-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១ មីនា ២០២៤

១. រដ្ឋត្រៀមផ្តល់កម្ចី ៣០លានដុល្លារ ដើម្បីលើកស្ទួយខ្សែច្រវាក់កែច្នៃស្វាយចន្ទីក្នុងស្រុក – AMS Economy ២. ក្រសួងសាធារណការសម្រេចបានជាង ៥៦% នៃគោលដៅស្ថាបនា និងសាងសង់ផ្លូវគោក – ខ្មែរថាមស៍ ៣. រដ្ឋគ្រោងចំណាយជាង ១០ម៉ឺនដុល្លារ ដើម្បីរៀបចំបុណ្យទន្លេនៅខេត្តសៀមរាប – ថ្មីៗ ៤. ថៃនឹងធ្វើការហាមឃាត់ការប្រើប្រាស់កញ្ឆាសម្រាប់ការកម្សាន្តនៅដំណាច់ឆ្នាំនេះ – Bangkok post ៥. ស្រីលង្កាសម្រេចចិត្តបញ្ឈប់ការផ្តល់ទិដ្ឋាការរយៈពេលវែងដោយឥតគិតថ្លៃ ដល់ជនជាតិរុស្ស៊ី និងអ៊ុយក្រែន ដែលបានរស់នៅក្នុងរយៈពេលពីរឆ្នាំកន្លងមក – Xinhua #ams1minute
-
នូវែលសេឡង់ផ្តល់ប្រាក់ ៦លានដុល្លារដល់ជនរងគ្រោះ ក្នុងគ្រោះថ្នាក់ផ្ទុះភ្នំភ្លើង

វែលីងតោន៖ ជនរងគ្រោះ និងក្រុមគ្រួសារ ដែលរងផលប៉ះពាល់ពីគ្រោះមហន្តរាយភ្នំភ្លើងក្នុងឆ្នាំ២០១៩ ដែលបានឆក់យកជីវិតមនុស្ស ២២នាក់ ក្នុងថ្ងៃសុក្រនេះ បានទទួលប្រាក់សំណងសរុបចំនួន ១០លានដុល្លារនូវែលសេឡង់ ឬប្រហែល ៦លានដុល្លារអាមេរិក។ ថវិកានេះត្រូវបានបង់ពីក្រុមហ៊ុនចំនួន៥ ដែលដឹកជញ្ជូនភ្ញៀវទេសចរចំនួន៤៧ នាក់ទៅកាន់កោះភ្នំភ្លើងក្នុងខែធ្នូ ឆ្នាំ២០១៩ ជាថ្ងៃដែលវាបានផ្ទុះឡើង។ នៅក្នុងគ្រោះមហន្តរាយនេះ អ្នករស់រានមានជីវិតជាច្រើននាក់ ក្នុងចំណោមមនុស្ស២៥នាក់បានរងរបួសធ្ងន់ធ្ងរ។ បន្ថែមពីលើការទូទាត់ប្រាក់សំណង ម្ចាស់កោះ Whakaari Management Limited រួមជាមួយនឹងក្រុមហ៊ុនទេសចរណ៍ White Island Tours និងក្រុមហ៊ុនឧទ្ធម្ភាគចក្រ Volcanic Air Safaris ដែលរៀបចំដំណើរទេសចរណ៍ទៅកាន់ភ្នំភ្លើងនោះ ក៏ទទួលរងការពិន័យផងដែរ។ លោក Evangelos Thomas ដែលជាចៅក្រមនៅក្នុងតុលាការនៃទីក្រុងអកលែនដ៍ (Auckland) និយាយថា ក្រុមហ៊ុននីមួយៗ ក្នុងចំណោមក្រុមហ៊ុនទាំង៥ដែលត្រូវបានកាត់ទោស បានរងការចោទប្រកាន់ពីបទបរាជ័យបំពេញកាតព្វកិច្ចរបស់ខ្លួន ក្នុងការវាយតម្លៃ និងកាត់បន្ថយហានិភ័យដល់ភ្ញៀវទេសចរ។ លោកបន្ថែមថា ការបរាជ័យនោះ បានធ្វើឲ្យអ្នកដទៃប្រឈមមុខនឹងការរងរបួសធ្ងន់ធ្ងរ ហើយឈានដល់ការបាត់បង់ជីវិត។ សូមរម្លឹកថា ភ្នំភ្លើងលើកោះ White Island បានផ្ទុះឡើងក្នុងកម្រិតបង្គួរ កាលពីខែធ្នូ…
-
ស្ត្រីពីររូបប្រជែងតំណែងប្រធានាធិបតីម៉ិកស៊ីក

ថ្ងៃសុក្រនេះ គឺជាថ្ងៃដំបូង នៃការចាប់ផ្តើមយុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតី នៅប្រទេសម៉ិកស៊ីក ខណៈដែលស្ត្រីពីររូប គឺជាគូប្រកួតប្រជែង ដ៏ស្វិតស្វាញ។ ស្ត្រីពីររូបនេះ រួមមាន លោកស្រី Claudia Sheinbaum អតីតអភិបាលក្រុងម៉ិកស៊ិក ដែលជាមនុស្សជំនិតរបស់ប្រធានាធិបតី រៀបចុះចេញពីតំណែង គឺលោក Andres Manuel Lopez Obrador។ ស្ត្រី វ័យ៦១ឆ្នាំ រូបនេះ តំណាងឲ្យបក្សកាន់អំណាច «Morena»។ រីឯស្ត្រីមួយរូបទៀត គឺលោកស្រី Xochitl Galvez វ័យ៦១ឆ្នាំ ដូចគ្នា តំណាងឲ្យ «សម្ព័ន្ធបក្សប្រឆាំង»។ លោកស្រីគឺជាអ្នកជំនួញ មានដើមកំណើត ជាជនជាតិដើមភាគតិច។ អាវុធដ៏សំខាន់ប្រកួតប្រជែងរកសម្លេងឆ្នោតរបស់លោកស្រី ផ្តោតលើ «បញ្ហាអសន្តិសុខ» ខណៈតួលេខផ្លូវការបង្ហាញថា មនុស្សជិត៤៥ម៉ឺននាក់ ត្រូវបានសម្លាប់ នៅទូទាំងប្រទេសម៉ិកស៊ិក តាំងពីរដ្ឋាភិបាលបានដាក់ពង្រាយយោធាធ្វើសង្គ្រាមប្រឆាំងគ្រឿងញៀន ក្នុងឆ្នាំ២០០៦។ យ៉ាងណាមិញ ក្រៅពីស្ត្រីទាំងពីររូប ក៏មានដៃគូប្រជែងដ៏សំខាន់ម្នាក់ទៀត ដែលមកពីខាងប្រឆាំងដែរ គឺលោក Jorge Alvarez វ័យ៣៨ឆ្នាំ តំណាងគណបក្ស «ចលនាពលរដ្ឋ»។…
-
អតីតឯកអគ្គរដ្ឋទូតអាមេរិកត្រូវទទួលទោសពីបទចារកម្មឲ្យគុយបា

អតីតឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសបូលីវី ត្រូវបានចោទប្រកាន់ ពីបទធ្វើចារកម្មឲ្យប្រទេសគុយបា អស់រយៈពេល៤ទសវត្សរ៍។ ចៅក្រមបានប្រាប់ថា លោកនឹងទទួលទោសកំហុស។ លោក Victor Manuel Rocha អាយុ ៧៣ ឆ្នាំត្រូវបានចាប់ខ្លួន កាលពីខែធ្នូ ឆ្នាំ២០២៣។ ដំបូងឡើយ លោក Rocha ជំទាស់នឹងការចោទប្រកាន់ពីបទសមគំនិត ក្នុងការដើរតួជាភ្នាក់ងាររបស់រដ្ឋាភិបាលបរទេស ប៉ុន្តែ ក្រោយមក លោកបានប្រាប់ចៅក្រម Beth Bloom ក្នុងសន្និសីទ មុនការកាត់ក្តី កាលពីថ្ងៃព្រហស្បតិ៍ថា លោកចង់ផ្លាស់ប្តូរចិត្ត ទទួលខុសវិញ។ ត្រូវបានកំណត់ថា ជាថ្ងៃដែលតុលាការសម្រេច លើជោគវាសនារបស់លោក Rocha ។ គួរបញ្ជាក់ថា លោក Rocha ជាពលរដ្ឋអាមេរិក ដែលមានសញ្ជាតិដើម មកពីប្រទេសកូឡុំប៊ី។ គេចោទលោកថា ជាភ្នាក់ងារសម្ងាត់នៃអគ្គនាយកដ្ឋានស៊ើបការណ៍សម្ងាត់ (DGI) របស់ប្រទេសគុយបា តាំងពីឆ្នាំ១៩៨១ រហូតដល់លោកក្លាយជាឯកអគ្គរដ្ឋទូត ប្រចាំនៅគុយបា។ នេះបើយោងតាមអាជ្ញាធរសហរដ្ឋអាមេរិក។ នេះមិនមែនជាលើកដំបូងទេ ដែលមន្ត្រីអាមេរិក ត្រូវបានកាត់ទោស រឿងធ្វើចារកម្មឲ្យប្រទេសគុយបា។ កន្លងមកមានមន្ត្រីអាមេរិក២នាក់ផ្សេងទៀតដែលត្រូវបានចោទប្រកាន់ ក្នុងឆ្នាំ២០០៩…
-
របាយការណ៍នៅថ្ងៃទី២៩ កុម្ភៈ

