-
អបអរសាទរ ខួបទី២៥ ទិវាជាតិយល់ដឹងពីមីន ក្រោមប្រធានបទ “រួមគ្នា ដើម្បីកម្ពុជាគ្មានមីន ឆ្នាំ២០២៥”

-
ឆ្នេរឡុងបិចសង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុទេសចរណ៍ផ្សារភ្ជាប់ទឹកដី កម្ពុជាមាតុភូមិខ្ញុំ

-
របាយការណ៍នៅថ្ងៃទី២៣ កុម្ភៈ

-
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ រយៈពេលជិត ២ខែ កម្ពុជាទទួលបានទេសចរ ៨ ៤១៩នាក់ ដែលធ្វើដំណើរកម្សាន្តតាមនាវាខ្នាតយក្ស ចំនួន ១០លើក រួមមាន

-
ទឹកធ្លាក់ ក្បាលឆាយសង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុទេសចរណ៍ផ្សារភ្ជាប់ទឹកដី កម្ពុជាមាតុភូមិខ្ញុំ

-
ពុទ្ធឱវាទ

-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៣ កុម្ភៈ ២០២៤

១. កម្ពុជាដាក់ទិសដៅ១០ឆ្នាំ ជាមួយទុនជិត ៤០ពាន់លានដុល្លារ ធ្វើឱ្យប្រសើរប្រព័ន្ធភស្តុភារកម្ម ខណៈបច្ចុប្បន្នស្ថិតនៅកម្រិតទាបធៀបសមាជិកអាស៊ាន – FN ២. ចាប់ពីដើមខែមករាតទៅ ការនាំចេញផលិតផលរ៉ែទៅក្រៅប្រទេសនឹងតម្រូវឱ្យអ្នកនាំចេញមានប្រាក់តម្កល់យ៉ាងតិច ៥% នៃតម្លៃសួយសារលើផលិតផលរ៉ែនាំចេញ – ភ្នំពេញបុស្តិ៍ ៣. តម្លៃស្រូវនៅកម្ពុជា ធ្លាក់ចុះជាបន្តបន្ទាប់ ពី ១ ២០០រៀល មកត្រឹម ១ ០០០រៀល ក្នុងមួយគីឡូឬក្រោមនេះ – កម្ពុជាថ្មី ៤. លោក Putin៖ ៩៥% នៃកម្លាំងនុយក្លេអ៊ែយុទ្ធសាស្ត្ររបស់រុស្ស៉ីត្រូវបានធ្វើទំនើបកម្ម – Reuters ៥. ដាណឺម៉ាកប្រកាសកញ្ចប់ជំនួយយោធា ២៤៧,៤លានដុល្លារសម្រាប់អ៊ុយក្រែន ហើយទទូចសម្ព័ន្ធមិត្តឱ្យចូលរួមបរិច្ចាគបន្ថែមទៀត – AFP #ams1minute
-
របាយការណ៍នៅថ្ងៃទី២២ កុម្ភៈ

-
សម្តេចធិបតី៖ “ចាប់ពីឆ្នាំ២០២២ យើងបានប្រកាសរាជធានី-ខេត្តចំនួន១៤ ជារាជធានី-ខេត្តអស់មីន

រួមមាន៖ ខេត្តស្ទឹងត្រែង កែប ព្រៃវែង រាជធានីភ្នំពេញ ព្រះសីហនុ កណ្តាល ស្វាយរៀង តាកែវ កំពត កំពង់ឆ្នាំង កំពង់ចាម ត្បូងឃ្មុំ កំពង់ស្ពឺ និងមណ្ឌលគិរី ហើយឆ្នាំ២០២៤នេះ យើងគ្រោងនឹងប្រកាសខេត្ត ចំនួន៤ បន្ថែមទៀត រួមមាន៖ ខេត្តក្រចេះ កំពង់ធំ សៀមរាប និងរតនគិរី ជាខេត្តអស់មីន។ ក្នុងឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បានបង្កើតគម្រោងសម្រាប់សកម្មភាពមីន ក្រោមមូលបទ “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម” ហើយរាជរដ្ឋាភិបាលបាន បង្កើត”មូលនិធិកម្ពុជាគ្មានមិនឆ្នាំ២០២៥” ដើម្បីដោះស្រាយបញ្ហាមីន រំដោះផ្ទៃដី និងផ្តល់ដីសុវត្ថិភាពជូនដល់ ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ឈានទៅលុបបំបាត់ទាំងស្រុងនូវជនរងគ្រោះថ្នាក់ និងសហគមន៍គ្មានរងផលប៉ះពាល់ដោយសារមីន តាមរយៈការអនុវត្តយន្តការភូមិអស់មីន ដោយចាប់ផ្ដើមធ្វើការបោសសម្អាតមីនឱ្យអស់ ពីភូមិមួយទៅភូមិមួយ ពីឃុំមួយទៅឃុំមួយ ពីស្រុកមួយទៅស្រុកមួយ និងពីខេត្តមួយទៅខេត្តមួយ”។ #ams1minute
-
ក្រុមហ៊ុនអាកាសចរណ៍ China Southern Group ជាក្រុមហ៊ុនដែលរកចំណូលបានច្រើនបំផុតក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក

រហូតដល់ ១៣ពាន់លានដុល្លារក្នុងឆ្នាំ២០២២ ជាមួយនឹងអ្នកដំណើរ ៦២,៦លាននាក់។ ក្រុមហ៊ុន SIA Group ជាក្រុមហ៊ុនលំដាប់ទី២ ដែលរកចំណូលបាន ១២,៧ពាន់លានដុល្លារ និងមានអ្នកដំណើរសរុប ២៦,៥លាននាក់។ ស្ថិតក្នុងលំដាប់ទី៣ ក្រុមហ៊ុនជប៉ុន ANA Group រកចំណូលបាន ១២,៦ពាន់លានដុល្លារ ហើយដឹកអ្នកដំណើរសរុប ៣៨,៧លាននាក់។ ក្រៅពីនេះ គេឃើញមានក្រុមហ៊ុនផ្សេងទៀត ដែលរកចំណូលបានសមគួរក្រោយវិបត្តិកូវីដ១៩ រួមមានក្រុមហ៊ុន Korea Air Group, Japan Airlines Group, Air China Group, IndiGo, និង China Eastern Group ជាដើម – Allianz Partners Big Book of Travel Data via Statista #ams1minute