-
ប្រេសិតពិសេសចិន នឹងទៅអ៊ុយក្រែន រុស្ស៊ី និងអឺរ៉ុប សប្តាហ៍នេះ

ប៉េកាំង៖ ទីក្រុងប៉េកាំង ក្នុងថ្ងៃពុធ ប្រកាសថា បេសកជនអឺរ៉ាស៊ីរបស់ចិនលោក Li Hui នឹងធ្វើទស្សនកិច្ចនៅប្រទេសរុស្ស៊ី អ៊ុយក្រែន និងទីស្នាក់ការកណ្តាលរបស់សហភាពអឺរ៉ុបក្នុងសប្តាហ៍នេះ ក្នុងគោលបំណងពិភាក្សាពីសង្រ្គាមដែលមានរយៈពេលជាងពីរឆ្នាំរវាងរុស្ស៊ី-អ៊ុយក្រែន។ ក្រសួងការបរទេសចិនបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ដំណើរទស្សនកិច្ចរបស់លោក Li Hui នឹងតំណាងឱ្យផ្នែកការទូតជុំទីពីរ នៃការស្វែងរកដំណោះស្រាយនយោបាយក្នុងសង្គ្រាមអ៊ុយក្រែន ហើយថា លោក Li ក៏នឹងទៅប្រទេសបារាំង អាល្លឺម៉ង់ និងប៉ូឡូញផងដែរ ក្រៅពីអ៊ុយក្រែន និងរុស្ស៊ី។ លោក Li បានទៅបំពេញទស្សនកិច្ចក្នុងតំបន់កាលពីឆ្នាំមុន ដែលជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលជម្លោះ ដោយធ្វើកិច្ចពិភាក្សានៅទីក្រុងមូស្គូ ទីក្រុងគៀវ និងរដ្ឋធានីជាច្រើនរបស់សហភាពអឺរ៉ុប។ ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បានប្រាប់សន្និសីទសារព័ត៌មានមួយថា ក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ យើងមិនដែលបោះបង់ចោលកិច្ចខិតខំប្រឹងប្រែងលើកកម្ពស់សន្តិភាព ហើយក៏មិនដែលបញ្ឈប់ការលើកកម្ពស់កិច្ចចរចាដែរ។ លោកស្រី Mao បានសង្កត់ធ្ងន់ទៀតថា អ្វីគ្រប់យ៉ាងដែលយើងបានធ្វើ គឺដើម្បីដឹកនាំទៅរកគោលដៅតែមួយ នោះគឺការកសាងការឯកភាពគ្នាបញ្ចប់សង្រ្គាម និងត្រួសត្រាយផ្លូវសម្រាប់កិច្ចចរចាសន្តិភាព៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា
-
កងរក្សាសន្តិភាពអង្គការសហប្រជាជាតិដកខ្លួនចេញពីកុងហ្គោ

គីនស្ហាសា៖ អង្គការសហប្រជាជាតិ ក្នុងថ្ងៃពុធ នឹងចាប់ផ្តើមដកកងកម្លាំងរក្សាសន្តិភាព ហៅកាត់ថា MONUSCO ចេញពីប្រទេសកុងហ្គោ ដោយប្រគល់មូលដ្ឋានយូអិនជាលើកដំបូង ទៅឱ្យប៉ូលីសជាតិគ្រប់គ្រងជំនួស។ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបោះឆ្នោតកាលពីខែធ្នូឆ្នាំមុន ដើម្បីយល់ព្រមតាមការទាមទាររបស់រដ្ឋាភិបាលកុងហ្គោ ក្នុងការដកកងកម្លាំងបេសកកម្ម MONUSCO ម្តងបន្តិចៗ បន្ទាប់ពីត្រូវបានដាក់ពង្រាយកាលពីឆ្នាំ១៩៩៩។ បច្ចុប្បន្ននេះ អង្គការសហប្រជាជាតិបានដាក់ពង្រាយទាហានប្រហែល ១៣,៥០០នាក់ និងប៉ូលីសចំនួន ២,០០០នាក់ នៅទូទាំងខេត្តភាគខាងកើតនៃប្រទេសកុងហ្គោចំនួនបី មានដូចជាខេត្ត Ituri, South Kivu និង North Kivu។ ការដកខ្លួននេះ នឹងចាប់ផ្តើមដំណាក់កាលដំបូងចេញពីខេត្ត South Kivu ហើយដំណាក់កាលដកខ្លួនទីពីរ និងទីបី នឹងធ្វើឡើងនៅខេត្ត Ituri និងខេត្ត North Kivu។ ទន្ទឹមគ្នា អង្គការសហប្រជាជាតិបានទទូចថា កងកម្លាំងសន្តិសុខកុងហ្គោ ត្រូវតែពង្រឹង និងការពារជនស៊ីវិល ស្របពេលដែលកងកម្លាំងបេសកកម្ម MONUSCO ដកចេញ។ការប្រយុទ្ធគ្នានៅក្នុងប្រទេសកុងហ្គោ បានបណ្តាលឱ្យមនុស្សប្រហែល ៦លាននាក់បង្ខំចិត្តផ្លាស់ទីលំនៅ។ គួរបញ្ជាក់ថា ប្រទេសកុងហ្គោបានទាមទារឱ្យកងកម្លាំងរក្សាសន្តិភាពយូអិនដកខ្លួនចេញ បើទោះបីជាមានការព្រួយបារម្ភពីអង្គការសហប្រជាជាតិ ពាក់ព័ន្ធនឹងអំពើហិង្សាដ៏ខ្លាំងក្លានៅភាគខាងកើតនៃប្រទេសនេះក៏ដោយ។ កុងហ្គោបានចាត់ទុកកងកម្លាំងអង្គការសហប្រជាជាតិថា…
-
រដ្ឋមន្ត្រីហិរញ្ញវត្ថុ G20 ជួបប្រជុំគ្នា នៅរដ្ឋធានីសេដ្ឋកិច្ចរបស់ប្រទេសប្រេស៊ីល