-
សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី នៅទីក្រុងម៉ែលប៊ន ពីថ្ងៃទី០៤-០៦ មីនា ២០២៤

-
ជប៉ុនជាប្រទេសដែលឈ្នះពាន AFC Asian Cup ច្រើនជាងគេ ចាប់តាំងពីឆ្នាំ១៩៥៦មក ពោលគឺឈ្នះសរុប៤លើក

អារ៉ាប៊ីសាអ៊ូឌីត ជាប្រទេសទី២ ដែលដណ្ដើមបានពាន AFC Asian Cup ច្រើនបន្ទាប់ ដែលបានឈ្នះសរុប៣លើក ខណៈអ៉ីរ៉ង់ ក៏ឈ្នះពាន ៣លើកដូចគ្នា។ កូរ៉ខាងត្បូង ឈរនៅលំដាប់ទី៤ ដោយឈ្នះពានចំនួន ២លើក។ ដោយឡែក អូស្ត្រាលី អ៉ីរ៉ាក់ អ៉ីស្រាអែល គូវ៉ែត និងកាតា ឈ្នះពាន១លើកដូចៗគ្នា – Asian Football Confederation via Statista #ams1minute
-
ទឹកធ្លាក់ឆាយអង្គ្រែង ឧទ្យានជាតិជួរភ្នំក្រវ៉ាញឃុំថ្មដូនពៅ ស្រុកថ្មបាំង តំបន់អារ៉ែង

-
សម្តេចធិបតី៖ “ក្រោយពីបង្កើតរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រសួងមហាផ្ទៃ បានធ្វើទំនើបកម្មស្ថាប័ន ជាបណ្តើរៗបន្ថែម

ដោយបានធ្វើវិចារណកម្មមុខងារ និងបានកែសម្រួលរបៀបរបបការងាររបស់អង្គភាពនីមួយៗឱ្យឆ្លើយតបទៅនឹងអាទិភាពការងារ និងការទទួលខុសត្រូវ។ ក្នុងនីតិកាលថ្មីនេះ ក្រសួងបានដាក់ឱ្យអនុវត្តផែនការយុទ្ធសាស្ត្រស្តីពី “ការលើកកម្ពស់ការគ្រប់គ្រងរដ្ឋបាលដែនដី និងសន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម” ដែលជាផែនទីបង្ហាញផ្លូវក្នុងការដឹកនាំ គ្រប់គ្រង និងអនុវត្តតួនាទី ភារកិច្ចជាសេនាធិការជូនរាជរដ្ឋាភិបាលអាណត្តិទី៧ ដើម្បីចូលរួមអនុវត្ត យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ឱ្យសម្រេចបានតាមគោលដៅ គោលបំណង និងចក្ខុវិស័យដែលបានកំណត់”។ #ams1minute
-
ក្រសួងមហាផ្ទៃ ត្រូវពិនិត្យក្នុងការតែងតាំងស្រ្ដីក្នុងតួនាទីជាអភិបាលរងស្រុក ឬអភិបាលរងខេត្ត ដើម្បីផ្ដល់អាទិភាពដល់ស្រ្ដីក្នុងការងារដឹកនាំ
