-
សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស យាងចូលព្រះទិវង្គត នៅវេលាម៉ោង៥៖៤០នាទីល្ងាច ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងព្រះជន្មាយុ៩៣ព្រះវស្សា ដោយព្រះជរាពាធ

-
អបអរសាទរ ក្រុមកីឡាការិនីហុកគីជម្រើសជាតិកម្ពុជា ដែលបានឈ្នះ មេដាយសំរឹទ្ធ

-
សម្តេចធិបតី៖ “រាជរដ្ឋាភិបាល បន្តខិតខំយកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍវិស័យកីឡាបន្ថែមទៀត

ដើម្បីពង្រឹងសមត្ថភាពកីឡាករ និងកីឡាការិនីកម្ពុជា ឱ្យកាន់តែខ្លាំងពូកែ ក្នុងការប្រកួតដណ្តើមយកជ័យជម្នះជូនជាតិមាតុភូមិ តាមរយៈការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកាលពីឆ្នាំ២០២៣ កម្ពុជាទទួលបានមេដាយច្រើនលើសពីការរំពឹងទុក ក្នុងនោះ មានមេ ដាយ មាស ៨១ គ្រឿង ប្រាក់ ៧៤ គ្រឿង និងសំរឹទ្ធ ១២៧ គ្រឿង។ បន្ថែមលើការទទួលបានជ័យ ជម្នះ លើការប្រកួត ការធ្វើជាម្ចាស់ផ្ទះនេះ បានលើកមុខមាត់ កិត្តិយស និងកិត្យានុភាពជាតិលើឆាកអន្តរជាតិ ពិសេស ការរឹតចំណងការទូត និងការពង្រឹងកិច្ចសហប្រតិបត្តិការល្អរវាងបណ្តាប្រទេសជាមិត្ត ដើម្បីលើកកម្ពស់ មិត្តភាព ពង្រឹង និងពង្រីកទំនាក់ទំនងអន្តរជាតិ និងជំរុញសកម្មភាពសេដ្ឋកិច្ច តាមរយៈ វិស័យ ទេសចរណ៍។ លើសពីនេះ ឧត្តមប្រយោជន៍ជាតិធំមួយទៀត គឺ ការធ្វើឱ្យយុវជន និងប្រជាពលរដ្ឋបង្កើនស្មារតី ស្រឡាញ់ជាតិមាតុភូមិ និងការពង្រឹងសាមគ្គីភាពនិងមិត្តភាព ដែលការណ៍នេះ បានរួមចំណែក យ៉ាង សំខាន់ ដល់ការពង្រឹងឯកភាពជាតិ និងសុខសន្តិភាព នៅ កម្ពុជា”។ #ams1minute
-
សម្តេចធិបតី៖ “បច្ចុប្បន្ននេះ វិស័យកីឡាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ និងបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងសង្គមកម្ពុជា

កីឡាទទួលបាននូវការចាប់អារម្មណ៍ និងគាំទ្រពីសំណាក់មហាជនខ្មែរគ្រប់ស្រទាប់វណ្ណៈ ដោយមិនគិតពីនិន្នាការ ឬពណ៌សម្បុរនយោបាយឡើយ ហើយពលរដ្ឋខ្មែរនាំគ្នាលេងកីឡា ដើម្បីសុខភាព ទាំងផ្លូវកាយ និងផ្លូវចិត្ត ពិសេសយុវជន ដូចពាក្យ ស្លោកថា “កីឡាសាងមនុស្ស ហើយមនុស្សសាងសង្គម”។ ដូច្នេះហើយ រាជរដ្ឋាភិបាលនឹងខិតខំបន្តយកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍវិស័យកីឡាបន្ថែមទៀត ដើម្បីបង្កលក្ខណៈល្អប្រសើរសម្រាប់ប្រជាជនទូទៅក្នុងការលេងកម្សាន្ត និងពង្រឹងសមត្ថភាពកីឡាករ កីឡាការិនីកម្ពុជាឱ្យកាន់តែខ្លាំងពូកែក្នុងការប្រកួតដណ្តើមយកជ័យជម្នះជូនជាតិមាតុភូមិ។ រាជរដ្ឋាភិបាល ជានិច្ចកាលក៏តែងបានលើកទឹកចិត្ដ និងឧបត្ថម្ភគាំទ្រដល់កីឡាករ កីឡាការិនី នូវរាល់ការប្រកួត ទាំងក្នុងស្រុក ក្នុងតំបន់ និងលើឆាកអន្តរជាតិផងដែរ”។ #ams1minute
-
អង្គបោះឆ្នោតសរុបចំនួន ៩៩,៨៦ភាគរយ បានទៅបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤

-
របាយការណ៍នៅថ្ងៃទី២៥ កុម្ភៈ

-
អបអរសាទរ កីឡាករទូកក្តោងកម្ពុជា សែម ប្រុសពៅ ដែលបានឈ្នះ មេដាយប្រាក់

ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាទូកក្តោងជ្រើសរើសជើងឯកប្រទេសសិង្ហបុរីលើកទី៤៣ និងការប្រកួតកីឡាទូកក្តោងប្រភេទ Techno 293 ជ្រើសរើសជើងឯកទ្វីបអាស៊ីឆ្នាំ២០២៤ (43rd Singapore Open Windsurfing & Foiling Championship And Techno Asian Championship 2024 ) លើវិញ្ញាសា Windsurfing Techno 293 Plus Open ប្រទេសសិង្ហបុរី ថ្ងៃទី២៥ កុម្ភៈ ២០២៤ #ams1minute
-
អបអរសាទរ កីឡាករទូកក្តោងកម្ពុជា កែវ ភារុណ ដែលបានឈ្នះ មេដាយសំរឹទ្ធ

ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាទូកក្តោងជ្រើសរើសជើងឯកប្រទេសសិង្ហបុរីលើកទី៤៣ និងការប្រកួតកីឡាទូកក្តោងប្រភេទ Techno 293 ជ្រើសរើសជើងឯកទ្វីបអាស៊ីឆ្នាំ២០២៤ (43rd Singapore Open Windsurfing & Foiling Championship And Techno Asian Championship 2024 ) លើវិញ្ញាសា Windsurfing Techno 293 Plus Open ប្រទេសសិង្ហបុរី ថ្ងៃទី២៥ កុម្ភៈ ២០២៤ #ams1minute
-
កម្មវិធីជំនួយសង្គម

-
អាមេរិក ជាប្រទេសមួយដែលមានទុនវិនិយោគក្នុងសហគមន៍អាស៊ានច្រើនជាងគេ ដោយមានទំហំទឹកប្រាក់ដល់ទៅ ៣៧ពាន់លានដុល្លារ ក្នុងឆ្នាំ២០២២