បរទេស៖ រដ្ឋមន្ត្រីហិរញ្ញវត្ថុមកពីក្រុមប្រទេសមានសេដ្ឋកិច្ចឈានមុខចំនួន ២០ ហៅកាត់ G20 បានទៅជួបប្រជុំគ្នា នៅទីក្រុង Sao Paulo របស់ប្រទេសប្រេស៊ីល។ ជាកិច្ចប្រជុំលើកដំបូង របស់ក្រុម G20 ក្នុងឆ្នាំ២០២៤នេ។ កាលពីថ្ងៃពុធ ថ្លែងពេលប្រកាសបើកកិច្ចប្រជុំ នាទីក្រុងសេដ្ឋកិច្ចដ៏សំខាន់រដ្ឋមន្ត្រីហិរញ្ញវត្ថុ ប្រេស៊ីល លោក Fernando Haddad បានប្រាប់សមភាគីរបស់លោកថា «ទស្សនវិស័យសេដ្ឋកិច្ចសកល គឺពោរពេញទៅដោយបញ្ហាប្រឈម»។ លោក Haddad បន្ថែមថា «វាដល់ពេលកំណត់ឡើងវិញ នូវសកលភាវូបនីយកម្ម.. យើងត្រូវបង្កើតការលើកទឹកចិត្ត ដើម្បីធានា លំហូរមូលធនអន្តរជាតិ ជាមួយនឹងគោលការណ៍សង្គម និងបរិស្ថាន»។ រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក, រដ្ឋមន្ត្រីហិរញ្ញវត្ថុអាល្លឺម៉ង់, ប្រធានមូលនិធិអន្តរជាតិ ហៅកាត់ IMF និងអ្នកបង្កើតគោលនយោបាយសេដ្ឋកិច្ចកំពូលៗផ្សេងទៀត បានមានវត្តមាន ក្នុងកិច្ចប្រជុំរយៈពេលពីរថ្ងៃនេះ ប៉ុន្តែអវត្តមានរដ្ឋមន្ត្រីហិរញ្ញវត្ថុនៃប្រទេសមួយចំនួន គួរឲ្យកត់សម្គាល់ អវត្តមាន រួមទាំង ឥណ្ឌា និងរុស្ស៊ី ផងដែរ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
-
ជំនាញ មិនមានការរើសអើងភេទនោះទេ ក្នុងវិស័យកងទ័ពក៏មាននារីអាចបើករថក្រោះដែរ

-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៨ កុម្ភៈ ២០២៤

១. កម្ពុជាត្រូវបានចាត់ថ្នាក់ជាប្រទេសគំរូ ទទួលបានពិន្ទុកម្រិត A និងឈានមុខគេចំណោមប្រទេសនៅមហាអនុតំបន់ទន្លេមេគង្គក្នុងការលុបបំបាត់ជម្ងឺគ្រុនចាញ់ – ខ្មែរថាមស៍ ២. សហព័ន្ធស្រូវអង្ករកម្ពុជា ដាក់ឱ្យដំណើរការកម្មវិធីទិញលក់ស្រូវតាមទូរស័ព្ទដៃ ជួយដោះស្រាយបញ្ហាតម្លៃ និងកង្វះទីផ្សាររបស់កសិករ – FN ៣. ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា៖ កម្ពុជានឹងមិនខ្វះខាតសាច់សត្វសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ទោះបីរាជរដ្ឋាភិបាលសម្រេចផ្អាកនាំចូលសាច់បង្កក ៦ខែ – កម្ពុជាថ្មី ៤. អាមេរិកបញ្ជាក់ឡើងវិញថានឹងមិនបញ្ជូនកងទ័ពទៅអ៊ុយក្រែនទេ ក្រោយការអត្ថាធិប្បាយរបស់លោក Macron – AFP ៥. ចិនជោគជ័យដំណើរការតាក់ស៊ីលើអាកាសដឹកភ្ញៀវបាន ៥នាក់ក្នុងល្បឿន ២០០ គីឡូម៉ែត្រក្នុងមួយម៉ោង – China Daily #ams1minute
-
ប្រធានគណៈកម្មាធិការសម្របសម្រួលញត្តិ នៃសហព័ន្ធអាល្លឺម៉ង់ Martina Stamm-Fibich មានបំណងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ

