Category: One-Minute

  • អ៊ុយក្រែនជំរុញឱ្យលោកខាងលិចពន្លឿនការផ្គត់ផ្គង់គ្រាប់កាំភ្លើងធំ

    អ៊ុយក្រែនជំរុញឱ្យលោកខាងលិចពន្លឿនការផ្គត់ផ្គង់គ្រាប់កាំភ្លើងធំ

    ប្រទេសអ៊ុយក្រែន នៅថ្ងៃព្រហស្បតិ៍នេះ បានជំរុញប្រទេសលោកខាងលិចឱ្យបង្កើនល្បឿនបញ្ជូនគ្រាប់កាំភ្លើងធំ បន្ទាប់ពីការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ីជាថ្មីទៀតលើរដ្ឋធានីគៀវ និងតំបន់ផ្សេងទៀត ដែលបានសម្លាប់មនុស្ស ៤នាក់ និងជាង ៤០នាក់រងរបួស។ នៅក្នុងសុន្ទរកថាប្រចាំថ្ងៃរបស់ខ្លួន ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានផ្ញើសាររំលែកទុក្ខដល់ក្រុមគ្រួសារជនរងគ្រោះថា យើងនឹងសងសឹក ចំពោះការវាយប្រហារដោយមីស៊ីល និងយន្តហោះដ្រូន។ លោក ហ្សេលេនស្គី បានគូសបញ្ជាក់ថា ភារកិច្ចរបស់យើងនៅឆ្នាំនេះ គឺមិនត្រឹមតែពង្រីកការការពារដែនអាកាស និងសមត្ថភាពវាយប្រហារចម្ងាយឆ្ងាយរបស់អ៊ុយក្រែនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យមានការខាតបង់ដ៏ធំដល់រុស្ស៊ីផងដែរ។ គួរបញ្ជាក់ថា ការធានាបាននូវគ្រាប់កាំភ្លើងធំ គឺជាអាទិភាពមួយសម្រាប់អ៊ុយក្រែន ដែលកំពុងតែអស់ពីឃ្លាំងស្តុកអាវុធរបស់ខ្លួន ខណៈដែលរុស្ស៊ីដាក់ពង្រាយកម្លាំង និងធនធានរបស់ខ្លួន ក្នុងការប៉ុនប៉ងដើម្បីសម្រេចបាននូវទឹកដី។ កាលពីសប្តាហ៍មុន មេដឹកនាំសហភាពអឺរ៉ុបបានយល់ព្រមលើកញ្ចប់ជំនួយចំនួន ៥០ពាន់លានអឺរ៉ូ ឬស្មើនឹង ៥៤ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន ប៉ុន្តែការគាំទ្ររបស់សហរដ្ឋអាមេរិកនៅតែស្ថិតក្នុងភាពស្រពិចស្រពិល ចំពេលមានការជំទាស់ពីគណបក្សសាធារណរដ្ឋ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

  • ព្រឹទ្ធសភាអាមេរិកបដិសេធកញ្ចប់ថវិកា ១១៨ពាន់លានដុល្លារ ដែលប៉ុនប៉ងយកទៅដោះស្រាយបញ្ហាអន្តោប្រវេសន៍, ជួយអ៊ុយក្រែន និងអ៊ីស្រាអែល

    ព្រឹទ្ធសភាអាមេរិកបដិសេធកញ្ចប់ថវិកា ១១៨ពាន់លានដុល្លារ ដែលប៉ុនប៉ងយកទៅដោះស្រាយបញ្ហាអន្តោប្រវេសន៍, ជួយអ៊ុយក្រែន និងអ៊ីស្រាអែល

