-
ស្វែងយល់ពីដើមចមនៃពិធីបុណ្យមាឃបូជា

-
របាយការណ៍នៅថ្ងៃទី២៧ កុម្ភៈ

-
អបអរសាទរ ព្រះរាជាណាចក្រកម្ពុជា ដែលបានឈ្នះពានរង្វាន់ ជាគោលដៅទេសចរណ៍វប្បធម៌ ឈានមុខគេ នៅអាស៊ី ពី World Travel Awards

-
សម្តេចធិបតី និងប្រធានព្រឹទ្ធសភាម៉ាឡេស៊ី Datuk Mutang Tagal ប្តេជ្ញាចិត្តក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗជាច្រើន

រួមមាន៖ វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ ការអប់រំ ការបណ្តុះបណ្តាល វិស័យសន្តិសុខ និងការពារជាតិ។ លោកប្រធានព្រឹទ្ធសភាម៉ាឡេស៊ី បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនយ៉ាងឆាប់រហ័ស និងកំណើនសេដ្ឋកិច្ចដ៏ខ្ពស់របស់កម្ពុជា ដែលបានឆ្លុះបញ្ចាំងឱ្យឃើញតាមរយៈការកសាង ឡើងនូវហេដ្ឋារចនាសម្ព័ន្ធរូបវន្តជាច្រើន ដូចជា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដែលទើបតែត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនាពេលថ្មីៗកន្លងទៅនេះ។ សម្ដេចធិបតី បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិរវាងកម្ពុជា និងម៉ាឡេស៊ី ដែលជាការរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ច នៅកម្ពុជា និងថ្លែងអំណរគុណម៉ាឡេស៊ី ចំពោះការរួមចំណែកដ៏មានតម្លៃរបស់កងរក្សាសន្តិភាពម៉ាឡេស៊ី ក្នុងដំណើរការស្វែងរកសុខសន្តិភាពរបស់កម្ពុជានៅដើមទសវត្សរ៍ឆ្នាំ១៩៩០។ #ams1minute
-
ព្រះរាជាសារលិខិត ព្រះមហាក្សត្រ និងសម្តេចម៉ែ ចំពោះការយាងចូលព្រះទិវង្គត របស់សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស

-
សម្ដេចធិបតី៖ “កត្តាសំខាន់បំផុត គឺសុខសន្តិភាព និងស្ថិរភាពនយោបាយ ដែលត្រូវតែធានា និងរក្សាឱ្យបានប្រកបដោយចីរភាព

និងជាមូលដ្ឋានគ្រឹះមិនអាចខ្វះបាន សម្រាប់ការអភិវឌ្ឍលើគ្រប់វិស័យ។ សម្រាប់បរិបទកម្ពុជាសន្ដិភាពពេញលេញ និងការឯកភាពជាតិ ឯកភាពទឹកដី គឺបានមកពីការដាក់ចេញនូវនយោបាយ ឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា ដែលបានបញ្ចប់សង្គ្រាម ការបែកបាក់ជាតិ ក្នុង រយៈពេល ៥សតវត្ស និងជួយឱ្យកម្ពុជារក្សាបានកំណេីនសេដ្ឋកិច្ច និងការអភិវឌ្ឍរបស់ខ្លួន”។ លោកប្រធានព្រឹទ្ធសភាម៉ាឡេស៊ី Datuk Mutang Tagal ក៏ បានឯកភាពនឹងការលើកឡើងរបស់សម្តេចធិបតី ដែលបានចាត់ទុកសន្តិភាពជាកត្តាគន្លឹះដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ។ #ams1minute
-
ការប្រើប្រាស់បញ្ញាសិប្បនិមិត្ត (AI) ផ្ទុះការពេញនិយមជាខ្លាំងនៅចុងឆ្នាំ២០២២

ChatGPT មានការប្រើប្រាស់រហូតដល់ ១៤,៦ពាន់លានដង ចាប់ពីខែកញ្ញា ឆ្នាំ២០២២ ដល់ខែសីហា ឆ្នាំ២០២៣ ដែលនេះបានធ្វើឱ្យ ChatGPT មានប្រជាប្រិយភាពខ្លាំងជាងគេ ក្នុងចំណោម AI ដែលមានភាពពេញនិយមចំនួន ៥។ AI ដែលមានភាពល្បីល្បាញបន្ទាប់គឺ Character.AI ដែលមានការប្រើប្រាស់រហូតដល់ ៣,៨ពាន់លានដង។ QuillBot ជា AI ទី៣ មានការចូលប្រើ ១,១ពាន់លានដង ខណៈ Midjourney មានចំនួន ៥០០លានដង Hugging Face មានចំនួន ៣១៦លានដង និង Google Bard មានចំនួន ២៤១លានដង – Writerbuddy via Visual Capitalist #ams1minute
-
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ “ម៉ាឡេស៊ីបានបន្តក្លាយជាតួអង្គសំខាន់ក្នុងទិដ្ឋភាពសេដ្ឋកិច្ចកម្ពុជា”

