-
បាក់រលំអណ្តូងរ៉ែ នៅវ៉េណេស៊ុយអេឡា សង្ស័យស្លាប់មនុស្ស២៥នាក់

ការ៉ាកាស៖ មនុស្សប្រមាណ២៥នាក់ត្រូវបានសង្ស័យថា បានស្លាប់ នៅក្នុងហេតុការបាក់រលំអណ្តូងរ៉ែមួយ កន្លែងនៅវ៉េណេស៊ុយអេឡា។ អាន. ហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃពុធ នៅក្នុងទីក្រុង Angostura នៃរដ្ឋ Bolivar ។ អភិបាលក្រុងបាននិយាយថា អណ្តូងរ៉ែដែលបាក់រលំនេះ គឺខុសច្បាប់ មានទីតាំងនៅក្នុងព្រៃដាច់ស្រយាលនៃភាគខាងត្បូង ប្រទេសវេណេស៊ុយអេឡា។ លោកបានបន្តថា «មានការពិភាក្សាអំពីអ្នកស្លាប់ មានចំនួន ២៥ នាក់ និង ១៥ នាក់ទៀតរងរបួស» ប៉ុន្តែលោកបានបន្ថែមថា «មិនទាន់មានចំនួនពិតប្រាកដនៅឡើយ»។ យ៉ាងណាមិញ មុននេះ រដ្ឋលេខាធិការសន្តិសុខពលរដ្ឋនៃរដ្ឋ Bolivar បានរាយការណ៍ថា មានមនុស្សស្លាប់ពីរនាក់ និងរបួសពីរនាក់។ គួរបញ្ជាក់ថា តំបន់កើតហេតុនេះ សម្បូរទៅដោយមាស ពេជ្រ ដែក បុកស៊ីត រ៉ែថ្មខៀវ និងកូលតាន់។ ក្រៅពីការជីកយករ៉ែរបស់រដ្ឋដោយស្របច្បាប់ ក៏មានឧស្សាហកម្មរុករករ៉ែខុសច្បាប់ កំពុងកើនឡើងដែរ។ កាលពីខែធ្នូឆ្នាំមុន មនុស្សយ៉ាងហោចណាស់ ១២ នាក់ត្រូវបានសម្លាប់ អំឡុងពេលដែលអណ្តូងរ៉ែ នៅឯសហគមន៍ជនជាតិដើមភាគតិច Ikabaru ក្នុងតំបន់ដូចគ្នានេះ បានដួលរលំ៕…
-
សមាសភាពគណៈកម្មការសុរិយោដីថ្នាក់ស្រុក ខណ្ឌ

-
កងទ័ពអ៊ុយក្រែន ខឹងសម្បារ នឹងការមិនរើសទាហានថ្មីបន្ថែម

គៀវ៖ ក្រុមនាយទាហាន និងទាហានដែលកំពុងបំពេញកាតព្វកិច្ចប្រយុទ្ធការពារអ៊ុយក្រែន ក្នុបពេលធ្វសង្គ្រាមជាមួយរុស្ស៊ីនោះ បានត្អួញត្អែរពីភាពនឿយហត់ និងចង់ឲ្យមានទាហានថ្មីៗ មកជំនួសពួកគេ។ ទាហានម្នាក់ឈ្មោះថា Ivan Zadontsev ដែលបានប្រញាប់ប្រញាល់ ទៅចូលរួមជាមួយកងទ័ពអ៊ុយក្រែន ពេលរុស្ស៊ីចូលឈ្លានពាន ភ្លាមៗ បានប្រាប់ កាលពីថ្ងៃអង្គារថា ពេលឥឡូវនេះ រូបគេបានហត់នឿយ ខណៈដែលសមរភូមិនេះជិតឈានចូលដល់ ឆ្នាំទី៣ ហើយនោះ។ លោក Zadontsev ក្នុងវ័យ ២៧ ឆ្នាំបាននិយាយថា «មិនដឹងថា ការតស៊ូប្រយុទ្ធនេះនឹងអូសបន្លាយ ដល់ណាទៀតនោះទេ»។ លោកថា «យើងហត់ហើយ យើងទាំងអស់គ្នាចង់សម្រាក សូមអ្នកទាំងឡាយ មកប្តូរពួកយើងទៅ»។ ភាពនឿយហត់នេះកំពុងបង្កភាពលំបាកសម្រាប់មេដឹកនាំយោធា ដែលត្រូវការកម្លាំងមនុស្សបន្ថែមទៀត ដើម្បីទប់ស្កាត់ការវាយប្រហាររបស់រុស្ស៊ី។ លោក Sergiy Ogorodnyk អាយុ ៣៩ ឆ្នាំ ដែលដឹកនាំកម្លាំងវាយប្រហារតាមអាកាសបាននិយាយថា «មនុស្សត្រូវការសម្រាក មិនមែនគ្រាន់តែដើម្បីសង្គ្រោះ និងបន្តការប្រយុទ្ធនោះទេ» ។ លោកបាននិយាយថា «ពួកគេក៏ត្រូវការពេលវេលាដើម្បី កសាងជីវិតជនស៊ីវិលរបស់ពួកគេឡើងវិញដែរ» ដោយបន្ថែមថា អារម្មណ៍នៃ “ភាពអយុត្តិធម៌” ចំពោះអ្នកដែលមិនត្រូវបានគេហៅឱ្យឡើងប្រយុទ្ធ…
-
ការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ រួមចំណែកលើកកម្ពស់នីតិរដ្ឋនៅកម្ពុជា

