-
ប្រាសាទភិមានអាកាស កសាងឡើងនៅស.វ.ទី១១ ក្នុងរជ្ជកាលព្រះបាទសូរ្យវម៌្មទី១សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប

-
ព្រះមហាក្សត្រ និងសម្តេចព្រះវររាជមាតាជាតិខ្មែរ បានយាងចាកចេញពីរាជធានីភ្នំពេញហើយ ដើម្បីពិនិត្យព្រះរាជសុខភាព នៅទីក្រុងប៉េកាំង ប្រទេសចិន

-
ព្រះសង្ឃ និងប្រជាពលរដ្ឋ នៅខេត្ដសៀមរាប សប្បាយរីករាយ អនុមោទនា ក្នុងពិធីបុណ្យ មាឃបូជា

សៀមរាប៖ ព្រះសង្ឃនិងប្រជាពលរដ្ឋ ក៏ដូចជាសិស្សានុសិស្សជាច្រើនកុះករ នៅស្រុកអង្គរធំ ខេត្ដសៀមរាប បានចូលរួមពិធីបុណ្យមាឃបូជា ដើម្បីរំលឹកដល់ថ្ងៃដែល ព្រះសម្មា សម្ពុទ្ធទ្រង់ប្រកាសបង្កើតព្រះពុទ្ធសាសនា ដើម្បីផ្សព្វផ្សាយដល់យុវជនឲ្យបានស្គាល់ កាន់តែច្បាស់ ពីតម្លៃរបស់ព្រះសម្មាសម្ពុទ្ធ។ នៅក្នុងពិធីបុណ្យមាឃបូជានេះ បានប្រារព្ធ ឡើងនៅវត្ដវិសុទ្ធិមគ្គ ក្នុងឃុំលាងដៃ ស្រុកអង្គរធំ ខេត្ដសៀមរាប កាលពីថ្ងៃទី២៤ ខែកុម្ភ: ឆ្នាំ២០២៤។ ព្រះតេជគុណ សាន្ដ សប្បាយ ចៅអធិការវត្ដវត្ដវិសុទ្ធិមគ្គ ព្រះអង្គមានសង្ឃដីកាថា ពិធីបុណ្យមាឃបូជានាឆ្នាំនេះ មានប្រជាពលរដ្ឋចូលរួមច្រើន បើធៀបនឹងឆ្នាំមុនៗ ដោយពួកគាត់បានសម្ដែងការសប្បាយរីកយ ទទួលយកមគ្គផលតាមការយល់ឃើញរបស់ពួកគាត់ ជាពិសេសពុទ្ធបរិស័ទដែលមានវ័យចាស់ៗ។ ព្រះអង្គ ក៍បានសម្ដែងការរីករាយ ដោយបានឃើញប្រជាពលរដ្ឋពុទ្ធបរិស័ទ និងយុវជន បានយល់ដឹងច្រើនពីពិធីបុណ្យមាឃបូជានេះ។ ពិធីបុណ្យនេះ គឺជាពិធីបុណ្យជាតិមួយដ៍សំខាន់សម្រាប់ប្រជាពលរដ្ឋខ្មែរ ដែលកាន់សាសនាព្រះពុទ្ធ ដែលត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ នៅតាមវត្ដអារាម។ ការប្រារព្ធពិធីបុណ្យមាឃបូជា នៅវត្ដវិសុទ្ធិមគ្គនេះ ក៍មានពុទ្ធបរិស័ទតាំងស្មាធិរំងាប់អារម្មណ៍នៅក្នុងវត្ដផងដែរ។ ព្រះអង្គ មានថេរដីកាបញ្ជាក់ទៀតថា ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ដែលប្រកាន់ខ្ជាប់នូវការបញ្ជ្រាបការល់ដឹងដល់មនុស្សគ្រប់រូបឱ្យធ្វើអំពើល្អ។ ដោយឡែក ពុទ្ធបរិស័ទដែលចូលរួមពិធីបុណ្យមាឃបូជានេះ ឱ្យដឹងផងដែរថា ពួកគាត់បានប្ដេជ្ញាចូលរួមថែរក្សាវប្បធម៌ព្រះពុទ្ធសាសនាឱ្យកាន់តែរីកចំរើននិងគង់វង្សជាអមតៈ ព្រោះព្រះពុទ្ធសាសនា…
-
ពលរដ្ឋប្រេស៊ីលរាប់ពាន់នាក់ជួបជុំ គាំទ្រអតីតប្រធានាធិបតី ដែលគេហាមមិនឲ្យឈរឈ្មោះបោះឆ្នោត