ក្នុងឆ្នាំ២០២៣ ម៉ាឡេស៊ីបានជាប់ចំណាត់ថ្នាក់ទី៤ ក្នុងចំណោមអ្នកវិនិយោគកំពូលៗដែលមកបណ្តាក់ទុននៅកម្ពុជា ដែលក្នុងនោះភាពជោគជ័យមួយចំនួន ដែលលេចធ្លោនៅកម្ពុជា រួមមាន៖ ១. ធនាគារ Maybank ជាដៃគូហិរញ្ញវត្ថុសម្រាប់សាជីវកម្មម៉ាឡេស៊ី និងសិង្ហបុរីដែលវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្មរបស់កម្ពុជា ២. ធនាគារកម្ពុជាសាធារណៈ ជាធនាគារដែលគ្រប់គ្រងដោយបរទេសដ៏ធំបំផុតមួយនៅក្នុងកម្ពុជា មានទ្រព្យសកម្មចំនួន ២.១ ពាន់លានដុល្លារអាមេរិក និងមានកំណត់ត្រាប្រាក់ចំណេញរយៈពេល ៣១ឆ្នាំ ៣. Leader Energy Group គឺជាអ្នកផលិតថាមពលឯករាជ្យ ហើយប្រតិបត្តិការរបស់ Leader Energy Group នៅឆ្នាំ២០០៩ ទទួលបានសម្បទានសាងសង់រោងចក្រថាមពលធ្យូងថ្មដំបូងរបស់កម្ពុជាចំនួន ១០០ មេហ្គាវ៉ាត់ បន្ទាប់មកសម្បទាន BOT រយៈពេល ២៥ឆ្នាំ សម្បទានរោងចក្រថាមពលដើរដោយធ្យូងថ្មតាមបណ្តាខេត្ត ៤. Muhibbah Engineering Cambodia ការវិនិយោគគួរឱ្យកត់សម្គាល់របស់ក្រុមហ៊ុននេះរួមមានភាគហ៊ុន ៣០ % នៅក្នុងអាកាសយានដ្ឋានកម្ពុជា ដែលដំណើរការក្នុងភាពជាដៃគូជាមួយក្រុមហ៊ុន France Vinci Group #ams1minute
-
ឆាតរៀបចំការបោះឆ្នោត បញ្ចប់ការគ្រប់គ្រងដោយរបបយយោធា

យ៉ាមេណា៖ ប្រទេសឆាដនឹងរៀបចំការបោះឆ្នោតប្រធានាធិបតី នៅថ្ងៃទី ៦ ខែឧសភា ដើម្បីបញ្ចប់ការគ្រប់គ្រង ដោយរបបយោធា។ ប្រទេសក្នុងតំបន់អាហ្វ្រិកមួយនេះ ស្ថិតក្រោមការគ្រប់គ្រង ដោយរបបយោធា រយៈពេល ៣ ឆ្នាំមកហើយ។ កាលពីថ្ងៃអង្គារ ស្ថាប័នស្ទង់មតិជាតិបានប្រកាសបញ្ចប់របបនេះ តាមរយៈការបោះឆ្នោត នាពេលខាងមុខនេះ។ ប្រធានាធិបតីបច្ចុប្បន្ន គឺលោក Mahamat Deby Itno មានវ័យ ៣៧ ឆ្នាំ ហើយបានឡើងកាន់តំណែងនេះ បន្ទាប់ពីពួកឧទ្ទាមបានសម្លាប់ឪពុករបស់លោកឈ្មោះថា Idriss Deby Itno។ លោកគឺជាអ្នកដែលបានដណ្តើមអំណាច តាមរយៈរដ្ឋប្រហារ និងគ្រប់គ្រងប្រទេសវាលខ្សាច់មួយនេះ ដោយកណ្តាប់ដៃដែក របស់លោក អស់រយៈពេល ៣ទសវត្សរ៍ មុនពេលទទួលមរណៈភាព។ លោក Mahamat បានសន្យាថា នឹងប្រគល់អំណាចត្រឡប់ ទៅជនស៊ីវិលវិញ និង សន្យាដំបូងឡើយ ថា នឹងរៀបចំការបោះឆ្នោត ក្នុងរយៈពេល ១៨ខែ ប៉ុន្តែ ក្រោយមក បន្ថែមពីរខែទៀត លុះដល់ចុងក្រោយ បានរុញទៅដល់ថ្ងៃទី១០ ខែតុលា…
-
កាតាសន្យាវិនិយោគ ១០ពាន់លានអឺរ៉ូ ក្នុងសេដ្ឋកិច្ចបារាំង

ប៉ារីស៖ ប្រធានាធិបតីបារាំងលោក Emmanuel Macron ប្រកាសថា លោកបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ជាមួយអធិរាជរបស់ប្រទេសកាតា ទាក់ទិននឹងការវិនិយោគិនកាតា ចំនួន១០ពាន់លានអឺរ៉ូ នៅក្នុងសេដ្ឋកិច្ចបារាំង នៅឆ្នាំ២០៣០។ ប្រធានាធិបតី Emmanuel Macron បានប្រកាសថា លោកបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមនេះ កាលពីថ្ងៃអង្គារ។ «យើងបានចុះហត្ថលេខាលើផែនការវិនិយោគ ដ៏មានមហិច្ឆតា ចំនួន ១០ ពាន់លានអឺរ៉ូ»។ លោក Emmanuel Macron បានប្រកាស ក្នុងពិធីបើកអាហារពេលល្ងាចដែលផ្តល់ជាកិត្តិយសដល់ អធិរាជប្រទេសកាតា Sheikh Tamim bin Hamad Al-Thani ក្នុងដំណើរយាងបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសបារាំង។ ការវិនិយោគទាំងនេះនឹងធ្វើឡើង ក្នុងវិស័យដូចជា ការផ្លាស់ប្តូរថាមពល គ្រឿងអេឡិចត្រូនិក អវកាស បញ្ញាសិប្បនិមិត្ត ឌីជីថល សុខភាព និងឧស្សាហកម្មវប្បធម៌៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត