-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៩ កុម្ភៈ ២០២៤

១. រាជរដ្ឋាភិបាលគ្រោងចំណាយ ៤៥០លានរៀល ដើម្បីរៀបចំបុណ្យទន្លេនៅខេត្តសៀមរាប និងរំពឹងទទួលបានភ្ញៀវជាង ១លាននាក់ – FN ២. ក្រុមហ៊ុន Royal Railway of Cambodia នឹងពង្រឹងការវិនិយោគលើគម្រោងផ្លូវដែករថភ្លើងដែលស្ថិតនៅភាគខាងជើង – ខ្មែរថាមស៍ ៣. អាមេរិកជាប្រទេសទិញទំនិញច្រើនជាងគេបង្អស់ពីកម្ពុជាក្នុងខែមករា មានតម្លៃជិត ៦៣០លានដុល្លារ – ថ្មីៗ ៤. រុស្ស៊ី និងកូរ៉េខាងជើង ដោះដូរកុងតឺន័រជាង ១ម៉ឺន – AFP ៥. សហភាពអឺរ៉ុបបានដាក់ការរឹតបន្តឹងពាណិជ្ជកម្មកាន់តែតឹងរ៉ឹងលើក្រុមហ៊ុនចិនដែលពួកគេសង្ស័យថាកំពុងគាំទ្រដល់រុស្ស៊ី – Reuters #ams1minute
-
សម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំសមាជិករាជរដ្ឋាភិបាល គោរពព្រះវិញ្ញាណក្ខន្ធសម្តេចសង្ឃ ទេព វង្ស

-
ឧទ្យានបោះតង់ Camping Parkស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺទេសចរណ៍ផ្សារភ្ជាប់ទឹកដី កម្ពុជាមាតុភូមិខ្ញុំ

-
សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដឹកនាំ សមាជិកឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ

គោរពព្រះវិញ្ញាណក្ខន្ធសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ដែលកំពុងតម្កល់រៀបចំពិធី បុណ្យនៅវត្តឧណ្ណាលោម។ សម្តេចតេជោ៖ “ការយាងចូលព្រះទិវង្គតរបស់សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស គឺជាការបាត់បង់មហាវីរសង្ឃកំពូលដែលជាកុលបុត្រដ៏ឧត្ដុង្គឧត្តមនៃកសិករ ធ្លាប់រួមចលនាតស៊ូរំដោះជាតិ ប្រជាជននិងសាងព្រះផ្នួសលើកកម្ពស់ការរស់ឡើងវិញនៅព្រះពុទ្ធសាសនា ក្នុងកម្ពុជា ចាប់តាំងពីថ្ងៃរំដោះ៧ មករា ១៩៧៩ រហូតដល់ថ្ងៃអស់ព្រះជន្ម ហើយបានបូជាធ្វើ ពលិកម្មដ៏ខ្ពង់ខ្ពស់ បំផុតលះបង់ព្រះកាយថ្វាយ ជាតិ សាសនា ព្រះមហាក្សត្រ”។ #ams1minute
-
របាយការណ៍នៅថ្ងៃទី២៨ កុម្ភៈ

-
គិតត្រឹមខែសីហា ឆ្នាំ២០២៣ កម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេស (ត.ស.ព.) កំពុងដំណើរការចំនួន ២៤ទីតាំង នៃ ៩ រាជធានី-ខេត្ត

-
ប្រាសាទបន្ទាយក្ដី កសាងនៅពាក់កណ្តាលទី២ នៃ ស.វ. ទី១២ និងដើម ស.វ. ទី១៣ ដោយព្រះបាទជ័យវម៌្មទី៧ ឧទ្ទិសថ្វាយព្រះលោកេស្វរៈនៃព្រះពុទ្ធសាសនាមហាយាន

-
អ៊ីស្រាអែល វាយប្រហារតំបន់ដាម៉ាស់ របស់ប្រទេសស៊ីរី

បរទេស៖ ក្រសួងការពារជាតិស៊ីរី បាននិយាយថា អ៊ីស្រាអែលទើបតែបានវាយប្រហារ នៅជិតទីក្រុង ដាម៉ាស់ (Damascus) ជាការវាយប្រហារចុងក្រោយបំផុត ដែលត្រូវបានរាយការណ៍ ចំពេលភាពតានតឹងក្នុងតំបន់កើនឡើង តាំងពីមានសង្គ្រាមអ៊ីស្រាអែល-ក្រុមហាម៉ាស់ នៅតំបន់ហ្គាហ្សា។ ក្រសួងការពារជាតិបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ការវាយប្រហារនេះបានកើតមានឡើង កាលពីថ្ងៃពុធ ហើយជាសកម្មភាពវាយលុកតាមអាកាស ផ្តោតលើទីតាំងមួយចំនួន នៅដាម៉ាស់ (Damascus) ប៉ុន្តែ ប្រព័ន្ធការពារដែនអាកាសរបស់ស៊ីរី បានឆ្លើយតបទៅនឹងកាំជ្រួចនៃការឈ្លានពាននេះ ហើយបានបាញ់ទម្លាក់ភាគច្រើន នៃកាំជ្រួចផ្លោង របស់អ៊ីស្រាអែល។ ក្រុមឃ្លាំមើលសង្រ្គាម និងសិទ្ធិមនុស្សនៅស៊ីរី បាននិយាយថា ការវាយប្រហាររបស់អ៊ីស្រាអែល បានសម្លាប់ អ្នកប្រយុទ្ធគាំទ្រក្រុមហេសបូឡា-ស៊ីរី ចំនួនពីរនាក់ ហើយបានកំណត់គោលដៅ វាយប្រហារលើទីតាំងដែលក្រុមគាំទ្រដោយអ៊ីរ៉ង់ រួមទាំង ក្រុមហេសបូឡា របស់ប្រទេសលីបង់ នៅទីនោះ។ ការវាយប្រហាររបស់អ៊ីស្រាអែលរាលដាលដល់ទឹកដីប្រទេសស៊ីរីនេះ បានកើតមានឡើង ស្របពេលដែលសង្គ្រាមអ៊ីស្រាអែល-ហាម៉ាស់ប៉ាឡេស្ទីន បានឈានចូលដល់រយៈពេលជិត៥ខែមកហើយ។ អ៊ីស្រាអែលតែងតែបាននិយាយ ម្តងហើយម្តងទៀតថា ខ្លួននឹងមិនអនុញ្ញាតឱ្យអ៊ីរ៉ង់ ពង្រីកវត្តមានរបស់ខ្លួន នៅក្នុងប្រទេសស៊ីរីឡើយ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
-
Nissan នឹងបើកសេវាកម្មតាក់ស៊ីបើកបរដោយខ្លួនឯងនៅជប៉ុន

