-
សត្វរមាសជិត ៥០០ក្បាលត្រូវបានសម្លាប់នៅអាហ្វ្រិកខាងត្បូង

ព្រីតូរីយ៉ា ៖ រដ្ឋាភិបាល ក្នុងថ្ងៃអង្គារ និយាយថា សត្វរមាសជាង ៥០០ក្បាលត្រូវបានសម្លាប់ដោយការបរបាញ់នៅប្រទេសអាហ្វ្រិកខាងត្បូងកាលពីឆ្នាំ២០២៣ កើនឡើង ១១ភាគរយបើធៀបនឹងឆ្នាំ២០២២ ទោះបីជាមានការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ដើម្បីដោះស្រាយការជួញដូរស្នែងរមាសខុសច្បាប់ក៏ដោយ។ ក្រសួងបរិស្ថានអាហ្វ្រិកខាងត្បូងបញ្ជាក់ថា សត្វរមាសចំនួន ៤៩៩ក្បាលត្រូវបានសម្លាប់ក្នុងឆ្នាំ២០២៣ ដែលភាគច្រើននៅក្នុងសួនឧទ្យានគ្រប់គ្រងដោយរដ្ឋ។ ចំណែកសត្វតោដែលត្រូវបានបរបាញ់នៅក្នុងខេត្ត KwaZulu-Natal ភាគខាងកើតវិញ គិតនៅក្នុងឧទ្យាន Hluhluwe-Imfolozi ដែលជាឧទ្យានមានវ័យចំណាស់ជាងគេបំផុតរបស់ទ្វីបអាហ្រ្វិកតែមួយប៉ុណ្ណោះ មានចំនួន ៣០៧ក្បាល។ ពាក់ព័ន្ធនឹងរបាយការណ៍នេះដែរ រដ្ឋមន្ត្រីក្រសួងបរិស្ថានអាហ្វ្រិកខាងត្បូង លោកស្រី Barbara Creecy និយាយថា នេះគឺជាការខាតបង់ដ៏ខ្ពស់បំផុត បង្កឡើងពីការបរបាញ់នៅក្នុងខេត្ត KwaZulu-Natal ខណៈដែលក្រុមពហុវិន័យកំពុងបន្តធ្វើការដោយមិនខ្លាចនឿយហត់ ដើម្បីទប់ស្កាត់។ លោកស្រី Creecy បន្ថែមថា ភ្នាក់ងារអនុវត្តច្បាប់ចាប់ខ្លួនជនសង្ស័យបានចំនួន ៤៩នាក់នៅក្នុងខេត្ត KwaZulu-Natal កាលពីឆ្នាំមុន។ នៅទូទាំងប្រទេស អ្នកប្រមាញ់ និងជួញដូរស្នែងរមាសចំនួន ៤៥នាក់ត្រូវបានកាត់ទោសនៅក្នុងតុលាការ។ អាហ្វ្រិកខាងត្បូង ជាប្រទេសមានសត្វរមាសច្រើនជាងគេនៅលើពិភពលោក និងជាចំណុចក្តៅសម្រាប់ការប្រម៉ាញ់ ដែលត្រូវបានជំរុញដោយតម្រូវការពីតំបន់អាស៊ី ដែលស្នែងរមាសត្រូវបានប្រើប្រាស់ធ្វើជាឱសថបុរាណសម្រាប់ការព្យាបាលជំងឺយ៉ាងមានប្រសិទ្ធភាព។ គិតត្រឹមឆ្នាំ២០២៣ អាជ្ញាធរឧទ្យានជាតិតម្រូវឱ្យនិយោជិតថ្មីធ្វើតេស្តឧបករណ៍ចាប់សម្តីភូតកុហក ចំពេលមានការព្រួយបារម្ភថា កម្មករមួយចំនួនទំនងជាលួចឃុបឃិតជាមួយអ្នកប្រមាញ់។ ស្នែងរមាសមានតម្រូវខ្លាំងនៅក្នុងទីផ្សារងងឹត…
-
IAEA ព្រួយបារម្ភខ្លាំង ជុំវិញផែនការនុយក្លេអ៊ែរអ៊ីរ៉ង់