និងបណ្តុះបណ្តាលធនធានមនុស្ស និងវិស័យសុខាភិបាល ជាមួយព្រះរាជាណាចក្រកម្ពុជា សម្តេចធិបតី៖ “ដំណើរទស្សនកិច្ចរបស់លោកជំទាវ និងគណៈប្រតិភូនាឱកាសនេះបានបង្ហាញអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-អាល្លឺម៉ង់នៅក្នុងក្របខ័ណ្ឌនីតិប្រតិបត្តិ និងនីតិប្បញ្ញត្តិ ហើយសង្ឃឹមថាទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនេះ នឹងបន្តការពង្រឹង និងពង្រីកបន្ថែមទៀត”។ សម្តេចធិបតី ក៏បានសម្ដែងនូវកាអរគុណចំពោះរដ្ឋាភិបាល និង ប្រជាជនអាល្លឺម៉ង់ ដែលបានចូលរួមចំណែកនៅក្នុងការកសាងប្រទេសកម្ពុជា ជាពិសេសក្រោយពីសង្គ្រាម ដែលផ្ដោតទៅលើវិស័យអប់រំ ការកសាងធនធានមនុស្ស ក៏ដូចជាលទ្ធិប្រជាធិបតេយ្យផងដែរ។ #ams1minute
-
“ក្រុមហ៊ុនអាមេរិកធំៗ បានបង្ហាញពីចំណាប់អារម្មណ៍ និងបំណងពង្រីកការវិនិយោគបន្ថែមទៀតនៅក្នុងទឹកដីកម្ពុជា”

លោក Brian D. McFeeters អនុប្រធានជាន់ខ្ពស់ និងជានាយកគ្រប់គ្រងក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យរបស់កម្ពុជា។ សម្តេចធិបតី ក៏បានបញ្ជាក់ជូនក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន (US-ABC) អំពីការដាក់ចេញនូវ យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល និងក្របខ័ណ្ឌគោលនយោបាយគាំទ្រដល់ការវិនិយោគរបស់រាជរដ្ឋាភិបាល តាមរយ:ការផ្តល់នូវបរិស្ថានវិនិយោគអំណោយផល ជាមួយនឹងការធានានូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងសណ្តាប់ធ្នាប់សង្គម និងពិសេស គោលនយោបាយនៃការផ្ដល់នូវការលើកទឹកចិត្ត សម្រាប់វិនិយោគិន ផងដែរ។ #ams1minute
-
នាយកប្រតិបត្តិក្រុមហ៊ុន Jones Group International ប្ដេជ្ញាចិត្តជំរុញ និងលើកកម្ពស់បន្ថែមទៀតនូវទំនាក់ទំនងរវាងវិស័យឯកជន កម្ពុជា-សហរដ្ឋអាម៉េរិក

សម្តេចធិបតី៖ “រាជរដ្ឋាភិបាលកម្ពុជាតែងតែបើកទ្វារស្វាគមន៍ជានិច្ចចំពោះការចូលរួមរបស់វិស័យឯកជន ដោយកម្ពុជាបានបានចាត់ទុកថា វិស័យឯកជនដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាងអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ហើយវិស័យឯកជន ក៏ដើរតួជាការទូតនៃភាពជាដៃគូរវាងរដ្ឋ និងឯកជន និងជាអ្នកជួយផ្សព្វផ្សាយអំពីការពិតនៅកម្ពុជា ហើយលើកទឹកចិត្តដល់ លោកនាយកប្រតិបត្តិ បន្តកិច្ចសហការជាមួយនឹងក្រសួង-ស្ថាប័ន និងភាគីពាក់ព័ន្ធនៅកម្ពុជា ក្នុងការដាក់ចេញ និងរៀបចំផែនការ ដើម្បីអនុវត្តឱ្យចេញជាសកម្មភាពជាក់ស្ដែងក្នុងការលើកកម្ពស់ទំនាក់ទំនង ក៏ដូចជាការវិនិយោគលើវិស័យឯកជននៅកម្ពុជាផងដែរ”។ #ams1minute
-
អបអរសាទទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៦ ឆ្នាំ ២០២៤ ក្រោមប្រធានបទ យុវជនដើម្បីវប្បធម៌ជាតិ

កូនខ្មែរគ្រប់រូប សូមឧទ្ទិសថ្វាយ និងរំលឹកដល់គុណូបការៈ ចំពោះបុព្វបុរសដូនតាខ្មែរគ្រប់ជំនាន់ ដែលបានលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត បញ្ញាស្មារតី និងអាយុជីវិត ក្នុងការបង្កើត ថែរក្សា និងការពារសម្បត្តិវប្បធម៌ទាំងរូបី និងអរូបីដ៏សម្បូរបែប បន្សល់ទុកមកដល់កូនចៅជំនាន់ក្រោយ។ កិច្ចការពារបេតិកភណ្ឌវប្បធម៌ ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប! #ams1minute
-
សេវាសាធារណៈរបស់ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ
