Category: One-Minute

  • ប្រជាពលរដ្ឋខ្មែរ និងពលករខ្មែរ បាន និងកំពុងទទួលបាននូវមនុញ្ញផលពីរាជរដ្ឋាភិបាល

    ប្រជាពលរដ្ឋខ្មែរ និងពលករខ្មែរ បាន និងកំពុងទទួលបាននូវមនុញ្ញផលពីរាជរដ្ឋាភិបាល

    ក្រោយពីរដ្ឋាភិបាលបានសម្រេចដាក់ឱ្យដំណើរការសេវាផ្តល់លិខិតឆ្លងដែនជូនប្រជាពលរដ្ឋ និងពលករខ្មែរ ដែលកំពុងស្នាក់នៅ និងធ្វើការនៅសាធារណរដ្ឋកូរ៉េ កាលពីថ្ងៃទី១០ មករា ២០២៤ រួចមក ស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានយកចិត្តទុកខ្ពស់ក្នុងការផ្តល់ជូនសេវាជាបន្តបន្ទាប់ដល់បងប្អូនខ្មែរនៅសាធារណរដ្ឋកូរ៉េ ដោយនៅក្នុងវគ្គទី១នេះ ស្ថានទូត បាន និងកំពុងប្រគល់ជូននូវលិខិតឆ្លងដែនជូនដល់បងប្អូនខ្មែរ ទាំង ១០៦រូប ដែលបានចុះឈ្មោះកាលពីថ្ងៃទី១០-១៤ មករា ២០២៤។ #ams1minute

  • ក្នុងឆ្នាំ២០២២ ជាង ៧២,១% នៃផ្ទៃដីសរុបរបស់ប្រ៊ុយណេ គ្រប់ដណ្ដប់ដោយព្រៃឈើដែលជាទិន្នន័យខ្ពស់បំផុតក្នុងចំណោមប្រទេសជាសមាជិកអាស៊ាន

    ក្នុងឆ្នាំ២០២២ ជាង ៧២,១% នៃផ្ទៃដីសរុបរបស់ប្រ៊ុយណេ គ្រប់ដណ្ដប់ដោយព្រៃឈើដែលជាទិន្នន័យខ្ពស់បំផុតក្នុងចំណោមប្រទេសជាសមាជិកអាស៊ាន

    សមិទ្ធផលនេះស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព ដែលផ្តោតសំខាន់លើការការពារ ការស្ដារឡើងវិញ និងការប្រើប្រាស់ប្រព័ន្ធអេកូឡូស៊ីលើដីប្រកបដោយនិរន្តរភាព។ ដោយឡែក កម្ពុជាមានផ្ទៃដីជាគម្របព្រៃឈើ ៤៨,២% ខណៈឡាវ មាន ៦២% ម៉ាឡេស៊ី ៥៥,៣% ឥណ្ឌូណេស៊ី ៥០,៨% មីយ៉ាន់ម៉ា ៤២,២% ថៃ ៣១,៦% ហ្វីលីពីន២៤,១% និងសិង្ហបុរីមាន ២០,៨% – ASEAN Key Figures 2023 via Seasia Stats #ams1minute

  • សហគមន៍អេកូទេសចរណ៍ព្រៃកោងកាងព្រែកតាសុខ ឧទ្យានជាតិសមុទ្រកោះរ៉ុងសង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ

    សហគមន៍អេកូទេសចរណ៍ព្រៃកោងកាងព្រែកតាសុខ ឧទ្យានជាតិសមុទ្រកោះរ៉ុងសង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ
  • ប្រជាជនប៉ាគីស្ថានរាប់លាននាក់ចេញទៅបោះឆ្នោតសភា ខណៈប្រព័ន្ធទូរស័ព្ទត្រូវបានបិទ