ហ្ស៊ឺណែវ ៖ អង្គការឃ្លាំមើលអាវុធនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ ក្នុងថ្ងៃអង្គារ បានសម្តែងការព្រួយបារម្ភជាខ្លាំង ពាក់ព័ន្ធនឹងសមត្ថភាពរបស់ប្រទេសអ៊ីរ៉ង់ ក្នុងការផលិតអាវុធនុយក្លេអ៊ែរ នេះបើយោងតាមរបាយការណ៍សម្ងាត់ ដកស្រង់ចុះផ្សាយដោយសារព័ត៌មាន AFP។ នៅមុនកិច្ចប្រជុំគណៈអភិបាលទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) នៅសប្តាហ៍ក្រោយ ប្រធានទីភ្នាក់ងារនេះ លោក Rafael Grossi បានរំលឹកឡើងវិញនូវការអំពាវនាវរបស់គាត់ដល់ប្រទេសអ៊ីរ៉ង់ សហការឱ្យបានពេញលេញ និងច្បាស់លាស់ជាមួយភ្នាក់ងារ IAEA។ លោក Grossi បាននិយាយនៅក្នុងរបាយការណ៍ប្រចាំត្រីមាសសម្ងាត់ថា មានតែតាមរយៈការចូលរួមប្រកបដោយន័យស្ថាបនា និងអត្ថន័យប៉ុណ្ណោះ ទើបអាចដោះស្រាយបញ្ហានានាបាន។ ភាពតានតឹងរវាងអ៊ីរ៉ង់ និងទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) បានផ្ទុះឡើងម្តងហើយម្តងទៀត ចាប់តាំងពីកិច្ចព្រមព្រៀងឆ្នាំ២០១៥ ដែលមានគោលបំណងទប់ស្កាត់កម្មវិធីអភិវឌ្ឍនុយក្លេអ៊ែររបស់ទីក្រុងតេហេរ៉ង់ ជាថ្នូរនឹងការបន្ធូរបន្ថយទណ្ឌកម្ម ត្រូវបានទុកចោលកាលពីឆ្នាំ២០២២។ តួយ៉ាង ប៉ុន្មានឆ្នាំថ្មីៗនេះ អ៊ីរ៉ង់បានកាត់បន្ថយកិច្ចសហប្រតិបត្តិការរបស់ខ្លួនជាមួយទីភ្នាក់ងារ IAEA ដោយបានបិទឧបករណ៍ឃ្លាំមើល សម្រាប់ការត្រួតពិនិត្យកម្មវិធីនុយក្លេអ៊ែរ និងរារាំងអ្នកត្រួតពិនិត្យរបស់ IAEA ក្នុងចំណោមវិធានការផ្សេងៗទៀត។ ទន្ទឹមគ្នា អ៊ីរ៉ង់បានបង្កើនកម្មវិធីអភិវឌ្ឍនុយក្លេអ៊ែររបស់ខ្លួនយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយឥឡូវនេះមានសម្ភារៈគ្រប់គ្រាន់សម្រាប់ផលិតគ្រាប់បែកបរមាណូជាច្រើន។ នៅក្នុងរបាយការណ៍សម្ងាត់ដាច់ដោយឡែកមួយ ដែលមើលឃើញដោយទីភ្នាក់ងារសារព័ត៌មាន AFP បានឱ្យដឹងថា ឃ្លាំងស្តុកអ៊ុយរ៉ាញ៉ូមរបស់ប្រទេសអ៊ីរ៉ង់ មានច្រើនជាង ២៧ដងនៃដែនកំណត់ដែលបានដាក់កំហិតនៅក្នុងកិច្ចព្រមព្រៀងឆ្នាំ២០១៥។ បើតាមរបាយការណ៍ដដែល…
-
សម្តេចធិបតី អំពាវនាវដល់យុវជន ធ្វើអ្វីក៏ដោយត្រូវមានព្រំដែន ត្រូវគោរពច្បាប់ រក្សាបានសីលធម៌ និងគុណធម៌ គោរពប្រពៃណីវប្បធម៌

-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៧ កុម្ភៈ ២០២៤

១.២ខែដើមឆ្នាំ២០២៤ ទិន្នផលអំបិលផលិតខេត្តកែប កើនឡើងខ្លាំងរហូតដល់ ៣ ៩៧០តោន – FN ២. កម្ពុជា និងម៉ាឡេស៊ី ឯកភាពគ្នាក្នុងការពិនិត្យលើការពង្រីកជើងហោះហើរត្រង់រវាងប្រទេសទាំងពីរដើម្បីជំរុញទេសចរបន្ថែមទៀត – កម្ពុជាថ្មី ៣. វិស័យសណ្ឋាគារ និងភោជនីយដ្ឋាន នឹងមានកំណើនឡើងកាន់តែខ្ពស់ក្នុងឆ្នាំ២០២៤ ខណៈភ្ញៀវទេសចរជាតិ និងអន្ដរជាតិមានការកើនឡើង – AMS Economy ៤. ប្រធានាធិបតីបារាំង លោក Macron ថាមិនច្រានចោលលទ្ធភាព ក្នុងការបញ្ជូនកងទ័ពលោកខាងលិច ទៅជួយអ៊ុយក្រែន – AFP ៥. ចំនួនកំណើតទារកនៅជប៉ុន បន្តធ្លាក់ចុះដល់កម្រិតដ៏ទាបបំផុត កាលពីឆ្នាំ២០២៣ – Reuters #ams1minute
-
នាយកប្រតិបត្តិធនាគារ Maybank៖ “សម្ដេចធិបតី ដែលជាមេដឹកនាំមួយរូបដែលពោរពេញដោយភាពឆ្លាតវៃ

