Category: One-Minute

  • ប្រធានព្រឹទ្ធសភា ផ្តាំផ្ញើឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសចិនដែលទើបតែងតាំងថ្មី ឱ្យយកចិត្តទុកដាក់ពង្រឹងពង្រីកទំនាក់ទំនង

    ប្រធានព្រឹទ្ធសភា ផ្តាំផ្ញើឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសចិនដែលទើបតែងតាំងថ្មី ឱ្យយកចិត្តទុកដាក់ពង្រឹងពង្រីកទំនាក់ទំនង

    និងកិច្ចសហប្រតិបត្តិការឱ្យបានល្អប្រសើររវាង កម្ពុជា ជាមួយសាធារណរដ្ឋប្រជាមានិតចិន ហើយគិតគូរដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋខ្មែរ និងពលករខ្មែរដែលកំពុងរស់នៅប្រកបអាជីវកម្ម និងធ្វើការងារនៅទីនោះ។ សម្តេចប្រធានព្រឹទ្ធសភា ក៏បានផ្តល់អនុសាសន៍សំខាន់ៗមួយចំនួនជូនដល់លោកជំទាវបណ្ឌិតត្រូវសកម្មផ្សព្វផ្សាយ និងបកស្រាយពន្យល់អំពីសភាពការណ៍ពិត និងការអនុវត្តនូវលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាជូនដល់សាធារណៈមតិជាតិ និងអន្តរជាតិ ជាពិសេសនៅប្រទេសដែលកំពុងបំពេញភារកិច្ច ហើយត្រូវផ្តល់ព័ត៌មានឱ្យបានរហ័សចំពោះសភាពការណ៍ជាក់ស្តែងរបស់កម្ពុជា និងយកចិត្តទុកដាក់ផ្សព្វផ្សាយក្នុងការទាក់ទាញវិនិយោគិន និងភ្ញៀវទេសចរចិនមកទស្សនាកម្ពុជាឲ្យបានកាន់តែច្រើន ព្រមទាំងសកម្មផ្សព្វផ្សាយអំពីវប្បធម៌ ប្រពៃណី និងទំនៀមទំលាប់ដ៏ល្អរបស់កម្ពុជាយើង។ #ams1minute

  • របាយការណ៍នៅថ្ងៃទី១១ កុម្ភៈ

    របាយការណ៍នៅថ្ងៃទី១១ កុម្ភៈ

    ១. គ្រោះថ្នាក់ចរាចរណ៍ ១៤ករណី ស្លាប់ ៩នាក់ និងរបួសធ្ងន់ស្រាល ២៤នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១៩ករណី ឃាត់ខ្លួនជនសង្ស័យ ១៧នាក់។ ៣. គ្រឿងញៀន ១៦ករណី ឃាត់ខ្លួនជនសង្ស័យ ៣០នាក់។ ៤. កូវីដ គ្មានករណីថ្មី គ្មានអ្នកជាសះស្បើយ និងគ្មានអ្នកស្លាប់។ ចេញផ្សាយ ថ្ងៃទី១២ កុម្ភៈ ២០២៤ #ams1minute

  • ជិត ៨៤% នៃការនាំចេញគ្រាប់កាហ្វេរបស់ពិភពលោក គឺមកពីប្រទេសចំនួន ១០ ប៉ុណ្ណោះ ក្នុងនោះប្រេស៊ីលនាំចេញច្រើនជាងគេ

    ជិត ៨៤% នៃការនាំចេញគ្រាប់កាហ្វេរបស់ពិភពលោក គឺមកពីប្រទេសចំនួន ១០ ប៉ុណ្ណោះ ក្នុងនោះប្រេស៊ីលនាំចេញច្រើនជាងគេ

    រហូតដល់ ២,២លានតោនក្នុងមួយឆ្នាំ ឬជិត ២៩%នៃការនាំចេញសរុប ខណៈវៀតណាម នាំចេញគ្រាប់កាហ្វេ ១,៤៤លានតោន ឬជិត ១៩%។ ឥណ្ឌូណេស៊ី ជាប្រទេសអាស៊ានមួយទៀតដែលស្ថិតក្នុងកំពូលតារាងទាំង១០ ដោយបាននាំចេញ ៣៤ម៉ឺនតោន ខណៈឥណ្ឌាឈរនៅលេខរៀងទី៩ ដោយបាននាំចេញ ២៣ម៉ឺនតោន។ ដោយឡែក ប្រទេសនាំចូលគ្រាប់កាហ្វេធំជាងគេគឺអាមេរិក អាល្លឺម៉ង់ និងអ៊ីតាលី ដោយបូកបញ្ចូលគ្នាមានជាង ៣លានតោនក្នុងមួយឆ្នាំ – resourcetrade.earth via Visual Capitalist #ams1minute

  • កូរ៉េខាងជើងធ្វើតេស្តប្រព័ន្ធបាញ់បង្ហោះរ៉ុក្តែតថ្មី

    កូរ៉េខាងជើងធ្វើតេស្តប្រព័ន្ធបាញ់បង្ហោះរ៉ុក្តែតថ្មី

    កូរ៉េខាងជើង ក្នុងថ្ងៃចន្ទនេះ អះអាងថា ខ្លួនទើបតែបានអភិវឌ្ឍប្រព័ន្ធបាញ់បង្ហោះគ្រាប់រ៉ុក្តែតចម្រុះថ្មីមួយ ដែលវានឹងជួយបង្កើនសមត្ថភាពការពារជាតិប្រទេសរបស់ខ្លួនបានមួយកម្រិតទៀត។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA រាយការណ៍ថា បណ្ឌិត្យសភាវិទ្យាសាស្ត្រការពារជាតិកូរ៉េខាងជើង បានទទួលជោគជ័យ ក្នុងការបាញ់សាកល្បងមីស៊ីលបាលិស្ទីគទំហំ ២៤០មីលីម៉ែត្រ កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ដោយប្រើប្រាស់ប្រព័ន្ធបាញ់បង្ហោះគ្រាប់រ៉ុក្តែតចម្រុះថ្មី ដែលខ្លួនទើបអភិវឌ្ឍន៍។ បច្ចុប្បន្ន ប្រព័ន្ធបាញ់បង្ហោះគ្រាប់រ៉ុក្កែតថ្មីនេះ កំពុងស្ថិតក្រោមការវាយតម្លៃឡើងវិញ នៅមុនពេលបញ្ជូនវាទៅកាន់សមរភូមិ។ កូរ៉េខាងជើងដែលមានអាវុធនុយក្លេអ៊ែរក្នុងដៃ នៅឆ្នាំនេះ បានប្រកាសចាត់ទុកកូរ៉េខាងត្បូង ជា “សត្រូវចម្បង” របស់ខ្លួន និងបានគំរាមកំហែងធ្វើសង្គ្រាម បើសិនទីក្រុងសេអ៊ូលហ៊ានរំលោភបំពានទឹកដីប្រទេសខ្លួន សូម្បីតែ ០.០០១មីលីម៉ែត្រ។ បន្ថែមលើនេះ លោក គីម ជុងអ៊ុន ក៏បានព្រមានដែរថា កូរ៉េខាងជើងនឹងមិនស្ទាក់ស្ទើរឡើយ ក្នុងការកម្ទេចកូរ៉េខាងត្បូង ប្រសិនបើទីក្រុងសេអ៊ូលហ៊ានប្រើកម្លាំង។ ចំណែកប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល វិញ ក៏បានប្តេជ្ញាឆ្លើយតបយ៉ាងខ្លាំងក្លាផងដែរ ប្រសិនបើកូរ៉េខាងជើងហ៊ានបើកការវាយប្រហារណាមួយ និងបានអំពាវនាវឱ្យយោធារបស់គាត់ “ធ្វើសកម្មភាពមុន… រាយការណ៍តាមក្រោយ” ប្រសិនបើមានការបង្កហេតុកើតឡើង។ ទន្ទឹមគ្នា លោក យូន ក៏បានជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ជាមួយអាមេរិក និងជប៉ុន ចាប់តាំងពីចូលកាន់តំណែងក្នុងឆ្នាំ២០២២…

  • អតីតនាយករដ្ឋមន្ត្រី ជាប់ឆ្នោតជាប្រធានាធិបតីប្រទេសហ្វាំឡង់ ចំពេលតានតឹងជាមួយរុស្ស៊ី

    អតីតនាយករដ្ឋមន្ត្រី ជាប់ឆ្នោតជាប្រធានាធិបតីប្រទេសហ្វាំឡង់ ចំពេលតានតឹងជាមួយរុស្ស៊ី

    ហែលស៊ិនគី៖ លទ្ធផលបោះឆ្នោត កាលពីថ្ងៃអាទិត្យ បានបង្ហាញថា លោក Alexander Stubb ដែលជាអតីតនាយករដ្ឋមន្ត្រី បានជាប់ឆ្នោតជាប្រធានាធិបតីថ្មី នៃប្រទេសហ្វាំងឡង់។ ហ្វាំងឡង់មានប្រធានាធិបតីថ្មី ស្របពេលដែលសមាជិកសម្ព័ន្ធយោធា ណាតូ មួយនេះកំពុងមិនបញ្ហា ជាមួយប្រទេសរុស្ស៊ី ដែលជាអ្នកជិតខាត ត្បិតអី ហ្វាំងឡង់ ទើបក្លាយជាសមាជិកណាតូ មិនទាន់បានមួយឆ្នាំផង។ ដៃគូប្រកួតប្រជែងស្វិតស្វាញ ដែលជាអតីតរដ្ឋមន្ត្រីការបរទេស គឺលោក Pekka Haavisto បានប្រកាសទទួលស្គាល់ជ័យជំនេះរបស់លោក Stubb ហើយក៏សូមអបអរសាទរចំពោះប្រធានាធិបតី ទី ១៣ របស់ប្រទេសហ្វាំងឡង់រូបនេះ។ លោក Stubb ដែលបានហៅការឈ្នះនេះថា ជាកិត្តិយសដ៏អស្ចារ្យបំផុត ក្នុងជីវិតរបស់លោក ហើយថា លោកគ្រោងនឹងចូលកាន់តំណែង នៅថ្ងៃទី ១ ខែមីនា។ គួរបញ្ជាក់ថា ទំនាក់ទំនងរវាងប្រទេសហ្វាំងឡង់ និងប្រទេសរុស្ស៊ី ត្រូវបានកត់សម្គាល់ថា កាន់តែយ៉ាប់យ៉ឺន បន្ទាប់ពីការលុកលុយរបស់រុស្ស៊ី លើអ៊ុយក្រែន ក្នុងឆ្នាំ២០២២។ ការណ៍នេះហើយ ដែលជំរុញឱ្យប្រទេសហ្វាំងឡង់ ដែលធ្លាប់តែទម្លាក់ចោលការមិនចូលបក្សសម្ព័ន្ធយោធា ជាច្រើនទសវត្សរ៍ បែរជាមកចូលរួមជាមួយណាតូ ក្នុងខែមេសា…