    ប្រជាជនប៉ាគីស្ថានរាប់លាននាក់ចេញទៅបោះឆ្នោតសភា ខណៈប្រព័ន្ធទូរស័ព្ទត្រូវបានបិទ

    អ៊ីស្លាម៉ាបាត៖ ក្រសួងមហាផ្ទៃនៃប្រទេសប៉ាគីស្ថានបានសម្រេចផ្អាកសេវាទូរស័ព្ទ សម្រាប់ថ្ងៃបោះឆ្នោតថ្នាក់ជាតិ កាលពីថ្ងៃព្រហស្បតិ៍។ ជាការផ្អាក ដោយលើកហេតុផលថា ដើម្បីរក្សាស្ថានភាពច្បាប់ និងសណ្តាប់ធ្នាប់។ អ្នកនាំពាក្យក្រសួងមហាផ្ទៃបាននិយាយ តាមរយៈសេចក្តីថ្លែងការណ៍ថា ប្រទេសប៉ាគីស្ថានបានផ្អាកសេវាទូរស័ព្ទចល័តទូទាំងប្រទេស សម្រាប់ថ្ងៃបោះឆ្នោត ៨ ខែកុម្ភៈ ដោយបានលើកឡើងថា គោលបំណងនៃការផ្អាកនេះគឺជាតម្រូវការដើម្បី ចូលរួមរក្សាសន្តិសុខសណ្តាប់ធ្នាប់ ព្រមទាំងធានាថា ច្បាប់ត្រូវតែអនុវត្ត ដែលមានន័យថា ប៉ូលីស ឬកងទ័ពត្រូវបានដាក់ពង្រាយ។ អ្នកនាំពាក្យបាននិយាយទៀតថា «ជីវិតដ៏មានតម្លៃត្រូវបានបាត់បង់» នៅក្នុងការវាយប្រហាររបស់ពួកសកម្មប្រយុទ្ធ នាពេលថ្មីៗនេះ នៅក្នុងប្រទេសប៉ាគីស្ថាន ហើយ «វិធានការសន្តិសុខគឺចាំបាច់ ដើម្បីរក្សាស្ថានភាពច្បាប់ និងសណ្តាប់ធ្នាប់ និងដើម្បីដោះស្រាយជាមួយនឹងការគំរាមកំហែង ដែលអាចកើតមាន»។ គួររម្លឹកថា យ៉ាងហោចណាស់មនុស្ស ២៨ នាក់ត្រូវបានសម្លាប់ នៅក្នុងការបំផ្ទុះគ្រាប់បែកពីរដង នៅភាគនិរតីប្រទេសប៉ាគីស្ថាន កាលពីថ្ងៃពុធ ដោយពួករដ្ឋឥស្លាមបានប្រកាសថា ជាស្នាដៃរបស់ពួកគេ។ សម្រាប់ការបោះឆ្នោតជាតិរបស់ប៉ាគីស្ថាន មានការិយាល័យបោះឆ្នោតចំនួន ៩ម៉ឺនកន្លែងត្រូវ ខណៈដែលមនុស្សប្រហែល ១២៨ លាននាក់មានសិទ្ធិបោះឆ្នោត យោងតាមបញ្ជីឈ្មោះបោះឆ្នោតផ្លូវការ។ គួរបញ្ជាក់ថា ប៉ាគីស្ថានបានរៀបចំការបោះឆ្នោត ក្នុងពេលដែឡអ្នកនយោបាយដ៏មានប្រជាប្រិយបំផុតរបស់ប្រទេសមួយនេះ គឺលោក Imran Khan…

  • អ៊ីស្រាអែលទាត់ចោលបទឈប់បាញ់ ដាក់គោលដៅវាយប្រហារបន្ថែម ក្រោយអាមេរិកបដិសេធផ្តល់ជំនួយ

    អ៊ីស្រាអែលទាត់ចោលបទឈប់បាញ់ ដាក់គោលដៅវាយប្រហារបន្ថែម ក្រោយអាមេរិកបដិសេធផ្តល់ជំនួយ

    តែល អាវីវ៖ ក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បានបដិសេធសំណើសុំឲ្យមានបទឈប់បាញ់ ជាមួយពួកហាម៉ាស់ នៅតំបន់ហ្គាហ្សា។ ជាការបដិសេធ ក្រោយពេលដែលស្ថាប័ននីតិបញ្ញត្តិរបស់អាមេរិក ទើបបានបដិសេធ មិនអនុម័តកញ្ចប់ជំនួយ សម្រាប់ប្រទេសអ៊ីស្រាអែល។ ជំនួបនេះបានធ្វើឡើង នៅក្នុងរដ្ឋធានី តែល អាវីវ របស់អ៊ីស្រាអែល កាលពីថ្ងៃពុធ ពោលគឺស្របពេលដែលលោករដ្ឋមន្ត្រីការបរទេសអាមេរិក Antony Blinken បំពេញទស្សកិច្ចនៅតំបន់មជ្ឈិម ដោយដាក់ក្តីសង្ឃឹមថា នឹងនាំឲ្យមានបទឈប់បាញ់ ជាថ្នូរ នឹងការដោះលែងចំណាប់ខ្មាំង ត្បិតអី ហាម៉ាស់ ទើបបានផ្តល់តម្រុយថា ខ្លួនព្រមចរចាឲ្យមានបទឈប់បាញ់ ដោយមានប្រទេសកាតា ជាអ្នកសម្រួបសម្រួល ហើយ លោក Blinken គិតថា យកដំណឹងល្អនេះ មកជជែកជាមួយ អ៊ីស្រាអែល។ យ៉ាងណាមិញ លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែលបានច្រានចោលសំណើនេះ។ លោក Benjamin Netanyahu ក៏បានប្តេជ្ញាថា នឹងធ្វើសកម្មភាពយោធា នៅតំបន់រ៉ាហ្វាដ (Rafah) ដែលជាច្រកដឹកជញ្ជូនស្បៀងដ៏សំខាន់ ទៅក្នុងតំបន់ហ្គាហ្សា តាមរយៈប្រទេសអេហ្ស៊ីប ទៀតផង។ ការទាត់ចោលនេះ…