    វ៉ាស៊ីងតោន ឌីស៊ី៖ គណបក្សសាធារណរដ្ឋ កាលពីថ្ងៃពុធ បានទាត់ចោលកញ្ចប់ជំនួយដោះស្រាយបញ្ហាអន្តោប្រវេសន៍ និងជំនួយបរទេសដែលមានទឹកប្រាក់សរុប ចំនួន១១៨ពាន់លានដុល្លារ ក្នុងនោះ បានភ្ជាប់មូលនិធិសហរដ្ឋអាមេរិកសម្រាប់អ៊ុយក្រែន និងអ៊ីស្រាអែល ជាមួយនឹងវិធានការសន្តិសុខព្រំដែនក្នុងស្រុកដ៏តឹងរ៉ឹង។ ការខកខានមិនអនុម័តនេះបានធ្វើឡើងចំពេលមានការរិះគន់ថា អាមេរិកមិនខ្វល់ខ្វាយលើការដោះស្រាយបញ្ហាលំហូរជនអន្តោប្រវេសន៍របស់ខ្លួន តែបែរជាប្រមែប្រមូលថវិកាបន្ថែមសម្រាប់អ៊ីស្រាអែល និងអ៊ុយក្រែនដែលកំពុងមានសង្គ្រាមជាមួយរុស្ស៊ី ទៅវិញ។ គេបានដឹងថា ក្នុងចំណោម ១១៨ពាន់លាននេះ សម្រាប់ដំណោះស្រាយព្រំដែន មានត្រឹម២០ពាន់លាន ក្រៅពីនេះ គឺជាជំនួយដល់បរទេស។ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានជំរុញឲ្យសមាជិកសភាមកពីគណបក្សសាធារណរដ្ឋ កុំឲ្យអនុម័តច្បាប់នេះ។ ជាការដាក់សំពាធ ខណៈដែលលោក ត្រាំ កំពុងត្រៀមប្រជែងការបោះឆ្នោតប្រធានាធិបតីអាមេរិកម្តងទៀត ជាមួយលោកប្រធានាធិបតី ចូ បៃឌិន នាខែវិច្ឆិកា ខាងមុខនេះ។ រីឯ ការិយាល័យគ្រប់គ្រងថវិការបស់លោក Biden បាននិយាយថា គណបក្សសាធារណរដ្ឋនឹងបំផ្លាញកិច្ចខិតខំប្រឹងប្រែងធានាស្ថិរភាពព្រំដែនសហរដ្ឋអាមេរិក និងគាំទ្រអ៊ុយក្រែនប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី ហើយថែមទាំងបដិសេធជំនួយមនុស្សធម៌ដល់ជនស៊ីវិលប៉ាឡេស្ទីន ដែលជាប់នៅក្នុងជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស់ទៀតផង។ យ៉ាងណាមិញ មេដឹកនាំព្រឹទ្ធសភាដឹកនាំដោយប្រជាធិបតេយ្យ លោក Chuck Schumer បាននិយាយថា លោកនឹងជំរុញដោយទទូច ឱ្យមានការបោះឆ្នោតលើកទីពីរ…

  • ហាមផ្សព្វផ្សាយរូបភាពគាស់ស្រាបៀរតាមកញ្ចក់ទូរទស្សន៍

    ហាមផ្សព្វផ្សាយរូបភាពគាស់ស្រាបៀរតាមកញ្ចក់ទូរទស្សន៍
  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៧ កុម្ភៈ ២០២៤

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៧ កុម្ភៈ ២០២៤

    ១. កម្ពុជាថយចំណូលពន្ធគយជិត ៤០០ លានដុល្លារ ដោយសារការអនុគ្រោះពន្ធគយ – AMS Economy ២. យុទ្ធនាការ “ផ្ទះមួយ ដើមឈើ១ដើម” ដើម្បីប្រែខេត្តបាត់ដំបងទៅជាក្រុងបៃតង នឹងអនុវត្តនៅខែមិថុនា – ថ្មីៗ ៣. ផ្លូវជាតិលេខ ៣១ ពីបែកគូស ទៅទីរួមស្រុកកំពង់ត្រាច សម្រេចការសាងសង់បានជាង ៤០% – កម្ពុជាថ្មី ៤. ក្រុមហាម៉ាស ស្នើបទឈប់បាញ់មាន ៣ដំណាក់កាល និងរយៈពេល ១៣៥ថ្ងៃ ដើម្បីនាំទៅរកទីបញ្ចប់នៃសង្រ្គាមជាមួយអ៉ីស្រាអែល – Reuters ៥. ស៊ីរី៖ កងកម្លាំងអាមេរិក លួចទ្រព្យសម្បត្តិជាតិរបស់ប្រទេសស៊ីរី ជាពិសេសប្រេង និងគ្រាប់ធញ្ញជាតិ – Xinhua #ams1minute

  • ប្រធានរដ្ឋសភាថៃ Wanmuhamadnoor Matha បង្ហាញនូវការពេញចិត្តចំពោះទំនាក់ទំនង

    ប្រធានរដ្ឋសភាថៃ Wanmuhamadnoor Matha បង្ហាញនូវការពេញចិត្តចំពោះទំនាក់ទំនង

    និងកិច្ចសហប្រតិបត្តិការល្អប្រសើរលើគ្រប់វិស័យនៃប្រទេសទាំងពីរ និងក្ដីសង្ឃឹមយ៉ាងមុតមាំថា ទំនាក់ទំនងនេះនឹងកាន់តែត្រូវបានពង្រឹង និងពង្រីកបន្ថែមទៀតក្រោយទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្រ្តីទាំងពីរ។ #ams1minute

  • ប្រធានព្រឹទ្ធសភាថៃ Pornpetch Wichitcholchai បានរំឭកផងដែរ អំពីកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ

    ប្រធានព្រឹទ្ធសភាថៃ Pornpetch Wichitcholchai បានរំឭកផងដែរ អំពីកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ

    នាពេលកន្លងមកនេះ និងមានជំនឿជាក់ថា ក្រោមការដឹកនាំរបស់ សម្ដេចធិបតី កិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ថៃ នឹងត្រូវបានពង្រឹងនិងពង្រីកបន្ថែមទៀត។ #ams1minute