មានការយល់ដឹងស៊ីជម្រៅអំពីវិស័យវិនិយោគហិរញ្ញវត្ថុ និងធនាគារ នៅកម្ពុជា”។ សម្ដេចធិបតី ជំរុញឱ្យធនាគារ Maybank បន្តកិច្ចសហប្រតិបត្តិការថែមទៀតជាមួយធនាគារជាតិកម្ពុជា ជាពិសេសកិច្ចសហប្រតិបត្តិការលើការទូទាត់ឆ្លងកាត់ធនាគារ ហើយបានលើកទឹកចិត្តដល់ធនាគារពិនិត្យលទ្ធភាពលើការវិនិយោគលើការកសាងប្រព័ន្ធអេកូស៊ីស្ទឹមអាហារហាឡាល់នៅកម្ពុជា ពីព្រោះធនាគារជាតួអង្គមួយយ៉ាងសំខាន់នៅក្នុងវិស័យហិរញ្ញវត្ថុ ដែលនឹងជួយសម្របសម្រួលដល់ អតិថិជន និងតួអង្គពាក់ព័ន្ធនានាក្នុងប្រព័ន្ធនេះ ក៏ដូចជាជំរុញឱ្យធនាគារសហការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញបង្កើតឧស្សាហកម្មអាហារហាឡាល់ គាំទ្រដល់វិស័យសំខាន់ៗមួយចំនួនទៀត និងគាំទ្រដល់ការនាំចេញផលិតផលហាឡាល់ពីកម្ពុជាទៅកាន់ទីផ្សាអន្តរជាតិ។ #ams1minute
-
សម្តេចធិបតី ដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា មាតុភូមិនិវត្តន៍មកកាន់កម្ពុជា បន្ទាប់ពីបញ្ចប់ទស្សនកិច្ចផ្លូវការនៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី

-
សម្តេចធិបតីនាយករដ្ឋមន្ត្រី ចូលរួមវេទិកាធុរកិច្ចកម្ពុជា-ម៉ាឡេស៊ី

ដែលរៀបចំឡើងដោយ សភាពាណិជ្ជកម្ពុជា សភាពាណិជ្ជកម្មម៉ាឡេស៊ី និង សភាពាណិជ្ជកម្ម និងឧស្សាហកម្មជាតិម៉ាឡេស៊ីដែលមានការអញ្ជើញចូលរួមពីក្រុមហ៊ុននិង តំណាងពីស្ថាប័នពាក់ព័ន្ធសរុបជាង ៤០០ នាក់ហើយក៏មានពិធីចុះអនុស្សរណៈ យោគយល់គ្នាលើឯកសារសំខាន់ៗ ចំនួន ២រួមមាន៖ ១. សភាពាណិជ្ជកម្ម និង ឧស្សាហកម្មជាតិ ម៉ាឡេស៊ី ២. សភាពាណិជ្ជកម្មម៉ាឡេស៊ីនៅកម្ពុជា ដើម្បីចូលរួមលើកកម្ពស់ទំនាក់ទំនង ពាណិជ្ជកម្ម និងសេដ្ឋកិច្ច និងជំរុញកាលានុវត្តភាពធុរកិច្ចរវាងប្រទេសទាំងពីរ។ #ams1minute
-
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដាក់បង្ហាញសៀវភៅរបាយការណ៍ដែលពាក់ព័ន្ធនឹងធុរកិច្ចថ្មីសម្រាប់ឆ្នាំ ២០២៣ “Startup Cambodia Insight 2023”

-
របាយការណ៍នៅថ្ងៃទី២៦ កុម្ភៈ

-
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី Anwar Bin Ibrahim បដិសណ្ឋារកិច្ចជាផ្លូវការ នូវដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកបដោយកិត្តិយស និងកក់ក្តៅ