  • អភិបាលរាជធានីខេត្ត ត្រូវប្រើមន្ទីរព័ត៌មាន ជាសេនាធិការ លើបញ្ហាសាធារណមតិក្នុងការដោះស្រាយបញ្ហានៅមូលដ្ឋានរបស់ខ្លួន

    អភិបាលរាជធានីខេត្ត ត្រូវប្រើមន្ទីរព័ត៌មាន ជាសេនាធិការ លើបញ្ហាសាធារណមតិក្នុងការដោះស្រាយបញ្ហានៅមូលដ្ឋានរបស់ខ្លួន
  • ពុទ្ធឱវាទ

    ពុទ្ធឱវាទ
  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៨ កុម្ភៈ ២០២៤

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៨ កុម្ភៈ ២០២៤

    ១. កម្ពុជាមានរោងចក្រធុនធំជាង ២ ១០០ មានទុនវិនិយោគជាង ១៨ ពាន់លានដុល្លារ – AMS Central ២. ក្រសួងមហាផ្ទៃ ដាក់ ឱ្យអនុវត្តប្រព័ន្ធទូទាត់វិក្កយ ប ត្រ និងកម្មវិធីផ្តល់សេវារដ្ឋបាលតាមអនឡាញ – ថ្មីៗ ៣. សភាពាណិជ្ជកម្មខេត្តស្វាយរៀង សាងសង់ចំណតទូក ដើម្បីសម្រួលដល់ការដឹកជញ្ជូនស្រូវរបស់កសិករទៅវៀតណាម – កម្ពុជាថ្មី ៤. ឥណ្ឌានឹងបញ្ចប់កិច្ចព្រមព្រៀងធ្វើដំណើរសេរីនៅតំបន់ព្រំដែនជាមួយមីយ៉ាន់ម៉ា – AP ៥. អ៉ីស្រាអែល ទាត់ចោលសំណើដាក់លក្ខខណ្ឌក្រុមហាម៉ាស ជុំវិញកិច្ចព្រមព្រៀងសម្រាកបាញ់គ្នា – Reuters #ams1minute

  • រយៈពេល ៨ខែចុងក្រោយនេះ កម្ពុជាទទួលបានគម្រោងវិនិយោគ ១៧២ គិតជាទុនវិនិយោគជិត ៤ពាន់លានដុល្លារ

    រយៈពេល ៨ខែចុងក្រោយនេះ កម្ពុជាទទួលបានគម្រោងវិនិយោគ ១៧២ គិតជាទុនវិនិយោគជិត ៤ពាន់លានដុល្លារ
  • សម្តេចធិបតី៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអនុវត្តនូវការងារចំពោះមុខ ក្នុងឆ្នាំ២០២៣ ចំនួន៦ចំណុច

    សម្តេចធិបតី៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអនុវត្តនូវការងារចំពោះមុខ ក្នុងឆ្នាំ២០២៣ ចំនួន៦ចំណុច

    និងការងារអាទិភាពក្នុងរយៈពេល២ឆ្នាំខាងមុខ ចំនួន៤ចំណុចទៀត សំដៅបង្កើនប្រាក់ចំណូល ការធានាលក្ខខណ្ឌការងារល្អប្រសើរ ការពង្រឹងសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវ: កិច្ចគាំពារសង្គម និងជំនាញវិជ្ជាជីវ: ជូនបងប្អូនកម្មករនិយោជិត រួមនឹងគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ព្រមទាំងប្រែក្លាយ “សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ”។ ជាមួយនឹងការប្រកាសដាក់ឱ្យអនុវត្ត ក៏ដូចជាការសម្រេចបាននូវ “ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ២០២៤-២០២៨” នេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រេចបាននូវគោលដៅយុទ្ធសាស្ត្រទាំង៥ “កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព” របស់រាជរដ្ឋាភិបាល ពិសេស ការបង្កើនការងារឱ្យកាន់តែច្រើន ទាំងបរិមាណ និងគុណភាព ដោយបន្តកាត់បន្ថយភាពក្រីក្រក្នុងអត្រាទាបជាង ១០% ដែលនឹងចូលរួមក្នុងការកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជា។ #ams1minute