចិន និងកូរ៉េខាងជើង ជុំវិញសង្គ្រាមនៅអ៊ុយក្រែន

    អឺរ៉ុបដាក់ទណ្ឌកម្មចិន និងកូរ៉េខាងជើង ជុំវិញសង្គ្រាមនៅអ៊ុយក្រែន

    ព្រូចសែល ៖ សហភាពអឺរ៉ុប ក្នុងថ្ងៃពុធនេះ បានយល់ព្រមហាមឃាត់ការនាំចេញទៅកាន់ក្រុមហ៊ុនចិនចំនួន៣ និងកត់ឈ្មោះរដ្ឋមន្រ្តីការពារជាតិកូរ៉េខាងជើងទៅក្នុងបញ្ជីខ្មៅ នៃកញ្ចប់ទណ្ឌកម្មថ្មីរបស់ខ្លួន ចំពេលខួប២ឆ្នាំ នៃសង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែន។ អ្នកការទូតជាច្រើននិយាយថា កញ្ចប់ទណ្ឌកម្មថ្មីនេះ រួមមានការដាក់បន្ថែមក្រុមហ៊ុនចិនចំនួន៣ ទៅក្នុងបញ្ជីខ្មៅ ដោយចោទប្រកាន់ថា មានជាប់ពាក់ព័ន្ធក្នុងការផ្គត់ផ្គង់បច្ចេកវិទ្យាយោធាដល់រុស្ស៊ី។ ក្រុមហ៊ុននៅតួកគី និងឥណ្ឌាក៏ជាប់ទណ្ឌកម្មនេះដែរ ខណៈដែលសហភាពអឺរ៉ុបបានកំណត់គោលដៅកាន់តែខ្លាំងឡើង ចំពោះប្រទេសទីបីដែលជួយរុស្ស៊ីឱ្យជៀសផុតពីទណ្ឌកម្មរបស់ខ្លួន។ ជាផ្នែកមួយនៃកញ្ចប់ទណ្ឌកម្មថ្មីនេះទៀតសោត អឺរ៉ុបក៏បានបង្កកទ្រព្យសម្បត្តិ និងទិដ្ឋាការលើរដ្ឋមន្ត្រីការពារជាតិកូរ៉េខាងជើង លោក Kang Sun Nam ជុំវិញការផ្គត់ផ្គង់មីស៊ីលផ្លោងទៅឱ្យរុស្ស៊ីផងដែរ។ គួរបញ្ជាក់ថា សហភាពអឺរ៉ុបបានដាក់ទណ្ឌកម្មមិនធ្លាប់មានពីមុនមក លើរុស្ស៊ីក្នុងរយៈពេលពីរឆ្នាំ ជុំវិញសង្រ្គាមលុកលុយអ៊ុយក្រែន ហើយរហូតមកទល់ពេលនេះ អឺរ៉ុបបានដាក់មន្ត្រី និងអង្គភាពប្រហែល ២,០០០ ទៅក្នុងបញ្ជីខ្មៅរបស់ខ្លួន។ ថ្វីបើមានការដាក់ទណ្ឌកម្មសេដ្ឋកិច្ចក៏ដោយ ក៏សេដ្ឋកិច្ចរបស់រុស្ស៊ីនៅតែមានភាពធន់ ហើយវិមានក្រឹមឡាំងនៅតែអាចបង្កើនផលិតកម្មយោធារបស់ខ្លួន៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

  • Boeing ប្រកាសត្រៀមខ្លួនប្រជែងជាមួយយន្តហោះចិន

    Boeing ប្រកាសត្រៀមខ្លួនប្រជែងជាមួយយន្តហោះចិន

    សិង្ហបុរី៖ ក្រុមហ៊ុន Boeing ក្នុងថ្ងៃពុធនេះ និយាយថា ត្រៀមខ្លួនរួចរាល់ ដើម្បីប្រកួតប្រជែងជាមួយយន្តហោះដឹកអ្នកដំណើរ ដែលផលិតក្នុងស្រុកជាលើកដំបូងរបស់ប្រទេសចិន ដែលដាក់តាំងបង្អួតរាងទៅកាន់អ្នកទិញអន្តរជាតិ នៅឯពិព័រណ៍យន្តហោះដ៏ធំបំផុតរបស់អាស៊ីក្នុងប្រទេសសង្ហិបុរី។ នាយកគ្រប់គ្រងទីផ្សារពាណិជ្ជកម្មរបស់ក្រុមហ៊ុន Boeing ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក លោក Dave Schulte និយាយថា យន្តហោះចិន C919 គឺស្រដៀងទៅនឹងអ្វីដែលក្រុមហ៊ុន Boeing និង Airbus ផលិតដែរ ហើយវាអាចជាអ្វីដែលក្រុមហ៊ុនអាកាសចរណ៍ក្នុងតំបន់ អាចពិចារណាទិញយកប្រើប្រាស់បាន។ លោក Schulte បានប្រាប់អ្នកយកព័ត៌មាននៅឯពិព័រណ៍យន្តហោះថា C919 គឺជាយន្តហោះដែលនឹងចូលខ្លួនមកប្រកួតប្រជែងជាមួយ Boeing ហើយយើងនឹងចាប់ផ្តើមប្រកួតប្រជែង។ បើតាមលោក Schulte តំបន់អាស៊ីអាគ្នេយ៍នឹងត្រូវការយន្តហោះថ្មីចំនួន ៤,២២៥គ្រឿងនៅក្នុងឆ្នាំ២០៤២ ដូច្នេះក្រុមហ៊ុន Boeing កំពុងត្រៀមខ្លួន ដើម្បីរត់ប្រណាំងជាមួយនឹងក្រុមហ៊ុន COMAC ក្នុងការស្រូបទាញអ្នកបញ្ជាទិញ។ គួរបញ្ជាក់ថា ក្រុមហ៊ុន Boeing បានប្រកាសថា ក្រុមហ៊ុនអាកាសចរណ៍ Royal Brunei Airlines ទើបបានបញ្ជាទិញយន្តហោះរបស់ខ្លួនចំនួន ៤គ្រឿង ក្នុងចំណោមយន្តហោះ Boeing…

  • ពិធីចុះហត្ថលេខា លើអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការ

    ពិធីចុះហត្ថលេខា លើអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការ

    លើវិស័យសំណង់ សុរិយោដីភូមិសាស្រ្ត លំនៅឋាន រៀបចំដែនដីនិងនគរូបនីយកម្ម និងការតាក់តែងច្បាប់ រវាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់កម្ពុជា និងក្រសួងដីធ្លី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន ត្រូវបានចុះនៅទីក្រុងតូក្យូ ដោយឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ និងឯកឧត្តមរដ្ឋមន្រ្តី Saito Tetsuo។ ២១ កុម្ភៈ ២០២៤ 📷 MLMUPC #ams1minute