តូក្យូ៖ ក្រុមហ៊ុន Nissan បានប្រកាសក្នុងថ្ងៃពុធថា នឹងចាប់ផ្តើមសេវាកម្មតាក់ស៊ីបើកបរដោយខ្លួនឯងនៅប្រទេសជប៉ុន ក្នុងឆ្នាំហិរញ្ញវត្ថុដែលចាប់ផ្តើមពីខែមេសា ឆ្នាំ២០២៧។ ក្រុមហ៊ុនផលិតរថយន្តយក្សរបស់ជប៉ុននេះនិយាយថា ខ្លួននឹងចាប់ផ្តើមសាកល្បងសេវាកម្មពាណិជ្ជកម្មក្នុងឆ្នាំហិរញ្ញវត្ថុខាងមុខ ចាប់ពីខែមេសា ដោយប្រើប្រាស់រថយន្តបើកបរដោយស្វ័យប្រវត្តិខ្នាតតូច នៅក្នុងតំបន់មួយនៃទីក្រុងយ៉ូកូហាម៉ា ភាគខាងត្បូងនៃទីក្រុងតូក្យូ។ ក្រុមហ៊ុន Nissan បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា សេវាកម្មនេះ នឹងជួយដល់សហគមន៍ក្នុងតំបន់ ដែលកំពុងជួបបញ្ហាប្រឈមមួយចំនួន ជាពិសេសកង្វះអ្នកបើកបររថយន្ត ដោយសារតែកំណើនប្រជាជនវ័យចំណាស់។ រដ្ឋាភិបាលជប៉ុនបានបង្កើនល្បឿនផ្នែកបច្ចេកវិទ្យាជាអាទិភាពសំខាន់ ដោយសារប្រទេសអាស៊ីនេះ ប្រឈមមុខនឹងកង្វះកម្លាំងពលកម្ម និងប្រជាជនវ័យចំណាស់ ដែលត្រូវការការដឹកជញ្ជូន។ ចាប់តាំងពីឆ្នាំមុន ច្បាប់ចរាចរណ៍ផ្លូវគោកបានអនុញ្ញាតឱ្យយានយន្តបើកបរដោយខ្លួនឯងកម្រិតទី៤ អាចដំណើរការបាននៅលើផ្លូវសាធារណៈក្នុងកាលៈទេសៈមួយចំនួន។ ស្វ័យភាពយានយន្តត្រូវបានចាត់ថ្នាក់តាមមាត្រដ្ឋាន ពីលេខសូន្យដល់លេខប្រាំ។ កន្លងមក ក្រុមហ៊ុន Nissan ប្រកាសថា ខ្លួនកំពុងសាកល្បងគំរូអាជីវកម្មសម្រាប់សេវាកម្មចល័តបើកបរដោយខ្លួនឯងនៅក្នុងប្រទេសជប៉ុន និងក្រៅប្រទេសចាប់តាំងពីឆ្នាំ២០១៧។ កាលពីឆ្នាំមុន គូប្រជែងរបស់ខ្លួន គឺក្រុមហ៊ុន Honda និង General Motors របស់សហរដ្ឋអាមេរិក ក៏ដូចជាអង្គភាពបើកបរស្វ័យភាពរបស់ GM Cruise ក៏បានប្រកាសដែរថា ពួកគេនឹងបង្កើតក្រុមហ៊ុនបណ្តាក់ទុន ដែលនឹងចាប់ផ្តើមសេវាកម្មជិះរថយន្តគ្មានអ្នកបើកបរនៅប្រទេសជប៉ុន នាដើមឆ្នាំ២០២៦។ ចំណែកក្រុមហ៊ុន Toyota ក៏ត្រូវបានគេរាយការណ៍ផងដែរថា…
-
Sony PlayStation កាត់បន្ថយបុគ្គលិក ៩០០នាក់

តូក្យូ៖ ក្រុមហ៊ុន Sony PlayStation ថ្មីៗនេះ បានប្រកាសនឹងបញ្ឈប់ការងារចំនួន ៨ភាគរយនៃកម្លាំងពលកម្មសកលរបស់ខ្លួន ដោយសារតែឧស្សាហកម្មបច្ចេកវិទ្យា បន្តទទួលរងនូវរលកនៃការកាត់បន្ថយការងារ។ ដោយហៅការប្រកាសនេះថា ជា “ដំណឹងសោកសៅ” ប្រធានផលិតម៉ាស៊ីនហ្គេម PlayStation លោក Jim Ryan និយាយថា ការកាត់បន្ថយបុគ្គលិកនេះ នឹងប៉ះពាល់ដល់មនុស្សប្រមាណ ៩០០នាក់នៅទូទាំងពិភពលោក រួមទាំងស្ទូឌីយ៉ូបង្កើតវីដេអូហ្គេមផងដែរ។ បើតាមក្រុមហ៊ុន Sony ការជម្រុះបុគ្គលិកនេះ នឹងធ្វើឱ្យស្ទឌីយ៉ូ PlayStation London របស់ក្រុមហ៊ុន ដែលបង្កើតឡើងក្នុងឆ្នាំ២០០២ និងមានឯកទេសលើគម្រោងបង្កើតហ្គេមអនឡាញបិទដំណើរការទាំងស្រុង។ ដោយឡែកស្ទូឌីយ៉ូរបស់សហរដ្ឋអាមេរិក Insomniac Games និង Naughty Dog ក៏រងផលប៉ះពាល់ផងដែរ។ ការកាត់បន្ថយបុគ្គលិកនេះដែរ កើតឡើងបន្ទាប់ពីក្រុមហ៊ុន Sony ក្នុងខែកុម្ភៈនេះព្រមានថា ការលក់ម៉ាស៊ីនហ្គេម PlayStation 5 នឹងមិនអាចសម្រេចបានតាមគោលដៅកំណត់ឡើយ។ ដោយឡែកក្រុមហ៊ុន Microsoft កាលពីខែមករាក៏បានអះអាងដែរថា ខ្លួនកំពុងបញ្ឈប់បុគ្គលិកចំនួន ១,៩០០នាក់ ឬ៨ភាគរយ នៅក្នុងផ្នែកហ្គេមរបស់ខ្លួន ខណៈដែល Microsoft…