  • សម្តេចធិបតី៖ “តាមរយៈវេទិកាធុរកិច្ចកម្ពុជា-ថៃដែលមានការចូលរួមពីវិនិយោគិន

    សម្តេចធិបតី៖ “តាមរយៈវេទិកាធុរកិច្ចកម្ពុជា-ថៃដែលមានការចូលរួមពីវិនិយោគិន

    និងធុរជននៃប្រទេសទាំងពីរចំនួន ៣០០ នាក់ មកពីក្រុមហ៊ុនសរុប ១៦៦ ក្រុមហ៊ុន នឹងក្លាយជាកាលានុវត្តភាពថ្មី ក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីរវាងប្រទេសទាំងពីរ ក៏ដូចជាពង្រឹងចំណងមិត្តភាពកម្ពុជា-ថៃ ឱ្យកាន់តែរឹងមាំបន្ថែមទៀត”។ #ams1minute

  • សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អញ្ជើញចូលក្រាបថ្វាយបង្គំគាល់ព្រះករុណា ព្រះមហាក្សត្រ

    សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អញ្ជើញចូលក្រាបថ្វាយបង្គំគាល់ព្រះករុណា ព្រះមហាក្សត្រ

    ព្រះបរមរាជវាំង, ព្រឹក ថ្ងៃទី៧ កុម្ភៈ ២០២៤ #ams1minute

  • គណៈប្រតិភូក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ធ្វេីសេចក្តីរាយការណ៍ពីវឌ្ឍនភាពការងារ

    គណៈប្រតិភូក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ធ្វេីសេចក្តីរាយការណ៍ពីវឌ្ឍនភាពការងារ

    និងអាទិភាពគោលនយោបាយទាំង ១៥ចំណុចរបស់ក្រសួង ក្នុង អាណត្តិទី៧នៃរដ្ឋសភា ជូនគណៈកម្មការ សាធារណការ ដឹកជញ្ជូន អាកាសចរសុីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់នៃរដ្ឋសភា។ ដោយផ្តេីមចេញពីដំណេីររបស់កម្ពុជា រហូតមានសុខសន្តិភាពដូច ពេលបច្ចុប្បន្ន នៅក្នុងអាណត្តិទី៧នេះ ក្រសួងដ.ន.ស បាននិងកំពុងអនុវត្តវិធានការគោលនយោបាយចំពោះមុខ ៣ចំណុច មានការពន្លឿនការងារចុះបញ្ជីដីរដ្ឋ និងការចេញបណ្ណ ការងារដោះស្រាយវិវាទដីធ្លី និងការផ្តល់សេវាសាធារណៈ។ បន្ថែមពីនេះ ក្រសួង ដ.ន.ស. ក៏បានកំណត់អាទិភាពគោលនយោបាយ ១៥ចំណុច ដោយឈរលេីយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និង ចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលផ្តោតសំខាន់ ជាអាទិ៍ ៖ ការរៀបចំគោលនយោបាយ កសាងស្ថាប័ន -រដ្ឋបាលសាធារណៈ ទំនេីប ការលេីកកម្ពស់សេវាសាធារណៈទំនេីប (គ្រប់គ្រងទិន្នន័យ) ការចុះបញ្ជីដីធ្លី ការរៀបចំដែនដី នគរូបនីយកម្ម ស្ថាបត្យកម្មខ្មែរសហសម័យ ផ្ទះសម្បែងតម្លៃសមរម្យ…

  • កម្ពុជា-ថៃ ឯកភាពតំឡើងកម្រិតទំនាក់ទំនងទ្វេភាគីពី “ការពង្រឹងភាពជាដៃគូដើម្បីសន្ដិភាព និងវិបុលភាព” ទៅជា “ភាពជាដៃគូយុទ្ធសាស្ត្រ”

    កម្ពុជា-ថៃ ឯកភាពតំឡើងកម្រិតទំនាក់ទំនងទ្វេភាគីពី “ការពង្រឹងភាពជាដៃគូដើម្បីសន្ដិភាព និងវិបុលភាព” ទៅជា “ភាពជាដៃគូយុទ្ធសាស្ត្រ”

    សមភាគីទាំងពីរ បានវាយតម្លៃខ្ពស់លើលទ្ធផលនៃកិច្ចសហប្រតិបត្តិការទ្វេភាគីកន្លងមក និងបានផ្លាស់ប្ដូរយោបល់ពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យជាច្រើន ដែលរួមមាន៖ វិស័យនយោបាយ សេដ្ឋកិច្ច ការពារជាតិ សន្ដិសុខ ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ការងារ និងវិស័យថាមពល។ ទន្ទឹមគ្នានេះ សមភាគីទាំងពីរ ក៏បានពិភាក្សាអំពីកិច្ចការក្នុងតំបន់ និងអន្តរជាតិ ដោយបានបង្ហាញនូវការពេញចិត្តចំពោះការគាំទ្រគ្នាទៅវិញទៅមកនៅលើវេទិកាអន្តរជាតិ និងការជំរុញកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ការបោកប្រាស់តាមប្រព័ន្ធអនឡាញ និងការកសាងព្រំដែនរវាងប្រទេសទាំងពីរទៅជាព្រំដែនសន្ដិភាព និងវិបុលភាព។ #ams1minute