ប្រាស៊ីលីយ៉ា៖ លោក Bolsonaro អតីតប្រធានាធិបតីនៃប្រទេសប្រេស៊ីលបានរិះគន់ «បំរាមហាមឃាត់ការបោះឆ្នោត» ចំពោះរូបលោក ខណៈដែលមនុស្សរាប់ពាន់នាក់បានប្រមូលផ្តុំគ្នា បង្ហាញពីការគាំទ្រលើរូបលោក។ ប្រជាជនប្រេស៊ីលរាប់ពាន់នាក់បានប្រមូលផ្តុំគ្នា តាមដងផ្លូវនៃទីក្រុង Sao Paulo កាលពីថ្ងៃអាទិត្យ។ ថ្លែងទៅកាន់អ្នកគាំទ្រ នៅក្នុងទីក្រុងសេដ្ឋកិច្ចរបស់ប្រេស៊ីលមួយនេះ លោក Bolsonaro ថែមទាំងបានបដិសេធម្តងទៀត នូវការចោទប្រកាន់ដែលថា លោកគ្រោងធ្វើរដ្ឋប្រហារ ដើម្បីបន្តកាន់អំណាច បន្ទាប់ពីចាញ់ការបោះឆ្នោត ក្នុងខែតុលា ឆ្នាំ២០២២។ លោក Bolsonaro ដែលត្រូវប៉ូលិសរឹបអូសយកលិខិតឆ្លងដែន បាននិយាយថា «អ្វីទៅជារដ្ឋប្រហារ? គឺសំដៅលើ រថក្រោះនៅតាមដងផ្លូវ អាវុធ ការឃុបឃិតគ្នា.. តែរឿងបែបនេះ គ្មានកើតឡើង ក្នុងប្រទេសប្រេស៊ីល»។ កាលពីខែមិថុនា តុលាការបានរារាំង លោក Bolsonaro ពីការឈរឈ្មោះបោះឆ្នោត ប្រធានាធិបតី រហូតដល់ឆ្នាំ២០៣០ ជុំវិញការចោទថា លោកជ្រែតជ្រែកប្រព័ន្ធបោះឆ្នោត។ក្នុងពេលជួបជុំ កាលពីថ្ងៃអាទិត្យ អតីតមេដឹកនាំរូបនេះបានរំលឹកឡើងវិញថា លោកកំពុងត្រូវបានមូលបង្កាច់ បន្ទាប់ពីបានគ្រប់គ្រងប្រទេសប្រេស៊ីល នៅចន្លោះពីឆ្នាំ២០១៩ ដល់ ២០២២៕ ប្រភពពី AFP ប្រែសម្រួល៖…
-
រដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នឹងបន្តមរតកដ៏ថ្លៃថ្លារបស់ សម្តេចតេជោ អតីតនាយករដ្ឋមន្ត្រី

-
ចំនួនអ្នកបានទៅបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥

-
សម្រស់ឆ្នេរសមុទ្រកម្ពុជាទាំង ៦ នៃខេត្តព្រះសីហនុទេសចរណ៍ផ្សារភ្ជាប់ទឹកដី កម្ពុជាមាតុភូមិខ្ញុំ

-
របាយការណ៍នៅថ្ងៃទី២៤ កុម្ភៈ

-
ប្រាសាទព្រះបាលិលេយ្យ កសាងឡើងនៅចុង ស.វ. ទី១២ ដោយព្រះបិតាព្រះបាទជ័យវម៌្មទី៧

-
ពិធីបុណ្យមាឃបូជា