  • លោក ត្រាំ គំរាមជំរុញទឹកចិត្តដល់រុស្ស៊ី វាយប្រហារសមាជិក «ណាតូ» ណា ដែលមិនចំណាយ

    លោក ត្រាំ គំរាមជំរុញទឹកចិត្តដល់រុស្ស៊ី វាយប្រហារសមាជិក «ណាតូ» ណា ដែលមិនចំណាយ

    វ៉ាស៊ីងតោន ឌីស៊ី៖ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រើពាក្យសម្តីវាយប្រហារចំៗ លើសមាជិកនៃសម្ព័ន្ធយោធាអន្តរជាតិ ណាតូ ដែលមិនចង់ចំណាយ ក្នុងការទប់ទល់នឹងរុស្ស៊ីដែលកំពុងធ្វើសង្គ្រាម ជាមួយអ៊ុយក្រែន បែរជាទម្លាក់បន្ទុកមកលើសហរដ្ឋអាមេរិក ទៅវិញ។ លោកបានគំរាមថា លោកអាចនឹងលើកទឹកចិត្តឲ្យ មានការវាយប្រហារសមាជិក «ណាតូ» ណាមួយ ដែលមិនហ៊ានចំណាយ លើរឿងនេះ។ ការលើកឡើងរបស់លោក ត្រាំ បែបនេះ បានកើតមានឡើង ស្របពេលដែលសមាជិកសភាអាមេរិកកំពុងប្រជុំជជែកពិភាក្សាយ៉ាងតានតឹង អំពីជំនួយថ្មី សម្រាប់អ៊ុយក្រែន។ បេក្ខភាពឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក ឆ្នាំ២០២៤ រូបនេះ បានគំរាមដូច្នេះ នៅក្នុងពេលជួបជាមួយក្រុមអ្នកគាំទ្ររបស់ខ្លួន កាលពីចុងសប្តាហ៍។ លោក ត្រាំ បានអះអាងថា លោកគិតគូរជាយូរមកហើយ ចំពោះរឿងនេះ ដែលកើតមានឡើង ក្នុងសម្ព័ន្ធមិត្តយោធាអន្តរជាតិ ណាតូ។ លោកថា វាមិនយុត្តិធម៌ទេ ដែលអាមេរិកប្តេជ្ញាចិត្តតែឯង ក្នុងការការពារប្រទេសជាសមាជិក ៣០ ផ្សេងទៀត របស់ណាតូ។ លោក ត្រាំ បានលើកទាំងសំណួរ និងចម្លើយ ដែលមានខ្លឹមសារថា បើប្រទេសណាមួយមិនចំណាយ…

  • ការបោះឆ្នោតជ្រើសរើសមេដឹកនាំ ជាកត្តាធានានិរន្តភាពនៃសន្ដិភាព និងការអភិវឌ្ឍនៅកម្ពុជា

    ការបោះឆ្នោតជ្រើសរើសមេដឹកនាំ ជាកត្តាធានានិរន្តភាពនៃសន្ដិភាព និងការអភិវឌ្ឍនៅកម្ពុជា
  • ឆ្នេរសមុទ្រកំពង់សោម ក្រុងព្រះសីហនុ

    ឆ្នេរសមុទ្រកំពង់សោម ក្រុងព្រះសីហនុ
  • របាយការណ៍នៅថ្ងៃទី១០ កុម្ភៈ

    របាយការណ៍នៅថ្ងៃទី១០ កុម្ភៈ

    ១. គ្រោះថ្នាក់ចរាចរណ៍ ១០ករណី ស្លាប់ ៨នាក់ និងរបួសធ្ងន់ស្រាល ៦នាក់។ ២. កូវីដ គ្មានករណីថ្មី គ្មានអ្នកជាសះស្បើយ និងគ្មានអ្នកស្លាប់។ ចេញផ្សាយ ថ្ងៃទី១១ កុម្ភៈ ២០២៤ #ams1minute

  • បុរីជលសា បឹងទន្លេសាប តំបន់រ៉ាមសារស្ទឹងសែនឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

    បុរីជលសា បឹងទន្លេសាប តំបន់រ៉ាមសារស្ទឹងសែនឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

    📷 Solo Landscapes #ams1minute