-
សម្តេចធិបតី៖ “សង្គ្រាមបានបន្សល់នូវមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមយ៉ាងច្រើនសន្ធឹកសន្ធាប់

ដែលបណ្តាលឱ្យ ប្រជាពលរដ្ឋរាប់ម៉ឺននាក់ រងរបួស ធ្លាក់ខ្លួនពិការ និងស្លាប់បាត់បង់ជីវិត ព្រមទាំងបង្កនូវសោកនាដកម្មដ៏ឈឺចាប់ និងរាំងស្ទះដល់ការអភិវឌ្ឍប្រទេស។ ជាមួយនឹងការបង្រួបបង្រួមជាតិ សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្រោម នយោបាយ “ឈ្នះ-ឈ្នះ”នៅចុងឆ្នាំ១៩៩៨ រាជរដ្ឋាភិបាលកម្ពុជា មានលទ្ធភាពដោះស្រាយនូវផលអវិជ្ជមានលើគ្រប់វិស័យ ហើយសមិទ្ធផលសកម្មភាពមីន បានចូលរួមចំណែកយ៉ាងសំខាន់ដល់កិច្ចគាំពារសន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ គិតចាប់ពីឆ្នាំ១៩៩២-២០២៣ ផ្ទៃដីទំហំ ៣ ០២៤គីឡូម៉ែត្រការ៉េ ត្រូវបានបោសសម្អាតសម្រាប់យកទៅប្រើប្រាស់ និងបង្កបង្កើនផល ក្នុងនោះវិស័យកសិកម្ម៧៦% ហេដ្ឋារចនាសម្ព័ន្ធ ៥% និងផ្សេងៗ១៩% ដែលរួមមានការសាងសង់លំនៅឋាន ភូមិករ សាលារៀន មណ្ឌលសុខភាពជាដើម ដោយប្រជាពលរដ្ឋទទួលផលចំនួន ១១ ៩៨០ ១៧២នាក់។ មីនប្រឆាំងមនុស្សចំនួន ១ ១៧៩ ៣៦៥គ្រាប់ មីនប្រឆាំង រថក្រោះចំនួន ២៦ ៣៣៩គ្រាប់ និងគ្រាប់មិនទាន់ផ្ទះចំនួន ៣ ១០៥ ៥៩៣គ្រាប់ ត្រូវបានរកឃើញ និងបំផ្លាញចោល។ ក្នុងឆ្នាំ២០២៣ កន្លងទៅ ផ្ទៃដីចំនួន ៤៤៤គីឡូម៉ែត្រការ៉េ ត្រូវបានបោសសម្អាតរួច”។…
-
បារាំងបាញ់ទម្លាក់យន្តហោះដ្រូនពីរគ្រឿងនៅសមុទ្រក្រហម

ប៉ារីស ៖ ក្រសួងការពារជាតិបារាំង នៅថ្ងៃព្រហស្បតិ៍ បានបញ្ជាក់ថា កងទ័ពជើងទឹកបារាំងបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក ឬហៅថា ដ្រូនចំនួនពីរគ្រឿង នៅតំបន់សមុទ្រក្រហម ជាទីដែលក្រុមឧទ្ទាមហ៊ូទីរបស់ប្រទេសយេម៉ែន កំពុងបើកការវាយប្រហារជាបន្តបន្ទាប់ទៅលើនាវាដឹកទំនិញ។ កងទ័ពជើងទឹកបារាំង ដែលត្រូវបានដាក់ពង្រាយជាមួយនឹងនាវាចម្បាំងចំនួនពីរគ្រឿង ចាប់បានសញ្ញាគំរាមកំហែងកាលពីយប់ថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ហើយបានកម្ទេចយន្តហោះគ្មានមនុស្សបើកចំនួនពីរគ្រឿង។ ដោយឡែកកាលពីយប់ថ្ងៃចន្ទ និងថ្ងៃអង្គារសប្តាហ៍នេះ កងទ័ពជើងទឹកបារាំងក៏បានរាយការណ៍ពីការបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកចំនួនពីរគ្រឿងផ្សេងទៀតផងដែរ។ ការវាយប្រហាររបស់បារាំងនេះកើតឡើង បន្ទាប់ពីសហភាពអឺរ៉ុប កាលពីថ្ងៃចន្ទ បានចាប់ផ្តើមបេសកកម្មកងទ័ពជើងទឹកជាផ្លូវការ ដើម្បីការពារការដឹកជញ្ជូនតាមផ្លូវទឹកនៅតំបន់សមុទ្រក្រហម ពីការវាយប្រហាររបស់ក្រុមហ៊ូទី ដែលមានអ៊ីរ៉ង់ជាខ្នងបង្អែក និងគ្រប់គ្រងភាគច្រើននៃទឹកដីប្រទេសយេម៉ែន ដែលហែកហួរដោយសារសង្រ្គាម។ ពួកឧទ្ទាមនេះបាននឹងកំពុងយាយីផ្លូវដឹកជញ្ជូនដ៏សំខាន់នៅតំបន់សមុទ្រក្រហម ចាប់តាំងពីខែវិច្ឆិកា នៅក្នុងយុទ្ធនាការដែលពួកគេនិយាយថា មានសាមគ្គីភាពជាមួយប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា ក្នុងកំឡុងសង្គ្រាមរវាងអ៊ីស្រាអែល និងហាម៉ាស៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា
-
រុស្ស៊ីបញ្ចេញយន្តហោះល្បឿនលឿនជាងសំឡេងផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរ

មូស្គូ ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានឡើងជិះសាកយន្តហោះយោធាល្បឿនលឿនជាងសំឡេង ដែលមានសមត្ថភាពផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៊ីបានបញ្ចេញវីដេអូបង្ហាញពីលោក ពូទីន ឡើងជណ្តើរជិះយន្តហោះល្បឿនលឿនជាងសំឡេងផ្ទុកមីស៊ីលធុន Tu-160M នៅពេលវាសាកល្បងហោះហើរ នៅឯក្រុមហ៊ុនផលិតយន្តហោះមួយ ដែលមានមូលដ្ឋាននៅទីក្រុង Kazan ភាគកណ្តាលនៃប្រទេសរុស្ស៊ី។ លោក ពូទីន បានប្រាប់អ្នកយកព័ត៌មានរដ្ឋ បន្ទាប់ពីចុះពីលើយន្តហោះនោះថា យន្តហោះនេះពិតជាបំពាក់ម៉ាស៊ីនថ្មី… ថ្មីស្ទើរទាំងស្រុង… វាអាចដំណើរការបានយ៉ាងល្អ… អ្នកអាចមើលឃើញ សូម្បីតែដោយភ្នែកទទេ។ បើតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី លោក ពូទីន បានចំណាយពេល ៣០នាទីជិះនៅលើយន្តហោះ Tu-160M ដែលជាយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ ផលិតដោយអតីតសហភាពសូវៀត ដែលវាជាផ្នែកមួយនៃឃ្លាំងអាវុធនុយក្លេអ៊ែររបស់រុស្ស៊ី។ រុស្ស៊ីបានបញ្ចេញយន្តហោះដ៏មានអនុភាពនេះ ពីរថ្ងៃមុនពេលទីក្រុងមូស្គូប្រារព្ធខួប២ឆ្នាំ នៃសង្គ្រាមរបស់ខ្លួនប្រឆាំងនឹងអ៊ុយក្រែន៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា
-
តំបន់ទេសចរណ៍ធម្មជាតិភ្នំព្រះ ដែនជម្រកសត្វព្រៃភ្នំសំកុសឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ទេសចរណ៍ផ្សារភ្ជាប់ទឹកដី កម្ពុជាមាតុភូមិខ្ញុំ

-
យន្តការសម្រុះសម្រួលរបស់គណៈកម្មការសុរិយោដីថ្នាក់ស្រុក ខណ្ឌ

-
រដ្ឋមន្រ្តីយុត្តិធម៌បកស្រាយរឿង “ប៉ូលីសចាប់ តែតុលាការដោះលែង”

-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២២ កុម្ភៈ ២០២៤

១. អូស្ត្រាលីដាក់ចេញគម្រោងកែប្រែជីវភាពកសិករនៅកម្ពុជា ដោយផ្ដល់នូវការគាំទ្រផ្នែកហិរញ្ញវត្ថុក្នុងការបង្កាត់ពូជមាន់ស្គួយ – AMS Economy ២. កម្ពុជា ជំរុញ ឱ្យ ឥណ្ឌា សិក្សាលទ្ធភាព នៃ ការ សាងសង់ តំបន់ សេដ្ឋកិច្ច ពិសេស បច្ចេកវិទ្យា របស់ ខ្លួន នៅ កម្ពុជា – ខ្មែរថាមស៍ ៣. ចិនអនុម័តឱ្យកម្ពុជានាំចូល “ផ្លែដូងស្រស់” ចូលទីផ្សាររបស់ខ្លួនជាផ្លូវការ – កម្ពុជាថ្មី ៤. មីយ៉ាន់ម៉ាមានបំណងចូលរួមជាមួយប្លុក BRICS និងកំពុងសិក្សាដាក់បញ្ចូលរូបិយប័ណ្ណតែមួយជាមួយប្លុក – The Star ៥. ស៊ុយអែតប្រកាសផ្តល់ជំនួយគ្រឿងសឹកក្នុងទំហំធំបំផុតមិនធ្លាប់មានទៅឱ្យអ៊ុយក្រែន ខណៈខ្លួនកំពុងជួបវិបត្តិអាវុធ – AFP #ams1minute
-
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ “សម្រាប់ក្របខ័ណ្ឌការងារកែទម្រង់រដ្ឋបាលសាធារណៈ រាជរដ្ឋាភិបាលបាន ដាក់ចេញនូវវិធានការគន្លឹះសំខាន់ៗទៅតាមវិស័យអាទិភាព

និងរៀបចំបង្កើតនូវយន្តការអនុវត្ត ដើម្បីដោះស្រាយ បញ្ហាប្រឈម ធានាប្រសិទ្ធភាព ក៏ដូចជាការឆ្លើយតបឱ្យទាន់ពេលទៅនឹងគោលដៅអាទិភាពរបស់រាជរដ្ឋាភិបាល រួមមាន ៖ ១. បង្កើតគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ដើម្បីលើកកម្ពស់សមត្ថភាព ប្រសិទ្ធភាព និងសមិទ្ធកម្មក្នុងរដ្ឋបាលសាធារណៈ តាមរយៈការកែលម្អប្រព័ន្ធ ជ្រើសរើសមន្ត្រី ការលើកកម្ពស់ប្រសិទ្ធភាព និងគុណភាពការងារ និងការរៀបចំដាក់ឱ្យអនុវត្តប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្មក្នុងរដ្ឋបាលសាធារណៈ ២. បង្កើតគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ ដើម្បីលើកកម្ពស់ គុណភាពអប់រំ ៣. បង្កើតគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យសុខាភិបាល ដើម្បីលើកកម្ពស់សុខភាព និង សុខុមាលភាពប្រជាជន តាមរយៈការពង្រឹងសមត្ថភាពផ្តល់សេវាសុខភាពបឋមនៅមូលដ្ឋាន”។ #ams1minute
-
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ “រាជរដ្ឋាភិបាលនីតិកាលទី៧ ខិតខំប្រឹងប្រែង ប្រកបដោយការប្តេជ្ញាចិត្តខ្ពស់ក្នុងការអភិវឌ្ឍប្រទេសជាតិ

ជាពិសេស ផ្ដោតលើកិច្ចការការងារកែទម្រង់សំខាន់ៗក្នុងគោលដៅបម្រើឧត្តមប្រយោជន៍ជាតិ ក៏ដូចជាឆ្លើយតបឱ្យបានទាន់ពេលទៅនឹងសំណូមពរ និងសេចក្តីត្រូវការរបស់ប្រជាជនកម្ពុជា ដោយឈរលើកត្តា ២ គឺ ពង្រីកសមិទ្ធផលវិជ្ជមានបន្ថែមទៀត និងកាត់បន្ថយនូវផលអវិជ្ជមានទាំងឡាយ។ ក្នុងន័យនេះ រាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្តនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព សំដៅកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅ សម្រេចបាននូវចក្ខុវិស័យកម្ពុជា ក្នុងការក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និង ប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០”។ #ams1minute
-
រដ្ឋមន្ត្រីការបរទេសកម្ពុជា៖ “ក្នុងរយះពេល៦ខែដែលរាជរដ្ឋាភិបាលបានបង្កើតឡើងក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចធិបតី

បានធ្វើអោយវិស័យការទូតមានភាពរីកចម្រើនលើឆាកអន្តរជាតិដោយធ្វើការទំនាក់ទំនងជាមួយបណ្តាប្រទេសជាមិត្ត ក៏ដូចបណ្តាប្រទេសផ្សេងៗ ទោះស្ថិតក្នុងស្ថានភាពពិភពលោកមានការប្រែប្រួលសកលពហុនិយមពីមួយឆ្នាំទៅមួយឆ្នាំមានការតានតឹងពីសង្គ្រាមយ៉ាងណាក៏ដោយរាជរដ្ឋាភិបាលកម្ពុជាប្រកាន់ខ្ជាប់នៅគោលនយោបាយសន្តិភាពផ្សះផ្សាជាតិនៅក្នុងតំបន់ក៏ដូចជាក្នុងឆាកអន្តរជាតិ។ ក្រោមការដឹកនាំ និងចង្អុលបង្ហាញពីសំណាក់សម្តេចធិបតីក្រសួងបានដាក់ចេញនៅយុទ្ធសាស្ត្រក្នុងការទំនាក់ទំនងការទូតទាំងផ្នែកនយោបាយ ផ្នែកសេដ្ឋកិច្ច ផ្នែកពាណិជ្ជកម្មដើម្បីធ្វើយ៉ាងណាគៀរគរអ្នកវិនិយោគិនឱ្យមកធ្វើវិយោគនៅកម្ពុជាឱ្យកាន់តែច្រើនដើម្បីធ្វើឱ្យមានទីផ្សារការងារសម្រាប់ប្រជាពលរដ្ឋជាពិសេសធ្វើឱ្យសេដ្ឋកិច្ចជាតិមានភាពរីកចម្រើន”។ #ams1minute