-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២១ កុម្ភៈ ២០២៤

១. កម្ពុជាត្រូវការប្រាក់វិនិយោគប្រមាណ ៣៦,៦ប៊ីលានដុល្លារ ដើម្បីអនុវត្តផែនការមេប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្ដុភារកម្ម – AMS Economy ២. ឆ្នាំ២០២៣ កម្ពុជាផលិតអំបិលបានជាង ៨ម៉ឺនតោន សម្រាប់ផ្គត់ផ្គង់ក្នុងប្រទេស ដោយមិនមានការនាំចូលពីក្រៅប្រទេសឡើយ – FN ៣. ក្រុមហ៊ុនជប៉ុនមួយ ដែលមានសាខានៅជាង ៦៥ប្រទេស ដឹកនាំប្រតិភូពិភាក្សាគម្រោងបង្កើតតំបន់សេដ្ឋកិច្ចជប៉ុននៅកម្ពុជា – កម្ពុជាថ្មី ៤. ខែមករា ឆ្នាំ២០២៤ ការនាំចេញរបស់ជប៉ុនកើន ១១,៩% លើសពីការរំពឹងទុក ដោយសារការនាំចេញរថយន្ត គ្រឿងបន្លាស់រថយន្ត និងតម្រូវការរបស់ចិននូវឧបករណ៍ផលិតបន្ទះឈីប – AFP ៥. សេដ្ឋកិច្ចអ៉ីស្រាអែលធ្លាក់ចុះជិត ២០% ក្រោយពីផ្ទុះសង្គ្រាមជាមួយក្រុមហាម៉ាស់ – Bloomberg #ams1minute
-
ព្រះមហាក្សត្រកោតសរសើរ ប្រមុខដឹកនាំកម្ពុជា ដែលបាន យក អស់ កម្លាំង កាយ ចិត្ត បម្រើ ប្រជា រាស្ត្រ និងកសាងប្រទេសជាតិកាន់តែរីកចម្រើន

-
ការបន្តអភិវឌ្ឍប្រព័ន្ធសុខាភិបាល និងអភិវឌ្ឍធនធានមនុស្សវិស័យសុខាភិបាល

ស្របទៅនឹងយុទ្ធសាស្ត្រ បញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងអាណត្តិទី៧ នឹងនាំទៅដល់ការទទួលបានសេវាថែទាំសុខភាព និងការព្យាបាលប្រកបដោយគុណភាព ជាពិសេសសេវាថែទាំសុខភាពមាតា ទារក និងកុមារ នៅកម្ពុជា” នៅក្នុងបរិបទនេះ កាកបាទក្រហមកម្ពុជា ប្តេជ្ញាចិត្តចូលរួមគាំទ្រ និងខិតខំបន្តអប់រំផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងរបស់ស្ត្រី ក្នុងការថែទាំសុខភាពមុនពេលរៀបការ ក្នុងពេល មានផ្ទៃពោះ ពេលសម្រាល ការថែទាំសុខភាពមាតា ទារក និងកុមារ ការបង្ការទប់ស្កាត់ជំងឺឆ្លង ដូចជាការចម្លង មេរោគអេដស៍ ស្វាយ និងថ្លើមប្រភេទបេ ពីម្ដាយមកកូន ដើម្បីសម្រេចបាននូវគោលដៅក្រោម ៥% នៅឆ្នាំ២០២៥ ខាងមុខនេះ, ជាមួយនឹងការលើកកម្ពស់ការអនុវត្តការរស់នៅល្អ ដោយប្រកាន់ខ្ជាប់នូវទម្លាប់រស់នៅប្រកបដោយ សុខភាពល្អ (Healthy Lifestyle) ការបញ្ចៀសបាននូវជំងឺមិនឆ្លងនានាដូចជា ជំងឺបេះដូង ជំងឺស្ទះសរសៃឈាម ជំងឺទឹកនោមផ្អែម ជំងឺមហារីកសុដន់ និងជំងឺមហារីកមាត់ស្បូនជាដើម។ #ams1minute
-
សម្តេចធិបតី៖ វិស័យឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍

ត្រូវបានចាត់ទុកជាកម្លាំងចលករមួយក្នុងការជំរុញដល់កំណើនសេដ្ឋកិច្ច ដោយបានដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការបង្កើតការងារ និងបង្កើនប្រាក់ចំណូលជូនប្រជាជនកម្ពុជា។ វិស័យនេះបាន និងកំពុងមានការអភិវឌ្ឍឈានទៅមុខប្រកបដោយថាមវន្ត មានលក្ខណៈចម្រុះសម្បូរបែប ផ្តោតលើទំនួលខុសត្រូវខាងបរិស្ថាន និងសង្គមខ្ពស់ ហើយពង្រីកបាននូវអន្តរកម្មសេដ្ឋកិច្ច រវាងផ្នែកកែច្នៃ នវានុវត្តន៍ កម្មន្តសាល ជាមួយវិស័យកសិកម្ម ពាណិជ្ជកម្ម និងសេវាកម្ម ដើម្បីជំរុញសមាហរណកម្មសេដ្ឋកិច្ច ខ្សែច្រវាក់តម្លៃ និងភាពប្រកួតប្រជែងរបស់កម្ពុជា ទាំងនៅក្នុងតំបន់ និងនៅលើពិភពលោក។ រាជធានីភ្នំពេញ ថ្ងៃទី២១ កុម្ភៈ ២០២៤ #ams1minute
-
សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា

-
ព្រះរាជក្រឹត្យតែងតាំង លោក ហ៊ុន ម៉ានី ជាឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ, លោក ស្រ៉ី ថាមរុង្គ និងលោក ប៉ែន វិបុល ជាទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស
